បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ជួសជុល​ឯកសារ​ដែល​ខូច​ជាមួយ File Repair

    File Repair គឺជា​ កម្មវិធីជាលក្ខណៈ Utility ដែលសម្រាប់ជួសជុលឯកសារដែលខូច ។ រាល់​ឯកសារដែលខូច ឬក៏ត្រូវ​បានមេរោគបំផ្លាញ​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន ។ នៅពេលលោកអ្នកប្រើប្រាស់​កម្មវិធី​នេះ លោកអ្នកលែងបារម្ភពីឯកសារដែលខូចទៀតហើយ ។ ខាង​ក្រោម​នេះជារូបរាងនៃ File Repair File Repair អាចជួសជុលប្រភេទ​ឯកសារ​ដូច​ខាងក្រោម៖ Word documents (.doc, .docx, .docm, .rtf) Excel spreadsheets (.xls, .xla, .xlsx) Zip or RAR archives (.zip, .rar) videos (.avi, .mp4, .mov,…


  • ដំឡើង Java នៅក្នុង Ubuntu 11.04

    Java គឺជាភាសាកុំព្យូទ័រ (Programming Language)  ដែល​អភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun Microsystems ហើយចាប់បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ។ ភាសា Java អាច​ដំណើរ​ការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Windows, Mac OS, និង Linux ។ ភាសា Java ត្រូវបានអភិវឌ្ឍន៍​ចេញ​ពី ភាសា C និង C++ ដែល​ផ្តោតទៅលើលក្ខណៈ Object Oriented Programming ផងដែរ។ បើ​សិន​ជា​លោកអ្នកចង់ដំឡើង Java នៅក្នុង​  Ubuntu  11.04 នោះ ។ លោកអ្នកដំឡើងត្រូវបន្ថែម Personal…


  • Mobilizer កម្មវិធី​មើល​ស្ថានភាព​គេហទំព័រ​របស់​អ្នក​ក្នុង​ទូរស័ព្ទ

    ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ស្ថាបនា​គេហទំព័រ​អ្វី​មួយ ភាគ​ច្រើន​យើង​ធ្វើ​ឡើង​នៅ​ក្នុង​កុំព្យូទ័រ។ តែ​អ្នក​មិន​ដឹង​ទេ​ថា បើ​អ្នក​បើក​គេហទំព័រ​របស់​អ្នក​នៅ​ក្នុង​ទូរស័ព្ទ​វិញ តើ​នឹង​មាន​រូប​រាង​ដូច​ម្ដេច​ទៅ​វិញ? អ្នក​នឹង​ពិបាក​ស្វែង​រក​ទូរស័ព្ទ​មក​សាក​ល្បង​ដូច​ជា iPhone, HTC ជាដើម។ តែ​ពេល​នេះ​អ្នក​អាច​ប្រើ​កម្មវិធី Mobilizer សម្រាប់​បើក​មើល​ស្ថានភាព​គេហទំព័រ​របស់​អ្នក នៅ​ក្នុង​ទូរស័ព្ទ​បាន​ចំនួន ៤ ប្រភេទ មាន​ដូច​ជា៖ Palm Pre HTC Evo Blackberry Storm iPhone 4 អ្នក​អាច​បើក​មើល​គេហទំព័រ​របស់​អ្នក ក្នុង​ប្រភេទ​ទូរស័ព្ទ​ផ្សេងៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ក៏បាន ដោយ​មិន​មាន​បញ្ហា។ លក្ខណៈ​ពិសេស កម្មវិធី​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe Air, ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​ដំឡើង Adobe Air ក្នុង​កុំព្យូទ័រ​របស់​អ្នក​រួច​ហើយ ទើប​អាច​ដំឡើង​កម្មវិធី​នេះ។ ដោយ​សារ​តែ​កម្មវិធី Mobilizer ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe…


