បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • Flipping ជាកម្មវិធីមួយសម្រាប់​អានឯកសារ PDF  កម្មវិធីនេះបានរចនាឡើង​មានរូបរាងស្អាត និងពិសេស វា​បានរចនាសម្រាប់អ្នកចូលចិត្តអាន អោយ​មានលក្ខណ​ដូច​សៀវភៅ​ដូចភាពពិតៗ ។ កម្មវិធី​ពិតជាបង្ហាញ​រូបរាង​យ៉ាងរស់រវើក ទាំងការបើកសន្លឹកសៀវភៅ និងរំកិល​ Mouse ។ ខាងក្រោម​ជារូបភាពរបស់ Flipping ៖ ក្រៅពីនោះកម្មវិធីនេះ​អាចអានជាទម្រង់មួយទំព័រក៏បាន ពីរទំព័រក៏បាន បើសិនអ្នកអានជាទម្រង់ ២ ទំព័រវាដូចជាការបើកសៀវ​ភៅហ្ចឹង​ដែរ ខាងលើនេះជាទម្រងអានមួយទំព័រ ក្រៅពីនោះវាមានរូបរាងស្អាតដូចជាទូកញ្ជាក់តាំងពិព័ណសៀវភៅហ្ចឹង ស្អាតប្លែកភ្នែក [addictivetips] ទាញយក ៖ ទីនេះ



  • វិវដ្ដកម្ម​បច្ចេកវិទ្យា​វ៉ិប​នៅ​លើ​ពិភព​លោក

    តើ​អ្នក​ចង់​ដឹង​ថា HTML5 កើត​ឡើង​នៅ​ពេល​ណា? ហើយ​មាន​ការ​វិវដ្ដ​ដូច​ម្ដេច​ខ្លះ????? តើ​កម្មវិធី​រុក​រក​អ៊ីនធ័រណា​មួយ ដែល​កើត​ឡើង​មុន​គេ????? តើ Cookie ជា​អ្វី កើត​ឡើង​នៅ​ឆ្នាំ​ណា????? ថ្ងៃ​នេះ IT4U សូម​ណែនាំ​នូវ​គេហទំព័រ​មួយ ដែល​បង្ហាញ​អំពី​វិវដ្ដកម្ម​នៃ​បច្ចេកវិទ្យា​វ៉ិប នៅ​លើ​ពិភព​លោក គឺ http://evolutionofweb.appspot.com/ ។ ក្នុង​គេហទំព័រ​នោះ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី បច្ចេកវិទ្យា​កូដ​ដែល​សម្រាប់​សរសេរ​បង្កើត​គេហទំព័រ, បច្ចេកវិទ្យា​និង​ការ​វិវដ្ដ​នៃ​កម្មវិធី​រុករក​អ៊ីនធ័រណិត​ទាំង​អស់។ ក្នុង​ផ្នែក​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​និមួយៗ ត្រូវ​បាន​បង្ហាញ​ពី​ថ្ងៃ​ខែ​ឆ្នាំ​ផលិត​និង​ចេញ​កំណែ​និមួយៗ ព្រម​ទាំង​ភ្ជាប់​មក​ជាមួយ​នឹង​រូបរាង​នៃ​កំណែ​ទាំង​នោះ​ផង​ដែរ។ គេហទំព័រ​នេះ​ពិត​ជា​ល្អ​ណាស់ សម្រាប់​អ្នក​ចង់​សិក្សា​ស្វែង​យល់​និង​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​កកើត និង​ការ​វិវដ្ដ​នៃ​បច្ចេកវិទ្យា​គេហទំព័រ​នៅ​លើ​ពិភព​លោក​យើង​នេះ។


