
Mini BarCamp Phnom Penh ជាកម្មវិធីបន្ទាប់បន្សំមួយរបស់កម្មវិធី BarCamp Phnom Penh ដែលនឹងប្រារព្ធឡើងនៅថ្ងៃ១៩ – ២០ ខែតុលា ខាងមុខនេះ។ Mini BarCamp ត្រូវបានធ្វើឡើងក្រោមប្រធានបទមួយ ហើយមានវាគ្មិនពីស្ថាប័នពាក់ព័ន្ធនានា។
ថ្ងៃស្អែកនេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ Mini BarCamp PP នឹងធ្វើឡើងក្រោមប្រធានបទ “ICT Business Conference” ហើយមានវាគ្មិនចំនួនបួនរូបនឹងឡើងមកធ្វើការបង្ហាញ។ កម្មវិធីស្អែកនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយមិនទាមទារឲ្យមានការចុះឈ្មោះឡើយ គឺចូលរួមបានដោយសេរី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://2013.barcampphnompenh.org/mini-barcamp-3-zaman-university/
