បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • លក្ខណៈពិសេសនៃ Microsoft Visual Studio Lightswitch 2011

    Microsoft ជា​ក្រុមហ៊ុន​ដែល​ផលិត​នូវ Software សម្រាប់​គ្រប់​តម្រូវការ តាំងពីការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន រហូតដល់ក្រុមហ៊ុនសហគ្រាស និងមុខជំនួញធំៗ ។ Software ដែលល្បីៗទាំងអស់នោះរួចមានដូចជា Office, Windows, Business Solution, Application, Server ។ល។ តើ​អ្វី​ដែល​អស្ចារ្យទៅទៀតនោះគឺ Microsoft បានបើកទូលាយដល់ Developer ទាំងឡាយណាដែលចង់បង្កើតនូវ Software ដោយខ្លួនទៅតាមការ​ស្រមើស្រមៃ និង​ភាពប៉ិនប្រសប់ច្នៃប្រឌិតរបស់ពួកគេដោយពុំចាំបាច់ខ្វល់ខ្វាយ និងការស្មុគស្មាញក្នុងការសរសេរនូវកូដ ​ដែល​លំបាកៗទៀត​ឡើយ ។ ដំណោះស្រាយដែល Microsoft បានផ្តល់ឲ្យយើងនោះគឺបច្ចេកវិទ្យា .NET Framwork ដែលត្រូវបានណែនាំឲ្យស្គាល់ ចាប់ពីដើមឆ្នាំ២០០២ដែលមាន .NET Framework 1.0 ជាមួយ Microsoft…


  • ស្វែង​យល់​ពី​ដំណើរការ​ File System​ របស់ Ubuntu 11.04

    File System របស់ Ubuntu មានលក្ខណៈខុស​គ្នា​ពី​ប្រតិបត្តិការ​ផ្សេងៗ ដូច្នេះ ខ្ញុំ​បាន​សូមបង្ហាញ​ពីដំណើរការរបស់ File System របស់ Ubuntu ដូចខាងក្រោមនេះ / គឺជា​ថត root នៃ file system និងគ្រប់ថតឯកសារទាំងអស់ដែលបាន mount /root  គឺជាថត Home នៃអ្នកប្រើប្រាស់មានសិទ្ធ Administration /boot  គឺជាថតសម្រាប់ផ្តុក System boot, Kernel និង boot loader /home គឺជាថតសម្រាប់ផ្ទុក Profile users /sbin ​​  គឺជាថតសម្រាប់ផ្ទុកនូវ…


  • ល្បែង​កម្សាន្ត៖ Super Mario 3 នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត

    តើ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម Super Mario ដែរ​ឬទេ? កាល​ពី​មុន បើ​អ្នក​ចង់​លេង លុះ​ត្រា​តែ​ស្វែង​រក​កាសែត​និង​ប្រដាប់​ដោត យក​មក​លេង ឬ​ក៏​ទាញ​យក​កម្មវិធី​មួយ​ចំនួន​មក​បញ្ចូល ហើយ​រើស​យក​ហ្គេម Super Mario នោះ​មក​លេង។ តែ​នៅ​ពេល​នេះ អ្នក​អាច​លេង​បាន​ភ្លាមៗ​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត (Web Browser) របស់​អ្នក គឺ​ហ្គេម Infinite Mario Bros ដែល​ជា​ហ្គេម Mario សម្រាប់​លេង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​តែ​ម្ដង។ ចំណែក​ឯ​ផែន​ទី​ទៀត​សោត ត្រូវ​បាន​បង្កើត​ជា​ច្រើន​ផ្សេងៗ​ពី​គ្នា ដូច្នោះ​អ្នក​មិន​បាច់​បារម្ភ​ថា​ខ្វះ​ផែន​ទី​សម្រាប់​លេង​ទេ។ ហើយ​លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ហ្គេមនេះ គឺ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង HTML 5 ដែល​អាច​លេង​បាន​ស្ទើរ​តែ​គ្រប់​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​ស្ទើរ​តែ​ទាំង​អស់។ សូម​ចុច​លើ តំណ​នេះ ដើម្បី​ចូល​ទៅ​លេង​ហ្គេម Super Mario 3 បាន​ភ្លាមៗ​តែ​ម្ដង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​របស់​អ្នក។…