  • ដាក់​ឯកសារ​សម្លេង និង​វីដេអូ​ពី Youtube ទៅ​លើ​ប្លក់ WordPress របស់​អ្នក

    ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​ប្លក់ WordPress គាត់​មិន​បាន​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ អំពី​ការ​ដាក់​វីដេអូ (ពី Youtube) និង​ដាក់​ឯកសារ​សម្លេង​ទៅ​ក្នុង​អត្ថបទ​ប្រកាសន៍​របស់​គាត់ ហើយ​ពេល​គាត់​ចង់​ដាក់​ក៏​ប៉ុន្តែ​មិន​ដឹង​អំពី​របៀប​ដាក់​សោះ។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្លក់ WordPress ខ្ញុំ​សូម​នាំ​ជូន​នូវ​របៀប​ដាក់​ឯកសារ​សម្លេង (mp3) និង​វីដេអូ​ពី Youtube ទៅ​ដាក់​នៅ​ក្នុង​អត្ថបទ​ប្រកាសន៍​ប្លក់ WordPress របស់​អ្នក។ ការ​ដាក់​ជា​ឯកសារ​ចម្រៀង និង​វីដេអូ អាច​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ដល់​អ្នក​អាន​ប្លក់​របស់​អ្នក មិន​បាច់​ចូល​ទៅ​កន្លែង​ផ្សេង ដូច​ជា​ពេល​អត្ថបទ​អ្នក​ស្ដី​អំពី​ចម្រៀង តែ​អ្នក​មិន​ដឹង​ថា​ដាក់​ចម្រៀង ឬ វីដេអូ​ពី Youtube បែប​ណា មាន​តែ​ដាក់តំណ​ឲ្យ​ទៅ​កាន់​ទំព័រ​ផ្សេង​ប៉ុណ្ណោះ។ តែ​បើ​អ្នក​អាន​លំនាំ​ខាង​ក្រោម​នេះ​ហើយ អ្នក​នឹង​អាច​ដាក់​ឯកសារ​ចម្រៀង និង​វីដេអូ​ពី Youtube បាន​ភ្លាមៗ​នៅ​ក្នុង​អត្ថបទ​ប្រកាសន៍ WordPress របស់​អ្នក។ ១. ដាក់​ឯកសារ​សម្លេង ដើម្បី​ដាក់​ឯកសារ​សម្លេង ទៅ​ក្នុង​អត្ថបទ​របស់​អ្នក…


  • ការផ្ញើសារ (Text Messaging) គឺជា មធ្យោបាយ​ទំនាក់ទំនងមួយ នៅក្នុងចំណោម​មធ្យោបាយ​ទំនាក់​ទំនង​ជា​ច្រើននៅក្នុងពិភពលោក ។ ការផ្ញើសារ ភាគ​ច្រើនប្រើប្រាស់ក្នុងទូរស័ព្ទ ។ ខាងក្រោមនេះគឺជា ភាពរីកចម្រើននៃ Text Messaging [ប្រភពព័ត៌មាន៖ mashable]  


  • តោះ! រៀន​បង្កើតពុម្ព​រូបរាង (Theme) សម្រាប់ Google Chrome ជាមួយ​គ្នា

    Google Chrome គឺ​ជា​កម្មវិធី​បើក​គេហទំព័រ​ដែល​ទទួល​បាន​ការ​ប្រើ​ប្រាស់​ច្រើន​ដែរ។ ដោយ​សារ​កម្មវិធី​នេះ​អាច​បើក​គេហទំព័រ​បាន​លឿន, សម្បូណ៌​​កម្មវិធី​បន្ថែម, និង​មាន​ពុម្ព​រូបរាង​ស្អាតៗ។ ម្យ៉ាង​វិញ​ទៀត​ខ្លួន​យើង​ដែល​ជា​អ្នក​ប្រើ​ផ្ទាល់ ក៏​អាច​បង្កើត​កម្មវិធី​បន្ថែម និង​ពុម្ព​រូបរាង​ដោយ​ខ្លួន​ឯង​បាន​ដែរ ដោយ​គ្រាន់​តែ​ស្វែង​យល់​បន្ថែម​ទៅ​លើ API របស់ Google Chrome។ ហើយ​ឯកសារ​នេះ​ខ្ញុំ​បាន​រៀប​ចំ​ឡើង​ស្ដី​អំពី​របៀប​បង្កើត ពុម្ព​រូបរាង របស់ Google Chrome ក៏​ប៉ុន្តែ​មិន​បាន​លម្អិត​ខ្លាំង​នោះ​ឡើយ តែ​សង្ឃឹម​ថា​អាច​បង្កើត​ពុម្ព​រូបរាង​បាន។ តាម​រយៈ​តំណ​ទាញយក​ខាង​ក្រោម​នេះ ខ្ញុំ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដើម​នៃ​ពុម្ព​រូបរាង​របស់​ខ្ញុំ ដែល​បាន​ដាក់​ឈ្មោះ​ថា “៣ ពណ៌”។ ក្នុង​នោះ​ក៏​មាន​ជា​ឯកសារ​នៃ​ពុម្ព​រូបរាង “៣ ពណ៌” សម្រាប់​ដំឡើង​ក្នុង Google Chrome របស់​អ្នក​ដែរ។ ឯកសារ​ពុម្ព​រូបរាង​របស់ Google Chrome គឺ .crx ។ ទាញ​យក​អត្ថបទ​អំពី​ការ​បង្កើត​ពុម្ព​រូបរាង…