  • រូប​ក្រាហ្វិក​ព័ត៌មាន៖ Facebook កម្ពុជា

    នេះ​គឺ​ជា​រូប​ក្រាហ្វិក​ព័ត៌មាន​ស្ដី​ពី​ស្ថិតិ​នៃ​ការ​ប្រើ​ប្រាស់ Facebook នៅ​កម្ពុជា ដែល​បាន​រៀប​រៀង​ដោយ​លោក សៀង សុខ​ហេង។ ស្ថិតិ​នៅ​ក្នុង​រូប​នេះ ត្រូវ​បាន​ធ្វើ​ការ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ http://www.socialbakers.com ។ [ប្រភព​ដើម៖ Happy Photoshop]


  • OpenWith.org ជាកម្មវិធី​ចុចស្ដាំសម្រាប់ បង្ហាញពីព័ត៌មានបានបន្ថែមលើ file extension ហើយបានភ្ជាប់ទៅកម្មវិធីទៅរកម្មវិធី​សម្រាប់បើក File extension នោះដែល​ជាកម្ម​វិធីឥត​គិតថ្លៃ ទៀតផង។ ពិតជាងាយស្រួលណាស់ សម្រាប់អ្នក​ដែលមិនសូវស្គាល់  File extension ខាងក្រោមនេះជា​លក្ខណខ្លះរបស់ កម្មវិធី OpenWith.org  ៖ បន្ទាប់ពីទាញយកសូមការដំឡើងដូចខាងក្រោម៖ សូមដំឡើងអោយចប់ដូចរូបខាងក្រោម៖ បន្ទាប់ពីអ្នកដំឡើងរួចហើយអ្នកគ្រាន់តែចុចស្ដាំលើឯកសារនោះវា​និងចេញ​ដូចផ្ទាំងខាងក្រោម៖ សូមយកពាក្យ OpenWith.org – How do I Open This? បន្ទាប់ពីអ្នកបានរើសដូចពាក្យខាងលើ នុះវាចេញផ្ទាំងដូចខាងក្រោម ដែលវាកំពុងដំណើរការ ស្ចែងរក​កម្មវិធីដែលអាចបើក ឯកសារបស់អ្នកបាន តែចាំថាត្រូវការ អ៊ិនធឺណិត ខាងក្រោម​នេះ​ជាកម្មវិធី​ដែល OpenWith.Org បានស្វែងរកអោយតាមរយៈអ៊ីនធឺណិត អ្នកអាចទាញយកដោយគ្រាន់ចុចលើ ពាក្យ Download បន្ទាប់ពីអ្នកចុចលើ Download…


  • ឯកសារ Cheatsheet ស្ដី​ពី Linux Bash Shell សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង

    នេះ​គឺ​ជា​ឯកសារ Cheatsheet សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ស្វែង​យល់​អំពី Linux Bash Shell នៅ​ក្នុង Terminal។ ក្នុង​ឯកសារ​នេះ​មាន​បង្ហាញ​បាន​យ៉ាង​ល្អ​អំពី​និយម​ន័យ​របស់​ពាក្យ​បញ្ជា (command) និមួយៗ ហើយ​ក៏​មាន​បង្ហាញ​អំពី​ក្ដារ​ចុច​ផ្លូវ​កាត់​ដែរ។ ក្នុង​ឯកសារ​នេះ​មាន​បង្ហាញ​នូវ​ជំពូក​សំខាន់ៗ​ជា​ច្រើន​ដូច​ជា៖ ការ​ប្រតិបត្តិ​លើ​ឯកសារ​នានា ក្ដារ​ចុច​ផ្លូវ​កាត់ ការ​ប្ដូរ​ទិសដៅ ការ​រុក​រក​ឯកសារ ការ​រៀប​ចំ​ទិន្នន័យ ការ​កំណត់​ម៉ោង ការ​គ្រប់​គ្រង​ដំណើរ​ការ ការ​កំណត់​សិទ្ធិ​ឯកសារ និង​មានជំពូក​ជា​ច្រើន​ទៀត ហើយ​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាញ​សេចក្ដី​អធិប្បាយ​បាន​យ៉ាង​ល្អ ហើយ​ងាយ​យល់​ចំពោះ​អ្នក​ដែល​ចាប់​ផ្ដើម​រៀន​ប្រើ​ដំបូង។ បើ​អ្នក​ចង់​ទាញ​យក​ឯកសារ​នេះ​ទៅ​មើល សូម​ចុច​លើ​តំណ​ខាង​ក្រោម៖ ទាញ​យក [ប្រភព​ព័ត៌មាន៖ Tech Drive-in]


