តើអ្នកខ្ជិលនឹងបើកគេហទំព័រ Facebook ក្នុងការដាក់ផ្សាយរូបផ្សេងៗរបស់អ្នកដែរឬទេ? ខ្ញុំសូមណែនាំនូវកម្មវិធីមួយដែលមានឈ្មោះថា Starry Hope Uploader ដែលជាកម្មវិធីថ្មី មានមុខងារក្នុងការផ្ទុករូបភាពទៅក្នុងគណនី Facebook របស់អ្នក ដោយមិនចាំបាច់បើកគេហទំព័រ Facebook នោះទេ។ ខ្ញុំបានធ្វើការបកប្រែកម្មវិធីនេះបានគ្រប់ ១០០% ហើយ អាចទាញយកទៅប្រើបានហើយ។
ដើម្បីដំឡើងឯកសារភាសាខ្មែរ សូមចម្លងឯកសារនេះចូលទៅក្នុង /usr/share/locale/km
បន្ទាប់មកបង្កើតថតឯកសារមួយឈ្មោះ bin ទៅក្នុងថតមេឈ្មោះ home ហើយបង្កើតឯកសារទទេមួយ (Empty Document) ហើយសរសេរ៖
#! /bin/bash
LANGUAGE=km /usr/bin/starry-hope-uploader
ហើយរក្សាវាទុកជាឯកសារឈ្មោះ starry-hope-uploader ហើយអនុញ្ញាតឲ្យអាចដំណើរការជាកម្មវិធីបាន (Allow executing file as program) ជាការស្រេច។
យើងអាចដំឡើង Starry Hope Uploader បានតាម ទីតាំងផ្ទុក(Repository) Ubuntu។ សូមចូលទៅក្នុង ស្ថានីយបញ្ជា(Terminal) ហើយវាយ៖
sudo add-apt-repository ppa:jimjimovich/starry-hope-uploader
បន្ទាប់មកវាយ
sudo apt-get update && sudo apt-get install starry-hope-uploader
ការដំឡើងនឹងចាប់ផ្ដើម បន្ទាប់ពីដំឡើងរួច អ្នកអាចប្រើវាបាន ដោយចុចលើបញ្ជី Application → Internet → Starry Hope Uploader
របៀបប្រើប្រាស់៖
១. សូមបើកកម្មវិធីនោះ វានឹងបង្ហាញដូច្នេះ៖
២. បន្ទាប់មកបំពេញព័ត៌មាននៃគណនី Facebook របស់អ្នក ហើយចុច Login៖
៣. ពេលនោះវានឹងសួររកការអនុញ្ញាតឲ្យប្រើ ហើយសូមចុចលើពាក្យ”អនុញ្ញាត” ឬ “Allow”៖
៤. ក្រោយពីភ្ជាប់ចូលរួច លោកអ្នកនឹងទទួលបានផ្ទាំងដូចនេះ ហើយនៅក្រោមនោះអ្នកអាចបង្កើត ឬ ជ្រើសរើសកម្រងរូបណាមួយដើម្បីផ្ទុករូបចូល៖
៥. បង្កើតកម្រងរូបថ្មី៖
៦. ដើម្បីផ្ទុករូបឡើង អ្នកគ្រាន់តែអូសទាញរូបមកទម្លាក់ទៅក្នុងប្រអប់នោះ៖
៧. បន្ទាប់ចុចលើប៊ូតុង ផ្ទុករូបភាពឡើង ពេលនោះការផ្ទុកឡើងនឹងចាប់ផ្ដើម៖
៨. ការផ្ទុកឡើងបានរួចរាល់៖
នៅពេលនេះ សាកបើកគេហទំព័រ Facebook ហើយភ្ជាប់ចូលគណនីរបស់អ្នកទៅមើល៍? 😀 សូមរីករាយជាមួយកម្មវិធីនេះ 😉
អានផងដែរ៖ http://www.omgubuntu.co.uk/2011/02/starry-hope-facebook-photo-uploader-linux/








Comments
22 responses to “Starry Hope Uploader កម្មវិធីផ្ទុករូបភាពឡើងទៅ Facebook នៅក្នុង Ubuntu”