  • [youtube http://www.youtube.com/watch?v=FmboEjwJwFU ] វីដេអូ​នេះ​ហាក់​បីដូច​ជា​ចាស់​បន្តិច​ហើយ ក៏​ប៉ុន្តែ​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​អ៊ីនធ័រណិត​កាល​ពី​អតីតកាល ហើយ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្នកាល។ យើង​នឹង​ឃើញ​ថា កាល​ពី​មុន​មាន​ត្រឹម​ប៉ុណ្ណោះ​គឺ​អស្ចារ្យ​ហើយ, ហើយ​សម័យ​នេះ​យើង​មាន​ប៉ុណ្ណឹង​ក៏​អស្ចារ្យ​ណាស់​ទៅ​ហើយ​ដែរ, ចុះ​ទម្រាំ​ទៅ​ថ្ងៃ​មុខ មាន​អ្វី​ដែល​អស្ចារ្យ​ទៅ​ទៀត? 🙂 វីដេអូ​ខាង​លើ​ត្រូវ​បាន​ផលិត​ដោយ​សារព័ត៌មាន MTV កាល​ពី​ឆ្នាំ ១៩៩៥ ហើយ​បាន​សម្ភាស​ជន​ល្បី​ល្បាញ​មួយ​ចំនួន​អំពី​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។ ហើយ​ម្យ៉ាង​វិញ​ទៀត ក៏​បាន​បង្ហាញ​ពី​វបត្តិ​អ៊ីនធ័រណិត​ជា​ដើម ដូច​ជា​មាន​ការ​វាយ​ប្រហារ​ពី Hakcer។ បើ​អ្នក​ចង់​ដឹង​ច្បាស់​បន្ថែម​នោះ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាង​លើ​នេះ។ 🙂 [ប្រភព​ព័ត៌មាន៖ How-To Geek]



  • គ្រប់គ្រង iPod ជាមួយ​ YamiPod

    លោក​អ្នក​ពិត​ជាស្គាល់​នូវ​ឧបករណ៍ចាក់ចម្រៀង​ដែលមាន​រូបរាងតូចគឺ iPod ។ iPod ជា​ឧបករណ៍ចាក់​ចម្រៀងចល័តដែលមានរាងតូចស្អាត ដែលបង្កើត​ឡើងក្រុមហ៊ុន Apple ។ បើសិនជា​លោក​អ្នក​ចង់គ្រប់គ្រង iPod លោកអ្នកអាចប្រើប្រាស់កម្មវិធី YamiPod ។ YamiPod គឺជាកម្មវិធី​ផ្តល់​ដោយ​ឥតគិតថ្លៃដែល​ប្រើសម្រាប់គ្រប់គ្រង iPod នៅក្នុងប្រព័ន្ធប្រតិបត្តិការ Mac OSX, Windows និង Linux ។ វា​ដំណើរការដោយផ្ទាល់ពី iPod ដោយពុំចាំចាំបាច់ធ្វើការដំឡើង​។ ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.yamipod.com  


  • Gravatar ជា​អវតារ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជុំ​វិញ​ពិភព​លោក

