បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
មានសំណួរមួយចំនួនបានផ្ញើមកសួរខ្ញុំអំពីបញ្ហាអក្សរខ្មែរនៅក្នុងកម្មវិធី Photoshop CS6 ដែលក្រុមហ៊ុន Adobe ទើបតែចេញផ្សាយពីរបីខែនេះ។ ខ្ញុំក៏ពុំទាន់មានដំណោះស្រាយណាមួយដែលសមស្របសម្រាប់ស្ថានភាពបច្ចុប្បន្ននេះដែរ តែនៅពេលថ្មីៗនេះក្នុងគេហទំព័ររបស់លោក ដាញ់ ហុង អ្នកជំនាញធ្វើពុម្ពអក្សរយូនីកូដខ្មែរ បានសរសេរអត្ថបទមួយខ្លីទាក់ទងនឹងបញ្ហានេះ។ លោកបានបង្ហាញអំពីការប្រើអក្សរហនុមាន (Hanuman ដែលទាញយកចេញពី Google Webfonts) នៅក្នុងកម្មវិធី Photoshop CS6 ហើយដូចជាពុំមានបញ្ហាអ្វីឡើយ។ ខ្ញុំពុំទាន់មានកម្មវិធី Photoshop CS6 ប្រើនៅឡើយទេ តែប្រសិនបើលោកអ្នកមានហើយ សូមសាកល្បងតាមសេចក្ដីណែនាំដែលខ្ញុំដកស្រង់ចេញពីគេហទំព័ររបស់លោក ដាញ់ ហុង។ ១. សូមទាញយកអក្សរ ហនុមាន (Hanuman) ពីគេហទំព័រ Google Webfonts។ ២. ចូលទៅ Type →…
Archive ជាប្រភេទកញ្ចប់ឯកសារមួយ ដែលខ្ចប់ឯកសារជាច្រើនចូលគ្នា ហើយអាចចម្លងយកទៅទីកន្លែងណាមួយយ៉ាងងាយស្រួល។ ឯកសារប្រភេទ Archive មានដូចជា zip , rar , tar , gz , iso , apk , taz និងជាច្រើនផ្សេងទៀត។ ដើម្បីគ្រប់គ្រងលើឯកសារប្រភេទនេះ (ក្នុង Windows) យើងចាំបាច់ត្រូវដំឡើងកម្មវិធីមួយចំនួនដូចជា៖ WinRAR (គិតប្រាក់) WinZip (គិតប្រាក់) 7-Zip (មិនគិតប្រាក់) PeaZip (មិនគិតប្រាក់) ក្នុងចំណោមកម្មវិធីខាងលើទាំងប៉ុន្មាន PeaZip អាចចាត់ទុកថាជាកម្មវិធីល្អមួយដែលអាចទាញយកបានដោយមិនគិតប្រាក់និងបើកទូលាយ (Open Source) ហើយអាចប្រើបានយ៉ាងល្អនៅលើ Windows…
បញ្ហានេះតែងតែកើតមានឡើងនៅពេលដែលកុំព្យូទ័រមួយបានដំឡើងកម្មវិធី WampServer និង Skype។ បញ្ហានោះគឺ WampServer នឹងមិនដើរនៅ (មិនលោតទៅរូបពណ៌បៃតង) នៅពេលដែល Skype ចាប់ផ្ដើមដំណើរការមុន។ ដូច្នេះដើម្បីឲ្យ WampServer ដើរយើងចាំបាច់ត្រូវបិទ Skype សិនរួចបើក WampServer ហើយបានបើក Skype ឡើងវិញម្ដងទៀត។ តែដំណោះស្រាយបែបនេះ ធ្វើឲ្យយើងចំណាយពេល ហើយណាមួយបិទចុះបើកឡើងនាំតែច្រើនដង។ តែដំណោះស្រាយតែម្យ៉ាងដែលផ្ដល់ភាពងាយស្រួលជានិរន្តរ៍នោះ គឺយើងគ្រាន់តែចូលទៅកែបន្តិចប៉ុណ្ណោះនៅក្នុង Skype។ ជាដំបូងសូមបើកកម្មវិធី Skype បន្ទាប់មកចូលទៅកាន់៖ Tools -> Options… -> Advanced -> Connection ហើយដោះជម្រើស "Use port 80…
