នាពេលបច្ចុប្បន្ននេះ មានបងប្អូនជនជាតិខ្មែរជាច្រើន បាននាំគ្នាជួយអភិវឌ្ឍយូនីកូដខ្មែរឲ្យមានពុម្ពអក្សរច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើ។ ពុម្ពអក្សរដៃពីមុនក៏មានដែរ គឺរបស់លោកពូ ដាញ់ ហុង តែគ្រាន់តែមិនដូចអក្សរខ្វៀកទេ។ តែពុម្ពអក្សរប្រភេទមួយនេះ គឺជាពុម្ពអក្សរដៃ ហើយជាអក្សរដៃខ្វៀក ដែលពីមុនមិនធ្លាប់មានប្រើនោះទេ ឥឡូវនេះមានហើយ ដែលបានបង្កើតដោយបងប្រុស ម៉ៅ ពិសិដ្ឋ ដែលគាត់រចនាចេញពីអក្សរដៃផ្ទាល់របស់គាត់ផ្ទាល់ ហើយគាត់បានឲ្យឈ្មោះថា៖ Kh MPS Fasthand។ សូមមើលរូបខាងក្រោម៖
ខ្ញុំពិតជាសូមកោតសរសើរចំពោះស្នាដៃបងប្រុស និង បងប្អូនជាតិខ្មែរដទៃ ដែលបានប្រើយូនីកូដខ្មែរ និង ជួយបង្កើតពុម្ពអក្សរយូនីកូដខ្មែរ ប្រើដោយឥតគិតថ្លៃ។ ខ្ញុំសង្ឃឹមថា នៅពេលខាងមុខ មិនយូរទេយូនីកូដខ្មែរ នឹងមានពុម្ពអក្សរយ៉ាងសម្បូរបែប គ្រប់បែបយ៉ាង ហើយលែងខ្វះដូចមុនទៀតហើយ។
អានអត្ថបទផ្ទាល់នៅ៖ http://mpsinfo.wordpress.com/2011/02/28/ហ្វុងអក្សរយូនីកូដថ្មី-kh-mps-fas
Comments
376 responses to “ពុម្ពអក្សរយូនីកូដខ្វៀក”