បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • MacBook Air ថ្មីគឺរំពឹងទុកថានឹងចេញលក់ពេលតែមួយជាមួយ OSX Lion នាដើមសប្ដាហ៍នេះ។ មូ៉ដែលថ្មីនេះរំពឹងទុកថាប្រើប្រាស់ Intel Sandy Bridge និង ល្បឿនលឿន Thunderbold technology, ថែមទាំងអាចប្រើប្រាស់ 400mbps flash memory 2 ដងលឿនជាងជំនាន់ចាស់ ហើយមូ៉ដែលថ្មីនេះអាចនឹងមានភ្លើង keyboard ដូច MacBook Air ដើមផងដែរ។ ប្រភព: Apple Insider


  •   ការប្រៀបធៀបរវាង Macintosh 128k កំព្យូទ័រលើតុ 1984 និង iPod touch (4 generation) 2010 គ្រាន់តែជាឧបករណ៍ក្នុងហោប៉ៅបច្ចុប្បន្ន។


  • ទាញយកប្រភពកូដ PHP​ មិនចេះរីងស្ងួតពីគេហទំព័រ www.phpclasses.org

    www.phpclasses.org គឺជាគេហទំព័រមួយដែលផ្តល់ប្រភពកូដ និងមេរៀនរបស់ភាសា PHP, វេទិការរបស់ PHP, សៀវភៅរបស់ PHP និង អាចរកការងារដែលទាក់ទងនឹង PHP ទៀតផង។ គេហទំព័រនេះត្រូវបានបង្កើតដោយសរសេរដោយអ្នកអភិវឌ្ឍន៍គេហទំព័រល្បីៗជុំវិញពិភពលោក ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកប្រភពកូដផ្សេងៗទៀត ដូចជា JavaScript, HTML & CSS, Ajax ។ លក្ខណៈពិសេសៗរបស់គេហទំព័រ www.phpclasses.org រូបរាងរបស់គេហទំព័រនេះ ដើម្បីទាញយកប្រភពកូដ PHP បាន លោកអ្នកត្រូវចុះឈ្មោះជាមុនសិន សូមចុចលើ Register ដើម្បីចុះឈ្មោះ សូមបំពេញឈ្មោះរបស់អ្នក និងអ៊ីម៉ែលរបស់អ្នកអោយបានត្រឹមត្រូវ ក្រោយពីចុះឈ្មោះរួចហើយ សូមចូលទៅកាន់ Login រួចវាយឈ្មោះ និងពាក្យសម្ងាត់របស់លោកអ្នក…


  • គន្លឹះ​ខ្លីៗ​ក្នុង​ការ​ប្រើ​ប្រាស់ Google+

    Google+ គឺ​ជា​សេវាកម្ម​បណ្ដាញ​សង្គម​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន Google។ ចាប់​តាំង​ពី​ពេល​បើក​ដំណើរ​ការ​មក មាន​អ្នក​ចូល​ប្រើ​ប្រាស់​យ៉ាង​ច្រើន​កុះករ។ តែ​បើ​អ្នក​ចង់​ប្រើ​នោះ លុះត្រា​តែ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​មុន​សិន​ពី​មិត្ត​របស់​អ្នក ព្រោះ Google+ មិន​ទាន់​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​ពេញ​លេញ​ឡើយ។ ហើយ​អ្នក​ក៏​ត្រូវ​មាន​គណនី Gmail ដែរ។ របស់​ថ្មី តែង​តែ​មាន​មាន​ភាព​ប្លែកៗ​ជា​ច្រើន ដូច្នេះ​អ្នក​ប្រើ​ប្រាស់​ជាលើក​ដំបូង ប្រហែល​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ប្រើ​ប្រាស់​ខ្លីៗ ដែល IT4U នឹង​នាំ​មក​ជូន​លោក​អ្នក​ទាំង​អស់​គ្នា បាន​ដឹង។ * Circle ៖ Circle ប្រៀប​បាន​ទៅ​នឹង បញ្ជី (List) នៅ​ក្នុង Facebook និង ក្រុម (Group) នៅ​ក្នុង Orkut។ Circle មាន​តួនាទី​ប្រមូល​ផ្ដុំ​មនុស្ស តាម​ផ្នែក​ផ្សេងៗ​ពី​គ្នា ដូច​ជា៖…