  • ចម្លង ISO Image File ចូល CD/DVD និង USB Flash ជា​មួយ ISO2Disc

    មាន​កម្មវិធី​ជាច្រើន​សម្រាប់ចម្លង ISO Image ចូល CD/DVD និង USB Flash ។ ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការចម្លងឯកសារ ISO Image ចូលទៅក្នុង CD/DVD ឬក៏ USB Flash យើង​អាចប្រើប្រាស់កម្មវិធី ISO2Disc ។ កម្មវិធីនេះ ដំណើរការជាមួយ CD-R, DVD-R, DVD+R, CD-RW, DVD-RW, DL DVD+RW, HD DVD, Blu-ray Disc និងUSB flash drive ។ ដើម្បី​ចម្លង ISO file គ្រាន់តែចុច…



  • ​ដើម្បី​អោយងាយស្រួលក្នុង​ការចម្លង និងផ្លាស់ទីបាន​លឿន​ ខាងក្រោមជាកម្មវិធី សម្រាប់បន្ថែមដោយ​គ្រាន់​តែចុច​ស្ដាំ​ហើយ​រើស​យក Copy ឬ Move to Folder។ បន្ទាប់ពី​ការដំឡើងរួច អ្នកអាចចុចស្ដាំ រុចចុចលើ Copy To Folder / Move To Folder ៖ បន្ទាបមកទៀត​ចេញផ្ទាំងដូចខាងក្រោម៖ ពិតជាងាយស្រួលណាស់មិនចាំបាច់ចុចច្រើនដងទៀតទេ។ អ្នកអាចទាញយកទីនេះ


  • BumpTop ធ្វើ​ឲ្យ Desktop របស់​អ្នក​មាន​ភាព 3D

    BumpTop ជា​កម្មវិធី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ Desktop របស់​អ្នក​មាន​ភាព 3D បាន​យ៉ាង​ស្រស់​ស្អាត។ បើ​អ្នក​ជា​អ្នក​ចូល​ចិត្ត​កែ​លម្អ និង​ចូល​ចិត្ត​ភាព​ឡូយ​ឆាយ​ទៅ​លើ Desktop របស់​អ្នក​នោះ អ្នក​អាច​ងាក​មក​ចាប់​អារម្មណ៍​ជាមួយ​កម្មវិធី​នេះ​បា​ន។ នៅ​ពេល​ដែល​អ្នក​ដំឡើង​រួច​ហើយ អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ​ដូច​ខាង​ក្រោម​នេះ។ នៅ​ពេល​ដែល​អ្នក​បាន​មើល​ការ​ណែនាំ​ចប់​ហើយ អ្នក​នឹង​ទទួល​បាន​ទិដ្ឋភាព​ដូច​ជា​រូប​ខាង​ក្រោម​នេះ។ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ហាក់​បីដូច​ជា​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដូច្នោះ។ Wall ជា​ទិដ្ឋភាព​បែប​ជញ្ជាំង៖ ប្រភេព​រូបរាង៖ ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​កែ​ច្នៃ​ទិដ្ឋភាព​នៃ Desktop ទៅ​តាម​ប្រភេទ​រូប​រាង​និមួយៗ ដែល​មាន​ភ្ជាប់​មក​ជាមួយ​នឹងកម្មវិធី​មក​ស្រាប់​តែ​ម្ដង។ ហើយ​ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ទាញ​យក​រូបរាងផ្សេងៗ​ទៀត​ទៅ​ដំឡើង​បាន​ដែរ តាម​រយៈ​តំណនេះ។ ទាញ​យក​កម្មវិធី BumpTop [ប្រភព​ព័ត៌មាន និង​រូប​ភាព៖ How-To Geek]


