សាកល្បង Google Voice Search ជាមួយគ្នា
—
by
បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
—
by
Google បានដាក់ចេញឲ្យប្រើនៅលក្ខណៈពិសេសថ្មីមួយទៀតរបស់ខ្លួនគឺ Google Voice Search (ការស្វែងរកតាម Google ដោយប្រើសម្លេង)។ គ្រាន់តែចុចប៊ូតុងមីក្រូហ្វូនស្ថិតនៅខាងស្ដាំប្រអប់ស្វែងរក ហើយនិយាយនូវពាក្យដែលអ្នកចង់ស្វែងរក នោះ Google នឹងធ្វើការបម្លែងសម្លេងរបស់អ្នកទៅជាពាក្យ ហើយស្វែងរកជូនអ្នកបានភ្លាមៗតែម្ដង។ លក្ខណៈពិសេសនេះមានរូចហើយនៅលើប្រព័ន្ធ Android ដូច្នេះ Google ក៏បានបង្កើតឲ្យមាននៅលើ Desktop ផងដែរ។ យើងអាចប្រើបានតែនៅក្នុងកម្មវិធី Google Chrome ប៉ុណ្ណោះ។ Google នឹងដាក់ឲ្យប្រើសម្រាប់អ្នកប្រើប្រាស់ Google Chrome ទាំងអស់គ្នានៅចុងសប្ដាហ៍នេះ។ ក៏ប៉ុន្តែបើអ្នកមិនអាចរង់ចាំបានទេនោះ សូម សូមភ្ជាប់ចូល (Login) គណនី Gmail របស់អ្នក ចូលទៅក្នុងទំព័រ http://www.google.com/experimental/ ស្វែងរក Voice…
នៅក្នុង Ms Office មានលក្ខណពិសេសច្រើនណាស់ សម្រាប់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ តែពេលនេះខ្ញុំសូមបង្ហាញអំពីសុវត្តិភាពក្នុងការការពារឯកសារវិញម្ដង ខាងក្រោមនេះជាការបង្ហាញអំពីការការពាក្យមិនអោយគេកែប្រែឯកសារបានRestrict editing ៖ ជំហានទី១ ចូលទៅ “File”នៅលើ tab “Info” > “Protect Document” នៅពីក្រោមប៊ូតុង “Permissions” សូមជ្រើសរើសការកំណត់“Restrict Document” ជំហានទី២ ធ្វើតាមការកំណតផ្សេងដូចផ្ទាំងខាងក្រោម“Restrict Formatting and Editing” ការកំណត់ដំបូងគី ចុចលើ “Limit formatting to selection of styles” អ្នកអាចចុច Setting…សម្រាប់ការកំណត់បន្ថែម ជំហានទី ៣ បន្ទាប់នេះសូមមើលត្រង់ “Editing…
Directory Opus 10.0 គឺជាកម្មវិធីថ្មីមួយសម្រាប់រុករកទិន្នន័យ (Explorer) បានយ៉ាងស្រួលដោយមាន Tab ច្រើន, ហើយគ្រាន់តែចុចពីរលើ Desktop កម្មវិធីនេះនឹងបើកភ្លាមតែម្តង ។ កម្មវិធីនេះអាចប្រើតែមួយ Microsoft Windows ប៉ុណ្ណោះដែលមាន 32bit និង 64bit ។ តើអ្នកមានអារម្មណ៍ថាប្រើប្រាស់ Windows Explorer បានតែមួយ Tab ទេ? ដើម្បីប្រើប្រាស់ Windows Explorer បានច្រើន Tag នោះគឺ Directory Opus អាចជួយបានដោយវាអាចយកប្រើជំនួស Windows Explorer ដោយមានលក្ខណៈពិសេស និងមុខងារជាច្រើនសម្រាប់ប្រើប្រាស់ផងដែរ ។…
