ថ្ងៃនេះ សុំបង្វែរអារម្មណ៍អ្នកទាំងអស់គ្នា ឲ្យមកជ្រាបច្បាស់ និងស្វែងយល់ឲ្យបានដឹងកាន់តែច្រើន អំពីតួអក្សរអង្គុលីលេខរបស់ខ្មែរយើង ដែលមានតាំងពីទសវត្ស ១៩៥០ មកម្ល៉េះ។ អត្ថបទនេះក៏បង្ហាញឲ្យយើងឃើញពី ការខិតខំប្រឹងប្រែងរបស់ចាស់ជាន់ដើម និងពីគំនិតដែលចង់ឲ្យភាសាខ្មែរ និងអក្សរខ្មែរ កាន់តែមានភាពសម្បូណ៌នៅក្នុងសម័យទំនើប។ អត្ថបទនេះដកស្រង់ចេញទាំងស្រុងពីប្លក់ Sovichet Life ។
អក្សរអង្គុលីលេខ មិនមែនជាអក្សរបង្កើតឡើងថ្មីសុទ្ធ និងមិនមែនជាអក្សរស្រង់យកពីអក្សរនានាជាតិមកបង្កើតទេ ជាអក្សរដែលគណៈកម្មការវប្បធម៌បានបង្កើតតាមបែបអក្សរខ្មែរយើងមុន ដែលកំពុងប្រើក្នុងសម័យបច្ចុប្បន្ន ដោយការរិះរកទៅឃើញថាត្រូវកែតួខ្លះ នឹងកែរបៀបសរសេរខ្លះ ទើបស្រួលក្នុងការយកទៅប្រើ ដើម្បីញ៉ាំងកិច្ចការឲ្យអនុវត្តទៅរហ័សទាន់កាលៈទេសៈ។
តួព្យញ្ជនៈអក្សរអង្គុលីលេខ អក្សរនេះកាលក្នុងគ.ស. ១៩៤៩ ផ្លូវការបានប្រកាសឲ្យប្រើម្ដង ប្រជាជនជាច្រើនក៏បានដឹងហើយ សឹងមានប្រកាសលេខ ៥២៥ N. S. ចុះថ្ងៃ៣ ខែសីហា គ.ស. ១៩៤៩ ជាតាងស្រាប់។ រាជរដ្ឋាភិបាលសម័យនោះចាត់ការប្រមូលគ្រឿងទព្វសម្ភារៈ តែមិនទាន់បានគ្រប់គ្រាន់នៅឡើយទទួលកើតមានឧបសគ្គ ក៏អាក់ខានមិនបានចាប់ប្រើតាំងពីកាលនោះមក។ លុះដល់ក្នុងគ.ស. ១៩៥២ នេះ រដ្ឋសភានឹងរាជរដ្ឋាភិបាលបានសើរើចាត់ការ ប្រើអក្សរអង្គុលីលេខនោះទៀត បានបញ្ចេញមតិស្របគ្នា ថាត្រូវតែយកបែបអក្សរអង្គុលីលេខ ដែលបានបង្កើតហើយនោះមកប្រើ, កាលបើបានគ្រប់គ្រាន់ក្នុងពេលណា នឹងចាត់ការប្រើភ្លាមនៅពេលនោះ មិនបង្អង់ឡើយ។ […]
តួស្រៈអក្សរអង្គុលីលេខខ្មែរ
បើអ្នកចង់អានរឿងពេញ សូមទាញយកឯកសារខាងក្រោមនេះ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅទស្សនាវដ្ដី មិត្តសាលាបាលី ឆ្នាំទី៣ លេខទី ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០, ១១, ១២ ដែលបានបោះពុម្ពនៅឆ្នាំ១៩៥២, ហើយបានបញ្ចូលទៅជាឯកសារតែមួយ ទុកឲ្យងាយស្រួលដល់ការស្រាវជ្រាវបានភ្លាម ដោយមិនបាច់រើសយកទស្សនាវដ្ដីទាំង១២លេខ មកមើលឡើងវិញ។ អត្ថបទនៅក្នុងទស្សនាវដ្ដីនោះ ត្រូវបានរៀបរៀងឡើងដោយលោក អៀង ថ្លាង។


Comments
274 responses to “អំពីអក្សរអង្គុលីលេខ”