បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • CSS គឺ​ជា​កូដ​សម្រាប់​ដាក់​រចនាបថ​ទៅ​ឲ្យ​វ៉ិបសៃថ៍​ណា​មួយ ឲ្យ​មាន​រូបរាង​ឡើង។ CSS មាន​តួនាទី​ដើរ​យ៉ាង​ចាំ​បាច់​សម្រាប់​វ៉ិបសៃថ៍​ស្ទើរ​តែ​ទាំង​អស់ ហើយ​មាន​ទំនាក់​ទំនង​ជាមួយ HTML, JavaScript ផង​ដែរ។ (ចំណុច​សំខាន់​ក្នុង​ការ​ប្រើ CSS ១, ២) លក្ខណៈ​មួយ​ចំនួន​ដែល CSS អាច​ធ្វើ​បាន​ដូច​នៅ​ក្នុង​កម្មវិធី​រចនា​រូប​ភាព ដូច​ជា​ដាក់​ស្រមោល, ផ្ទៃ​ក្រោយ (Background), សភាព​លក្ខណៈ​បន្ទាប់​ព្រំដែន (Border Effect) ជា​ដើម។ តែ​ពេល​ខ្លះ​បើ​អ្នក​ចង់​ដាក់ ក៏​មាន​ភាព​ពិបាក​ដែរ​ព្រោះ​ត្រូវ​ស្វែង​រក​លេខ​កូដ HEX នៃ​ពណ៌ ហើយ​ត្រូវ​សរសេរ​កូដ​បន្ថែម​ពី​លើ​កូដ​ចាស់​ទៀត។ តែ​ពេល​នេះ​អ្នក​មិន​បាច់​បារម្ភ​ទេ, Layer Styles អាច​ជួយ​អ្នក​បាន។ Layer Styles គឺ​ជា​ឧបករណ៍​វ៉ិប​មួយ​ដែល​អ្នក​អាចឲ្យលោក​អ្នក​បង្កើត​កូដ​ទាំង​នោះ បាន​ភ្លាមៗ ជាមួយ​នឹង​រូប​ភាព​សាក​ល្បង។ នៅ​ពេល​ដែល​អ្នក​កំណត់​ពណ៌ រូបរាង លក្ខណៈ…


  • ស្វែងយល់ពី System Monitor របស់ Ubuntu 11.04

    System Monitor គឺជាកម្មវិធីមួយសម្រាប់គ្រប់គ្រងដំណើរការកម្មវិធីទាំងអស់, ត្រួតពិនិត្យផ្នែករឹង និង File Systems របស់ Ubuntu ។ កម្មវិធីនេះ មានភ្ជាប់ជាស្រេចនៅក្នុង Ubuntu វាប្រៀបដូចនឹង Task Manager នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ដែរ ។ រូបរាងរបស់ System Monitor នៅក្នុង System Monitor បានចែកជា ៤ផ្នែក ដូចខាងក្រោមៈ System        សម្រាប់ត្រួតពិនិត្យមើលផ្នែករឹង, Kernel, Desktop Environment និងទំហំទំនេរនៃថាសរឹង Processes     សម្រាប់គ្រប់គ្រង និងត្រួតពិនិត្យដំណើរការកម្មវិធីទាំងអស់…