បច្ចុប្បន្ននេះ ភាសាខ្មែរនិងអក្សរខ្មែរកំពុងតែលូតលាស់បានយ៉ាងល្អនៅក្នុងវិស័យបច្ចេកវិទ្យា ទាំងនៅក្នុងទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័របន្ទះ និងរបស់នានា។ នៅក្នុងឧបករណ៍មួយចំនួននោះ មានខ្លះដែលបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើលេខនិងកាលបរិច្ឆេទ ជាភាសាជាតិរបស់ខ្លួន ដូចជា iPhone (iOS) និងកុំព្យូទ័រ (Windows 7, Ubuntu, MacOS) ជាដើម។ ដើម្បីធ្វើការផ្លាស់ប្ដូរនៅក្នុង Windows 7 វាមិនមានការលំបាកឡើយ។ ដូច្នេះសូមអនុវត្តតាមវិធីងាយៗដែលមាននៅខាងក្រោមនេះ៖ ១. បើក Control Panel ហើយវាយរកពាក្យ Region and Language ២. ក្នុងផ្ទាំង Formats សូមប្ដូរកន្លែង Format ទៅជា Khmer (Cambodia) ៣.…
ខាងក្រោមនេះជាស្បែកស្អាតសម្រាប់ Ubuntu 12.04 ដែរមានរូបរាងស្អាតគូរអោយចាប់អរម្មណ៍។ តោះយើងទាញយកសាកល្បងប្រើប្រាស់ទាំងអស់គ្នា៖ 1. Zukitwo ទាញយក៖ Zukitwo Theme 2. MediterraneanNight ទាញយក៖ Download 3. Gray Day ទាញយក៖ Gray Day Theme 4. Adwaita Cupertino ទាញយក៖ Adwaita Cupertino 5. Elegant Brit ទាញយក៖ Download [sudobits]
កាលពីពេលប៉ុន្មានសប្ដាហ៍មុននេះ Skype បានដាក់ចេញឲ្យប្រើប្រាស់នូវកំណែ 2.2 Beta នៅលើលីនុច។ តែនៅថ្ងៃនេះ Skype បានដាក់ឲ្យប្រើកំណែចុងក្រោយមួយទៀត ដែលមានការផ្លាស់ប្ដូររូបរាងថ្មី និងកែសម្រួលកំហុសបច្ចេកទេសយ៉ាងច្រើនផ្សេងទៀត។ នោះគឺ Skype កំណែ 4.0។ បន្លាស់ប្ដូរថ្មីៗនៅក្នុងកំណែនេះ៖ ទិដ្ឋភាពនៃផ្ទាំងជជែកថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ក្នុងការតាមដានអំពីប្រវត្តិនៃការជជែក។ ទិដ្ឋភាពនៃផ្ទាំងហៅទូរស័ព្ទ បានកែសម្រួលគុណភាពសំឡេងនិងវីដេអូ ផ្លាស់ប្ដូររូប Emoticon ប្រវត្តិនៃការជជែកបង្ហាញឡើងលឿនជាងមុន ទោះបីជាមានបន្លាស់ប្ដូរយ៉ាងច្រើន និងកែសម្រួលកំហុសបច្ចេកទេសមែន ក៏ក្នុងកំណែថ្មីនេះមុខតែប្រទះនឹងបញ្ហាផ្សេងៗទៀត ដែលនឹងត្រូវផ្លាស់ប្ដូររហូត។ ដូច្នេះប្រសិនបើអ្នកប្រើបានជួបប្រទះនឹងបញ្ហានោះ សូមផ្ដល់ដំណឹងទៅដល់ Skype តាមរយៈ វេទិកាSkype ឬក៏ Public Issue Tracker ។ អ្នកអាចទាញយកកម្មវិធី Skype…