  • ពុម្ព​អក្សរ ហនុមាន កំណែ​ទី២ បាន​ចេញ​ហើយ​នៅ​លើ Google Web Font API

    កាល​ពី​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ ​លោក ដាញ់ ហុង បាន​ចេញ​ផ្សាយ​ថា​ពុម្ព​អក្សរ ហនុមាន កំណែ​ទី​២​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Google Web Font API ដោយ​ជំនួស​លើ​កំណែ​ទី១ រួច​ហើយ។ តាម​អត្ថបទ​ដែល IT4U បាន​ផ្សាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​បញ្ជាក់​រួច​មក​ហើយ​ថា​អក្សរ​ថ្មី​នេះ ដើរ​បាន​យ៉ាង​ស្រួល​នៅ​លើ iPhone 4G, Android 3.1+ ។ ដូច្នេះ​គេហទំព័រ​ដែល​ប្រើ​យូនីកូដ​ខ្មែរ ដែល​ចង់​បង្កប់​ពុម្ព​អក្សរ​ក្នុង​គេហទំព័រ អ្នក​អាច​មក​ពិចារណា​ក្នុង​ការ​ប្រើ​ប្រាស់ពុម្ព​អក្សរ Hanuman កំណែ​ទី២នេះ ដ្បិត​មិន​អាច​ដើរ​បាន​គ្រប់​ទូរស័ព្ទ តែ​យ៉ាង​ណា​ក៏​ដើរ​បាន​ស្រួល​នៅ​លើ​ឧបករណ៍​មួយ​ចំនួន ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក​ស្រាប់។ បើ​អ្នក​ចង់​បង្កប់​ពុម្ព​អក្សរ ហនុមាន ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក​សូម​ចូល​ទៅ​កាន់​ទីនេះ៖ http://google.com/webfonts សូម​មើល​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។  …


  • តើ​អ្វី​ជា ​Kernel?​ Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។ តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ? Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។ 1.Microkernel Microkernel គឺជាប្រភេទ Kernel ដែលគ្រប់គ្រងលើអ្វីដែលវាគួរតែគ្រប់គ្រងដូចជា…


  • លក្ខណៈ​ពិសេស​ថ្មីៗ​នៃ Explorer ក្នុង Windows 8 ដែល​អ្នក​គួរ​ដឹង

    Microsoft បាន​ផ្សាយ​អត្ថបទ​ស្ដី​អំពី Explorer នៅ​ក្នុង Windows 8 យ៉ាង​លម្អិតថា នៅ​ក្នុង​ជំនាន់​ថ្មី​នៃ Explorer នោះ​នឹង​ត្រូវ​ប្រើ​រូបរាង​ថ្មី​មួយ​គឺ Ribbon ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ផ្ទាំង​ចម្រៀក (ជា​ការ​ច្រៀក​កាត់​ផ្ទាំង​ដាច់ៗ​ពី​គ្នា)។ រូបរាង​បែប​នេះ អ្នក​ធ្លាប់​បាន​ឃើញ​មក​ហើយ​នៅ​ក្នុង Microsoft Office Words ពី​ជំនាន់ ២០០៧ មក​ម្ល៉េះ។ ក្នុង​រូបរាង​ថ្មី​នេះ អ្នក​នឹង​ទទួល​បាន​មុខ​ងារ​ជា​ច្រើន​បន្ថែម​ពី​រូបរាង​ចាស់។ នៅ​ក្នុង​ផ្ទាំង File មាន​សណ្ឋាន​ដូច​ទៅ​នឹង​ផ្ទាំង File របស់ Office ដែរ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ម៉ឺនុយ​នេះ អ្នក​នឹង​ទទួល​បាន​ម៉ឺនុយ​ថ្មី​មួយ​គឺ​ការ​បើក Command Prompt , ពេល​ដែល​អ្នក​ចុច​លើ​ម៉ឺនុយ​នោះ មាន​ន័យ​ថា​អ្នក​អ្នក​ដំណើរ​ការ CMD នៅ​ក្នុង​ទីតាំង​ដែល​អ្នក​កំពុង​ស្ថិត​នៅ​ជា…


