បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ដោះ​ស្រាយ​បញ្ហា​​ Print Spoolsv ធ្វើ​ឲ្យ​​មាស៊ីន​​កំព្យូទ័រ​​ដើរ​យឺត

    Spoolsv គឺ​ជា​កម្មវិធី​មួយ​សម្រាប់​បម្រើ​សេវាកម្ម​ធ្វើ​ការ​បោះ​ពុម្ព។ សម្រាប់​​អ្នក​ដែល​ប្រើ​​ប្រាស់ ម៉ាស៊ីន​បោះពុម្ព ច្រើន​ ឬ​ ផ្លាស់​ប្តូរ​ម៉ាស៊ីន​បោះ​ពុម្ព​​ ដោយ​មិន​បាន​លុប Driver ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​​ដំណើរ​ការ CPU ឡើង​ខ្ពស់​​​​បណ្ដាល​ឲ្យ​​ដំណើរ​ការ​កុំព្យូទ័រ​​របស់​អ្នក​យឺត​។ មាន​អ្នក​រចនា​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​នេះ ជា​ញឹក​ញាប់។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ មាន​ពីរ​ដំណាក់​កាល៖ ដំណាក់កាល​ទី ១ ៖ ប្រើ​កម្មវិធី uninsprn104 អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ ។ លុប Printer Driver ទាំង​ឡាយ​​ណា​ ដែល​អ្នក​​មិន​ត្រូវ​​ការ​ប្រើ។ ដំណាក់​កាល​ទី​ ២ ៖ ប្រើ​កម្មវិធី M!Stop Print-Spooler អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ ។ អនុវត្ត​ឲ្យ​បាន ៥ ជំហាន​​ដែល​មាន​ក្នុង​​កម្មវិធី​…


  • កែប្រែរូបភាពជាមួយ Neat image

    Neat image គឺ​ជា កម្មវិធី​សម្រាប់​ធ្វើការ​កែ​ប្រែ​រូបភាព​អោយ​មាន​សោភ័ណ្ឌ​កាន់​តែ​ស្រស់​ស្អាត ។ កម្មវិធី​នេះ​អាច​កែ​ប្រែ​រូបភាព​ដែល​មាន​លក្ខណៈ​គ្រើម អោយ​មាន​លក្ខណៈ​រលាង​ស្រស់ស្អាត។ ភាគ​ច្រើន​កម្មវិធី​នេះ ផ្តល់​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​ចូលចិត្ត​រចនា​រូបភាព និង​កែ​ច្នៃ​រូបភាព ។ Neat Image មានដូចខាងក្រោម៖ standalone application  (Windows, Mac OSX or Linux) plug-in for Photoshop   (Windows or Mac OSX) plug-in for Aperture       (Mac OSX) លក្ខណៈពិសេសៗនៃ Neat Image កាត់បន្ថយពន្លឺនៃរូបភាព កាត់បន្ធយភាពគ្រើមដែលបានថតពី កាមេរ៉ា ធ្វើអោយរូបភាពមានភាពស្រស់ស្អាតរលោង…


  • ពុម្ព​រូបរាង Google+ សម្រាប់ Windows 7

    នេះ​គឺ​ជា​ពុម្ព​រូបរាង (theme) Google+ សម្រាប់ Windows 7 ដែល​មាន​ភ្ជាប់​មក​ជាមួយ​នឹង​រូប​ផ្ទៃ​ក្រោយ​២០ជាង ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ច្បាស់, មាន​រូប​សញ្ញាណ (icon) នានា, មាន​សម្លេង​ថ្មីៗ និង ទ្រនិច​ចង្អុល (cursor) ជា​ច្រើន​និង​ស្អាតៗ។ អ្នក​អាច​ទាញ​យក​តាម​តំណ​ខាង​ក្រោម​នេះ។់ ទាញ​យក [ប្រភព​ដើម៖ VIKITECH]