—
by
សូមចុចរូបខាងក្រោម ដើម្បីមើលរូបពេញលេញ៖ ប្រភពដើម៖ http://www.allfacebook.com/infographic-facebook-hurt-relationships-2011-05
—
by
ក្នុងការរចនាគេហទំព័រមួយ យើងត្រូវចេះដូចជាការចាក់ពណ័, ការកំណត់ទំហំរូបរាងនៃគេហទំព័រ (Resolution of Website), ដើម្បីអោយគេហទំព័រមានសោភ័ណ្ឌភាពស្រស់ស្អាតផងដែរ ។ ជាមួយគ្នានេះ ខ្ញុំបាទសូមបង្ហាញកម្មវិធីបន្ថែមសម្រាប់ងាយស្រួលក្នុងការរចនាគេហទំព័រអោយភាពស្រស់ដូចខាងក្រោមនេះ ColorPix គឺជាកម្មវិធីមួយសម្រាប់ស្ទង់ពណ៍ ឬក៏ចាប់យកពណ៌ពីកន្លែងណាមួយដែលអ្នកចង់ធ្វើការចាប់យក ។ កម្មវិធីមានទំហំតូចងាយស្រួលក្នុងការប្រើប្រាស់ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីរចនាធំៗដូចជា Photoshop, GIMP, CorelPhotopaint នោះទេ ។ Html Color Picker គឺជាកម្មវិធីមួយស្រដៀងនឹង Colorpix ដែរ ។ JR Screen Ruler គឺជាកម្មវិធីមួយសម្រាប់វាស់ខ្នាតអ្វីមួយ យើងប្រើប្រាស់វាសម្រាប់វាស់ទំហំគេហទំព័រ ។ ជាទូទៅគេហទំព័រមានទំហំរូបរាង ពីរប្រភេទដែលគេនិយមរចនាគេហទំព័រ 1024 x 768 យើងគួរតែកំណត់ខ្នាតតែ…
Microsoft Visio (ប្រហែលធ្លាបបានស្គាល់ Microsoft Office Visio) ជាកម្មវីធីខាងពាណិជ្ជខាងផ្នែក diagramming របស់ក្រុមហ៊ុន Microsoft Windows ដែលប្រើសម្រាប់គូរបង្កើតជា diagrams វាតួនាទីពិសេសដូចជា អាចអោយអ្នកគូរ ឬរចនា Map, Network, Flow Chat និងផ្សេងៗទៀត ។ ជំនាន់ចុងក្រោយបង្អស់គឺ Microsoft Visio 2010 ប្រើប្រាស់ក្នុង Windows ដែលមានបី editions មានដូចជា Standard, Professional and Premium៖
ASCII មកពីពាក្យ American Standard Code for Information Interchange គឺជាលេខកូដតំណាងអោយតួអក្សរនៃ Keyboard ។ នៅក្នុង Keyboard សុទ្ធតែមានលេខកូដតំណាងនៃតួអក្សររបស់ Keyboard ទាំងអស់ហ្នឹង ។ Ascii ត្រូវបានបង្កើតឡើងដោយសមាគមន៍ American Standards Association ក្នុងគោលបំណងដោយសារ CPU របស់កុំព្យូទ័រអានតម្លៃជា លេខទេ គឺ (ប្រព័ន្ធគោលពីរ) Binary Code ដូច្នេះនៅពេលដែលយើងវាយអត្ថបទទៅក្នុងកុំព្យូទ័រគឺ ASCII ត្រូវបានធ្វើការបំលែងពីតួអក្សរទៅជាលេខតំណាងនៃតួអក្សរនោះ ។ ជាពិសេសជានេះទៀត ASCII ត្រូវគេប្រើច្រើនជាមួយការបង្កើតហ្គេមដែលប្រើ Keyboard ជាអ្នកបញ្ជាតួអង្គនៃហ្គេមនោះទៀតផង ។ ខាងក្រោមនេះជា…