Modem ស្ទើរតែគ្រប់ប្រភេទដែលបានទិញមក ភាគច្រើនវាតែងតែភ្ជាប់មកនូវឯកសារដំឡើងនៅលើ Windows ឬក៏ Mac OS ស្រាប់តែម្ដង ហើយក៏មានភាគតិចណាស់មានឯកសារដំឡើងសម្រាប់ Linux ប៉ុន្តែការដំឡើងនោះស្ទើរតែមិនមានប្រសិទ្ធភាពទាល់តែសោះ។ ដូច្នេះដើម្បីភាពងាយស្រួល យើងគួរតែប្រើមុខងារដែល Ubuntu បានបង្កើតមករួចស្រាប់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការតភ្ជាប់។ ដូច្នេះសូមអនុវត្តតាមវិធីខាងក្រោមនេះ៖ ១. បើក Dash ហើយវាយពាក្យរក Network Connections ហើយចុចបើកវា។ ២. រើសយកផ្ទាំង Mobile Broadband រួចចុចលើប៊ូតុង Add ។ ៣. រើសយកឈ្មោះ Modem របស់អ្នក ហើយចុចប៊ូតុង Continue ។ ៤. រើសយកប្រទេស (ឧ. Cambodia) ហើយចុចប៊ូតុង…
គិតថាស្រដៀងគ្នាដែរទេ? 😉 [ប្រភព]
Instagram ជាកម្មវិធីមួយដ៏ល្បីល្បាញ ឬក៏អាចហៅថាជាសហគមន៍មួយដ៏ធំ ក្នុងការចែករំលែករូបថតរបស់អ្នកបានភ្លាម ទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក ព្រមទាំងទៅក្នុងគណនី Facebook និងបណ្ដាញសង្គមនានាដែរ។ អ្នកអាចឆ្លើយឆ្លង ជជែកកម្សាន្ត និងចូលចិត្តរូបណាមួយដែលមនុស្សទាំងឡាយបានដាក់ផ្សាយ។ ដោយសារតែភាពល្បីល្បាញនិងងាយស្រួលនេះហើយ ទើប Facebook បានចំណាយប្រាក់ទិញ Instagram ក្នុងតម្លៃជាង ១ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលចូលចិត្តប្រើប្រាស់ Instagram តែងតែថតរូបដាក់ជាញឹកញាប់ តែមិនប្រាកដថា រូបដែលដាក់ក្នុង Instagram រួចហើយលុបរូបក្នុងទូរសព្ទចោលនោះទេ។ ដូច្នេះប្រសិនបើសិនអ្នកបានលុបរូបទាំងអស់ក្នុងទូរស័ព្ទហើយ (រូបដែលដាក់ក្នុង Instagram) អ្នកមិនបាច់បារម្ភក្នុងការស្វែងរកវាឡើយ។ អ្នកអាចប្រើបានជាមួយកម្មវិធី Instarchive ដែលជួយឲ្យអ្នកទាញយករូបទាំងឡាយ ដែលបានដាក់ក្នុង Instagram មកក្រៅទាំងអស់។ ដើម្បីទាញយកបាន អ្នកពុំបាច់ត្រូវការអ្វីច្រើននោះឡើយ។ ដូច្នេះដើម្បីឲ្យច្បាស់ថែមទៀត…
យោងតាមប្រកាសផ្សាយរបស់គេហទំព័រ សហគមន៍ Mozilla ខ្មែរ បានឲ្យដឹងថា «នៅពេលនេះកម្មវិធី Firefox ជំនាន់ 12.0 Beta មានជាភាសាខ្មែរហើយ» យើងអាចធ្វើការទាញយកទៅប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃផងដែរ។ នៅក្នុងអត្ថបទដើម ឯគេហទំព័រសហគមន៍នោះ ក៏មានការសំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា មេត្តាសហការគ្នាជួយផ្ដល់មតិកែលម្អការបកប្រែ ឲ្យកាន់តែមានភាពច្បាស់លាស់ និងល្អថែមទៀត។ តើអ្នកបានត្រៀមខ្លួនក្នុងការប្រើប្រាស់ Firefox 12.0 Beta ជាភាសាខ្មែរហើយឬនៅ? 🙂 ចូលរួមទាំងអស់គ្នា ប្រើកម្មវិធីជាភាសាខ្មែរ ដើម្បីលើកតម្កើងភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ឲ្យកាន់តែរីកចម្រើនឡើងទៀត។ ប្រភពព័ត៌មាន | ទាញយក Firefox 12.0 Beta ជាភាសាខ្មែរ