    អវតារ (Avatar) នៅ​ក្នុង​វិស័យ​បច្ចេក​ព័ត៌មាន​វិទ្យា (IT) មាន​ន័យ​ថា ជា​រូប​សម្រាប់​កំណត់​អត្តសញ្ញាណ​របស់​នរណា​ម្នាក់។ តែ​អវតារ​ខ្លះ​មិន​បាន​ដើរ​នៅ​គ្រប់​គេហទំព័រ​ឡើយ ពេល​ខ្លះ​នៅ​ក្នុង​គេហទំព័រ​មួយ​ចំនួន​គឺ​យើង​ប្រើ​រូប​ផ្សេង ហើយ​ពេល​យើង​ទៅ​គេហទំព័រ​មួយ​ទៀត​ស្រាប់​តែ​គេ​ឲ្យ​ដាក់​រូប​ផ្សេង។ តែ​តាម​គំនិត​នៃ​អ្នក​ប្រើ​អ៊ីនធ័រណិត​មួយ​ចំនួន​ធំ គឺ​ចង់​ឲ្យ​មាន​រូប​មួយ ដូចៗ​គ្នា​ទាំង​អស់ ហើយ​បង្ហាញ​គ្រប់​ទី​កន្លែង។ ដូច្នោះ​ហើយ​ទើប​សាជីវកម្ម Automattic បាន​បង្កើត​នូវ​សេវាកម្ម​មួយ​ឈ្មោះ​ថា Gravatar ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ និង​ដំណើរ​ការ​គ្រប់​ទីកន្លែង​ក្នុង​អ៊ីនធ័រណិត​ទូទាំង​ពិភព​លោក។ ក្រាវតារ ឬ Gravatar បាន​ជួយ​សម្រួល​ដល់​អ្នក​ទាំង​អស់​គ្នា ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ខ្លួន​អ្នក ដោយ​ភ្ជាប់​ជា​រូប​ភាព​មួយ​ដែល​ដើរ​តាម​អ៊ីមែល​របស់​អ្នក ហើយ​នឹង​បង្ហាញ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ដាក់​មតិ​នៅ​ក្នុង​គេហទំព័រ​ណា​មួយ ឬ​ក៏​ដាក់​យោបល់​អ្វី​ទៅ​លើ​វេទិកា​វ៉ិប​ណា​មួយ​នោះ ក្រាវតារ​នឹង​បង្ហាញ​អវតារ​របស់​អ្នក នៅ​ក្បែរ​ឈ្មោះ​របស់​អ្នក​ជាក់​ជា​មិន​ខាន។ ឧទាហរណ៍​នៅ​ក្នុង​គេហទំព័រ IT4U នេះ​ស្រាប់, នៅ​ក្រោម​គ្រប់​អត្ថបទ​តែង​មាន​ប្រអប់​ដាក់​មតិ ដូច្នេះ​បើ​អ្នក​មិន​ទាន់​មាន​បាន​កំណត់​រូប​របស់​អ្នក ក្នុង​ក្រាវតារ​ទេ នៅ​ពេល​ដាក់​មតិ​​នោះ​អ្នក​នឹង​ទទួល​បាន​រូប​ស្រមោល​មនុស្ស​ម្នាក់​នៅ​ក្បែរ​ឈ្មោះ​អ្នក (សម្រាប់​ការ​ដាក់​មតិ​តាម អ៊ីមែល)។ ដូច្នេះ​សរុប​មក​វិញ ក្រាវតារ…


  • រូបត្លុក៖ តួអង្គនៅក្នុងហ្គេម Angry Bird

    លោក​អ្នក​ពិត​ជា​ស្គាល់​ហ្គេម​កម្សាន្ត Angry Bird ដែល​​ទទួល​ប្រជា​ប្រិយ​ភាព​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​តួ​អង្គ​នៅ​ក្នុង​ហ្គេម Angry Bird។[ប្រភព​ព័ត៌មាន៖ neatorama]


  • Gimp ចេញ​កំណែ​ថ្មី អាច​ឲ្យ​ប្រអប់​ឧបករណ៍ និង​ផ្ទាំង​បង្ហាញ​រូប ស្ថិត​នៅ​ជាប់​គ្នា