នៅក្នុង MS Office មានភ្ជាប់មកស្រាប់នូវឧបករណ៍សម្រាប់សរសេររូបមន្តគណិតវិទ្យា ហើយយើងអាចដំឡើងកម្មវិធីបន្ថែមផ្សេងទៀតដូចជា MathType ដើម្បីជំនួយក្នុងការសរសេរ។ ចំណែកនៅក្នុង LibreOffice ក៏មិនចាញ់ MS Office ដែរ ព្រោះកម្មវិធីនេះក៏មានភ្ជាប់មកនូវកម្មវិធីផ្ទាល់ខ្លួនមួយគឺ LibreOffice Math ដែលអាចសរសេររូបមន្តគណិតវិទ្យា។ តែអ្នកដែលចាប់ប្រើ កម្មវិធីការិយាល័យ LibreOffice ដំបូងប្រហែលជាគិតថាយើងអាចសរសេរបានតែនៅក្នុងកម្មវិធី LibreOffice Math ប៉ុណ្ណោះ មិនអាចយកទៅដាក់ក្នុង LibreOffice Writer បានឡើយ, តែតាមពិតយើងពិតជាអាចធ្វើបានដែរ ហើយពិតជាងាយស្រួលបំផុត។ របៀបបញ្ចូល ១. ដំបូងសូមបើកកម្មវិធី LibreOffice Writer ២. បន្ទាប់មកចុចលើ Insert (បញ្ចូល) ->…
មានអ្នកប្រើ Skype នៅលើ Windows ជាច្រើននាក់បានជួបប្រទះនឹងបញ្ហាអក្សរខ្មែរយូនីកូដបង្ហាញយ៉ាងតូច។ យើងក៏អាចធ្វើឲ្យឃើញធំបានដែរ ដើយប្រើនូវវិធីយ៉ាងងាយស្រួលមួយ។ ដូច្នេះសូមអនុវត្តតាមវិធីខាងក្រោមនេះ៖ ១. សូមបើក Skype ហើយចុចលើម៉ឺនុយ Tools -> Option ២. ចុចលើ IM & SMS -> IM appearance រួចចុចលើប៊ូតុង Change Font ដើម្បីធ្វើការផ្លាស់ប្ដូរពុម្ពអក្សរ ៣. មើលលទ្ធផលក្រោយពីប្ដូររួច
កាលពីលើកមុន ខ្ញុំបាទបានបង្ហាញពីកម្មវិធី Transmageddon Video Transcoder ម្តងរួចមកហើយដែលកម្មវិធីនោះសម្រាប់បំលែងឯកសារវីដេអូនៅក្នុង Ubuntu ។ បន្តមកទៀតនេះ ខ្ញុំបាទសូមបង្ហាញកម្មវិធីមួយទៀតដែលមានឈ្មោះ WinFF ។ WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform) សម្រាប់ប្រើក្នុងការថតសម្លេង និងបំលែងឯកសារវីដេអូទៀតផង ។ មិនតែប៉ុណ្ណោះ WinFF ផ្តល់លក្ខណៈងាយស្រួលក្នុងបំលែងដោយវាគាំទ្រឯកសារវីដេអូ និងសម្លេងបានច្រើនផងដែរ ។ ខាងក្រោមនេះជាលក្ខណៈពិសេសនៃកម្មវិធី WinFF WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform) WinFF មានpackages សម្រាប់ Debian, Ubuntu និង…
