ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ យូនីកូដខ្មែរត្រូវបានទទួលការប្រើប្រាស់យ៉ាងច្រើន ពីអ្នកប្រើកុំព្យូទ័រ និងទូរស័ព្ទ ដោយសារតែវាមានភាពងាយស្រួលក្នុងការវាយ ហើយក៏ជាប្រភេទអក្សរស្តង់ដារអន្តរជាតិដែរ។ ចំណែកឯការបង្កើតពុម្ពអក្សរយូនីកូដខ្មែរក៏ដូច្នោះដែរ គឺតែងមានការអភិវឌ្ឍឲ្យកាន់តែមានភាពងាយស្រួលជាងមុន។ លោកដាញ់ហុង ដែលជាស្ថាបនិកអក្សរយូនីកូដខ្មែរដ៏ជំនាញម្នាក់សព្វថ្ងៃលោក បានខំប្រឹងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗអំពីការបង្កើតយូនីកូដខ្មែរ ឲ្យដើរស្រួលនៅលើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ និងទូរស័ព្ទ។
នាពេលថ្មីៗនេះ គាត់បានចុះផ្សាយនៅក្នុងបណ្ដាញកំណត់ហេតុផ្ទាល់ខ្លួនថា ពុម្ពអក្សរឈ្មោះ «ហនុមាន» នឹងត្រូវដំឡើងទៅកំណែ ២ នៅពេលប៉ុន្មានថ្ងៃខាងមុខទៀត ហើយពុម្ពអក្សរកំណែថ្មីនោះទៀតសោត នឹងមានដំណើរការបានយ៉ាងល្អនៅលើ Android 3.1+ , iPhone 4G , ហើយម្យ៉ាងទៀតបានកែសម្រួលឲ្យដើរបានស្រួលនៅលើប្រព័ន្ធប្រតិបត្តិការមួយចំនួន។ កាលពីកំណែទី១នោះ ខ្ញុំបានសង្កេតឃើញថាមានបញ្ហាលើ Linux ដូចជាពេលយើងវាយ បញ្ឈប់ , វិទ្យុ ជាដើម។ តែពេលនេះគាត់បង្ហាញថា នឹងលែងមានបញ្ហាទៀតហើយ។ ហើយចំណុចសំខាន់មួយទៀតគឺ មានដំណើរការលឿនជាងមុនទៀត។
ខាងក្រោមនេះជាការសាកល្បង ដែលខ្ញុំបានយកចេញមកពីបណ្ដាញកំណត់ហេតុផ្ទាល់ខ្លួនរបស់លោក ដាញ់ ហុង។


សូមអានអត្ថបទដើមទាំងស្រុងនៅទីនេះ៖ ពុម្ពអក្សរហនុមានថ្មី ។