  • កម្មវិធី Google+ សម្រាប់ iPhone មាន​ហើយ

    ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​មក​ហើយ Google+ គឺ​ជា​បណ្ដាញ​សង្គម​ថ្មី​សន្លាង​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ ក្រុម​ហ៊ុន Google។ ហើយ​នៅ​ពេល​ចេញ​មក​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ចាប់​ផ្ដើម​មាន​កម្មវិធី​សម្រាប់​ប្រើ Google+​ នៅ​លើ​ទូរស័ព្ទ Android។ ហើយ​ក៏​មាន​សំនួរ​ចោទ​ច្រើន​​ថា តើ​ពេល​ណា​ទើប​មាន​សម្រាប់ iPhone? តែ​កាល​ពី​ម្សិល​មិញ​នេះ (ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១១) តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​វ៉ិបសៃថ៍ Google+ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​កម្មវិធី​សម្រាប់ iPhone ហើយ។ កម្មវិធី Google+ សម្រាប់ iPhone ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង App Store។ កម្មវិធី​នេះ​មា​ទំហំ ៥.៣មេកាបៃ កំណែ​ទី​១ និង​ជា​ភាសា​អង់គ្លេស។ អាច​ប្រើ​បាន​នៅ​លើ iPhone 3G, iPhone 3GS, និង…


  • ឡូយទៀតហើយ! ស្បែក Windows 8 សម្រាប់ Windows 7

    Microsoft ខាងមុខឆាប់នេះៗនិងចេញផ្សាយ Windows 8 ដែលជាមានមនុស្សជាច្រើនកំពុងរងចាំ ថាតើវាមាន​កល្ខណ​ពិសេស​យ៉ាងដូចម៉្ដេចខ្លះ? ខាងក្រោម​នេះ​ជាកម្ម​វិធី​បន្ថែម​សម្រាប់​ windows 7 ដើម្បីប្ដូររូបរាងស្រដែងនិង Windows 8 ដែរ។ អ្នកអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីចាំ Windows 8 ចេញប្រើប្រាស់ជាផ្លូវការ ៖ នេះជារូបភាពស្បែក Windows 8 សម្រាប់ Windows 7 កាភ្ជាប់ជាមួយ Windows 8 boot and login screen Windows 8 theme Windows 8 lock screen New logos for system properties Windows…


  • លេងហ្គេម Angry Birds នៅក្នុង Ubuntu ដោយប្រើ Wine

    អ្នកប្រើប្រាស់ Ubuntu ជាច្រើនកំពុងព្យាយាមដំណើរការហ្គេមល្បីៗ, ដូចជា ហ្គេម Angry Bird ដោយប្រើតាម Wine ។  Wine គឺជាកម្មវិធីមួយ ដែលផ្ដល់ compatibility layer អនុញ្ញាត អ្នកប្រើប្រាស់ Linux ដំឡើងកម្មវិធីរបស់ Windows ដំណើរការបានលើ Linux។ Wine គឺមិនមែនជាវត្ថុដែលល្អ វិសេសនោះទេ។ យើងមិនអាចគិតថា គ្រប់កម្មវិធីទាំងអស់របស់ Windows អាចដំណើរការ បានស្រុងលើ Wine ហើយ។ Angry Birds គឺពិតជាហ្គេម ដែលទទួលបាន ការនិយមច្រើនលើសលប់មែន ព្រោះមិន ថាចេញ​​វគ្គថ្មីប៉ុន្មានវគ្គនោះទេវានៅតែទទួលបានការនិយម​ ដដែល។…


  • ដំឡើង 64-Bit Flash Player នៅ​លើ Ubuntu 11.04

    នៅ​ពេល​នេះ Adobe បានដាក់​ផ្សាយ 64-Bit Flash Player សម្រាប់ Linux តាម​ការ​សន្យា​របស់​ខ្លួន​ហើយ។ បើ​អ្នក​កំពុង​ប្រើ Ubuntu 11.04 ហើយ​ចង់​អាប់ដេត Flash Player ទៅ​កំណែ ១១ នោះ សូម​ធ្វើ​តាម​ខាង​ក្រោម​នេះ។ ជា​ដំបូង​យើង​ត្រូវ​បន្ថែម PPA ជា​មុន​សិន, បើក Terminal ហើយ​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ $ sudo add-apt-repository ppa:sevenmachines/flash បន្ទាប់​មក​អាប់​ដេត​បញ្ជី​ប្រភព​កម្មវិធី $ sudo apt-get update នៅ​ពេល​នេះ យើង​អាច​ធ្វើ​ការ​ដំឡើង​បាន​ហើយ ដោយ​ប្រើ​ពាក្យ​បញ្ជា​ខាងក្រោម៖ $ sudo apt-get…


