នៅក្នុងកំឡុងពេលព្រឹត្តិការណ៍ CES គឺជាពេលវេលាមួយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបៗមានដូចជា ទូរស័ព្ទ និងកុំព្យូទ័រជាដើម បានដាក់បង្ហាញនូវផលិតផលថ្មី និងបច្ចេកវិទ្យាថ្មីរបស់ខ្លួន។ នៅពេលវេលានោះខាង Canonical ដែលជាអ្នកទំនុកបម្រុង Ubuntu ក៏បានដាក់បង្ហាញនូវរបស់ថ្មីមួយគឺ Ubuntu TV ។
[youtube http://www.youtube.com/watch?v=jq_WaOLjdyQ ]
Ubuntu TV ត្រូវបានរចនាឡើងនៅលើកំណែ Ubuntu ធម្មតា (Ubuntu Desktop) ដោយគ្រាន់បន្ថែមនូវលក្ខណៈពិសេសផ្សេងៗទៀត ដូចជាការមើលភាពយន្តលើបណ្ដាញអ៊ីនធើណិត, មើលការផ្សាយផ្ទាល់នៃស្ថានីយទូរទស្សន៍។ ម្យ៉ាងទៀតអ្នកក៏អាចធ្វើការទិញ ជួល ឬក៏ថតទុកឯកសារមេឌាទាំងនោះដែរ។
Ubuntu TV នឹងត្រូវធ្វើការប្រកួតប្រជែងជាមួយនឹង Google និង Apple, ហើយអ្វីដែលកាន់តែពិសេសទៅទៀត Ubuntu TV នឹងផ្ដល់ជូនដោយឥតគិតថ្លៃ។
[WebUpd8]




Comments
282 responses to “Ubuntu TV ត្រូវបានដាក់បង្ហាញនៅ CES”