  • អីយ៉ា! អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ចេញ​ទៀត​ហើយ មាន​ឈ្មោះ​ថា ខ្មែរ​ទូរគមនាគមន៍

    ពុម្ព​អក្សរ​នេះ ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ moonOS) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។ 😉 មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ទូរគមនាគមន៍ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ដំណើរ​ការ​បង្កើត​ពុម្ព​អក្សរ ពុម្ព​អក្សរ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​ធ្វើ​ឲ្យ​បាន​ចប់​រួច​រាល់។ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ ម៉ោង​ជា​ដើម។ ហើយ​ចំពោះ​ការ​រចនា​ពុម្ព​អក្សរ​វិញ​នោះ…



  • ផ្លាស់​ប្ដូរ​ផ្ទាំង​ភ្ជាប់​ចូល Mac OS X 10.7 Lion តាម​រយៈ Loginox

    កាល​ពី​លើក​មុន​យើង​ខ្ញុំ​បាន​បង្ហាញ​អ្នក​អំពី​ការ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល Windows 7 តាម​រយៈ Registry ហើយ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​នូវ​កម្មវិធី​មួយ​ទៀត​សម្រាប់​ផ្លាស់​ផ្ទាំង​ភ្ជាប់​ចូល (login screen) នៃ Mac OS X Lion 10.7 ដែល​មាន​ឈ្មោះ​ថា Loginox។ កម្មវិធី​នេះ​ក៏​មិន​មែន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​ឡើយ ហើយ​ថែម​ទាំង​អាច​ប្ដូរ Logo របស់ Mac OS X Lion បាន​ថែម​ទៀត​ផង។ កម្មវិធី​នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ណាស់ គ្រាន់​តែ​បើក​កម្មវិធី​ឡើង ហើយ​អូស​រូប​ភាព​ទៅ​ដាក់​ក្នុង​ផ្នែក New Login Image ជា​ការ​ស្រេច។ ហើយ​នៅ​ពេល​ដែល​អ្នក​ចុច​កំណត់​ប្រើ​រូប​ថ្មី​នោះ អ្នក​ចាំ​បាច់​ត្រូវ​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​គណនី​គ្រប់​គ្រង ដើម្បី​ឲ្យ​ផ្លាស់​ប្ដូរ​រូប​ដើម​បាន។ ចំណែក​ក្នុង​ផ្ទាំង Login Logo នោះ​សម្រាប់​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប Logo ដើម​របស់…


  • បំម្លែង SWF Flash File ទៅជា Windows Application ជា​មួយ Flash Builder

    Adobe Flash គឺជាកម្មវិធី​មួយ​សម្រាប់បង្កើត​រូបភាពមានចលនា និងបង្កើតជាហ្គេម​កម្សាន្តផងដែរ ។ ជាទូទៅ​ឯកសាររបស់ Flash គឺ SWF (Shockwave Flash) សម្រាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Adobe Flash Player ទៅតាមជំនាន់របស់វាផងដែរ ។ ដើម្បីបំម្លែង SWF Flash File ទៅជា Windows Application លោក​អ្នក​អាច​ប្រើកម្មវិធី Flash Builder ។ Flash Builder គឺ​ជា កម្មវិធីមួយ​សម្រាប់បំម្លែងឯកសារ SWF ទៅជា Windows Application…


