SQL Buddy គឺជា Web Application មួយសម្រាប់ធ្វើការគ្រប់គ្រង MySQL Database ដោយដំណើរការបានដោយ Apache Webserver ។ វាមាន លក្ខណៈស្រដៀងនឹង phpMyAdmin ដែរ ។ SQL Buddy ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP និង Ajax ។ លក្ខណៈពិសេសៗរបស់ SQL Buddy
- មិនត្រូវការដំឡើង គ្រាន់ទាញយកមកអាចប្រើប្រាស់បានតែម្តង
- មានរូបរាងស្រស់ស្អាត (Interface)
- ឯាយស្រួលគ្រប់គ្រងអ្នកប្រើប្រាស់
- ងាយស្រួលរុករកទិន្នន័យនៅក្នុង MySQL Database
- មានល្បឿនលឿនក្នុងពេលដំណើរការ
- អាចធ្វើការកត់ត្រាទុកបាន (Bookmarks)
- អាចនាំចូល និងនាំចេញបានផងដែរ
- អាចប្តូរ Theme បាន
- អាចប្រើប្រាស់បានច្រើនភាសា
- អាចប្រើប្រាស់ Shortcut key បាន
- អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature ដូចជាបង្កើត, លុប Database, table, views, field និង index
- អាចចម្លង, លុប, កែប្រែឈ្មោះ និង ផ្លាស់ប្តូរ Field នៅក្នុង Database, fields និង indexes
- គ្រប់គ្រង Server, Database និង tables
- អាចដំណើរការ, កែប្រែ SQL-Statement
- គ្រប់គ្រងសិទ្ធ អ្នកប្រើប្រាស់របស់ MySQL និង privileges
- គ្រប់គ្រង stored procedures និង triggers
តម្រូវការ Server
- ចាប់ពី PHP 4.3 ឡើងទៅ
- ចាប់ពី MySQL 4 ឡើងទៅ
ដើរជាមួយ Browser
- Google Chrome
- Mozila Firefox
- Safari
- Opera
- ចាប់ពី Internet Explorer 7 ឡើងទៅ
រូបរាង Login Form របស់ SQL Buddy
ព័ត៌មានបន្ថែមសូមចូលទៅកាន់ http://www.sqlbuddy.com

