WineHQ គឺជាកម្មវិធីមួយដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Linux, BSD, Solaris, Mac OS X។ ហើយមានសមត្ថភាពអាចដំណើរការកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Windows នៅលើ Linux, BSD, Solaris, Mac OS X បានតែម្ដង។ តែទោះជាយ៉ាងណា ក៏មិនអាចដំណើរការបានគ្រប់កម្មវិធីដែរ ព្រោះ WineHQ ពេលដំឡើងភ្លាមមកមិនបានភ្ជាប់នូវបណ្ណាល័យកូដ មកគ្រប់ឡើយ។ តែយ៉ាងណា WineHQ បានបង្កើតទំព័រមួយសម្រាប់បង្ហាញពីឈ្មោះកម្មវិធីដែលអាចដំណើរការបាន។ សូមចូល ទីនេះ ដើម្បីមើលថា តើកម្មវិធីណាខ្លះដែលអាចដំណើរការជាមួយ Wine បានស្រួល។ តែបើយើងប្រើកម្មវិធីតាម Wine មានល្បឿនយឺត មិនមានល្បឿនលឿនដូចយើងប្រើនៅលើ Windows ផ្ទាល់ឡើយ។
ដើម្បីដំឡើងសូមចូលទៅកាន់ ទីនេះ ។ នៅទំព័រនោះអ្នកអាចរកការដំឡើងសម្រាប់ Ubuntu, OpenSUSE, Solaris, BSD និងប្រព័ន្ធផ្សេងៗទៀតបាន។


Comments
252 responses to “WineHQ”