ជាទូទៅ អ្នកវាយយូនីកូដខ្មែរចូលចិត្តវាយស្រៈផ្សំដោយចុចលើគ្រាប់ចុចតែមួយ ដូចជា”ុះ” ចុចតែ “,” ហើយ “េះ” ចុចតែ “shift+v” ជាដើម។ ហើយវាដំណើរការបានយ៉ាងស្រួលនៅលើ Windows និង Mac OS X។ តែចម្លែកអីតែ Ubuntu ពេលវាយទៅស្រាប់តែចេញជ្រុងៗ ??? តើយើងត្រូវដោះស្រាយតាមរបៀបណា?
ការងាយស្រួលណាស់ សូមអ្នកអនុវត្តតាមការណែនាំខាងក្រោម៖
១. ចុច alt+f2 ហើយវាយ im-swtich បន្ទាប់មកចុច Run
២. រើសយក Use xim (default-xim) រួចចុច OK
៣. ចាប់ផ្ដើមប្រព័ន្ធប្រតិបត្តិការឡើងវិញ (Restart) ជាការស្រេច។

