កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១១ លោក ដាញ់ ហុង បានចេញផ្សាយថាពុម្ពអក្សរ ហនុមាន កំណែទី២ត្រូវបានដាក់បញ្ចូលទៅក្នុង Google Web Font API ដោយជំនួសលើកំណែទី១ រួចហើយ។ តាមអត្ថបទដែល IT4U បានផ្សាយកាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាក់រួចមកហើយថាអក្សរថ្មីនេះ ដើរបានយ៉ាងស្រួលនៅលើ iPhone 4G, Android 3.1+ ។ ដូច្នេះគេហទំព័រដែលប្រើយូនីកូដខ្មែរ ដែលចង់បង្កប់ពុម្ពអក្សរក្នុងគេហទំព័រ អ្នកអាចមកពិចារណាក្នុងការប្រើប្រាស់ពុម្ពអក្សរ Hanuman កំណែទី២នេះ ដ្បិតមិនអាចដើរបានគ្រប់ទូរស័ព្ទ តែយ៉ាងណាក៏ដើរបានស្រួលនៅលើឧបករណ៍មួយចំនួន ដូចដែលបានរៀបរាប់ខាងលើមកស្រាប់។
បើអ្នកចង់បង្កប់ពុម្ពអក្សរ ហនុមាន ទៅក្នុងគេហទំព័ររបស់អ្នកសូមចូលទៅកាន់ទីនេះ៖ http://google.com/webfonts
សូមមើលមួយចំនួនដូចខាងក្រោមនេះ។
[ប្រភពព័ត៌មាន៖ Khmer Type]


Comments
332 responses to “ពុម្ពអក្សរ ហនុមាន កំណែទី២ បានចេញហើយនៅលើ Google Web Font API”