
កម្មវិធី QtQr មួយនេះត្រូវបានបង្កើតមកភ្ជាប់មកជាមួយលក្ខណៈពិសេសដូចជា ការបង្កប់៖
- អក្សរ
- URL
- អ៊ីមែល
- លេខទូរស័ព្ទ
- និងធ្វើការបកស្រាយ QrCode
ដូច្នេះយើងអាចបង្កើតក៏បាន ហើយយើងអាចឲ្យកម្មវិធីនេះបកស្រាយរូប QrCode នោះក៏បាន។ ការបកស្រាយ QrCode នេះយើងអាចធ្វើបានតាមរយៈ រូបភាពដែលមានក្នុងថាសម៉ាស៊ីនស្រាប់ ឬ បកស្រាយពី WebCam ផ្ទាល់តែម្ដង។

ដើម្បីដំឡើងកម្មវិធីនេះ សូមបើក ស្ថានីយបញ្ជា (Terminal) ហើយវាយពាក្យបញ្ជា៖
sudo apt-add-repository ppa:qr-tools-developers/qr-tools-stable sudo apt-get update sudo apt-get install qtqr sudo qtqr
ដកស្រង់ចេញពី៖ http://www.omgubuntu.co.uk/2011/05/qtqr-quickly-creates-and-decodes-qrcodes-in-ubuntu/
Comments
9 responses to “QtQr កម្មវិធីបង្កើត QrCode រហ័សនៅក្នុង Ubuntu”