  • ៥ ចំនុច​ការ​ពារ​សុវត្ថិភាព​កុំព្យូទ័រ​អ្នក

    ប្រសិន​បើ​អ្នក​មិន​បាន​ពិនិត្យ និង​រក​វិធី​​​សុវត្ថិភាព​ទេ​នេះ កុំព្យូទ័រ​អ្នក​នឹង​ងាយ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ផ្សេងៗ។  មាន​កម្មវិធី​មេរោគ​​មួយ​ចំនួន​ជា​ច្រើន​ដែល​​បន្លំខ្លួន បើ​សិន​យើង​មិន​បាន​ពិនិត្យ ឬ​មាន​វិធាន​ការ​សម្រាប់​ការពារ​នោះ​ទេ កុំព្យទ័រអ្នកច្បាស់ជា​រងគ្រោះ។ ខាងក្រោមជាចំនុចខ្លះ​សម្រាប់​ការ​ការពារកុំព្យទ័ររបស់លោកអ្នក៖ ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគរបស់អ្នក អ្នកត្រូវប្រើប្រាស់​កម្មវិធីកម្វាត់មេរោគ ណាមួយដែលអ្នកទុកចិត្ត មានអជ្ងាបណ្ឌត្រឹមត្រូវ ។ អ្នកត្រូវធ្វើការងារ Scan កម្មវិធី ឬ​ទី​តាំង​ណា​ដែល​អ្នក​សង្ស័យ​ជាប់​ជានិច្ច។ ពិនិត្យ Digital Signatures មាន files របស់ Software មួយចំនួន ដែលបានប្រភព ក្រុមហ៊ុន ស្ថាប័ណសម្រាប់ផលិត Software ច្បាស់លាស់ នោះ File នោះនិងមានអត្ដសញ្ញាណច្បាស់លាស់ដែរ ផ្ទុយទៅវិញ បើសិន File នោះគ្មានអត្តសញ្ញាណច្បាស់លាស់ ពេលយើងដំណើរការវាអាចប្រឈមមុខ និងគ្រោះថ្នាក់។ តើធ្វើដូចម្ដេចបានដឹងអំពីអត្តសញ្ញាណ?…


  • ខាង​ក្រោម​នេះ​ជារូបភាពបន្ទប់គេងសម្រាប់កំពូលអ្នកប្រើប្រាស់កុំព្យូទ័រ 😀 [artsytime]


  • គន្លឹះ​ខ្លីៗ៖ លាក់​ឯកសារ ឬ​ថត​ឯកសារ នៅ​ក្នុង Ubuntu

    នៅ​ក្នុង Windows មាន​វិធី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​ដោយ​គ្រាន់​តែ​ចុច​ស្ដាំ​លើ​ឯកសារ​នោះ ហើយ​រើស​យក Properties -> ក្នុង​ផ្ទាំង General -> ធីក​លើ​ប្រអប់ Hidden តែ​ចំណែក​ឯ​នៅ​ក្នុង Ubuntu វិញ មិន​មាន​ការ​ធ្វើ​ដោយ​ចុច​លើ Properties អ្វី​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ IT4U សូម​នាំ​យក​គន្លឹះ​ខ្លីៗ​ទាក់​ទង​នឹង Ubuntu មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។ ដើម្បី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​នោះ​យើង​មាន​វិធី​ដ៏​ងាយ​ស្រួល​មួយ​គឺ​គ្រាន់​តែ ចុច​លើ​របស់​នោះ​ហើយ​ចុច​ប្ដូរ​ឈ្មោះ​ដោយ​ថែម​សញ្ញា « . » (ចុច) ពី​ខាង​មុខ​ឈ្មោះ​ដើម។ ពេល​ថែម​សញ្ញា​ចុច ពី​មុខ​ឈ្មោះ​ឯកសារ​ដើម​ហើយ​នោះ សូម​ធ្វើ​ការ​សម្រួល (Refresh) ដោយ​ចុច​លើ​គ្រាប់ F5។ ពេល​នោះ​ឯកសារ​ដែល​យើង​បាន​ថែម​សញ្ញា ចុច មុន​នេះ​នឹង​ត្រូវ​លាក់​បាត់។…


  • Skype គឺជា កម្មវិធី​សម្រាប់​ជជែកកម្សាន្ត​មួយ​ដ៏​ពេញ​និយម​សម្រាប់​កុំព្យូទ័រ, ទូរស័ព្ទ និង Tablet ផងដែរ ។ ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិរបស់ Skype ចុចទីនេះ ដើម្បីបង្ហាញរូបខាងលើទំហំធំ [skypejournal]


