បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
ក្រុមហ៊ុន Google បានបង្កើតបណ្តាញសង្គមថ្មីមួយគឺ Google+ ដែលទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់សេវាកម្មរបស់ Google។ ដោយគ្រាន់តែលោកអ្នកមានគណនីរបស់ Google រួចហើយ លុះត្រាតែមាននរណាម្នាក់បានផ្ញើសំបុត្រអញ្ជើញទៅអ្នកសិន ទើបអ្នកអាចចូលប្រើប្រាស់បាន។ នាពេលបច្ចុប្បន្ន Google+ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយធ្វើអោយ Google+ ទទួលបានអ្នកប្រើប្រាស់ជិត២០លាននាក់ បើតាមស្ថិតិនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១១។ ថ្មីៗនេះ Google កំពុងតែរៀបចំដំឡើងសេវាកម្មថ្មីមួយគឺ Google+ games ដើម្បីធ្វើការប្រកួតប្រជែងនឹងបណ្តាញសង្គម Facebook ។ នេះជាដំណឹងថ្មីសម្រាប់អ្នកប្រើប្រាស់ Google+ អោយបានជ្រាបជាមុន សម្រាប់សេវាកម្មថ្មីមួយនេះ ។ យើងនឹងសង្គេតមើល ថាតើ Facebook និង Google+ ប្រកួតប្រជែងដល់ណា?…
លោកអ្នកពិតជាចង់ដឹងហើយមែនទេថា តើ Google+ មានអ្វីពិសេសខ្លះទៅ? ហើយអាចធ្វើបានអ្វីខ្លះ? នៅក្នុងរូបទាំងប៉ុន្មាននេះ អ្នកនឹងទទួលបានចំណេះមួយថែមទៀតអំពី Google+។ រូបទាំងនេះនឹងបង្ហាញអ្នកឲ្យយល់ពីការប្រើប្រាស់លក្ខណៈពិសេសមួយចំនួនរបស់ Google+ មានដូចជា៖ Circles (រង្វង់ក្រុម), Sharing (ការចែករំលែក), Reading (ការអាន), Talking (ការជជែកម្សាន្ត)….. រូបទាំងនេះត្រូវបានបង្កើតដោយលោក Saidur (Cy) Hossain [វ៉ិបសៃថ៍] ហើយបានផ្សាយដំបូងនៅក្នុងបណ្ដាញ Google+។ រូបខាងក្រោមនេះមានចំនួន ៤៩ សន្លឹក។
នេះគឺជាពុម្ពរូបរាង (Theme) ដែលមានភ្ជាប់មកនូវជាមួយ រូបផ្ទៃក្រោយ (Wallpaper) ចំនួន៥៣ មានគុណភាពខ្ពស់ ដែលដកស្រង់ចេញពីរឿង Harry Potter, Icon ដែលមានលក្ខណៈដូចវត្ថុក្នុងរឿងនេះ, និងផ្សេងៗទៀត។ របស់ទាំងនេះនឹងធ្វើឲ្យ Desktop របស់អ្នក កាន់តែមានភាពស្អាត និងអ្នកនឹងមានអារម្មណ៍ដូចកំពុងមើលរឿងនេះដូច្នេះ ដែរ។ ទាញយកពុម្ពរូបរាង Harry Potter មើលរូបផ្សេងៗទៀតនៅក្នុង VikiTech
នេះជារូបក្រាហ្វិកដែលបង្ហាញនូវការរចនាផលិតផលរបស់ Apple ចាប់តាំងពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០១១ នេះ។ ចុចលើរូបខាងក្រោម ដើម្បីមើលរូបពេញ។ [Mashable]
សម្រាប់អ្នក Design ការស្វែងរក Logo ឬស្លាកសំគាល់ក្រុមហ៊ុន (Brand Name) ណាមួយដើម្បីដាក់ក្នុង Artwork របស់ខ្លួនពិតជាមានការពិបាកខ្លះ ព្រោះថា Logo ដែលគេយកមកធ្វើអាចមានទំហំតូច ហើយនៅពេលបោះពុម្ពចេញជារូបរាង គឺមានគុណភាពមិនច្បាស់ មិនស្អាតដូចអ្វីដែលខ្លួនចង់បាន។ ចំពោះ Logo ដែលមានគុណភាពល្អគឺ Logo ដែលមានទំហំធំ ឬជាឯកសាររូប ដែលអាចពង្រីកបានដោយមិនខូចគុណភាព (Resolution) មានដូចជាឯកសារ EPS, AI, CDR… ជាដើម។ ឥឡូវនេះលោកអ្នកមិនបាច់បារម្ភជាមួយបញ្ហានេះទៀតឡើយ ព្រោះលោកអ្នកអាចស្វែងរក Logo និងស្លាកសញ្ញាផ្សេងៗ ឬទង់ជាតិប្រទេសផ្សេងៗជាឯកសារ EPS, AI, CDR … នៅជុំវិញពិភពលោកដោយងាយស្រួល តាមរយៈគេហទំព័រ…
AutoPlay Menu Builder ជាកម្មវិធីសម្រាប់បង្កើត automatic playing menu ដើម្បីដើរលើ CD ឬ DVD របស់អ្នក។ ពិតជាងាយស្រួលណាស់ មិនបាច់ចំណាយពេលក្នុងការ សរសេរកូដឡើយ គ្រាន់តែចំណាយពេល ពីរ បី នាទី អ្នកអាចធ្វើបានហើយ។ វាពិតជាមានលក្ខណៈងាយស្រួលណាស់ និងមានលក្ខណៈពិសេសដូចខាងក្រោម ៖ លក្ខណពិសេសេ ៖ មិនបាច់សរសេរកូដ អាចបង្កើត Autoplay menus បានយ៉ាងលឿន មានសមត្ថភាពខាង WYSIWYG និងងាយស្រួលក្នុងការប្រើប្រាស់ដោយមិនចាប់រៀនច្រើន ងាយស្រួលធ្វើការសាកល្បងជាមុន វាអាចភ្ជាប់ជាមួយប្រព័ន្ធសុវត្តិភាព (Password) លើ Menu មានគំរូសម្រាប់សាកល្បង និងបង្កើតជាគំរូខ្លួនឯង វា Support multi-page window,…
រវាង Google និង Facebook កំពុងបន្តប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅក្នុងពិភពអ្នកប្រើប្រព័ន្ធបណ្តាញសង្គម (Social Networking) ។ Google+ (មកពីពាក្យ Google Plus) គឺជាសេវាកម្មបណ្ដាញសង្គមថ្មីមួយរបស់ក្រុមហ៊ុន Google។ ចាប់តាំងពីពេលបើកដំណើរការមក មានអ្នកចូលប្រើប្រាស់យ៉ាងច្រើនកុះករ។ ជាមួយគ្នានេះដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់ Google+ ដោយមិនចាំបើក Web Browser យើងអាចប្រើកម្មវិធី GClient ។ GClient គឺជាកម្មវិធីមួយសម្រាប់ប្រើប្រាស់ Google+ ជាលក្ខណៈ Desktop Client មានន័យថាវាដំណើរការពីរក្នុង System tray និងអាចអោយលោកប្រើប្រាស់លក្ខណៈរបស់ Google+ បានយ៉ាងប្រសើរផងដែរ ។ កម្មវិធីនេះផ្តល់ដោយឥតគិតថ្លៃ (Open Source)…