បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ប្រើ EchoFon សម្រាប់មើលសារ​របស់ Twitter

    Twitter គឺជា Social Networking (បណ្តាញសង្គម) និងសេវាកម្ម blogging ដែលអាចអោយអ្នកប្រើប្រាស់បញ្ជូន និងអានសារ (ត្រូវបានហៅថា tweets) ។ tweets គឺជាការ post ជាអក្សរ​ ដែលមានចំនួនច្រើនបំផុត ១៤០តួអក្សរ ហើយត្រូវបានបង្ហាញនៅលើទំព័រ Profile របស់ Author ហើយ បញ្ចូលទៅអោយ subscribers (ត្រូវបានហៅថា followers) ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ Author ក៏អាចកំណត់បញ្ចូលទៅអោយតែ អ្នកណាម្នាក់ ឬច្រើនអ្នកតាមការកំណត់របស់គេក៏បានដែរ​។ អ្នកប្រើប្រាស់អាចបញ្ចូល និងទទួល tweets តាមរយៈ Twitter Website។ រូបរាងរបស់…


  • ងាយៗដើម្បីអោយកុំព្យូទ័រនិយាយអោយស្ដាប់

    ពិសេសណាស់វាជារឿងធម្មតាទេចំពោះអ្នកបានចេះកូដច្រើន គេអាចសរសរបានយ៉ាងងាយ តែចំពោះអ្នកមិនសូវចេះកូដមិនដឹងធ្វើយ៉ាងម៉េចទេ។ ដូច្នះខ្ញុំសូមបង្ហាញពីគន្លឹះងាយៗ ដើម្បីអោយកុំព្យូទ័រ និយាយអោយស្ដាប់ជាភាសាអង់គ្លេស ដោយធ្វើតាមជំហានខាងក្រោម៖ របៀបធ្វើ 1. បើកម្មវិធី Notepad. 2. សួមវាយតាមកូដខាងក្រោម ឬចំម្លង ទៅដាក់ក្នុង notepad. Dim message, sapi message=InputBox(“What do you want me to say?”,”Speak to Me”) Set sapi=CreateObject(“sapi.spvoice”) sapi.Speak message 3. សូមរក្សា file នោះជា extension .vbs 4. សួមដំណើរការ…


  • ប្រើ Google Books Downloader សម្រាប់ទាញយកសៀវភៅពី Google

    ប្រសិនលោកអ្នកចង់ស្វែងរកវិធីសម្រាប់ទាញយកសៀវភៅ ឬទស្សនាវដ្តីពី Google Books នោះ គឺអាចប្រើប្រាស់កម្មវិធី Google Books Downloader អាចជួយលោកអ្នកបាន​ ។ Google Books Downloader អាចលោកអ្នកទាញយកសៀវភៅពី Google Book ដោយអាចកំណត់ជាឯកសារ PDF, ឬរូបភាព (JPG) បានផងដែរ ។ ដើម្បីកម្មវិធីនេះ យើងគ្រាន់តែចម្លងអាស័យដ្ឋានវ៉ិបសាយរបស់សៀវភៅ ទៅដាក់ក្នុង Google Book URL ជាការស្រេច។ ហើយកំណត់ជាឯកសារ PDF, រូបភាព ។ កម្មវិធីនេះ ផ្តល់ដោយឥតគិតថ្លៃ ប៉ុន្តែប្រើប្រាស់បានតែនៅក្នុងប្រព័ន្ធប្រតិបត្តិការវីដូន ។ ទាញយកកម្មវិធី ប្រភព​ដើម http://www.addictivetips.com/windows-tips/google-books-downloader-download-google-books-marked-as-full-view/