  • ដំឡើងហ្គេម Alien Arena 7.51 នៅក្នុង Ubuntu 11.04

    Alien Arena គឺជាហ្គេមកំសាន្តមួយដែលក្នុងចំណោមហ្គេមផ្តល់ដោយឥតគិតថ្លៃ FPS Game ។ ហ្គេមនេះ ការលេងមានលក្ខណៈស្រដៀងនឹង ហ្គេម Quake, Doom និង Tournament ។ Quake, Doom និង Tournament សុទ្ធសឹងតែជាហ្គេមល្បីៗ ដែលដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows  រីឯ Alien Arena ជាហ្គេមសម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux ប៉ុណ្តោះ ។ ហ្គេមនេះ ជាប្រភេទហ្គេមបាញ់គ្នា អាចលេងនៅ​លើប្រព័ន្ធ អ៊ីនធើណេតបានផងដែរ ។ តម្រូវការប្រព័ន្ធ ប្រព័ន្ធប្រតិបត្តិការ : Linux CPU: Intel/AMD compatible at…


  • ទាញ​យក​ពុម្ព​អក្សរពី Google Web Fonts ទៅ​ដំឡើង​ក្នុង​កុំព្យូទ័រ​បស់​អ្នក

    មាន​ពុម្ព​អក្សរ​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង Google Web Fonts ហើយ​ក្នុង​នោះ​ក៏​មាន​អក្សរ​ខ្មែរ​ផង​ដែរ។ ពុម្ព​អក្សរ​ទាំង​នោះ​អ្នក​អាច​យក​មក​ធ្វើ​ការ​បង្កប់ (embed) ក្នុង​វ៉ិបសៃថ៍​របស់​អ្នក ហើយ​អាច​ប្រើ​ដោយ​មិន​បាច់​មាន​ដំឡើង​ក្នុង​កុំព្យូទ័រ (អាន​អំពី របៀប​បង្កប់)។ ពុម្ព​អក្សរ​ទាំង​នោះ​អ្នក​ក៏​អាច​ទាញ​យក​ដំឡើង​ក្នុង​កុំព្យូទ័រ​យើង​ក៏​បាន​ដែរ។ ហើយ​ការ​ទាញ​យក​នោះ អ្នក​មិន​បាច់​ទាញ​យក​ម្ដង​មួយៗ​ឡើយ អ្នក​អាច​រើស​ពុម្ព​អក្សរ​ណា​ខ្លះ​ដែល​អ្នក​ចូល​ចិត្ត ហើយ​ចុច​ទាញ​យក​មក​ទាំង​អស់។ របារ​មើល​អក្សរ​ជា​មុន៖ Word សម្រាប់​សាក​ល្បង​មើល​ជា​ពាក្យ, Sentence សម្រាប់​សាក​ល្បង​មើល​ជា​ប្រយោគ, Paragraph សម្រាប់​សាក​ល្បង​មើល​ជា​អត្ថបទ, Preview Text ប្រើ​សម្រាប់​បង្ហាញ​នូវ​ពាក្យ​តាម​ប្រភេទ​ពុម្ព​អក្សរ​និមួយៗ, Size ផ្លាស់​ប្ដូរ​ទំហំ​ពុម្ព​អក្សរ, Sorting តម្រៀប​ពុម្ព​អក្សរ។ រើស​ប្រភេទ​នៃ​ពុម្ព​អក្សរ។ ចុច​លើ​ប៊ូតុង Add to Collection ដើម្បី​បញ្ចូល​ពុម្ព​អក្សរ​ទៅ​ក្នុង​សម្រាំង (Collection) របស់​អ្នក។ អ្នក​អាច​រើស​ច្រើន​ក៏បាន​ដែរ។ នៅ​ពេល​រើស​រួច​ហើយ…