  • រូបភាពពីក្រោយនៃ Google បាន ដែលអាចធ្វើអោយអារម្មណស្រស់ថ្លាបានខ្លះដែល នេះជាការដាក់រូបភាពពីក្រោយជាមួយ a6.com ៖ សូមចូលទៅ http://www.a6.com/ រើសរើសរូបភាពមួយដែលអ្នកពេញចិត្ត សូមរីករាយ ជាមួយ http://www.a6.com/


  • មានអ្វីប្លែកជាមួយ Adobe Edge

    ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បានបង្កើត Adobe Edge ដែលមានមុខងារសម្រាប់បង្កើតជា Web Animation និង Interaction Design ដោយ​ប្រើ HTML5, CSS3 ព្រមទាំង JavaScript ផង​ដែរ​ ។ កម្មវិធី​​នេះផ្តល់​ភាព​​ងាយ​ស្រួល​សម្រាប់​លោក​អ្នក​ពុំ​ចាំ​បាច់​សរសេរ​កូដ ហើយ​វា​ផ្តល់​ភាព​ស្រស់​ស្អាត​ដោយ​លោក​អ្នក​គ្រាន់​តែ​ធ្វើការ​តុបតែង​ដោយ​ប្រើ​ឧបករណ៍ផ្សេងៗរបស់កម្មវិធីនេះ ប៉ុណ្ណោះ ។ តម្រូវការប្រព័ន្ធ ប្រព័ន្ធប្រតិបត្តិការ Windows ខួរក្បាល Intel® Pentium® 4 or AMD Athlon® 64 processor ប្រព័ន្ធប្រតិបត្តិការ​ Windows Vista® Home Premium, Business,…


  • កម្មវិធី  Windows Media Player គឺមានស្រាប់នៅ​ក្នុង Windows ដែលមានតួនាទី​សម្រាប់ចាក់ចម្រៀង ។ ខាងក្រោម​ជារបៀបបន្ថែមស្បែក សម្រាប់ Windows Media Player ៖ ការបន្ដែមស្បែក បើកជាងទម្រង់ Library view ចុចលើ View ពី Menu ហើយរើសយក Skin Chooser. ខាងក្រោមនេះ​ជាស្បែក អ្នកអាចជ្រើរើស ស្បែកណាមួយរូចចុចលើ Apply Skin. អ្នកអាចចាក់ចម្រៀង​បានដោយប្រើស្បែនោះ ដោយគ្រាន់តែ ចុចលើ Skin នៃ View menu ឬចុច Crtl + 2. នេះជាទម្រង់ជាស្បែករបស់…


  • eyeBreak ផ្ដល់​ដំណឹង​ឲ្យ​អ្នក​ពេល​ដល់​វេលា​សម្រាក​ភ្នែក​ពី​កុំព្យូទ័រ

    តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា ភ្នែក​យើង​គួរ​តែ​សម្រាក​នៅ​ពេល​ដែល​បាន​សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​ជា​រៀង​រាល់​២០នាទី​ម្ដង។ តែ​ប្រហែល​ជា​អ្នក​មិន​អាច​ធ្វើ​តាម​ការ​កំណត់​បាន​ឡើយ ជួន​ណា​អ្នក​ភ្លេច​មើល​នាឡិកា ជួន​ណា​ដោយ​សារ​កិច្ច​ការ​រវល់​ពេក​ជា​ដើម។ តែ​នៅ​ពេល​នេះ​អ្នក​មិន​បាច់​បារម្ភ​ថា​ភ្លេច​មើល​នាឡិកា​អ្វី​ទៀត​ឡើយ ព្រោះ​កម្មវិធី eyeBreak មាន​តួនាទី​ក្នុង​ការ​រំឭក​អ្នក នូវ​ពេល​វេលា​សម្រាប់​សម្រាកភ្នែក។ អ្នក​អាច​កំណត់​ពេល​ណា​មួយ​ជាក់​លាក់ (ដូច​ជា ៥នាទី, ១០នាទី, ១៥នាទី ឬ ២០នាទី ជា​ដើម) សម្រាប់​ការ​សម្រាក​ភ្នែក​របស់​អ្នក។ នៅ​ពេល​ដែល​ដល់​វេលា​ត្រូវ​សម្រាក​ភ្នែក​ហើយ កម្មវិធី​នេះ​នឹង​ធ្វើ​ឲ្យ​អេក្រង់​ខាង​មុខ (Desktop) របស់​អ្នក​មាន​ភាព​ស្រអាប់ បន្ទាប់​មក​នឹង​លេច​ចេញ​ពាក្យ “Time to take a break” ដែល​មានន័យ​ថា “ដល់​ពេល​សម្រាក”។ បើ​សិន​អ្នក​ចង់​ឲ្យ​អេក្រង់​ខាង​មុខ​របស់​អ្នក មាន​សភាព​ធម្មតា​ឡើង​វិញ​នោះ គ្រាន់​តែ​ចុច​គ្រាប់ Space ជា​ការ​ស្រេច។ អ្នក​អាច​ទាញ​យក​កម្មវិធី eyeBreak បាន​តាម​តំណ​ខាង​ក្រោម៖ ទាញ​យក…