  • ដាក់​រចនាបថ​នាឡិកា Windows 8 ទៅ​លើ​អេក្រង់​ខាង​មុខ​របស់ Windows 7

    នាឡិការបស់ Windows 8 នៅ​លើ Windows 7 គឺ​ជា​កម្មវិធី​ចល័ត (Portable) មួយ​សម្រាប់​ដាក់​នូវ​រចនាបថ​នាឡិកា​របស់ Windows 8 ទៅ​លើ​អេក្រង់​ខាង​មុខ (Desktop) របស់ Windows 7 ។ គ្រាន់​តែ​ទាញ​យក​ហើយ ចុចបើក​ឯកសារ .exe នោះ អ្នក​នឹង​ទទួល​បាន​នាឡិកា​មួយ​នៅ​លើអេក្រង់​ខាង​មុខ​របស់​អ្នក​ហើយ។ ទាញ​យក [AddictiveTaps]


  • TiltShiftGenerator កម្មវិធី​បន្ថែម​ភាព​ព្រិល​ទៅ​លើ​រូប

    មាន​កម្មវិធី​កែ​សម្រួល​រូប​ភាព​ជា​ច្រើន ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​សេរី តែ​កម្មវិធី​ទាំង​នោះ ភាគ​ច្រើនមាន​ត្រឹម​តែ​ការ​បន្ថែម​សភាព (effect) sepia, emboss, sketch ជាដើមប៉ុណ្ណោះ។ TiltShiftGenerator គឺ​ជា​កម្មវិធី​កែ​សម្រួល​រូប​ភាព​មួយ ដែល​អាច​ដាក់​នូវ​ភាព​ព្រិល ទៅ​លើ​ផ្នែក​ណា​មួយ (ជុំវិញ, សងខាង) នៃ​រូប​ភាព។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ កុំព្យូទ័រ និង ទូរស័ព្ទ iPhone។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន លុះ​ត្រា​អ្នក​បាន​ដំឡើង Adobe Air ជា​មុន​សិន។ កម្មវិធី​នេះ​អាច​ប្រើ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការកុំព្យូទ័រ​ទាំង​បី​គឺ៖ Windows, Linux, Mac OS ។ នៅ​ក្នុង​កម្មវិធី​នោះ​អ្នក​អាច​កែ​សម្រួល​បាន​ដូច​ជា៖ បន្ថែម​ភាព​ព្រិល​ជា​រង្វង់​ជុំ​វិញ​ផ្នែក​ណា​មួយ​នៃ​រូប (Radial) បន្ថែម​ភាព​ព្រឹល​ជា​បន្ទាត់​បណ្ដោយ លើ​ផ្នែក​ណា​មួយ​នៃ​រូប (Linear) Saturation Contrast…


  • កំសាន្តជាមួយ Guitar Pro

    Guitar Pro ជាកម្មវិធី ដែលមាន track សម្រាប់ editor សម្លេង guitar និង bass tablature ព្រមទាំង musical scores វាដំណើរការសម្រាប់សាងសង់ MIDI-editor, ហើយវាក៏អាចចាក់សម្លែងអក្សរភ្លេងនោះដែរ។ កម្មវិធី Guitar Pro ត្រូវបានគេធ្វើឡើងសម្រាប់តម្រូវប្រព័ន្ធប្រតិបត្តិការណ Windows, Mac និង Linux ផងដែរ។ ខាងក្រោមជារូបបង្ហាញពីរូបរាងរបស់ Guitar Pro ៖ អ្នកស្រលាញ់ផ្នែកតន្រ្ដីពិតជាងាយស្រួលណាស់សម្រាប់និពន្ធបទភ្លេង និងកំសាន្តជាមួយ Guitar Pro ប្រភពចុចទីនេះ


  • រចនា Video ជាមួយ Power Point 2010

    អ្នក​ពិតជាស្គាលយ៉ាងច្បាស់ជាមួយកម្មវិធី Ms Power Point 2010 ជាកម្មវីធីសម្រាប់រចនាប្លងបង្ហាញ ដើម្បីបង្រៀន បទបង្ហាញផ្សេងៗ ក្នុងសិក្ខាសាល វគ្គបណ្ដុះ​បណ្ដាល និងមនាលក្ខណពិសេសជាច្រើនទៀត ។ ក្នុងនោះខ្ញុំសូមបង្ហាញថា កម្មវិធី Ms Power Point មិនត្រឹមតែសម្រាប់ធ្វើបទបង្ហាញទេ វាអាច ធ្វើសម្រាប់ រចនា វិឌីអូរ បាន សម្រាប់អ្នក​ដែលមិនទាន់ចេះប្រើកម្មវិកាត់តវិឌីអូរធំៗ ព្រោះវាអាចបំប្លែងជា File Video បាន​៖ នេះជាវីឌីអូរដែរបានរចនាឡើងដោយ​ Power Point 2010 របៀបំប្លែង ចុច File –> Save & Send —…


