phpMyadmin គឺជា Web Application មួយសម្រាប់ធ្វើការគ្រប់គ្រង MySQL Database ដោយដំណើរការបានដោយសារ Apache Webserver ។
phpMyadmin ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP ។ អ្នកអភិវឌ្ឍន៍គេហទំព័រ ដែលប្រើប្រាស់ PHP & MySQL តែងតែប្រើប្រាស់ phpMyadmin ទាំងនៅក្នុង Localhost និង Hosting (CPanel) ផងដែរ ដោយសារវាផ្តល់ភាពងាយស្រួលច្រើន ក្នុងការប្រើប្រាស់ ។
លក្ខណៈពិសេសៗរបស់ phpMyadmin
- មានរូបរាងសាមញ្ញងាយស្រួលប្រើប្រាស់
- អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature ដូចជាបង្កើត, លុប Database, table, views, field និង indexes
- អាចចម្លង, លុប, កែប្រែឈ្មោះ និង ផ្លាស់ប្តូរ Field នៅក្នុង Database, fields និង indexes
- គ្រប់គ្រង Server , Database និង tables
- អាចដំណើរការ, កែប្រែ SQL-Statement
- គ្រប់គ្រងសិទ្ធ អ្នកប្រើប្រាស់របស់ MySQL និង privileges
- គ្រប់គ្រង stored procedures និង triggers
- អាចនាំចូលឯកសារ CSV និង SQL
- អាចនាំចេញនៅឯកសារដូចជា CSV, SQL, XML, PDF, ISO/IEC 26300 – OpenDocumentText និងSpreadsheet, Word, Excel
- នៅមានលក្ខណៈបន្ថែមទៀត