  • កែ​ច្នៃ​របារ​ម៉ឺនុយ Google+ របស់​អ្នក​ជាមួយ​នឹង GTools+

    GTools+ គឺ​ជា​កម្មវិធី​បន្ថែម (Extension) មួយ​របស់ Google+ ក្នុង​ការ​រៀប​ចំ កែ​ច្នៃ​របារ​ម៉ឺនុយ Google+ របស់​អ្នក បាន​ដូច​ជា ផ្លាស់​ប្ដូរ​ទីតាំង​ប្រអប់​ឈ្មោះ​អ្នក Online ទៅ​ដាក់​ក្នុង​ម៉ឺនុយ, កែ​រូបរាង​ផ្ទាំង​ដំណឹ (Notification Panel)​, បក​ប្រែ​ប្រកាសន៍​ (Post), ផ្លាស់​ប្ដូរ​ពណ៌​ពុម្ព​អក្សរ, ឲ្យ​របារ​នៅ​នឹង​ថ្កល់​មួយ​កន្លែង, បង្ហាញ​ដំណឹង​អំពី Gmail និង Reader និង​ជម្រើស​នានា​ផ្សេង​ទៀត។ ផ្លាស់​ទី​ប្រអប់​ឈ្មោះ​អ្នក Online ទៅ​ក្នុង​របារ​ម៉ឺនុយ បក​ប្រែ​ប្រកាសន៍ (Post) ទៅ​ភាសា​ណា​មួយ ដែល​យើង​បាន​កំណត់។ ដើម្បី​ធ្វើ​បែប​នេះ ដំបូងចុច​ខាង​ស្ដាំ (Right Click) នៅ​លើ​រូប​តំណាង GTools+ ហើយ​រើស​យក Option។…


  • តើអ្នកបាត់បង់ Password កុំព្យូទ័ររបស់អ្នកមែនទេ?

    អ្នកតែងតែភ្លេច Password computer ឬបាត់បង់ Password របស់អ្នកមែនទេ? ខាងក្រោមនេះជារបៀបក្នុងការដោះស្រាយបញ្ហារបស់លោកអ្នក ដោយប្រើ ERD Commander ខាងក្រោមនេះ ជាវិធីសម្រាប់ប្ដូរ Password របស់លោកអ្នក៖ របៀបអនុវត្តន៍ 1. បញ្ចូល ERD Commander អោយ Boot CD ចូលទៅក្នុង CD-Drive 2. Boot the computer ប្រើ ERD Commander Boot CD ដូចកំណត់ BIOS first. 3. ជ្រើសរើស System Root…


  • TubeCast គឺ​ជា​កម្មវិធី​ចល័ត (Portable) ដែល​អ្នក​អាច​ប្រើ​កម្មវិធី​នេះ ដើម្បី​ផ្ទុក​វីដេអូ​ឡើង​ទៅ​ក្នុង Youtube ដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ផ្ទុក​ឡើង​តាម Flash។ TubeCast គឺ​ជា​កម្មវិធី​កូដ​បើក​ចំហ អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​ការ​ប្រើ​កម្មវិធី​នេះ អ្នក​មិន​បាច់​ចូល​ទៅ​កាន់​វ៉ិបសៃថ៍ Youtube ឡើយ។ អ្នក​ត្រូវ​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​វីដេអូ​នោះ មុន​ពេល​ផ្ទុក​ឡើង ដែល​មាន​ដូច​ជា៖ ចំណង​ជើង, សេចក្ដី​ព័ណ៌នា, ចំណាត់​ក្រុម,  ពាក្យ​គន្លឹះ, និង ការ​ចែក​រំលែក។ ដើម្បី​ផ្ទុក​ឡើង​បាន អ្នក​ត្រូវបំពេញ​ព័ត៌មាន​គណនី​របស់​អ្នក​សិន ដូច​ជា ឈ្មោះ​សមាជិក (username) និង ពាក្យ​សម្ងាត់។ នៅ​ពេល​ដែល​អ្នក​បាន​រើស​វីដេអូ​ណា​មួយ​ហើយ នៅ​ខាង​ក្រោម​នោះ អ្នក​នឹង​ទទួល​បានជម្រើស​ផ្សេងៗ​ទៀត ដូច​ជា​ការ​ដាក់​មតិ, ការ​វាយ​តម្លៃ និង​ផ្សេងៗ​ទៀត។ នៅ​ពេល​អ្នក​កំណត់​ជម្រើស​រួច​រាល់​សម្រាប់​វីដេអូ​អ្នក​ហើយ ចុច​លើ​ប៊ូតុង Add…



