Joliprint គឺជាកម្មវិធីវែបមួយ ដែលអ្នកអាចប្រើវាដើម្បីបម្លែងទំព័រវែបណាមួយដែលអ្នកចូលចិត្ត ទៅជាឯកសារ pdf បានភ្លាមៗ ហើយលោកអ្នកក៏អាចចែករំលែកឯកសារនោះបានផងដែរ ទៅតាម Facebook, Twitter ជាដើម។ ចំណែកឯការបម្លែងវិញ ពិតជាងាយស្រួលមែនទែន។ មុនដំបូងសូមចូលទៅក្នុង http://joliprint.com/ បន្ទាប់មកសូមអូសប៊ូតុងក្នុងគំនូសក្រហម ទៅដាក់ក្នុងរបារកំណត់ចំណាំ (Bookmark)។
ពេលអូសដាក់អីរួចហើយ សូមសាកល្បងបើកទំព័រណាមួយដែលអ្នកចូលចិត្ត បន្ទាប់មកចុចលើកំណត់ចំណាំនោះ មួយសន្ទុះក្រោយមកនឹងចេញ Joliprint មក ហើយវានឹងធ្វើការបម្លែងឲ្យអ្នកភ្លាមៗតែម្ដង។
តែ កម្មវិធីមួយនេះ មិនស្គាល់យូនីកូដខ្មែរនោះទេ ប្រសិនបើយូនីកូដអង់គ្លេសវិញ គឺដើរស្រួលណាស់។


Comments
324 responses to “បង្កើតឯកសារ PDF ចេញពីទំព័រវែប ជាមួយ Joliprint”