
លោកអ្នកដឹងស្រាប់មកហើយថា នៅក្នុងកំណែថ្មីនៃ Ubuntu គឺកំណែ ១១.០៤ បានដាក់ឲ្យប្រើរូបរាងអេក្រង់ខាងមុខ (Desktop Environment) មួយឈ្មោះថា Unity លំនាំដើមតែម្ដង។ ហើយមានអ្នកប្រើមួយចំនួនបានរអ៊ួថាពិបាកប្រើ ហើយមានបញ្ហាជាច្រើន ណាមួយវាមានល្បឿនយឺតថែមទៀត។ ហើយបើតាមការពេញនិយមនោះគឺភាគច្រើនគេពេញចិត្តប្រើ GNOME ជាង Unity។ GNOME ត្រូវបាន Ubuntu ដាក់ប្រើតាំងពីយូរហើយ ហើយគេទើបតែប្ដូរទៅប្រើ Unity ក្នុងកំណែថ្មីនេះទេ។ តែសំណាងដែរ ដែលក្នុងកំណែ ១១.០៤ នេះគេក៏បានភ្ជាប់មកជាមួយ GNOME ដែលដាក់ឲ្យប្រើកាលពី Ubuntu ១០.១០ ដែរ។ ដូច្នេះខ្ញុំនឹងលើកយកការប្ដូររូបរាងអេក្រង់ខាងមុខ មកបង្ហាញជួនអ្នកទាំងអស់គ្នា។ វាពិតជាងាយស្រួលណាស់។ ដូច្នេះសូមអនុវត្តតាមការណែនាំខាងក្រោម៖
១. សូមចុចលើប៊ូតុងនៅរបារកៀនខាងស្ដាំ ហើយរើសយក System Settings

២. ចុចលើ Login Screen ហើយប្ដូរទៅជា Ubuntu Classic វិញ

ឬម្យ៉ាងទៀត៖
១. ត្រង់កន្លែង Login Screen សូមប្ដូរទៅ Ubuntu Classic

២. អ្នកនឹងទទួលបានដូចរូបខាងក្រោម (Ubuntu Classic)

[ប្រភពដើម៖ ScottLinux]