  • រូប​ត្លុក៖ ដល់​ពេល​សម្អាត​ហើយឬនៅ?

    តើ​អ្នក​គិត​ថា ធុង​កុំព្យូទ័រ​ខាង​ក្រោម​នេះ ដល់​ពេល​វេលា​ត្រូវ​សម្អាត​ហើយឬនៅ? តើ​អ្នក​មាន​កុំព្យូទ័រ ដែល​មាន​ធូលី​ដូច​បែប​នេះ​ដែរ​ឬទេ? 😉 [ប្រភព​ដើម៖ 9gag.com]


  • Visual Cheatsheet សម្រាប់ Google+

    បណ្តាញ​សង្គម​​ថ្មី​​​ដែល​មាន​ឈ្មោះ​ថា Google Plus ឬ​សរសេរ​កាត់ Google+ ជា​​​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ ព្រោះ​ថា​ក្រុម​ហ៊ុន​ Google សព្វ​ថ្ងៃ​កំពុង​មាន​អតិថិជន​ស្រាប់​ដែល​បាន​ប្រើ​ប្រាស់​គណនី​របស់​ខ្លួន​គឺ Gmail​។ ខ្ញុំ​ក៏​​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​ដែរ​ហើយ​ឃើញ​ថា​មាន​ លក្ខណៈ​ពិសេស​របស់​វា​មាន​ដូច​ជា +Circles, +Sparks, +Hangouts, +Mobile និង +Huddle ទាំង​អស់​នេះ​សុទ្ធ​តែ​​ងាយ​ស្រួល​ប្រើ​ជាង Facebook និង​មាន​ប្រយោជន៍​ជាង Facebook ​ផង​ដែរ​​។  Google+ ទទួលប្រជាប្រិយភាពផងដែរដោយសារវាមានលក្ខណៈ​ពិសេសៗច្រើន សម្រាប់អ្នក​ចូលចិត្តប្រើប្រាស់បណ្តាញសង្គម ។ ដើម្បី​ផ្តល់​ភាពងាយក្នុងប្រើប្រាស់ Google+ ខ្ញុំបាទសូមបង្ហាញ Visual Cheatsheet សម្រាប់ Google+ ដូចខាងក្រោមនេះ [tothepc]  


  • រូប​ក្រាហ្វិក៖ ហ្គេម​ទូរស័ព្ទ

    តើ​មាន​ប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ចំណាយ​លើ​ការ​បង្កើត​ហ្គេម​ទូរស័ព្ទ? តើ​ភាគ​រយ​នៃ​ស្ត្រី និង បុរស ដែល​លេង​ហ្គេម​ទូរស័ព្ទ​នោះ មាន​ប៉ុន្មាន​ភាគរយ? តើ​ភាគ​រយ​នៃ​ហ្គេម​ឥត​គិត​ថ្លៃ និង គិត​ថ្លៃ មាន​ប៉ុន្មាន​ដែរ? ។ល។ សំនួរ​ទាំង​ប៉ុន្មាន​នោះ រូប​ក្រាហ្វិក​ខាង​ក្រោម នឹង​បង្ហាញ​អ្នក​នូវ​ចម្លើយ ព្រម​ទាំង​ចំណុច​ផ្សេងៗ​ជា​ច្រើន​ទៀត។ [Daily Infographic]