E-Commerce ជាប្រភេទជំនួញមួយដែលត្រូវបានធ្វើការលក់ដូរទំនិញនៅលើបណ្ដាញអ៊ីនធឺណិត ដែលមានទាំងក្នុងតំបន់ និងជាអន្តរជាតិ។ គេហទំព័រ E-Commerce ដែលល្បីៗសព្វថ្ងៃនេះមានដូចជា៖ Amzaon, eBay ជាដើម។ រីឯនៅក្នុងប្រទេសកម្ពុជាយើងវិញ ក៏មានរាប់សិបដែរ ដូចជា៖ Khmer24 ។ល។
កម្មវិធីកែច្នៃរូបភាពបច្ចុប្បន្ននេះមានច្រើនជាអនេក ហើយមានលក្ខណៈពិសេសស្រដៀងៗគ្នា គ្រាន់តែមានខ្លះទៅល្អប្រើ ខ្លះទៅមិនល្អប្រើព្រោះវាពិបាក។ ដូចជា Photoshop និង GIMP, Corel Draw និង Inkscape ជាដើម។ ចំណែកឯកម្មវិធី Funny Photo Maker មួយនេះវិញ មិនមានលក្ខណៈបែបកែច្នៃ កាត់តរូបដូច Photoshop អ្វីឡើយ ប៉ុន្តែវាផ្ដល់នូវលក្ខណៈពិសេសមួយទៀត ដោយឲ្យអ្នកប្រើប្រាស់ធ្វើការកែច្នៃរូបភាព ដោយបន្ថែមទិដ្ឋភាព (effect) និងដាក់រូបចូលទៅក្នុងស៊ុមរូបថតណា ដែលគួរឲ្យអស់សំណើច។ កម្មវិធីនេះត្រូវបានចែករំលែកឲ្យប្រើដោយសេរី ឥតគិតថ្លៃ ហើយអាចប្រើបាននៅក្នុងប្រព័ន្ធប្រតិបត្តិការ៖ Windows XP, Windows Vista, Windows 7 និង Windows 8…
WordPress ជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដ៏ល្បីល្បាញ ហើយមានការប្រើប្រាស់យ៉ាងច្រើន។ តែអ្នកដឹងទេថា WordPress មានពីរប្រភេទ ហើយប្រភេទទាំងពីរនេះ មានលក្ខណៈពិសេសខុសៗពីគ្នា។
កាលពីពេលថ្មីៗនេះ Google ទើបតែដាក់ឲ្យប្រើនូវបច្ចេកវិទ្យាថ្មីរបស់ខ្លួនគឺ MapsGL តែនៅពេលនេះ Google បញ្ចេញរបស់ប្លែកមកទៀតហើយ ពិតជាចម្លែកនិងមិនធ្លាប់មានពីមុនមក។ 8-bit Quest Maps ជាបច្ចេកវិទ្យាផែនទីថ្មីមួយទៀតដែលទើបនឹងដាក់ក្នុងស្ថានភាពសាកល្បងនៅឡើយ។ ហើយអ្នកអាចមើលវាបាននៅលើគណិតូបករណ៍មានសណ្ឋាន 8-bit (ឥឡូវនៅមានអ្នកប្រើ 8-bit ដែរទៀតទេ?) ។ មើលសណ្ឋានដីក្នុងបែប 8-bit ក្លាយជាវីរបុរស ដើររុករកពិភពលោក ស្វែងរកបិសាចអាថ៌កំបាំង http://maps.google/com
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដឹង ធ្លាប់ឮ ធ្លាប់ស្គាល់រួចមកហើយអំពី CSS3។ CSS3 មានការសរសេរកូដច្រើន ស្មុគស្មាញ និងតម្រូវទៅតាមកម្មវិធីរុករក (Browser) និមួយៗរួមមាន៖ Firefox, Google Chrome, Safari, Opera, IE ជាដើម។