  • ប្លែកភ្នែកទៀតហើយជាមួយ STDU Explorer

    STDU Explorer គឺ​ជា​កម្មវិធី​សម្រាប់​រុករក​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដោយ​មាន​រូបរាង (ribbon-base) ។ កម្មវិធី​នេះ​បាន​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឯកសារ និង​មាន​រូបរាង​ស្រស់​ស្អាត​ដោយ​មាន​លក្ខណៈ ribbon-base ដោយ​ផ្តោត​តាម​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ។  ឯកសារ​ដែល​កម្មវិធី​នេះ​ស្គាល់​មាន​ដូច​ជា  (support psd, bmp, png, gif, pcx, jpeg, wmf formats) និង e-books ក្នុង DjVu, PDF, FB2, JBIG2, XPS, DCX, WWF, PDB, CBR and CBZ formats) ។ …


  • DocsPal ឧបករណ៍​បម្លែង​ឯកសារ​នៅ​លើ​អ៊ីនធ័រណិត

    នៅ​លើ​អ៊ីនធ័រណិត​សព្វ​ថ្ងៃ​នេះ ឧបករណ៍​បម្លែង​ឯកសារ​មាន​ជា​ច្រើន ក្នុង​ចំណោម​នោះ​មាន DocsPal មួយ​ដែល​ជា​ឧបករណ៍​បម្លែង​ឯកសារ​បាន​ដូច​ជា៖ បទ​ចម្រៀង វីដេអូ ឯកសារ​អត្ថបទ រូប​ភាព សៀវភៅ​អេឡិចត្រូនិក បណ្ណសារ​ឯកសារ (Archive File) សរុប​មក DocsPal អាច​បម្លែង​ឯកសារ​បាន​ចំនួន ៦០ប្រភេទ ផ្សេងៗ​ពី​គ្នា។ អ្នក​អាច​ប្រើ​ឧបករណ៍​បម្លែង​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ DocsPal អាច​ធ្វើ​ការ​បម្លែង​ឯកសារ​ប្រភេទ​ផ្សេងៗ​ពី​គ្នា​បាន​ក្នុង​ពេល​តែ​មួយ។ ឧបករណ៍​នេះ អាច​ស្គាល់​ភ្លាមៗ​នូវ​ឯកសារ​ដែល​អ្នក​បាន​រើស ដូច្នេះ​ត្រង់​វាល Original format គឺ​ត្រូវ​បាន​រើស​ដោយ​ស្វ័យ​ប្រវត្តិនៅ​ពេល​អ្នក​រើស​ឯកសារ។ ចំណែក​ឯ​វាល Covert to អ្នក​ត្រូវ​រើស​យក​ប្រភេទ​ឯកសារ ដែល​អ្នក​ចង់​បម្លែង​ទៅ។ បន្ទាប់​ពី​រើស​បាន​សព្វ​គ្រប់​ហើយ ចុច​លើ​ប៊ូតុង Convert ពេល​នោះ DocsPal នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បម្លែង​ឲ្យ​អ្នក​ហើយ។ ក្រោយ​ពី​ពេល​បម្លែង​ចប់ DocsPal នឹង​ផ្ដល់​តំណ​មួយ​សម្រាប់​ទាញ​យក​ឯកសារ​នោះ, តែ​បើ​អ្នក​បម្លែង​ឯកសារ​ច្រើន DocsPal…