  • Mail Server គឺជាសេវាកម្មសម្រាប់ចាយចែក Email ទៅកាន់ម៉ាស៊ីនកូន (Client) សម្រាប់ធ្វើការប្រើប្រាស់ ។ Mail Server ត្រូវបានដំឡើងដោយ ប្រតិបត្តិការម៉ាស៊ីនមេ ដូចជា (Windows Server 2003, 2008, Ubuntu Server និងមានច្រើនទៀត) ។  Mail Server ឬក៏ត្រូវបានស្គាល់ថា Mail Transfer Agent គឺជាសេវាកម្មមួយ សម្រាប់គ្រប់គ្រងរាល់សំបុត្រទាំងឡាយ ដែលបានផ្ញើចេញ​ ឬទទួលបានពីអ៊ិនធើណេតមករក្សាទុកក្នុងម៉ាស៊ីនមេ រួចទើបបញ្ចូននូវទិន្នន័យនោះ ទៅកាន់អ្នកប្រើប្រាស់វិញ តាមកម្មវិធី Outlook Express, Thunderbird, Opera mail និង…


  • ខាងក្រោមនេះជាកម្មវិធីបន្ថែមរបស់ web នៅលើ windows 7 Taskbar វាពិតជាងាយស្រួល និងស្អាត សម្រាប់ការប្រើជាប្រចាំរបស់លោកអ្នក ។ វាបានផ្ដល់ភាពងាយស្រួល​ដោយលោកអ្នកចុចលើ taskbar នោះវានិងបង្ហាញផ្ទាំងមួយអំពីព័ត៌មានលម្អិតដោយមិនបាច់ចូលទៅក្នុង Browser ។ Pokki មានកម្មវិធីជាច្រើនសម្រាបើភ្ជាប់ទំនាក់ទំនង​​ ដូចជា៖​ Gmail, facebook និងកម្មវិធីជាច្រើនទៀតដូចរូបខាងក្រោម៖ នេះជារូបភាពបង្ហាញពីការដំឡើង Pokki នេះជារូបដែលជាកម្មវិធីរបស់ Pokki បានភ្ជាប់ជាមួយ Gmail នេះជាកម្មវិធីផ្សេងៗទៀតរបស់កម្មវិធី Pokki ទាញយក Pokki


  • Mozilla Thunderbird 5

    Mozilla បានបង្ហញាជំនាន់ថ្មីរបស់ Thunderbird 5.0 ។ Mozilla Thunderbird 5 បាននិយាយថាជំនាន់នេះបានធ្វើអោយមានកាន់តែលឿនជាមុន  ព្រមទាំងសម្ថភាព​ផ្សេងៗ​ទៀត​ និងមានលក្ខណពិសេសផ្សេងទៀតដូចជាការកំនត់ email client។  វាជារបស់ថ្មីដែលត្រូវបានបន្ថែមលក្ខណពិសេស ដូចខាងក្រោម៖         ទាញយកទីនេះ ប្រភព៖ http://www.addictivetips.com/windows-tips/mozilla-thunderbird-5-now-with-more-enhanced-featuree/


  • របៀបមើល IP Address របស់ Google នៅក្នុង Windows 7

    ដើម្បីត្រួតនិពិត្យមើល IP Address វ៉ិបសាយណាមួយ នៅក្នុង Windows 7 នោះ យើងអាចប្រើវាយ Command-line នៅក្នុង Command Prompt ។ មុននឹងត្រួតនិពិត្យមើល IP Address យើងត្រូវយល់ដឹងថាតើអ្វីជា IP Address ជាមុនសិន ។   តើអ្វីជា IP Address ?   IP Address មកពី Internet Protocol សម្រាប់កំណត់នៅក្នុងកុំព្បួទ័រដើម្បីអាចធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ។ IP Address ត្រូវបានគេបែងចែក ចេញជាពីរផ្នែកផ្សេងគ្នាពី Private…