  • ការប្រើប្រាស់ Wireless ពេលបច្ចុប្បន្ននេះ​មានការពេញនិយម ណាមួយវាបានបង្ករភាពងាយស្រួល មិនបាច់​អូសខ្សែ ហើយចំនេញពេលទៀតផង ។ តែរឿងមួយទៀតនោះដែលពីបាកនោះគឺការ Connect តែងតែមានបញ្ហាផ្សេងៗ ដូចនេះខ្ញុំបានលើកយក របៀបចែកការភ្ជាប់ Wireless តាមរយៈ USB Drive៖ របៀបចូល៖ Control Panel –> View Network Status And Tasks រើសយក Manage wireless networks. សូមជ្រើរើស wireless network ដែលអ្នកចង់ចែករំលែកជាមួយ USB drive ហើយចុចស្ដាំយកពាក្យ  Properties. ចេញផ្ទាំងមួយ រើស “Copy this network profile…


  • រូបក្រាហ្វិក៖ ប្រវត្តិរបស់ WordPress

    WordPress ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សេងៗ​ទៀត។ ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​លក្ខណៈ ប្លក់ (Blog, កំណត់​ហេតុ​លើ​បណ្ដាញ ដូច​ជា​គេហទំព័រ​សារព័ត៌មាន​ជា​ដើម)។ ហើយ​ប្រព័ន្ធ​មួយ​នេះ ក៏​មាន​ភាសា​ខ្មែរ​ផង​ដែរ តែ​ពុំ​ទាន់​មាន​ភាព​ល្អ​នោះ​ទេ ព្រោះ​តែ​កញ្ចប់​ភាសា​នោះ​បាន​បង្កើត​ឡើង​សម្រាប់ WordPress 2.0 (កំណែ​ចាស់)។ ខាងក្រោមនេះជារូបក្រាហ្វិក៖ ប្រវត្តិ​របស់ WordPress [website-monitoring]  


  • រូបក្រាហ្វិក៖ របៀបជួសជុលប្រព័ន្ធប្រតិបត្តិការ

    ខាង​ក្រោម​នេះ​ជា​រូប​ក្រាហ្វិក៖ របៀបជួសជុលប្រព័ន្ធប្រតិបត្តិការ [omgeureka.blogspot]


  • ការបង្កើត Shutdown / Restart / Lock Icons ក្នុង Windows 7

    Icon ជាភាពងាយស្រួលសម្រាប់ការធ្វើការងារ ជាធម្មតាអ្នក​ប្រើចំណាយពេលច្រើន​ក្នុងការបើកកម្មវិធី ឬបើកការបញ្ជាអ្វីមួយ​ដូចនេះខាងក្រោមនេះ​ជាងការបង្ដើត Icon  Shutdown / Restart / Lock ៖ របៀបអនុវត្តន៍៖ ដំបូងសូមចុចស្ដាំ desktop –> New  –> សូមរើសយក Shortcut. បន្ទាប់មកចេញផ្ទាំងដូចខាងក្រោម៖ ដើម្បីបញ្ជាដំណើរការសូមវាពាក្យដូចខាងក្រោមក្នុងប្រអប់ Type the location of the item: ដូចខាងក្រោម៖ Shutdown Computer Shutdown.exe -s -t 00 Restart Computer Shutdown.exe -r -t 00 Lock…


  • រូប​ក្រាហ្វិក៖ លីនុច នា​អតីតកាល និង បច្ចុប្បន្នកាល

    ជា​រៀង​រាល់​ឆ្នាំ ការ​ប្រើ​ប្រាស់ លីនុច តែង​មាន​កំណើន​ក៏​ប៉ុន្តែ​មិន​មែន​ជា​សំទុះ​កើន​ឡើង​ខ្លាំ​ងឡើយ។ មាន​ទូរស័ព្ទ និង កុំព្យូទ័រ ជា​ច្រើន​បាន​ជ្រើស​រើស​យក លីនុច ហើយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ទូទៅ​ក៏​មាន​ការ​កើន​ឡើង​ដែរ ក្នុង​រយៈ​ពេល​ជិត ២០ឆ្នាំ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូប​ក្រាហ្វិក ដែល​បាន​បង្កើត​ឡើង​ដោយ មូលនិធិ​លីនុច (Linux Foundation) នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា អំពី​ការ​រីក​ចម្រើន​នៃ​លីនុច។ [ប្រភព​ព័ត៌មាន៖ Tech Crunch]