  • ថតស្ទីល​ឡូយ​ជាមួយ Webcam របស់អ្នក

    អ្នកប្រើប្រាស់ Webcam តែមានលក្ខណពិសេសយ៉ាងច្រើនដូចជាងអាច Call តាមអ៊ីនធឺណិតអាចឃើញរូបគ្នាជាដើម។ មិនត្រឹមតែប៉ុណ្ណោះវាមាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត ដូចជាអ្នកអាចថតរូបរបស់អ្នកបានយ៉ាងល្អ តែបើគ្រាន់តែប្រើ Webcam ទទេរវាមិនបានបន្ថែមភាពស្រស់ស្អាតទេ ខាងក្រោមនេះ IT4ug.net បាន​បង្ហាញ​កម្មវិធីសម្រាប់ថតជាមួយ WebcamMax ដែលមានលក្ខណពិសេសដូចខាងក្រោម៖ លក្ខណពិសេសរបស់ WebCamMax មាន Effects ច្រើននិងស្អាត មាន effects រាប់រយរាប់ពាន់ស្អាតៗ សម្រាបការភ្ជាប់ជាមួយរូបដែលអ្នកជជែកផ្ទាល់ ។ អ្នកអាចទាញយក effectsគ្នាដែនកំណត់ពី webcammax.com។ ការថត Video  អ្នកអាចថត videos បានយ៉ាងស្រស់ស្អាត និងបង្ហាញ effects យ៉ាងសំបូរបែប ហើយអាចផ្សាយទៅក្នុង YouTube ឬ Facebook។…


  • កាលបរិច្ឆេទនៃការចេញអោយប្រើ Ubuntu 11.10 Oneiric Ocelot

    Ubuntu ជាប្រព័ន្ធប្រតិបត្តិការ Linux Open Source វាជា Linux Distribution ដែលកំពុងពេញនិយមជាងគេក្នុងចំណោម Distribution ទាំងអស់ របស់ Linuxសំរាប់អ្នកប្រើប្រាស់ធម្មតាហើយវាជាដំណើរបានយ៉ាងល្អប្រសើរទាំងលើ Desktop, Notebook and Netbook ។ Linux មានបង្ហាញដូចខាងក្រោម​ ៖ RedHat Linux, distributed by RedHat Software OpenLinux, distributed by Caldera Corel Linux Slackware Debian GNU/Linux SuSE Linux Sabily Kbuntu…


  • ការ​រចនា​រូប​ភាព នៅ​លើ​អ៊ីនធឺណិត

    ការរចនារូបភាពអោយស្រសស្អាតពិតជាពិបាកណាស់ ណាមួយបើយើងគ្នាជំនាញទៀតមិនដឹងធ្វើយ៉ាងម៉េចបានស្អាតទេ ដូចនេះខ្ញុំនិងបង្ហាញពីភាព ងាយស្រួលក្នុង​ការរចនា​រូប​ភាព​។ អ្នក​ប្រហែល​ធ្លាប់​បាន​អាន​អត្ថបទ “ការកាត់តរូបភាពតាមអ៊ីនធឺណិត​” រួចហើយ លើកនេះ​ខ្ញុំនិង​បង្ហាញ​ពីការ​ចនា​រូបភាព​មាន​ស្រាប់​វិញ​ម្ដង ហើយ​ការ​​រចនា​នេះ​គឺ នៅ​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀត។ ខាងក្រោមជាការបង្ហាញពីរបៀបអនុវត្តិន៍ខ្លះៗ ៖ របៀបអនុវត្តន៍៖ ចូលទៅកាន់វែបសាយ ៖ http://pixlr.com/o-matic/ មានប៊ូតុងសម្រាប់ជ្រើរើស webcam និង computer រើសទម្រងនិង រចនាបទសម្រាប់ការតុបតែង ហើយចុចប៊ូតុង Save ការចូលទៅកានវែបសាយ ការរចនារូបភាព រូបភាពមុនពេលរចនា រូបភាពក្រោយពេលកែ