  • កាត់រូបភាពលើអ៊ីនធឺណិត

    តើអ្នកមានកម្មវិធីសម្រាប់កាត់តរូបភាពហើយឬនៅ? បើសិនអ្នកគ្មានកម្មវិធីកាត់តរូបភាពតើនៅមានបញ្ហាទៀតទ? ខាងក្រោមនេះ​ជាវែបសាយ​ដែលអនុញ្ញាតិ​អោយ​អ្នក​អាច​​កាតតរូបភាពបានតាមរយៈOnline។ វាពិតជាងាយស្រួលណាស់សម្រាប់អ្នកប្រើប្រាស់ ទៅបីប្រព័ន្ធប្រតិបត្តិការណ៍ដ៏អាចប្រើបានដែរ ៖ នេះជារូបភាពបង្ហាញអំពីកម្មវិធីកាត់តរូបភាពលើអ៊ីនធឺណិត ការប្រើប្រាស់កម្មវិធី៖ ដើម្បីប្រើប្រាស់កម្មវិធីនេះអ្នកត្រូវមានអ៊ីនធឺណិត ចូលទៅកាន់វែបសាយនេះ http://pixlr.com/editor


  • រាប់ការចុចរបស់អ្នកជាមួយ Click.to!

    Click.to ជាកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការណ  Windows  ដែលសរសេឡើងសម្រាប់រក្សាទុកនៃការចុច( mouse clicks)និងការកំសាន្​ច្រើន​ទៀត។ ជាមួយក​ម្មវិធី​ Click.to ជាកម្មវិធីដែរដំណើរការលឿនដូចជា យើងអាច Upload  រូបភាពពីកុំព្យូទ័រទៅ Facebook  កាភ្ជាប់ឯកសាត Outlook mail, initiate ការ​ស្វែ​ងរក Google  ចែក​រំលែង​ជាមួយ Facebook និងផ្សេងៗទៀត  ស្វែងរក YouTube video រក្សារូបចូល Flickr ក្រៅពីនោះក៏អា​ចស្វែងរ​កក្នុង Wikipedia​ ក៏បានដែរ និង​កម្មវិធី​ពិសេស​ទៀត​។ ខាងក្រោមជារួបភាពខ្លះបង្ហាញរូបរាងរបស់ Click.to! ៖ រូបភាពខណៈពេលដំឡើង បន្ទាប់ពីដំឡើង វាបានបង្ហាញដូចខាងក្រោម និងស្ថិតិនៃការចុច៖ កម្មវិធី Click.to!…


  • របៀបមើល IP Address របស់ Google នៅក្នុង Ubuntu 11.04

    កាលពីលើកមុខ ខ្ញុំបានបង្ហាញពី របៀបមើល IP Address របស់ Google នៅក្នុង Windows 7 ម្តងរួចមកហើយ ជាបន្តមកទៀតនេះ ខ្ញុំសូមបង្ញាញពី របៀបមើល IP Address របស់ Google នៅក្នុង Ubuntu 11.04 វិញម្តង ។ ប្រសិនលោកអ្នកចង់ដឹង IP Address របស់គេហទំព័រណាមួយនោះ នៅក្នុង Ubuntu 11.04 យើងអាចវាយតាម Command-line នៅក្នុង Terminal ។ IP Address ត្រូវបានគេបែងចែក ចេញជាពីរផ្នែកផ្សេងគ្នាពី Private IP Address…


  • ផ្ញើ​អ៊ីមែល​ក្នុង localhost ជាមួយ hMailServer

    hMailServer គឺ​ជា​កម្មវិធី​សម្រាប់​ធ្វើ​ឲ្យ​អាច​មាន​ការ​ផ្ញើ​អ៊ីមែល​បាន​នៅ​ក្នុង localhost។ ក្នុងការផ្ញើអ៊ីម៉ែលតែងតែងត្រូវការ Protocol ពីរ ដូចខាងក្រោម៖ POP3 មកពីពាក្យថា Post Office Protocol Version 3 ជាសេវាកម្មមួយ ដែលប្រើនូវ Protocol ប្រភេទ POP3 ដើម្បីទទួលយកសំបុត្រដែលបាន រក្សាទុកក្នុងម៉ាស៊ីន Mail Server មកអានហើយវាមាន Port ស្មើនឹង 110 ។ SMTP មកពីពាក្យថា Simple Mail Transfer Protocol ជាសេវាកម្មមួយដែលប្រើនូវ Protocol ប្រភេទ SMTP សម្រាប់បញ្ជូនសំបុត្រទៅកាន់ Mail Server…