    នា​ពេល​ថ្មីៗ​នេះ Gimp បាន​ផ្សាយ​ចេញ​កំណែ​មិន​ស្ថិតស្ថេរ (unstable) ២.៧.៣ ដែល​មាន​បញ្ចូល​នៅ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា៖ ក្រុម​ស្រទាប់ (Layer Group) ចាក់​សោរ​ការ​ពារ​ស្រទាប់ ពុំ​ឲ្យ​មាន​ការ​កែ​ប្រែ ធ្វើ​ឲ្យ​ប្រអប់​ឧបករណ៍ (Tools box) និង​ផ្ទាំង​បង្ហាញ​រូប ស្ថិត​នៅ​ជាប់​គ្នា ដោយ​មិន​នៅ​ដាច់​ពី​គ្នា​ដូច​មុន​ទៀត​ឡើយ។ ដើម្បី​បើក​លក្ខណៈ​ពិសេស​នេះ​គ្រាន់​តែ​ចុច​លើ Windows -> Single-Window Mode ការ​គ្រប់​សម័យ​វេលា (Session Management) អភិវឌ្ឍ​បន្ថែម​លើ​ការ​កែ​សម្រួល​ការ​វាយ​អក្សរ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ផ្សេង​ទៀត បើ​អ្នក​ចង់​ដឹង​បន្ថែម​នូវ​ការ​កែ​ប្រែ​នានា​តាំង​ពី​កំណែ ២.៧.២ សូម​អាន​នៅ៖ http://developer.gimp.org/NEWS លក្ខណៈ​ពិសេស​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ នៅ​ត្រង់​ចំណុច​ទី៣។ កាល​ពី​មុន​ប្រអប់​ឧបករណ៍ និង​ផ្ទាំង​រូប​ភាព នៅ​ដាច់​ពី​គ្នា មិន​នៅ​ជាប់​គ្នា​ដូច Photoshop អ្វី​ឡើយ។ តែ​នៅក្នុង​កំណែ​ក្រោយៗ​នេះ Gimp…


  • សុខភាព​ភ្នែក​! វិធី​ការពារភ្នែកពេល​ប្រើប្រាស់​កំព្យូទ័រច្រើន

    ពិត​ណាស់ ប្រសិន​បើអ្នកប្រើ​ប្រាស់​កំព្យូទ័រ​ច្រើន​ម៉ោង និងអាចធ្វើអោយ​អ្នកងាយរងគ្រោះ នឹងបញ្ហាភ្នែក​ប្រសិន​បើអ្នក​មិនមាន វិធីការពារ​ផ្សេងៗ។ ខាងក្រោមនេះ​ជា​វិធី​យ៉ាងងាយ​ដែលអាច​ជួយ កំណត់ពន្លឺអេ​ក្រង់កំព្យូទ័រ​តាម​តំបន់​ដែល​អ្នក​រស់​នៅ ជាមួយ f.lux ៖ បន្ទាប់ពីអ្នកទាញយក រួចមកសូមដំឡើងកម្មវិធីនោះ ​បន្ទាប់មកវានិងចាប់ផ្ដើម ដំណើរកម្មវិធីនោះ​តាមពេលវេលា យប់ឬថ្ងៃ យើងតាមផ្ដើមធ្វើការ​កំណត់តំបន់ សូមចុចលើ ប៊ូតុង Locate សួមវាយនៅទីតាំងរបស់អ្នក​ដើម្បីអោយកម្មវិធីនោះ​វា​នឹង​កំណត់ជាស្វ័យប្រវត្តិ ពីតំបន់របស់អ្នក និងម៉ោង សូមចម្លងលេខក្នុងប្រអប់នោះចូល​ទីក្នុ​ងប្រអប់ខាងក្រោម ៖ នោះវានិង​កំណត់ពន្លឺដោយស្វ័យប្រវត្តិ ទៅតាមតំបន់អ្នករស់នៅ បានត្រឹមត្រូវ។ កម្មវិធី​នេះ​ដំណើរ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ។ [ប្រភព និងទាញយក៖ ទីនេះ ]


