
រូបរាងរូបតំណាង (icon theme) Faenza ជារូបតំណាងមួយបែប ដែលមានលក្ខណៈពេញលេញ ហើយស្អាតថែមទៀតដែរ។ ដូច្នេះបើអ្នកចង់ដំឡើងវានៅក្នុង Ubuntu 11.04 របស់អ្នក សូមប្រើពាក្យបញ្ជាខាងក្រោមនេះ៖
$ sudo add-apt-repository ppa:tiheum/equinox$ sudo apt-get update$ sudo apt-get install faenza-icon-theme
![]()
បន្ទាប់ពីធ្វើការដំឡើងរួចរាល់អស់ហើយ សូមបើក Appearance -> ផ្ទាំង Theme ។ បន្ទាប់មកចុចលើ Customize -> ផ្ទាំង Icons ហើយរើសយកនូវរូបរាងរូបតំណាង Faenza ។ នៅពេលនោះ Ubuntu នឹងធ្វើការផ្លាស់ប្ដូរជូនលោកអ្នកភ្លាមៗមួយរំពេច។
ប្រភពដើម៖ http://digitizor.com/2011/06/05/install-faenza-icon-ubuntu-11-04/
Comments
8 responses to “ដំឡើងរូបរាងរូបតំណាង Faenza លើ Ubuntu 11.04”