  • ស្វែងយល់ពី Go Programming

    Go Programming គឺជាភាសាកុំព្យូទ័រផ្តល់ដោយឥតគិតថ្លៃ (Open Source) ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្ស Google ។ សម្រាប់អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាពិតជាប្លែកជាមួយនិង ភាសាថ្មីនេះ ដោយសារភាសានេះ ត្រូវបានបង្កើតដោយក្រុមហ៊ុន Google ដែលជាគេហទំព័រស្វែងរក (Search Engine) ដ៏ល្បីល្បាញ ។  Go Programming Compile បានយ៉ាងលឿនទៅជា machine code  ។ ពិសេសជាងនេះទៅទៀត អ្នកដែលចូលប្រើប្រាស់កូដចំហ (Open Source) ពិតជារីករាយជាមួយ Programming ថ្មីមួយនេះជាមិនខានឡើយ ។ ខាងក្រោមនេះជាដំណើរការរបស់ Go Programming លក្ខណៈពិសេសៗរបស់ Go Programming ផ្តល់ដោយឥតគិតថ្លៃ…


  • នេះ​គឺ​ជា​លក្ខណៈ​ពិសេស (feature) មួយ​ដែល​មាន​នៅ​ក្នុង Gmail Labs។ Gmail Labs គឺ​ជា​ទី​កន្លែង​សម្រាប់​សាក​ល្បង​នូវ​លក្ខណៈពិសេស​នានា​ដែល​ត្រូវ​បាន​ដាក់​ធ្វើ​ការ​ពិសោធ។ -ដើម្បី​បើក​ដំណើរ​ការ អ្នក​ត្រូវ​ចូល​ទៅ​កាន់ Mail settings – បន្ទាប់​មក​ចុច​លើ​ផ្ទាំង Labs -ហើយ​រក​មើល​ពាក្យ Unread message icon រួច​ចុច​លើ​ជម្រើស Enable -ពេល​ចុច​រួច​ហើយ សូម​រំកិល​ទំព័រ​ទៅ​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Save Changes ជា​ការ​ស្រេច។ ក្រៅ​ពី ការ​បង្ហាញ​ចំនួន​សំបុត្រ​មិន​ទាន់​អាន​នៅ​លើ Favicon របស់ Gmail អ្នក​ក៏​អាច​ប្រើ​នូវ​អ្វីៗ​ផ្សេងៗ​ទៀត ដែល​មាន​នៅ​ក្នុង Gmail Labs នោះ។ សូម​ចាំ​ថា​របស់​ទាំង​នោះ អាច​នឹង​មាន​ការ​ខូច​ខាត​នៅ​ពេល​ណា​មួយ ដោយ​យថាហេតុ។ ហើយ​ប្រសិន​បើ​អ្នក​មិន​អាច​បើក​ចូល​ទៅ​ក្នុង ប្រអប់​សារ​ចូល របស់​អ្នក​បាន​នោះ…


  • Start Menu XP បង្ហាញលើ Windows 7 Start Menu

    នៅក្នុង Windows XP បានឃើញទម្រង់ classic របស់ start menu  តែនៅក្នុង Windows 7 អតមាន Taskbar Classic Start Menu ទេ ។ ដូចនេះអាចដាក់​ទម្រង​​ Taskbar Classic Start Menu  របស់ Windows XP ទៅជា classic start menu ក្នុង Windows 7៖ រូបភាពអំពី Taskbar Classic Start Menu លើ Windows…