  • លក្ខណៈថ្មីៗនៃ Skype 5.5

    Skype គឺជា កម្មវិធី​សម្រាប់​ជជែកកម្សាន្ត​មួយ​ដ៏​ពេញ​និយម​សម្រាប់​កុំព្យូទ័រ, ទូរស័ព្ទ និង Tablet ផងដែរ ។ ថ្មីៗនេះ Skype ទើបតែចេញនូវជំនាន់ថ្មីគឺ 5.5 ដែលមានលក្ខណៈថ្មីៗជាច្រើន​សម្រាប់​អ្នកប្រើប្រាស់ ។ ជំនាន់នេះ ប្រើបានតែនៅក្នុងប្រតិបត្តិការ Windows ប៉ុណ្ណោះ ។ បន្ទាប់ពីក្រុមហ៊ុន Microsoft បានទិញយក Skype រួចមក យើងឃើញថា Skype មានលក្ខណៈថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។ លក្ខណៈថ្មីៗនៃ Skype 5.5 មានរូបរាងថ្មីស្រស់ស្អាតជាងមុន  សូមមើលរូបរាពខាងក្រោមនេះ អាចធ្វើការជជែកកម្សាន្តនៅក្នុង Skype ទៅកាន់ Facebook បាន វិដេអូខល និងខលជាសំលេងច្បាស់ល្អ ហើយអាចជជែកកម្សាន្តជាក្រុមបានទៀតផង…


  • ដំឡើង​រូបរាង Mac OS X Lion ទៅ​លើ Windows 7 SP 1

    ដើម្បី​ដំឡើង​រូបរាង Mac OS X Lion នោះ អ្នក​ចាំ​បាច់​ត្រូវ​មាន Windows Service Pack 1 ៣២ប៊ីត ឬ ៦៤ប៊ីត។ សូម​ចង​ចាំ​ថា ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​រូបរាង​នេះ គឺ​មាន​ការ​ប្រើ​ប្រាស់​នូវ​ដំណើរ​ការ និង ឯកសារ​ប្រព័ន្ធ​មួយ​ចំនួន ដូច្នេះ​ដើម្បី​បង្កា​កុំ​ឲ្យ​មាន​បញ្ហា សូម​មេត្តា​ធ្វើ​ឯកសារ​បម្រុង (backup file) ទុក​ជា​មុន និង​បង្កើត​ប្រព័ន្ធ​ស្ដារ។ ជា​ដំបូង អ្នក​ត្រូវ​តែ​ដំឡើង​កម្មវិធី Windows Theme Installer 1.1 ជា​មុន​សិន។ កម្មវិធីនេះ​នឹង​ធ្វើ​ការ​បែង​ចែក​ឯកសារ​ប្រព័ន្ធ​ដែល​ត្រូវ​ការ​តាម​លំដាប់ ដើម្បី​ដំឡើង​រូបរាង Mac OS X Lion។ បន្ទាប់​ពី​ទាញ​យក​កម្មវិធី​ខាង​លើ និង​បាន​ដំឡើង​រួច​ចប់​សព្វ​គ្រប់​ហើយ សូម​ទាញ​យក​កញ្ចប់​រូបរាង Mac OS…


  • រូប​ក្រាហ្វិក៖ វិវដ្ដកម្ម​នៃ​ភាសា​កម្មវិធី​កុំព្យូទ័រ

    តើ​អ្នក​ដឹង​ដែរ​ឬទេ​ថា ការ​រីក​ចម្រើន​ផ្នែក​ភាសា​កម្មវិធី​កុំព្យូទ័រ (Computer Programming Language) មាន​ចាប់​តាំង​ពី​ឆ្នាំ​ណា​មក? តើ​ភាសា​ណា ដែល​កើត​ឡើង​មុន​គេ? ហើយ​តើ​ភាសា​ទាំង​នោះ​ត្រូវ​បាន​កម្មវិធី ឬ ក្រុម​ហ៊ុន ឬ ស្ថាប័ន​ណា​ខ្លះ ដែល​កំពុង​តែ​ប្រើ​ប្រាស់? រូប​ខាង​ក្រោមនេះ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា នូវ​ព័ត៌មាន​សង្ខេប ព្រម​ទាំង​ភ្ជាប់​មក​ជា​មួយ​នឹង​កូដ​ឧទាហរណ៍​មួយៗ​ផង​ដែរ។ [ប្រភព​ដើម៖ ExtremeTech]


