
មានពុម្ពអក្សរជាច្រើនដែលត្រូវបានផ្ទុកនៅក្នុង Google Web Fonts ហើយក្នុងនោះក៏មានអក្សរខ្មែរផងដែរ។ ពុម្ពអក្សរទាំងនោះអ្នកអាចយកមកធ្វើការបង្កប់ (embed) ក្នុងវ៉ិបសៃថ៍របស់អ្នក ហើយអាចប្រើដោយមិនបាច់មានដំឡើងក្នុងកុំព្យូទ័រ (អានអំពី របៀបបង្កប់)។ ពុម្ពអក្សរទាំងនោះអ្នកក៏អាចទាញយកដំឡើងក្នុងកុំព្យូទ័រយើងក៏បានដែរ។ ហើយការទាញយកនោះ អ្នកមិនបាច់ទាញយកម្ដងមួយៗឡើយ អ្នកអាចរើសពុម្ពអក្សរណាខ្លះដែលអ្នកចូលចិត្ត ហើយចុចទាញយកមកទាំងអស់។
របារមើលអក្សរជាមុន៖ Word សម្រាប់សាកល្បងមើលជាពាក្យ, Sentence សម្រាប់សាកល្បងមើលជាប្រយោគ, Paragraph សម្រាប់សាកល្បងមើលជាអត្ថបទ, Preview Text ប្រើសម្រាប់បង្ហាញនូវពាក្យតាមប្រភេទពុម្ពអក្សរនិមួយៗ, Size ផ្លាស់ប្ដូរទំហំពុម្ពអក្សរ, Sorting តម្រៀបពុម្ពអក្សរ។

រើសប្រភេទនៃពុម្ពអក្សរ។

ចុចលើប៊ូតុង Add to Collection ដើម្បីបញ្ចូលពុម្ពអក្សរទៅក្នុងសម្រាំង (Collection) របស់អ្នក។ អ្នកអាចរើសច្រើនក៏បានដែរ។

នៅពេលរើសរួចហើយ នៅបាតទំព័រអ្នកនឹងឃើញរបារពណ៌ខៀវមួយ ដែលមានរាយបញ្ជីឈ្មោះពុម្ពអក្សរនៅក្នុងសម្រាំងរបស់អ្នក។ ក្នុងនោះមានប៊ូតុងបីផ្សេងៗទៀតដូចជា៖
- Choose ៖ រើសពុម្ពអក្សរ
- Review ៖ សាកល្បងពុម្ពអក្សរជាមុន
- Use ៖ សម្រាប់ទទួលយកកូដទៅដាក់បង្កប់ក្នុងវ៉ិបសៃថ៍របស់អ្នក

នៅពេលដែលអ្នកបានរើសអ្វីរួចរាល់ហើយ សូមក្រឡេកមើលទៅផ្នែកខាងលើ រួចចុចលើពាក្យ Download your Collection ដើម្បីទាញយកគ្រប់ពុម្ពអក្សរដែលអ្នកបានរើស។ ចំណែកឯ Bookmark you Collection គឺសម្រាប់កត់ចំណាំនូវសម្រាំងរបស់អ្នក ទុកទាញយកនៅពេលក្រោយ ឬ ក៏ផ្ញើឲ្យមិត្តរបស់អ្នកទាញយក។

Comments
244 responses to “ទាញយកពុម្ពអក្សរពី Google Web Fonts ទៅដំឡើងក្នុងកុំព្យូទ័របស់អ្នក”