  • លេងហ្គេម Windows 95 ក្នុង Windows7

    តើ​អ្នក​ធ្លាប់​នឹក​ទៅ​ដល់​កាល​ពី​ជាង​១០ឆ្នាំ​មុន ពេល​ប្រើ Windows 95 ដែរ​ឬទេ? កាល​នោះ​ហ្គេម DOS មួយ​ចំនួន​ពិត​ជា​មាន​ប្រជា​ប្រិយ​ភាព​ណាស់ ដូច​ជា៖ Pacman, Sonic, Prince of Persia ជាដើម។ តែ​នៅ​ពេល​នេះ​យើង​នឹង​ពិបាក​រក​ហ្គេម​នោះ​មក​លេង​ណាស់ ព្រោះ​ការ​វិវត្ត​ចេះ​តែ​ទៅ​មុខ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរ​ការ​ហ្គេម មាន​ភាព​ប្លែក​គ្នា​ជា​ខ្លាំង។ តែ​សូម​កុំ​បារម្ភ​អ្វី ព្រោះ​នៅ​ពេល​នេះ​អ្នក​អាច​រក​មក​លេង​វិញ​បាន​ហើយ អ្នក​ត្រូវ​មាន​កម្មវិធី DOS Emulator មួយ​ដែល​មាន​ឈ្មោះ​ថា DOSBOX។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​រយៈ តំណ​ភ្ជាប់ មួយ​នេះ។ ម្យ៉ាង​វិញ កម្មវិធី​នោះ​ទៀត​សោត ក៏​ជា​កម្មវិធិ​ឥត​គិត​ប្រាក់ និង​ជា​កម្មវិធិ​បើក​ចំហ​ដែរ។ បើ​អ្នក​ចង់​ដឹង​ពី​របៀប​ដំឡើង​នោះ សូម​ចូល​ទៅ​កាន់ ប្លក់​របស់​លោក ឡាយ ឡុងឌី ដែល​គាត់​បាន​សរសេរ​រៀប​រាប់​តាំង​ពី​ជំហាន​ទី១ ដល់​ជំហាន​ចុង​ក្រោយ។ [ប្រភព​ព័ត៌មាន៖ ប្លក់​លោក…


  • ដំឡើង​កម្មវិធី Windows ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux របស់​អ្នក​តាម​រយៈ PlayOnLinux

    PlayOnLinux ជា​កម្មវិធី​ពឹង​ផ្អែក​លើ Wine ហើយ​ដើរ​នៅ​លើ Linux ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​តែ Windows ឲ្យ​ប្រើ​បាន​ផង​ដែរ​នៅ​លើ Linux បាន​យ៉ាង​ងាយ​ស្រួល។ កម្មវិធី​ណា​ខ្លះ​អាច​ប្រើ​តាម PlayOnLinux បាន? មាន​កម្មវិធី​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ PlayOnLinux ដូច​ជា​៖ ហ្គេម (Counter Strike; Age Of Empire កំណែ 1, 2, និង 3; ….. ) កម្មវិធី​រដ្ឋបាល (Microsoft Office ជំនាន់ ២០០០ , ២០០៣, ២០០៧, ២០១០; Adwords Editor;…


  • បណ្តាញសង្គម គឺជា ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ពិភព​លោក ។ ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិរបស់បណ្តាញសង្គម [nwlinux]  


  • ដូច​លោក​បាន​ដឹង​ស្រាប់​ហើយ​ថា Facebook បាន​ដាក់​ដំណើរ​ការ​ប្រអប់​ជជែក​កម្សាន្ត​ថ្មី ក្នុង​នោះ​មាន​ដូច​ជា​របារ​បង្ហាញ​មិត្ត​ភ័ក្ត្រ​នៅ​លើ​បណ្ដាញ (online) ដែល​នៅ​ជួរ​ខាង​ស្ដាំ ជា​ដើម។ នៅ​ក្នុង​របារ​នោះ​អ្នក​នឹង​ឃើញ​មិត្ត​ដែល​នៅ​លើ​បណ្ដាញ (online), មិត្ត​នៅក្រៅ​បណ្ដាញ (offline) និង​មិត្ត​ដែល​មិន​មាន​សកម្មភាព (idle)។ ក្នុង​ចំណោម​មិត្ត​ដែល​មិន​មាន​សកម្មភាព និង​មិត្ត​នៅ​ក្រៅ​បណ្ដាញ​នោះ អ្នក​អាច​ធ្វើ​ការ​លាក់ ដោយ​មិន​ឲ្យ​បង្ហាញ​បាន ជាមួយ​នឹង​កម្មវិធី​បន្ថែម​មួយ​ឈ្មោះ FB Chat Bully ដែល​អាច​ប្រើ​បាន​នៅ​លើ Google Chrome និង Facebook។ កម្មវិធី​នេះ​មិន​មែន​មាន​តែ​តួនាទី​មួយ​ឡើយ, FB Chat Bully មាន​តួនាទី​សរុប ៦៖ បិទ (minimize) ​របារ​ជជែក នៅ​ពេល​ផ្ទុក​ទំព័រ (load page) លាក់ប្រអប់​ជជែក ដែល​ស្ថិត​នៅ​ខាង​ឆ្វេង…