  •  អត្ថបទ​នេះ​បាន​ផ្ដល់​ដោយ​លោក៖ សួន សីហា​ពណ្ណារាយ មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វី​ខ្លះ​? តើ​គេធ្វើ​ហើយ​វា​មាន​ធ្វើឲ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ? តើគេធ្វើ​វាដោយ​របៀប​ណា? Root ជាដំណើរការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ មាន​សិទ្ធិ​ចូល​ទៅ​កាន់ Super User ដែល​មាន​​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ប្រព័ន្ធ។ Android ជាប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​ យក Linux Kernel មក​ប្រើ​ប្រាស់ ដូច​នេះ​ហើយ ស្នូល​នៃ​ប្រព័ន្ធគឺដូចគ្នានឹង Linux ស្ទើរតែទាំងអស់។ ដោយសារវាដំណើរការ​លើ​ទូរស័ព្ទ ដែល hardware មាន​កម្រិត​ដូច​នេះ​ហើយ លក្ខណៈ​ពិសេស​ជា​ច្រើន​ត្រូវ​បាន​ដក​ចេញ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​លឿន។ នៅក្នុង លីនុច ត្រូវ​បាន​បែង​ចែក​​អ្នក​ប្រើ​ប្រាស់ជា​បី​ប្រភេទគឺ Super User (Root), Normal User (User…


  • ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល (Logon Screen) នៅ​ក្នុង Windows 7 ជាមួយ Registry

    ជា​ធម្មតា នៅ​ពេល​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​នៃ Windows 7 អ្នក​តែង​តែ​ស្វែង​រក​កម្មវិធី​អ្វី​មក​ធ្វើ​ជា​ជំនួយ។ ក៏​ប៉ុន្តែ​វិធី​ដែល​នឹង​បង្ហាញ​នៅ​បន្តិច​នេះ គឺ​យើង​ចូល​ទៅ​កែ​តាម Registry ហើយ​ចំណាយ​ពេល​តិច​ដែរ។ រូប​ភាព​ដែល​អ្នក​ចង់​ដាក់ ត្រូវ​មាន​ទំហំ​យ៉ាង​ច្រើន ២៥៦គីឡូបៃ ហើយ​មាន​មាត្រ​ស្មើ​ទៅ​នឹង​មាត្រ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក។ ១. ជា​ដំបូង​សូម​ចុច Windows + R ហើយ​វាយ Regedit ២. សូម​ចូល​ទៅ​កាន់៖ HKEY_LOCAL_MACHINE\\Software\\Microsoft\\Windows\\CurrentVersion\\Authentication\\LogonUI\\Background ៣. ចុច​លើ​ថត Background, បន្ទាប់​មក​ចុច​ខាង​ស្ដាំ​នៅលើ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​រើស​យក DWORD ៤. ប្ដូរ​ឈ្មោះ DWORD ទៅ​ជា OEMBackground ៥. បន្ទាប់​មក​ចុច​ពីរ​ដង​លើ OEMBackground ហើយ​ដាក់​តម្លៃ (value) ទៅ​ជា​លេខ 1…


  • Adobe Creative Suite ប្រកាស​កាលបរិច្ឆេទចេញ CS6

    ក្រុមហ៊ុន Adobe គឺជាក្រុមហ៊ុនមួយដែលបង្កើតកម្មវិធីសម្រាប់ខាងក្រាភិច និងខាង Multimedia ដ៏ល្បីល្បាញ ហើយ​ទទួល​ការ​ពេញនិយម​ពី​សំណាក់ អ្នករចនា (Graphic Designer), អ្នកកាត់តវីដេអូ (Video Editor) , អ្នកអភិវឌ្ឍន៍គេហទំព័រ (Web Developer)។ ហើយ​យើង​ក៏​រំពឹង​ជឿ​ជាក់​បាន​ថា Adobe នឹង​ធ្វើ​ការ​ចេញ​ផ្សាយ Creative Suite CS6 នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១២, CS6.5 នៅ​ឆ្នាំ​២០១៣, CS7 នៅ​ឆ្នាំ ២០១៤ ។ [prodesigntools] [រូបភាព: Adam Hart-Davis, Atacama Desert, Chile, South America.]