  • បង្កើន​ល្បឿន​ទាញ​យក​ដោយ​ប្រើ​ពាក្យ​បញ្ជា Apt-Get នៅ​ក្នុង Ubuntu

    ការ​ដំឡើង​ឬ​អាប់​ដេត កញ្ចប់​កម្មវិធី​ដែល​មាន​ទំហំ​ធំ​នៅ​ក្នុង Ubuntu ជាមួយ​នឹង​ពាក្យ​បញ្ជា (Command Line) Apt-Get តែង​តែ​មិន​បាន​សម្រេច ជួន​ណា​ដាច់ ជួន​ណា​មាន​បញ្ហា​ជា​ដើម។ ដូច្នេះ​នៅ​ពេល​ថ្មីៗ​នេះ​លោក Matt Parnell បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ។ Apt-Fast អាច​បង្កើន​ល្បឿន​នៃ​ការ​ទាញ​យក​តាម​រយៈ​ពាក្យ​បញ្ជា apt-get ។ Apt-Fast ត្រូវ​ការ​កម្មវិធ Axel ដើម្បី​បន្ថែម​ល្បឿន​នៃ​ការ​ទាញ​យក HTTP/FTP ដោយ​ប្រើ​ប្រភព (source) ច្រើន​សម្រាប់​ឯកសារ​មួយ។ របៀប​ដំឡើង៖ ១. ជា​ដំបូង​សូម​ដំឡើង​កម្មវិធី Axel sudo apt-get install axel ២. ក្រោយ​ពី​ពេល​ដំឡើង Axel រួច​ហើយ​សូម​ដំឡើង Apt-Fast ដោយ​ប្រើ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖ sudo…


  • តើអ្វីជា phpMyAdmin?

    phpMyadmin គឺជា Web Application  មួយសម្រាប់ធ្វើការគ្រប់គ្រង MySQL Database  ដោយដំណើរការបានដោយសារ Apache Webserver ។ phpMyadmin ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP ។ អ្នកអភិវឌ្ឍន៍គេហទំព័រ ដែលប្រើប្រាស់ PHP & MySQL តែងតែប្រើប្រាស់ phpMyadmin ទាំងនៅក្នុង Localhost និង Hosting (CPanel) ផងដែរ ដោយសារវាផ្តល់ភាពងាយស្រួលច្រើន ក្នុងការប្រើប្រាស់ ។ លក្ខណៈពិសេសៗរបស់ phpMyadmin មានរូបរាងសាមញ្ញងាយស្រួលប្រើប្រាស់ អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature…


  • Google ដាក់​ដំណើរ​ការ​ហ្គេម​ដែល​ផ្សព្វ​ផ្សាយ​អំពី Nexus S

    Google បាន​ដាក់​ដំណើរ​ការ​ហ្គេម​មួយ​ប្រភេទ ដែល​ជា​ប្រភេទ​ហ្គេម​ផ្សព្វផ្សាយ​អំពី​ទូរស័ព្ទ Android របស់​ពួក​គេ (Nexus S)។ គោល​បំណង​របស់​ហ្គេម​នេះ​គឺ អ្នក​ត្រូវ​បញ្ជូន​កម្មវិធី Search, Maps, Gmail និង Youtube ទៅ​កាន់ ទូរស័ព្ទ Nexus S។ នេះ​គឺ​ជា​ល្បែង​កម្សាន្ត​របៀប Puzzle (សង់​ផ្គុំ) ហើយ​កម្មវិធី​ទាំង​នោះ (Search, Maps, Gmail, Youtube) ត្រូវ​បាន​តាង​ដោយរូប​គ្រាប់​បាល់។ ដើម្បី​បញ្ចប់​ហ្គេម​នេះ អ្នក​ត្រូវ​បញ្ជូន​គ្រាប់​បាល់​នោះ​ទៅ​ក្នុង​ទូរស័ព្ទ Nexus S តាម​រយៈ​ជីវឡាវ​ពណ៌​ក្រហម។ នៅ​ពេល​ដែល​គ្រាប់​បាល់​ចូល​គ្រប់​ជីវឡាវហើយ នោះ​គ្រាប់​បាល់​នឹង​ធ្លាក​ចូល​ទៅ​ក្នុង​ទូរស័ព្ទ Nexus S។ មាន​របស់​មួយ​ផ្សេងៗ​មួយ​ចំនួន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ជូន​គ្រាប់​បាល់​ទៅ​ក្នុង​ជីវឡាវ​ពណ៌​ក្រហម មាន​ដូច​ជា៖ កៅស៊ូ​កង,…