  • គ្រប់គ្រង​បណ្តាញ​សង្គម ជជែកកម្សាន្ត និង​អ៊ីម៉ែល​ជាមួយ LiveGo

    បណ្តាញ​សង្គម គឺជា​​មធ្យោបាយមួយដ៏សំខាន់សម្រាប់ជាការទំនាក់ទំនងជុំវិញពិភពលោក ។ កាល​ពី​មុន យើងប្រើប្រាស់អ៊ីម៉ែល និងការផ្ញើសារខ្លីៗដែល​សម្រាប់ដែលជាការទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធើណេត ។ ដើម្បីផ្តល់​ភាព​ងាយស្រួល យើងគួរតែប្រើប្រាស់បណ្តាញសង្គមសម្រាប់ជាការទំនាក់ទំនង ។LiveGO គឺជា គេហទំព័រ​ដែល​ផ្តល់អោយលក្ខណៈ​ជាច្រើន​សម្រាប់បណ្តាញសង្គម និងកម្មវិធីជជែកកម្សាន្ត ។ នៅ​ក្នុងនោះ​បណ្តាញសង្គមមានដូចជា Facebook, twitter រីឯ​កម្មវិធី​ជជែក​កម្សាន្តមានដូចជា MSN Messenger, Yahoo and Gtalk, និងអ៊ីម៉ែលដូចជា Hotmail, Gmail and Yahoo! ។ លោកអ្នក​អាចចាប់​ផ្តើមជាមួយ Facebook ឬ Google Account ក៏បានដែរ ។ បន្ថែម​គណនីផ្សេងៗទៀត គ្រប់គ្រងគណនីដោយតាម Dashboard [vikitech]


  • ចាក់ និងដោះសោរ Drives ជាមួយ BitLocker

    មានវិធីច្រើនណាស់សម្រាប់ចាក់សោរ Drives ខាងក្រោមនេះជាកម្មវិធីមួយសម្រាប់​ចាក់សោរ Drives របស់អ្នក។ នេះជាកម្មវិធីងាយស្រួលប្រាស់ ណាស់ មិនស្មុគ្រស្មាញ លក្ខណៈផ្សេងទៀត Platform: Windows 7 (32/64-bit) Requirement: .Net Framework 3.5 (already included in Windows 7) Price: Free (Open source) Owner: AddictiveTips License: GNU Public License ទាញយក ទីនេះ ទាញយកកូដ ទីនេះ


  • បម្រុង​ទុក​ទិន្នន័យ Google+ របស់​អ្នក​ដោយ​ប្រើ Google Takeout

    ដើម្បី​បម្រុងទុក​ទិន្នន័យ (Backup) ទិន្នន័យ Google+ របស់​អ្នក អ្នក​អាច​ធ្វើ​បាន​ជាមួយ​នឹង Google Takeout។ Google Takeout អាច​ឲ្យ​អ្នក​បម្រុង​ទុក​ទិន្នន័យ​ដែល​មាន​ប្រើ​នៅ​ក្នុង Google+ របស់​អ្នក មាន​ដូច​ជា៖ +1s Buzz ឈ្មោះ​ទាក់​ទង (Contacts) និង រង្វង់ (Circles) Picasa Web Albums Profile Stream ក្នុង​ចំណោម​ចំណុច​ខាង​លើ​នោះ អ្នក​អាច​ធ្វើ​ការ​រើស​យក​តែ​អ្វី​ខ្លះ ដែល​អ្នក​ចង់​បាន​ក៏​បាន​ដែរ ដោយ​មិន​បាច់​រើស​យក​ទាំង​អស់​ឡើយ។ របៀប​បម្រុង​ទុក ១. ជា​ដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ Google Takeout ២. នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ អ្នក​នឹង​ឃើញ​ប៊ូតុង ៣​គឺ៖ All…


