បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះធ្វើអោយជីវិតប្រចាំថ្ងៃ និងការសិក្សាកាន់តែមានភាពងាយស្រួលផងដែរ។ ខាងក្រោមនេះជារូបក្រាហ្វិកនៃការវិត្តន៍នៃការសិក្សាតាមប្រព័ន្ធអ៊ិនធើណេត។ [ansonalex]
បើអ្នកមានគណនី Gmail ពីរ ឬ ច្រើនជាងនេះ ដែលសម្រាប់បំពេញការងាររបស់អ្នកផ្សេងៗពីគ្នានោះ អ្នកនឹងធ្វើការបិទគណនីមួយ រួចបានបើកគណនីមួយ ជាហេតុនាំឲ្យមានការពិបាកខ្លាំងណាស់ ព្រមទាំងយឺតយ៉ាវដែរ។ តែតាមពិតទៅនៅក្នុង Gmail បានបង្កើតលក្ខណៈពិសេសមួយ ដែលអនុញ្ញាតឲ្យអ្នក ធ្វើការបើកគណនី Gmail របស់អ្នក ច្រើនក្នុងពេលតែមួយ ដោយមិនមានបញ្ហា។ ហើយអាចប្រើសេវាកម្ម Google មួយចំនួនធំទៀត ដោយឡែកផ្សេងពីគ្នាដែរ។ ដូច្នេះដើម្បីបើកគណនី Gmail ច្រើនក្នុងពេលតែមួយនោះ ខ្ញុំនឹងបង្ហាញអ្នកនូវវិធីដូចខាងក្រោមនេះ។ ជាដំបូង សូមបើកគណនី Gmail ណាមួយរបស់អ្នកសិន បន្ទាប់មកសូមចូលទៅកាន់ Account settings ជាបន្ទាប់មកទៀត សូមស្វែងរកពាក្យ Multiple sign-in ហើយចុចលើពាក្យ edit…
ខាងក្រោមនេះជារូបក្រាហ្វិក៖ ភាពខុសគ្នារវាង Google និង Facebook [tek-bull]
រូបភាពខាងក្រោមនេះ គឺជាកំពូលអ្នកជំនាញកុំព្យូទ័រគ្មានគូប្រៀបបាន 😀 [ប្រភពដើម៖ freakingnews]
CAD មកពីពាក្យ Computer-aided design, កម្មវិធីនេះត្រូវបានប្រើប្រាស់ក្នុងការរចនាប្លង់ ដូចជាប្លង់ផ្ទះ, ប្លង់គ្រឿងចក្រ អ្វីជាដើម។ អ្នកប្រាកដជាដឹងហើយថា នៅក្នុង Windows មានកម្មវិធីមួយឈ្មោះ Auto CAD ដែលបានបង្កើតដោយក្រុមហ៊ុន Autodesk។ កម្មវិធី Auto CAD នេះមានឈ្មោះល្បីល្បាញ នឹងត្រូវបានយកទៅប្រើប្រាស់តាមក្រុមហ៊ុននានាជាច្រើន ទូទាំងពិភពលោក។ មិនថាតែ Windows ទេដែលមានកម្មវិធីនេះ ក៏ប៉ុន្តែកម្មវិធីប្រភេទបែបនេះ ក៏មាននៅក្នុង Linux ដែរ ទោះបីកម្មវិធីទាំងនោះមិនល្បីក៏ដោយក្ដី ក៏មានមុខងារគូរប្លង់ដូចទៅនឹង Auto CAD ដែរ។ ខាងក្រោមនេះគឺជាកម្មវិធី CAD ល្អៗដែលមានប្រើនៅលើ Linux ក្នុងនោះមានដូចជា៖ ១.…
ថ្មីៗនេះ បណ្តាញសង្គម Facebook បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា Facebook Messenger សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS, Facebook Messenger សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andriod ។ Facebook Messenger សម្រាប់ Andriod អនុញ្ញាតអ្នកប្រើប្រាស់អាចផ្ញើសារទៅកាន់មិត្តភ័ក្ត, ទៅកាន់ក្រុម, ផ្ញើរូបថត និងអាចចែករំលែកទីកន្លែងផងដែរ។ ក្រោយពេលដែលអ្នកបានដំឡើងកម្មវិធីនេះហើយ វានឹងធ្វើការនាំចូលរាល់ការសន្ទនារបស់អ្នកដែលមាន មកក្នុងកម្មវិធីនេះ។ លោកអ្នកអាចបន្ថែមមិត្តភ័ក្តមួយ ឬច្រើនទៅកាន់ Facebook friend ឬ បន្ថែមលេខទូរស័ព្ទទៅកាន់សៀវភៅទូរស័ព្ទ ។ សូមចូលទៅកាន់ https://www.facebook.com/mobile/messenger សម្រាប់ព័ត៌មានលម្អិតពី Facebook Messenger។ ទាញយក Facebook Messenger សម្រាប់ Andriod [ប្រភពដើម៖ software2teach]
Keyboard Shortcuts មានតួនាទីសំខាន់ណាស់ប្រាប់អ្នកប្រើប្រាស់អោយបានលឿន ដើម្បីសម្រួលការងារផ្សេងៗ ខាងក្រោមនេះជារបៀប នៃការចងក្រងជា Keyboard Shortcuts ៖ របៀបដាក់ Keyboard Shortcuts សូមចុចស្ដាំលើ shortcut នៃកម្មវិធីនោះ ហើយរើសយក properties. នៅលើ Menu Tab រើសយក Shortcut អ្នកនិងឃើញមានពាក្យ None ត្រង់កន្លែង Shortcut Key សូមវាយដាក់សម្គាល់ ដូចជា “Ctrl + Alt +” ជាដើម រួចបូកនិងតួរអក្សរអ្វីទៀត រចហើយ ចុច OK សម្រាប់បង្កើត keyboard shortcut…