បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
Spoolsv គឺជាកម្មវិធីមួយសម្រាប់បម្រើសេវាកម្មធ្វើការបោះពុម្ព។ សម្រាប់អ្នកដែលប្រើប្រាស់ ម៉ាស៊ីនបោះពុម្ព ច្រើន ឬ ផ្លាស់ប្តូរម៉ាស៊ីនបោះពុម្ព ដោយមិនបានលុប Driver ដែលជាមូលហេតុធ្វើឲ្យដំណើរការ CPU ឡើងខ្ពស់បណ្ដាលឲ្យដំណើរការកុំព្យូទ័ររបស់អ្នកយឺត។ មានអ្នករចនាជាច្រើនតែងតែជួបប្រទះបញ្ហានេះ ជាញឹកញាប់។ ដូច្នេះដើម្បីដោះស្រាយនោះ មានពីរដំណាក់កាល៖ ដំណាក់កាលទី ១ ៖ ប្រើកម្មវិធី uninsprn104 អាចទាញយកបានតាមរយៈ តំណនេះ ។ លុប Printer Driver ទាំងឡាយណា ដែលអ្នកមិនត្រូវការប្រើ។ ដំណាក់កាលទី ២ ៖ ប្រើកម្មវិធី M!Stop Print-Spooler អាចទាញយកបានតាមរយៈ តំណនេះ ។ អនុវត្តឲ្យបាន ៥ ជំហានដែលមានក្នុងកម្មវិធី…
នេះគឺជាពុម្ពរូបរាង (theme) Google+ សម្រាប់ Windows 7 ដែលមានភ្ជាប់មកជាមួយនឹងរូបផ្ទៃក្រោយ២០ជាង ប្រកបដោយគុណភាពខ្ពស់ ច្បាស់, មានរូបសញ្ញាណ (icon) នានា, មានសម្លេងថ្មីៗ និង ទ្រនិចចង្អុល (cursor) ជាច្រើននិងស្អាតៗ។ អ្នកអាចទាញយកតាមតំណខាងក្រោមនេះ។់ ទាញយក [ប្រភពដើម៖ VIKITECH]
ខាងក្រោមនេះជារូបភាពបន្ទប់គេងសម្រាប់កំពូលអ្នកប្រើប្រាស់កុំព្យូទ័រ 😀 [artsytime]
នៅក្នុង Windows មានវិធីលាក់ឯកសារ ឬថតឯកសារណាមួយដោយគ្រាន់តែចុចស្ដាំលើឯកសារនោះ ហើយរើសយក Properties -> ក្នុងផ្ទាំង General -> ធីកលើប្រអប់ Hidden តែចំណែកឯនៅក្នុង Ubuntu វិញ មិនមានការធ្វើដោយចុចលើ Properties អ្វីឡើយ។ ដូច្នេះថ្ងៃនេះ IT4U សូមនាំយកគន្លឹះខ្លីៗទាក់ទងនឹង Ubuntu មកបង្ហាញអ្នកទាំងអស់គ្នា។ ដើម្បីលាក់ឯកសារ ឬថតឯកសារណាមួយនោះយើងមានវិធីដ៏ងាយស្រួលមួយគឺគ្រាន់តែ ចុចលើរបស់នោះហើយចុចប្ដូរឈ្មោះដោយថែមសញ្ញា « . » (ចុច) ពីខាងមុខឈ្មោះដើម។ ពេលថែមសញ្ញាចុច ពីមុខឈ្មោះឯកសារដើមហើយនោះ សូមធ្វើការសម្រួល (Refresh) ដោយចុចលើគ្រាប់ F5។ ពេលនោះឯកសារដែលយើងបានថែមសញ្ញា ចុច មុននេះនឹងត្រូវលាក់បាត់។…
Skype គឺជា កម្មវិធីសម្រាប់ជជែកកម្សាន្តមួយដ៏ពេញនិយមសម្រាប់កុំព្យូទ័រ, ទូរស័ព្ទ និង Tablet ផងដែរ ។ ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិរបស់ Skype ចុចទីនេះ ដើម្បីបង្ហាញរូបខាងលើទំហំធំ [skypejournal]
WordPress ជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមប្រព័ន្ធផ្សេងៗទៀត។ ព្រោះវាត្រូវបានបង្កើតឡើងជាលក្ខណៈ ប្លក់ (Blog, កំណត់ហេតុលើបណ្ដាញ ដូចជាគេហទំព័រសារព័ត៌មានជាដើម)។ ហើយប្រព័ន្ធមួយនេះ ក៏មានភាសាខ្មែរផងដែរ តែពុំទាន់មានភាពល្អនោះទេ ព្រោះតែកញ្ចប់ភាសានោះបានបង្កើតឡើងសម្រាប់ WordPress 2.0 (កំណែចាស់)។ ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិរបស់ WordPress [website-monitoring]
ខាងក្រោមនេះជារូបក្រាហ្វិក៖ របៀបជួសជុលប្រព័ន្ធប្រតិបត្តិការ [omgeureka.blogspot]
បណ្តាញសង្គម គឺជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ជាការទំនាក់ទំនងជុំវិញពិភពលោក ។ កាលពីមុន យើងប្រើប្រាស់អ៊ីម៉ែល និងការផ្ញើសារខ្លីៗដែលសម្រាប់ដែលជាការទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធើណេត ។ ដើម្បីផ្តល់ភាពងាយស្រួល យើងគួរតែប្រើប្រាស់បណ្តាញសង្គមសម្រាប់ជាការទំនាក់ទំនង ។LiveGO គឺជា គេហទំព័រដែលផ្តល់អោយលក្ខណៈជាច្រើនសម្រាប់បណ្តាញសង្គម និងកម្មវិធីជជែកកម្សាន្ត ។ នៅក្នុងនោះបណ្តាញសង្គមមានដូចជា Facebook, twitter រីឯកម្មវិធីជជែកកម្សាន្តមានដូចជា MSN Messenger, Yahoo and Gtalk, និងអ៊ីម៉ែលដូចជា Hotmail, Gmail and Yahoo! ។ លោកអ្នកអាចចាប់ផ្តើមជាមួយ Facebook ឬ Google Account ក៏បានដែរ ។ បន្ថែមគណនីផ្សេងៗទៀត គ្រប់គ្រងគណនីដោយតាម Dashboard [vikitech]
ដើម្បីបម្រុងទុកទិន្នន័យ (Backup) ទិន្នន័យ Google+ របស់អ្នក អ្នកអាចធ្វើបានជាមួយនឹង Google Takeout។ Google Takeout អាចឲ្យអ្នកបម្រុងទុកទិន្នន័យដែលមានប្រើនៅក្នុង Google+ របស់អ្នក មានដូចជា៖ +1s Buzz ឈ្មោះទាក់ទង (Contacts) និង រង្វង់ (Circles) Picasa Web Albums Profile Stream ក្នុងចំណោមចំណុចខាងលើនោះ អ្នកអាចធ្វើការរើសយកតែអ្វីខ្លះ ដែលអ្នកចង់បានក៏បានដែរ ដោយមិនបាច់រើសយកទាំងអស់ឡើយ។ របៀបបម្រុងទុក ១. ជាដំបូងសូមចូលទៅកាន់គេហទំព័រ Google Takeout ២. នៅផ្នែកខាងលើនៃទំព័រ អ្នកនឹងឃើញប៊ូតុង ៣គឺ៖ All…
ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិរបស់បណ្តាញសង្គម Facebook [website-monitoring]