ដើម្បីរបៀបបើកអោយដំណើរការឯកសារ .htaccess នៅក្នុង Ubuntu 11.04 បានយើងត្រូវស្គាល់ថាអ្វីជា .htaccess ជាមុនសិន។
ឯកសារ .htaccess សំរាប់កែប្រែអាស័យដ្ឋាន URL និងកំណត់សុវត្ថិភាពអោយ Website ដែលដំណើរការនៅ Web Server (Apache) ។
ដំបូងយើងត្រូវបើក Apache mod rewrite ដោយចូល Terminal រួចវាយដូចខាងក្រោម
sudo a2enmod rewrite
sudo /etc/init.d/apache2 restart
បញ្ជាក់ៈ Apache mod rewrite គឺជា module របស់ Web Server (Apache) ប្រើសំរាប់អនុញ្ញាតអោយយើងអាចកែប្រែអាស័យដ្ឋាន URL ។
បើសិនជាចង់បិទវិញចូល Terminal ដដែលរួចវាយដូចខាងក្រោម
sudo /etc/init.d/apache2 restart
បន្ទាប់មកទៀតត្រូវកំណត់សិទ្ធិអោយ .htaccess ដោយភ្ជាប់ចូលជា root
ចុច Alt+F2 រួចវាយ gksu nautilus
ហើយវាយលេខសម្ងាត់របស់ root
ហើយចូលទៅកាន់ file System រួចចូល etc/apache2/sites-available/
រួចបើកឯកសារ default ដោយកែត្រង់ AllowOverride None ទៅជា AllowOverride all
ចុងបញ្ចប់សូមវាយ sudo /etc/init.d/apache2 restart នៅក្នុង terminal ដើម្បី restart apache service ជាការស្រេច ។

Comments
12 responses to “របៀបបើកអោយដំណើរការឯកសារ .htaccess នៅក្នុង Ubuntu 11.04”