ដើម្បីចូលរួមចំណែកធ្វើឲ្យអក្សរខ្មែរនៅលើប្រព័ន្ធឌីជីថលកាន់តែសំបូរបែប និងដើម្បីបម្រើទៅតាមតម្រូវការមួយចំនួនដូចជាការរចនារូបភាព សៀវភៅ … ខ្ញុំបានឆ្លៀតពេលមួយចំនួនដើម្បីធ្វើពុម្ពអក្សរតាមតែលទ្ធភាពអាចធ្វើទៅបាន។ ថ្ងៃនេះខ្ញុំបានកែសម្រួលនិងធ្វើរួចនូវពុម្ពអក្សរចំនួនបីមានដូចជា៖
**ចំណាំ៖ ដើម្បីទាញយកពុម្ពអក្សរ សូមចុចលើរូបភាពចូលទៅទំព័រទាញយក បន្ទាប់មកចុចលើពាក្យ File -> Download
១. ពុម្ពអក្សរ «បឹង» , កំណែ ១.២

បានកែសម្រួលតួអក្សរ៖
- ឆ, រ, អ ឲ្យត្រង់
- ទាញបាត ្រ ្យ ្ស ឲ្យវែង
- បន្ថែមគម្លាតពីអក្សរមួយទៅអក្សរមួយ ឲ្យធំជាងមុនបន្តិច
២. ពុម្ពអក្សរ «កន្ទុំរុយ» , កំណែ ១.១

ពុម្ពអក្សរនេះត្រូវបានបង្កើតឡើងជាបីទម្រង់៖ ស្ដើង ធម្មតា និងក្រាស់។
៣. ពុម្ពអក្សរ «ត្លុក» , កំណែ ១.១

ពុម្ពអក្សរខ្ញុំបានធ្វើវាឡើងជាលក្ខណៈក្រមិចក្រមើម ប្រើសម្រាប់រចនាលើរូបនានា ហើយក៏ល្អសម្រាប់ប្រើនៅក្នុងសៀវភៅកុមារ។