  • កម្មវិធី​ជជែក​កម្សាន្ត​ទាំង​បី​នេះ (Skype, Yahoo Messenger និង Live Messenger) មាន​រូប​សញ្ញាណ​អារម្មណ៍ (Emoticon) កំបាំង​រៀង​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​រូប​កំបាំង​ទាំង​នោះ នៅ​ក្នុង​កម្មវិធី​និមួយៗ។ ១. Skype រូបសញ្ញាណ អក្សរកូដ (smoking) (bandit) (drunk) (finger) (headbang) (mooning) (rock) (toivo) (bug) (fubar) (tmi) (swear) (poolParty) (heidy) (myspace) នៅ​ក្នុង Skype យើង​អាច​ដាក់​រូប​ទង់​ជាតិ​បាន ដោយ​ប្រើ (flag:លេខ​កូដ ISO) ។ ឧទាហរណ៍​ចង់​ដាក់​រូប​ទង់​ជាតិ​កម្ពុជា ដំបូង​គ្រាន់​តែ​វាយ…


  • ដំឡើង Windows Live Essential 2011 ដោយគ្មាន Internet

    Windows Live Essential 2011 គឺជា ប្រជុំកម្មវិធី​ដែល​ផ្តល់​ដោយឥតគិតថ្លៃពីក្រុមហ៊ុន Microsoft ។ ដែល​នៅក្នុងនោះមានកម្មវិធីដូចជា Live Messenger, Photogallery, Movie Maker, Windows Live Mesh, Windows Live Writer, Bing Bar, Microsoft Silverlight និងកម្មវិធីផ្សេងទៀត ។ លោកអ្នកអាចទាញយក Windows Live Essential 2011 ដំឡើងនៅក្នុងកុំព្យូទ័រដោយជាប់អ៊ិនធើណេត ។ ដើម្បី​ភាពងាយស្រួល​ក្នុ​ងការដំឡើង​កម្មវិធីនេះ ខ្ញុំ​បាទ​ សូម​បង្ហាញ​ពី​របៀប​ដំឡើង​កម្មវិធី​នេះ​ដោយ​ដំឡើង​ដោយ​គ្មាន​អ៊ិនធើណេត​។ ដំបូងបើកគេហទំព័រដើម្បីទាញយក ចុចទីនេះ Windows Live Essentials…


  • នៅក្នុង Windows 7 បានភ្ជាប់ជាមួយ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ រួចស្រេចទៅហើយ ដូចនេះអ្នកពិតជាងាយស្រួលធ្វើការងារ ប៉ុន្ដែមាន​អ្នកប្រើប្រាស់ជា​ច្រើ​ន​បាន​និយាយ​​ថា​ពិបាក មើល​បន្ដិច ដូចនេះ IT4U បានលើកយករបៀបនៃការ​ប្ដូរពុម្ព​អក្សរ​យូនីកូដ​ (Khmer UI) ដែល​មាន​ស្រាប់​នោះ​ឲ្យ​ទៅ​ជា Khmer OS វិញ។ សណ្ឋាន​ពុម្ព​អក្សរ Khmer UI របៀបប្ដូរ 1-ចូល​ក្នុង​regedit [ (Start+r) រួច​វាយ​ពាក្យ​ (regedit) ] 2-ចូល​ទៅ​កន្លែងនេះ ក្នុង​Registry Editor { [HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Fonts} 3-រូច​ចុច​ពីរ​ដង​លើ Khmerui (Ture Type) រួច​ប្ដូរ​តម្លៃ​ទិន្នន័យ (Value Data) ទៅ​ជា…