អ្នកប្រើ Linux ទូទៅតែងតែស្គាល់ថាអ្វីទៅជា GIMP។ GIMP គឺជាកម្មវិធីរចនារូបដូចទៅនឹង Photoshop ដែរតែមានលក្ខណៈពិសេសតិចជាង Photoshop ។ ជាធម្មតាពេលយើងបើកកម្មវិធី GIMP ម្ដងម្ដងៗ យើងតែងតែទទួលបានផ្ទាំងដល់ទៅ៣៖ ផ្ទាំងឧបករណ៍ប្រើប្រាស់ (Tools Box) ផ្ទាំងបង្ហាញរូប ផ្ទាំងស្រទាប់និងផ្សេងៗ (Layer Box) ហើយមានភាពរញ៉េរញ៉ៃបន្តិចដែរ នៅពេលវានៅដាច់ពីគ្នាដូច្នេះនោះ។ បើតាមគេហទំព័រ Web Upd8 បានដាក់ផ្សាយអំពី ស្គ្រីប មួយដែលមានឈ្មោះថា GIMPBox ដែលស្គ្រីបនោះអាចធ្វើឲ្យផ្ទាំងនៃ GIMP នានានៅជាប់គ្នាតែមួយ ដូចយើងឃើញស្រាប់នៅក្នុង Photoshop ជាដើម។ ស្គ្រីបមួយនេះមានបញ្ហាមួយចំនួន សូមអានចំណុចខាងក្រោម៖ នៅពេលដំណើរការ GIMPBox…
ដើម្បីបង្ហាញ ស្ថានភាព ធ្វីតទ័រចុងក្រោយបំផុតលើវិបសាយរបស់ លោកអ្នកគ្រាន់តែបន្ថែមកូដ Php ខាងក្រោមនេះ នៅកន្លែងណាមួយក្នុងទំព័ររបស់អ្នកដែលចង់ឲ្យវាបង្ហាញ ។ <?php // Your twitter username. $username = “TwitterUsername”; // Prefix – some text you want displayed before your latest tweet. // (HTML is OK, but be sure to escape quotes with backslashes:…
ការចុចស្ដាំ Right Click សំខាន់ណាស់សម្រាប់ការប្រើប្រាស់ក្នុងការការកំណត់បន្ថែមផ្សេងៗ ។ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ចុចស្ដាំ យើងខ្ញុំសូមណែនាំកម្មវិធីមួយគឺ Right Click Enhancer បានរួមចំណែកការបន្ថែមក្នុងការចុចស្ដាំ វាអាចធ្វើអ្នកប្ដូរចុចស្ដាំតាមចិត្ត និងការកំណត់ ដូចជាការបន្ថែម folder ឬក៏ file shortcuts និងកាកំណត់ផ្សេងៗទៀតជាច្រើន៖ នេះជារូបរាងរបស់ Right Click Enhancer វាបានបង្ហាញអំពីការកំណត់ប្រាំធំៗដូច ប៊ូតុខាងក្រោម៖ នៅក្នុង My Computer manager មានការកំណត់ពីគឹ៖ My Computer និង Control Panel៖ យើងអាចធ្វើការជ្រើសរើស files និង folders និងបន្ថែមការបង្ហាញក្នុង…
ខាងក្រោមនេះគឹជាអត្ថបទទាំង១០ ដែលមានប្រជាប្រិយភាពប្រចាំសប្ដាហ៍នេះ (១២/មិថុនា/២០១១)៖ ពុម្ពអក្សរយូនីកូដខ្មែរ របៀបង្កើត File Access 2010 ទៅជា file Setup (Installer Package) របៀបផ្ទុកទិន្នន័យជា យូនីកូដ ទៅក្នុង Database តាមដានដំណើរការកុំព្យូទ័ររបស់អ្នក របៀបធ្វើឲ្យយូនីកូដខ្មែរបង្ហាញត្រូវនៅក្នុង Adobe CS3/4 គេហទំព័រសម្រាប់អ្នកតុបតែងលម្អក្នុងផ្ទះ បកប្រែពាក្យបរទេសនៅលើ Firefox ភ្លាមៗ មកជាភាសាខ្មែរ ដោះស្រាយគណិតវិទ្យានៅក្នុង Ms Word and OneNote 2010 ការប្រើប្រាស់ពាក្យសម្ងាត់ (Password) ធ្វើឲ្យអក្សរយូនីកូដខ្មែរនៅក្នុង Windows XP រលោងងាយស្រួលអាន