  • Tab for Google+ បើក​មើល Google Plus លើ​របារ​ម៉ឺនុយ Mac របស់​អ្នក

    Tab for Google+ ជា​កម្មវិធី​មួយ​ដែល​អ្នក​អាច​បើក​មើល​ការ​បន្ទាន់​សម័យ​នានា​នៅ​ក្នុង Google+ របស់​អ្នក​បាន ដោយ​មិន​បាច់​បើក​គេហទំព័រ​ឡើយ។ កម្មវិធី​នេះអាច​ជួយ​ឲ្យ​អ្នក​មើល​ការ​ផ្សាយ​នានា ក្នុង Google Plus បាន​ឆាប់​រហ័ស​ទៀត​ដែរ។ កម្មវិធី​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​កម្មវិធី Google+ នៅ​លើ​ទូរស័ព្ទ ហើយ​មាន​រួម​ផ្សំ​លក្ខណៈ​ពិសេស​ដូច​ជា៖ Stream, រូប​ភាព, រង្វង់, ទំព័រ​ផ្ទាល់​ខ្លួន (Profile), ដំណឹង (Notification) ។ នៅ​ពេល​ដែល​អ្នក​ដំឡើង​កម្មវិធី​នេះ​រួច អ្នក​នឹង​ទទួល​បាន​រូប g មួយ​ស្ថិត​នៅ​របារ​ខាង​លើ តែ​មុន​នឹង​អ្នក​អាច​ប្រើ​បាន​លុះ​ត្រ​តែ​វាយ​បញ្ចូល​ព័ត៌មាន​គណនី Google អ្នក​ជា​មុន​សិន។ រូប​ភាពនៃ​ផ្ទាំង​ខាង​មុខ​នៃ​ប្រអប់​កម្មវិធី ដែល​មាន​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដែល​បាន​រៀប​រាប់​មក​ពី​ខាង​លើ។ អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​រយៈ តំណ​ភ្ជាប់​នេះ។ កម្មវិធី​នេះ​ដើរ​បាន​ស្រួល​នៅ​លើ Mac OS X…


  • ពុម្ព​អក្សរ ហនុមាន ចេញ​កំណែ​ថ្មី​ឆាប់​ៗ​នេះ

    ជា​ការ​ពិត​ណាស់ នា​ពេល​បច្ចុប្បន្ន​នេះ យូនីកូដ​ខ្មែរ​ត្រូវ​បាន​ទទួល​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន ពី​អ្នក​ប្រើ​កុំព្យូទ័រ និង​ទូរស័ព្ទ ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​វាយ ហើយ​ក៏​ជា​ប្រភេទ​អក្សរ​ស្តង់ដារ​អន្តរជាតិ​ដែរ។ ចំណែក​ឯការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ក៏​ដូច្នោះ​ដែរ គឺ​តែង​មាន​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ លោក​ដាញ់​ហុង ដែល​ជា​ស្ថាបនិក​អក្សរ​យូនីកូដ​ខ្មែរ​ដ៏​ជំនាញ​ម្នាក់​សព្វ​ថ្ងៃ​លោក បាន​ខំ​ប្រឹងស្វែង​រក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​អំពី​ការ​បង្កើត​យូនីកូដ​ខ្មែរ ឲ្យ​ដើរ​ស្រួល​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ និង​ទូរស័ព្ទ។ នា​ពេល​ថ្មីៗ​នេះ គាត់​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ថា ពុម្ព​អក្សរ​ឈ្មោះ «ហនុមាន» នឹង​ត្រូវ​ដំឡើង​ទៅ​កំណែ ២ នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ហើយ​ពុម្ព​អក្សរ​កំណែ​ថ្មី​នោះ​ទៀត​សោត នឹង​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Android 3.1+ , iPhone 4G , ហើយ​ម្យ៉ាង​ទៀត​បាន​កែ​សម្រួល​ឲ្យ​ដើរ​បាន​ស្រួល​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន។ កាល​ពី​កំណែ​ទី១​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​មាន​បញ្ហា​លើ Linux ដូច​ជា​ពេល​យើង​វាយ បញ្ឈប់ , វិទ្យុ ជា​ដើម។ តែ​ពេល​នេះ​គាត់​បង្ហាញ​ថា នឹង​លែង​មាន​បញ្ហា​ទៀត​ហើយ។  ហើយ​ចំណុច​សំខាន់​មួយ​ទៀត​គឺ…