  • នៅក្នុងឆ្នាំ ១៩៦៩ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងបុគ្គលិក​យោធា​អាច​ធ្វើ​ទំនាក់​ទំនង​ផ្នែក​វិទ្យាសាស្រ្ត​ក្នុង​ពេល​មាន​អាសន្ន​ ដែល​គម្រោង​នោះ​មាន​ឈ្មោះ​ថា ARPANET ហើយ​ត្រូវ​បាន​គេ​បន្ត​អភិវឌ្ឍ​រហូតដល់​ទសវត្សទី ៩០ ក្រោយ​មក​គេផ្លាស់​ប្តូរ​ឈ្មោះ​ជា Internet ទន្ទឹម​នឹង​ការ​រក​ឃើញ World Wide Web (www) ។ សព្វថ្ងៃ Internet មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​ណា​មួយ តែ​វា​ជា​បណ្ដាញ​កុំព្យូទ័រ​ដែល​ត​ភ្ជាប់​គ្នា​ទូទាំង​ពិភព​លោក ធ្វើ​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​គ្នា​យ៉ាង​ឆាប់​រហ័ស​។​ បណ្ដាញ​កុំព្យូទ័រ (Computer network) គឺ​ជា​ការ​ត​ភ្ជាប់​កុំ​ព្យូ​ទ័រ ពីរ ឬ​ច្រើន ដែល​ធ្វើ​ទំនាក់​ទំនង​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក។ ការ​ត​ភ្ជាប់​បណ្ដាញ​​ត្រូវ​​បាន​​គេ​​ចែក​​មាន បី ប្រភេទគឺ Local Area Network (LAN) ៖ ​គឺជា​ការ​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​ឬច្រើន​ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ក្នុង​តំបន់​ណាមួយ (ក្នុងអគារណាមួយ)។…


  • Back In Time គឺ​ជា​កម្មវិធី​បម្រុង​ឯកសារ​ទុក (Backup Tool) ដែល​អាច​ប្រើ​បាន​នៅ​លើ Ubuntu 11.04 Natty។ កម្មវិធី​នេះ​អាច​ធ្វើ​ការ​បម្រុង​ទុក​នូវ​ឯកសារ​ប្រព័ន្ធ (File System) ឬ ថត​ឯកសារ​ណា​មួយ ហើយ​អាច​ធ្វើ​ការ​ស្ដារ​ឡើង​វិញ​បាន​នៅ​ពេល​ក្រោយ។ ក្រៅ​ពីនេះ​ក៏​មាន​លក្ខណៈ​ពិសេស​នានា​ទៀត​ផង​ដែរ​ដូច​ជា ការ​កំណត់​ពេល​រក្សា​ឯកសារ​បម្រុង​ទុក​ដោយ​ស្វ័យ​ប្រវត្តិ ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ងារ​មួយ​ចំនួន​ដែល Back In Time អាច​ធ្វើ​បាន (រៀប​រាប់​ដោយ​ត្រួសៗ)៖ ១. កំណត់​ពេល​ធ្វើ​ការ​បម្រុង​ឯកសារ​ទុក​ស្វ័យ​ប្រវត្តិ ជា​ដំបូង​អ្នក​គ្រាន់​តែ​ផ្ដល់​ទី​កន្លែង​សម្រាប់​រក្សា​ទុក​ឯកសារ​បម្រុង បន្ទាប់​មក​នៅ​ខាង​ក្រោម​នោះ​អ្នក​នឹង​ឃើញ​ជម្រើស​សម្រាប់​ឲ្យ​កម្មវិធី Back In Time ធ្វើ​ការ​បម្រុង​ឯកសារ​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ការ​កំណត់​នៃ​ពេល​ណា​មួយ។ ២. កំណត់ថត ឬ ឯកសារ​ដែល​ត្រូវ​បម្រុង​ទុក ក្រោយ​ពី​កំណត់​ទីតាំង​រក្សា​ទុក​ឯកសារ​បម្រុង​ហើយ បន្ទាប់​មក​ចុច​លើ​ផ្ទាំង Include…


