សរសេរដោយ៖ វិធូរ
ជាធម្មតាប្រសិនបើអ្នកប្រើ Windows XP នោះអ្នកនឹងឃើញតួអក្សរភាសាខ្មែរបង្ហាញមិនសូវច្បាស់ ជាហេតុនាំឲ្យអ្នកលំបាកអាន។ លោកអ្នកអាចធ្វើឲ្យវាមានភាពច្បាស់ងាយស្រួលអាន ដោយគ្រាប់តែអនុវត្តវិធីងាយៗដូចខាងក្រោម៖
១. ប្រើកណ្តុរខាងឆ្វេងចុចលើ Start នៅលើ Taskbar រួចរំកិលទៅកាន់ Setting ហើយចុចលើ Control Panel
២. ស្វែងរក Display រួចចុចពីរដងលើវា
៣. ចុចលើផ្ទាំង Appearance
៤. ចុចលើប៊ូតុង Effects…
៥. ប្តូរពី Standard ទៅ Clear Type
៦. ចុងក្រោយ ចុចប៊ូតុង OK
លោកអ្នកអាចប្រៀបធៀបតួអក្សរខ្មែរពីមុន ទៅនឹងតួអក្សរខ្មែរក្រោយពីបានអនុវត្តវិធីខាងលើ។
ប្រភពដើម៖ ដោយសារតែគេហទំព័រ iKhmer.info នឹងត្រូវផ្លាស់ប្ដូររូបរាង និងប្រព័ន្ធទាំងមូលនោះ ដូច្នេះលោក អេង វណ្ណៈ បានស្នើឲ្យខ្ញុំយកអត្ថបទពីទីនោះ មកដាក់ក្នុងទីនេះ ដើម្បីទុកជាអត្ថបទយោងនិងមានប្រយោជន៍ ទៅថ្ងៃខាងមុខ។
Comments
293 responses to “ធ្វើឲ្យអក្សរយូនីកូដខ្មែរនៅក្នុង Windows XP រលោងងាយស្រួលអាន”