
ពុម្ពអក្សរនេះមានផ្សាយរូបរាងដំបូងនៅកាលពីខែមករា ឆ្នាំ២០១០ នៅឯប្លក់របស់លោកពូ ដាញ់ ហុង (អានទីនេះ)។ ចាប់ពីពេលនោះមកដល់សព្វថ្ងៃនេះ មិនទាន់ឃើញមានការចេញផ្សាយឲ្យប្រើជាសាធារណៈឡើយ ដ្បិតគាត់រវល់ជាមួយការងារខ្លាំងណាស់។ តែកាលពីសប្ដាហ៍មុននេះ ខ្ញុំបានជួបជាមួយពូហុង និយាយពីរឿងផ្សេងៗ ហើយខ្ញុំក៏នឹកឃើញពុម្ពអក្សរមួយនេះ។ ខ្ញុំក៏សាកសួរគាត់ ដើម្បីសុំមកធ្វើបន្ត។ គាត់បានផ្ដល់មកឲ្យខ្ញុំកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១១ នេះ ហើយខ្ញុំបានបញ្ចប់ជាស្ថាបពរនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១។
ដំបូងឡើង នៅពេលដែលខ្ញុំទទួលបាននោះ ពុម្ពអក្សរនេះត្រូវបានធ្វើរួចតែតួព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើងព្យញ្ជនៈ ៤តួ, តែបុណ្ណោះ។ ខ្ញុំក៏បានចំណាយពេលចំនួន៨ថ្ងៃ ដើម្បីធ្វើពុម្ពអក្សរនេះឲ្យបានសម្រេច។ នៅពេលនេះ ពុម្ពអក្សរត្រូវបានបញ្ចប់ជាស្ថាបពរ និងបានដាក់ឲ្យប្រើប្រាស់ភ្លាមៗនៅថ្ងៃនេះ។
ពុម្ពអក្សរនេះអាចប្រើបានទាំងនៅក្នុងកម្មវិធីរដ្ឋបាល (Office), កម្មវិធីរចនារូបភាព Photoshop។
រក្សាសិទ្ធិដោយ ទេព សុវិចិត្រ និង ដាញ់ ហុង
ទាញយក
ប្រភពដើម៖ Sovichet Life