សរសេរដោយ៖ អេង វណ្ណៈ លោកអ្នកលែងមានបញ្ហាទៀតហើយក្នុងការបង្កប់ពុម្ពអក្សរប្រភេទ .ttf ទៅក្នុងវិបសាយដោយប្រើ font-face។ នេះគឺដោយសារតែកំណែថ្មីរបស់ CSS3 ដែលជួយសម្រួលដល់កិច្ចការនេះ ។ កម្មវិធីរុករកតំបន់បណ្ដាញដែលគាំទ្រកំណែថ្មីរបស់ CSS3 នេះមានតែ Mekhala/Firefox 3.5 ប៉ុណ្ណោះ ។ របៀបប្រើប្រាស់គឺងាយស្រួលបំផុត គឺគ្រាន់តែផ្ទុកពុម្ពអក្សរដែលអ្នកចង់បង្កប់ទៅម៉ាស៊ីនបម្រើរបស់អ្នក វាជាការស្រេច ហើយបន្ថែមកូដនេះទៅក្នុងវិបសាយរបស់អ្នក ៖ @font-face { font-family: yourFontName ; src: url( /location/of/font/FontFileName.ttf ) format(“truetype”); } /* Then use it like you would…
XML មកពីពាក្យថា eXtensible Markup Language ។ XML ប្រើសំរាប់រក្សាទុកទិន្នន័យ និង ធ្វើការជាមួយកម្មវិធីផ្សេងៗទៀត ដើម្បីសម្រួលក្នុងការបញ្ចូល ទិន្នន័យ និងរក្សាទុកទិន្នន័យ XML ក៏ជាប្រភេទ markup language ដូច HTML ដែរ ហើយគេច្រើនប្រើវាសំរាប់ទាញយក ទិន្នន័យប៉ុន្តែ មិនបង្ហាញទិន្នន័យដូច HTML ទេ ។ ជាមួយគ្នានេះដែរ XML ប្រើប្រាស់ជាមួយភាសា (Programming Language) ជាច្រើនដូចជា PHP, VB.NET, ActionScript ជាដើម ។ ដើម្បីងាយស្រួលក្នុងការសិក្សា XML យើងត្រូវមានចំណេះដឹងពី…
—
by
នៅក្នុងសេវាកម្មអ៊ីមែលមួយចំនួនតែងតែមាននូវលក្ខណៈពិសេសមួយដែលគេហៅថា Filter ជាភាសាខ្មែរហៅថា តម្រង (ការត្រងយក)។ គេប្រើវាដើម្បីត្រងយកអ៊ីមែលទៅដាក់មួយដុំ ដើម្បីកុំឲ្យវាមានភាពរញ៉េរញ៉ៃនៅក្នុង ប្រអប់សារចូល (Inbox) របស់យើង។ ដូច្នេះខ្ញុំនឹងលើកយកអំពី តម្រង នៅក្នុងសេវាកម្ម Gmail របស់ Google។ ក្នុងឧទាហរណ៍នេះខ្ញុំនឹងលើកយកការត្រងយកអ៊ីមែលពី Facebook ទៅដាក់មួយដុំ ដើម្បីកុំឲ្យវាមានភាពរញ៉េរញ៉ៃនៅក្នុង ប្រអប់សារចូលរបស់យើង។ ១. ជាដំបូងសូមក្រឡេកមើលទៅផ្នែកខាងលើ អ្នកនឹងឃើញប្រអប់ស្វែងរក ហើយនៅខាងស្ដាំនោះសូមចុចលើពាក្យ Create a filter។ ២. នៅពេលនោះអ្នកនឹងឃើញមានប្រឡោះចំនួន ៥ ដូចជា៖ From, To, Subject, Has the words, Doesn’t have,…