  • បើកគ្រប់ប្រភេទ​ឯកសារជាមួយ FreeOpener

    តើ​លោក​អ្នកតែង​តែ​គិត​ថាពិបាកដំឡើងកម្មវិធីដែលអាច​បើកប្រភេទឯកសារទៅ​ចំណង់​ចំណូលចិត្តរបស់អ្នក ។ ប្រសិន​លោក​អ្នក​ចង់បើកឯកសារ Word លោកអ្នកត្រូវដំឡើងកម្វវិធី Microsoft Office ជាមិនខាន ។ ប្រសិនលោកអ្នកចង់បង្ហាញឯកសារកូដដូចជា C#, java និងភាសាដទៃទៀត លោកអ្នក​ត្រូវ​ដំឡើង Langauge Editor ។ ប្រសិន​ជា​លោកអ្នក​បើក Web page ដូច្នេះលោកអ្នកត្រូវការ Web Browser សម្រាប់បើកវា ។ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ពុំចាំបាច់ដំឡើងកម្មវិធីច្រើននោះ យើងអាចប្រើកម្មវីធី FreeOpener ។ FreeOpener គឺជា កម្មវិធីផ្តល់ដោយឥតគិតថ្លៃដែល​សម្រាប់​បើកប្រភេទឯកសារ  ដែលបើកបានជាង ៧៥ប្រភេទឯកសារ ។ ប្រភេទឯកសារដែលគាំទ្រ Web Pages (.htm, .html)…


  • កាលពីអត្ថបទមុនៗ អ្នកបានឃើញរួចមកហើយពី ស្បែក Windows 8 និងស្បែក Mac OS X lion លើ Windows 7 ខាងក្រោមនេះជាស្បែកថ្មីមួយទៀត​ដែល​មានរូបរាងដូចទៅនិង Ubuntu ដែលជារូបរាងស្អាត ។ ខាងក្រោមនេះជារូបភាពរបស់ស្បែក Ubuntu លើ Windows 7 ៖ ទាមទា៖ – Windows 7 SP1 – X86(32Bit) and X64(64Bit) – All Language Versions ទាញយក៖  ទីនេះ


  • បង្កើត Ubuntu Bootable USB Flash Drive ជាមួយ uSbuntu Live Creator

    ដើម្បី​បង្កើត Ubuntu Bootable USB Flash Drive នៅ​ក្នុង Windows 7 លោក​អ្នក​ប្រើប្រាស់​កម្មវិធី uSbuntu Live Creator 1.5 ។ កម្មវីធី​នេះ គឺជា​កម្មវីធីផ្តល់​ដោយ​ឥតគិត​ថ្លៃ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​អាច​អោយ​អ្នក​ប្រើប្រាស់បង្កើត Ubuntu Bootable USB Flash Drive ដោយមាន​ភាព​​ងាយ​ស្រួល​​ក្នុង​ការ​​ប្រើ​ប្រាស់ ។ ម្យ៉ាង​ទៀត uSbuntu Live Creator មិន​​មាន​​លក្ខណៈ​ស្មុគ​​ស្មាញ​​ក្នុង​​ការ​​ដំឡើង​​​ជា​មួយ USB Drive ដោយ​ពុំ​​ចាំ​បាច់​ធ្វើ​ការ​កំណត់​លក្ខណៈ​ផ្សេង​នោះ​ទេ ។ លក្ខណៈពិសេសៗនៃកម្មវិធីនេះ  បង្កើត bootable USB device ពី Ubuntu, Kubuntu and…


  • រូបក្រាហ្វិក៖ ប្រវត្តិរបស់បណ្តាញសង្គម Facebook

    ខាងក្រោមនេះ​ជា​រូប​ក្រាហ្វិក៖ ប្រវត្តិរបស់​បណ្តាញសង្គម Facebook [website-monitoring]  


  • ខាងក្រោមនេះជាស្បែកស្អាតសម្រាប់ Ubuntu សម្រាប់ការផ្លាស់ប្ដូរបរិយាកាស អ្នកអាចទាញយក និងដំឡើងស្បែក​ដូច​មានខាងក្រោម ៖ ស្បែកស្ងាតទាំង ១០ ស្បែកទី១: Macbuntu ទាញយក ព័ត៌មានបន្ថែម ៖ installing macbuntu on Ubuntu 10.10. ស្បែកទី ២ : Orta ទាញយក ស្បែកទី៣ : Victory(Strikes Again) ទាញយក ស្បែកទី ៤: myDesk ទាញយក ស្បែកទី ៥: Wolfe ទាញយក ស្បែកទី៦ : Equinox Evolution ទាញយក…