បើនិយាយដល់ Facebook Chat អ្នកណាក៏ស្គាល់ដែរ ព្រោះវាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ Facebook ក្នុងការជជែកទៅកាន់មិត្តរបស់ខ្លួនយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។ តែឈប់សិន! មានដឹងទេថា ក្នុងនោះអ្នកក៏អាចផ្ញើឯកសារទៅកាន់មនុស្សដែលអ្នកកំពុងជជែកជាមួយបានដែរ ដោយប្រើប្រាស់វិធីដ៏សែនងាយស្រួល។ បើចង់ដឹង សូមអានសេចក្ដីណែនាំដូចខាងក្រោមនេះ។ ១. វិធីទី១ ក. ចុចបង្កើតសារថ្មីជាមុនសិន ខ. ចុចលើរូប « ដែកខ្ទាស់» ដើម្បីភ្ជាប់ឯកសារអ្នក។ បន្ទាប់មកអ្នកនឹងអាចរើស ប្រភេទឯកសារអត្ថបទ, រូបភាព ឬវីដេអូពីក្នុងកុំព្យូទ័ររបស់អ្នក។ គ. រង់ចាំរហូតដល់វាផ្ទុកឡើងចប់សព្វគ្រប់ហើយ ចុច Enter ដើម្បីបញ្ជូនឯកសារ។ ២. វិធីទី២ ប្រសិនបើអ្នកកំពុងជជែកជាមួយមនុស្សនោះស្រាប់មកហើយ សូមធ្វើតាមចំណុចខាងក្រោម៖ ក. នៅក្នុងប្រអប់ជជែក សូមចុចលើរូប «ស្ពឺ» ហើយរើសយកពាក្យ…
នៅថ្ងៃនេះគេហទំព័រ IT4U បានផ្លាស់ប្ដូររូបរាងថ្មី ដែលប្រកបទៅដោយភាពទូលាយ មិនសាំញ៉ាំ ហើយសាមញ្ញងាយស្រួលមើលជាងមុន។ នេះគឺជាការផ្លាស់ប្ដូររូបរាងលើកទី៣ហើយ បើគិតចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ដែលជាថ្ងៃបើកសម្ពោធមកម្ល៉េះ។ រូបរាងថ្មីនេះត្រូវបានរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវែបថ្មី ដែលពេញនិយមបំផុតនោះគឺ យើងខ្ញុំគិតថារូបរាងថ្មីមួយនេះ ប្រាកដជានៅមានកន្លះខ្លះខ្វះខាតនៅឡើយ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នារកឃើញចំណុចមិនសមគួរនោះ សូមផ្ដល់ជាមតិកែលម្អ នៅក្នុងប្រអប់វាចាខាងក្រោមនេះ។ សូមអរគុណ! ពីយើងខ្ញុំ, ស្ថាបនិកគេហទំព័រ។
នេះកាន់តែពិសេសថែមទៀតហើយ ដែលយើងអាចរចនាអក្សរឲ្យទៅជាលក្ខណៈ 3D ដោយការប្រើប្រាស់ CSS3។ ចង់ដឹងថាធ្វើម្ដេចដែរឬទេ?
សព្វថ្ងៃនេះមិនថាគេហទំព័រណាឡើយ តែងតែពេញនិយមនូវការប្រើប្រាស់ Like Box ។ Like Box ឬហៅជាភាសាខ្មែរថា ប្រអប់ចូលចិត្ត ជាវត្ថុមួយដែលត្រូវបានបង្កើតឡើងដោយ Facebook ដើម្បីឲ្យម្ចាស់គេហទំព័រនិមួយៗភ្ជាប់ ទំព័រ (Page) Facebook របស់ពួកគេទៅក្នុងគេហទំព័រ ក្នុងគោលបំណងឲ្យអ្នកទស្សនាចុច ចូលចិត្ត លើទំព័រពួកគេ ដើម្បីទទួលយកព័ត៌មាន និងដើម្បីគាំទ្រផងដែរ។ មុននឹងចូលទៅដល់ការអនុវត្ត ខ្ញុំចង់បញ្ជាក់ថា អ្វីទៅជា ទំព័រ (Pages) នៅក្នុង Facebook។ ទំព័រ ឬ Page នៅក្នុង Facebook ត្រូវបានបង្កើតឡើងដើម្បីផ្ដោតទៅលើការផ្សព្វផ្សាយព័ត៌មាននៃក្រុមហ៊ុន, អង្គការ, សមាគម, សហគមន៍, ឬជនល្បី ។ល។ នៅក្នុង…