នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ, ក្រុម GDG (Google Developer Group) Phnom Penh បានរៀបចំព្រឹត្តិការណ៍ DevFest ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ នៅសាកលវិទ្យាល័យន័រតុន (ត្រើយម្ខាង) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។
តើ DevFest ជាអ្វី? DevFest ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ នៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Google Inc. ក្នុងគោលបំណងជួបជុំជាមួយនឹងអ្នកអភិវឌ្ឍក្នុងតំបន់ (Local Developer) និងអ្នកចូលចិត្តបច្ចេកវិទ្យា មកសិក្សា បង្រៀន បង្កើតទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដោតចម្បងលើបច្ចេកវិទ្យានានារបស់ Google មានដូចជា Android, App Engine, Google Maps, Drive ។ល។ DevFest ត្រូវបានប្រារព្ធធ្វើឡើងនៅតាមប្រទេសជាច្រើន (១០០ប្រទេសជាង) នៅទូទាំងពិភពលោក ដោយមានកិច្ចសហការនិងឧបត្ថម្ភពីក្រុមហ៊ុន Google ។
សម្រាប់ការចុះឈ្មោះនិងព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://devfest.gdgkh.com/