  • ចំណុចសំខាន់ៗនៃការប្រើប្រាស់ JavaScript

    JavaScript គឺជាភាសាមួយដែលមានការពេញនិយមបំផុតពីសំណាក់អ្នកអភិវឌ្ឍន៍គេហទំព័រនៅលើពិភពលោកដែលគេហៅថា Scripting Language ហើយ វាអាចដំណើរគ្រប់ Web Browser ទាំងអស់ដូចជា Mozilla Firefox, Internet Explorer, Google, Chrome, Opera, Safari, Wyzo ។ល។ ហើយគេប្រើ JavaScript នៅលើ ម៉ាស៊ីនកូន​ និងម៉ាស៊ីនមេ​ដើម្បីជួយសំរួល ក្នុងការបងើ្កតគេហទំព័រអោយមានភាព រស់រវើក និងផ្តល់ភាពស្រស់ស្អាត។ គេតែងតែសួរថាតើ Java និងJavaScript ដូចគ្នាដែរឬទេ? ចំលើយគឺ មិនដូចគ្នាទេព្រោះ Java គឺជា Programming Language ហើយត្រូវបានបងើ្កតឡើងដោយក្រុមហ៊ុន Sun Microsystem…


  • ការតាមដានព័ត៌មាន IT4ug និងគេហទំព័រផ្សេងទៀត ជាមួយ Pokki

    កាលពីអត្ថបទមុនខ្ញុំបានបង្ហាញអំពី “កម្មវិធីសម្រាប់ Web លើ Windows 7 Taskbar ជាមួយ Pokki” ខាងក្រោមនេះជាផ្នែកមួយនៃ កម្មវិធី pokki គឺ HEADLINES វាបានផ្ដល់​ប្រយោន៍នូវការតាមដានព័ត៌មាន RSS តារយៈវែបសាយមួយចំនួន៖ ខាងក្រោមនេះជាកាភ្ជាប់ការតាមដានព័ត៌មាន IT4ug ជាមួយ HEADLINE ៖ បើសិនអត់ទាន់មានកម្មវិធី Pokki សូមទាញយកទីនេះ បន្ទាប់មកដំឡើងវា បន្ទាប់ពីដំឡើងរួចហើយសូមចុចលើរូប Pokki នៅលើ Taskbar ជិត Start Button វានិងបង្ហាញផ្ទាំងដូចខាងក្រោម សូមចុច add to Pokki លើកម្មវិធី Headlines…


  • ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​ដែល​មាន​នៅ​ក្នុង Gmail

    Gmail គឺ​ជា​សេវាកម្ម​សំបុត្រ​អេឡិចត្រូនិក​មួយ​របស់ Google ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី២១ ខែ​មិនា ឆ្នាំ​២០០៤ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ នៅ​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ មាន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ​ចំនួន​ប្រមាណ ១៩៣.៣លាន​នាក់។ ដូច្នេះ​បើ​យើង​គិត​ត្រឹម​ឆ្នាំ​ដែល​បើក​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ មក​ដល់​បច្ចុប្បន្ន​នេះ មាន​រយៈ​ពេល​ជិត​៥ឆ្នាំ​ហើយ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ Google បាន​ធ្វើ​ការ​ផ្សាយ​អំពី​គម្រោង​ថ្មី​របស់​ខ្លួន​គឺ Google+ តែ​ស្រប​ពេល​នឹង​ការ​ផ្សាយ​នេះ Google ក៏​បាន​ធ្វើ​បម្លាស់​ប្ដូរ​មួយ​ចំនួន​នៅ​ក្នុង Gmail ផង​ដែរ។ បម្លាស់ប្ដូរ​ទាំង​នោះ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​គ្រប់​គ្រង​សំបុត្រ និង​មាន​ល្បឿន​លឿន​ផង​ដែរ។ បម្លាស់​ប្ដូរ​ទាំង​នោះ​មាន​ដូច​ជា៖ ១. រូបរាង​ថ្មី ខាង​លើ​នេះ​គឺ​ជា​រូបរាង​ថ្មី​ដែល Gmail ទើប​តែ​បញ្ចូល។ រូបរាង​នេះ​មិន​ទាន់​ដាក់​ចេញ​ឲ្យ​ប្រើ​ពេញលេញ​ទេ តែ​យើង​អាច​ប្រើ​កំណែ មើល​ជា​មុន (Preview)។ អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​ក្នុង Mail…