តើលោកអ្នកចូលចិត្តកម្មវិធីឥតគិតថ្លៃដែរឬទេ?
ខ្ញុំមើលឃើញថា បងប្អូនយើងមួយចំនួនបានទាញយកកម្មវិធីគិតថ្លៃ ដោយប្រើមិនមានអាជ្ញាប័ណ្ណ (crack) ដែលខុសទៅនឹងផ្លូវច្បាប់។ តែទោះជាយ៉ាងណា ក៏យើងមិនមានជម្រើសដែរ។ នៅទីនេះអ្នកនឹងទទួលបានព័ត៌មានដែលទាក់ទងនឹងកម្មវិធី កូដបើកចំហ និង ឥតគិតថ្លៃផ្សេងៗ ដែលលោកអ្នកអាចទាញយកទៅប្រើបានដោយសេរី។ នៅពេលនេះខ្ញុំសូមពាំនាំនូវកម្មវិធីរចនារូបភាពក្រាហ្វិក វ៉ិចទ័រ មួយដែលជាកម្មវិធី កូដបើកចំហ ដែលអាចទាញយកបានដោយឥតគិតថ្លៃ។ នេះគឺកម្មវិធី Inkscape ដែលជាកម្មវិធីរចនារូបភាពក្រាហ្វិក វ៉ិចទ័រ ហើយជាកម្មវិធីកូដបើកចំហ ដ៏ល្បីនៅក្នុងពិភពកម្មវិធី កូដបើកចំហ។ កម្មវិធីនេះ អាចបង្កើតរូបក្រាហ្វិក វ៉ិចទ័រ បានយ៉ាងស្អាតដូចទៅនឹង Adobe Illustrator និង Corell Draw ផងដែរ។ សូមមើលរូបខាងក្រោម ដែលបានបង្កើតឡើងដោយ Inkscape។

គេហទំព័រដើម៖ http://www.inkscape.org/
ទាញយកសម្រាប់
Windows
Linux: សូមប្រើការដំឡើងតាម មជ្ឈមណ្ឌលកម្មវិធី (Software Center) ដែលទាញយកតាម ទីតាំងផ្ទុក (Repository)
Mac OS X: Snow Leopard-Universal, Leopard-Universal, Tiger-PPC
ព័ត៌មានបន្ថែមអំពីការទាញយក សូមចូល៖ http://inkscape.org/download/?lang=en

Comments
4 responses to “Inkscape”