  • ដំឡើង Gnome3 នៅក្នុង Ubuntu 11.04

    ជា​មួយនឹង Ubuntu 11.04 បានបញ្ចូល Unity គឺជា Desktop Environment ថ្មីមួយដែលត្រូវបានអភិវឌ្ឍ​ឡើង​ដោយ Canonical ។ Unity មាន​រូបរាង​ស្រស់​ស្អាត និងទាក់ទាញសម្រាប់​អ្នកប្រើ​ប្រាស់ Ubuntu  ។ លោក​អ្នកក៏ដំឡើង Gnome កំណែទី ៣ នៅក្នុង Ubunut 11.04 ដោយដំឡើងតាម PPA ។ បើសិនលោកអ្នកចង់ស្វែងយល់ពី Desktop Environment ចុចទីនេះ ។ ខាង​ក្រោម​នេះ​ជារូបភាពរបស់ Gnome 3 នៅក្នុង Ubuntu 11.04 Natty Narwhal ដោយប្រើ PPA របៀប​ដំឡើង Gnome3 នៅក្នុង Ubuntu…


  • ចាប់​តាំង​ពី Google ដាក់​ឲ្យ​ប្រើ​ប្រាស់ និង​ផ្សព្វផ្សាយ​អំពី Google+ មក​នោះ មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ជា​ច្រើន ជា​ពិសេស​លើ​សេវាកម្ម Google ដែល​មាន​ប្រជាប្រិយ​ភាព​មួយ​ចំនួន​ដូច​ជា Web Search, Image Search, Gmail Theme ជា​ដើម។ ហើយ​នៅ​ពេល​នេះ Google កំពុង​តែ​និង​សាក​ល្បង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ទំព័រ​ភ្ជាប់​ចូល (login) Gmail និង​គណនី Google ថ្មី​របស់​ខ្លួន ដែល​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត បើ​ប្រៀប​ទៅ​នឹង​រូបរាង​ចាស់។ ខាង​ក្រោម​នេះ​គឺ​ជា​រូបរាង​ថ្មី​នៃ​ទំព័រ​ភ្ជាប់​ចូល​របស់​គណនី Google និង Gmail អ្នក​អាច​ធ្វើ​ការ​សាក​ល្បង​បាន​ដោយ​ចូល​ទៅ​តាម​តំណ​ខាង​ក្រោម៖ https://www.google.com/accounts/OptInToNewSignInUI ហើយ​អ្នក​ក៏​អាច​ត្រឡប់​មក​ប្រើ​រូបរាង​ចាស់​បាន​វិញដែរ ដោយ​ចូល​ទៅ​តាម​តំណ​ខាង​ក្រោម៖ https://www.google.com/accounts/OptInToNewSignInUI?optout=1 [ប្រភព​ព័ត៌មាន៖ Digitizor.com]


  • អីយ៉ា! ងាយ​ស្រួល​ជាមួយការកែ​រូប​ភាព​ស​ខ្មៅ

    ពិត​ជា​ងាយស្រួល​ណាស់ ជាមួយ​អ្នកជំនាញ​កែរូបភាព​ Leaf វា មាន​សមត្ថភាព បន្ថែមពណ៌ យ៉ាងស្រស់ស្អាត ហើយចំណាយពេល​តិច ហើយ​បាន​មកវិញ​បានរូប​យ៉ាងស្រស់ស្អាត ទៀត​ផង៖ ខាងក្រោមជារូបភាព Leaf ៖ ការផាត់ពណ៌ ការផាត់តាមតំបន់ ការប្រៀបធៀប  ឧបករណ៍ប្រើប្រាស់ ពិតជាងាយស្រួលណាស់សម្រាប់អ្នកប្រើប្រាស់ ដើម្បីប្រើប្រាស់កម្មវិធីគ្រាន់តែចុចស្តាំនោះវាចេញដូចខាងក្រោម៖ Open..  ៖ សម្រាប់បើ​កឯក​សារ ដំណើរ​ការជា​មួយ​បក្រភេទ bmp, gif, jpg, jpeg, png, pcx, psd, j2k, j2p, raw, tif, nef, crw, ref Copy ៖ សម្រាប់ចម្លង…