  • ពុម្ព​អក្សរ​ខ្មែរ​យូនីកូដថ្មី​ឈ្មោះ KhmerDLStation TNRB

    កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១១ ប្លក់​មួយ​ឈ្មោះ Khmer DL Station ឬ ស្ថានីយ​ខ្មែរ​ទាញ​យក បាន​ផ្សាយ​នូវ​ពុម្ព​អក្សរ​ផ្ទាល់​ខ្លួន​របស់​គេ​មួយ​ ដែល​មាន​ឈ្មោះ​ថា KhmerDLStation TNRB។ ពុម្ព​អក្សរ​នេះ​ត្រូវ​បាន​រចនាចេញ​ពី​ពុម្ព​អក្សរ​អង់គ្លេស​មួយ​ឈ្មោះ Time New Roman Bold។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពន្យល់​អំពី​ការ​ដាក់​ឈ្មោះ​បែប​នេះ។ ««««««««អំពីឈ្មោះ»»»»»»»» អោយ​តែ​ Font ខ្មែរ​យូនីកូដ គឺ​ផ្តើមឡើងពាក្យថា Khmer ។ ធ្វើ​បែបនេះគឹ​បង្ក​លក្ខណៈល្អណាស់ គឺធ្វើអោយ ​Font ខ្មែរ​យូនីកូដ នៅផ្តុំគ្នា ងាយស្រួលរក។ ដូចនេះ ខ្ញុំក៏ដាក់ឈ្មោះ​អោយ​ Font ខ្មែរ​យូនីកូដ ដំបូងរបស់ខ្ញុំ មាន​ឈ្មោះថា KhmerDLStation TNRB…


  • ចំណុចសំខាន់ៗនៃការប្រើប្រាស់ CSS (២)

    Style Syntax: គឺជាទំរង់ ឬក្បួននៃការសរសេរ Style ដែលអ្នកអភិវឌ្ឍន៍គេហទំព័រតែងតែប្រើប្រាស់។ មូលដ្ឋានគ្រឺះនៃការបង្កើត Style Syntax: Selector គឺជាការកំណត់ឈ្មោះសម្រាប់ហៅយកក្នុង HTML Tag ។ Property គឺជាឈ្មោះរបស់ម៉ូតនីមួយៗដូចជា color, font-family ។ Value គឺជាតម្លៃរបស់ Property ។ ឧទាហរណ៍ color: blue ប្រភេទនៃ Selector នៅក្នុង Selector មាន ១០ប្រភេទ ខ្ញុំនឹងបង្ហាញប្រភេទនីមួយៗដូចខាងក្រោម៖ 1. HTML Tag Selector ប្រើ HTML Tag  Selector…


  • Google Search by Image

    Google Search by Image គឺ​ជា​ការ​ស្វែង​រក​ជាមួយ​នឹង​រូប​ភាព។ នេះ​ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ​របស់ Google ដែល​កាន់​តែធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ទទួល​បាន​ភាព​ប្លែក និង​កាន់​តែ​ងាយ​ស្រួល។ ការ​ស្វែង​រក​នេះ​គឺ Google នឹង​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រូប​ណា​មួយ បន្ទាប់​មក​លទ្ធផល​ស្វែង​រក​នឹង​ត្រូវ​បង្ហាញ​មក​ភ្លាមៗ។ អ្នក​អាច​ចូល​ទៅ​ប្រើ​ប្រាស់​លក្ខណៈ​ពិសេស​បាន​នៅ images.google.com ។ ការ​ស្វែង​រក​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​វិធី​ចំនួន​បួន៖ ១. ទាញ​អូស ហើយ ទម្លាក់ (Drag and drop) ទាញ​អូស​រូប​ភាព​មួយ​ពី​វ៉ិប​ណា​មួយ ឬ ពី​កុំព្យូទ័រ​របស់​អ្នក បន្ទាប់​មក​ទម្លាប់​ទៅ​ក្នុង​ប្រអប់​ស្វែង​រក។ ២. ផ្ទុក​រូបភាព​ឡើង (Upload an image) នៅ​ខាង​ស្ដាំ​នៃ​ប្រអប់​ស្វែង​រក​ក្នុង images.google.com អ្នក​នឹង​ឃើញ​រូប​ម៉ាស៊ីនថត​មួយ។ ចុច​លើ​រូប​ម៉ាស៊ីន​ថត​នោះ​ហើយ​រើស​យក​ពាក្យ “Upload an image”…


  • Google Swiffy ឧបករណ៍​បម្លែង​ឯកសារ SWF ទៅ​ជា HTML5

    កាល​ពី​ថ្ងៃ​អង្គារ​នេះ Google បាន​ចាប់​បើក​ដំណើរ​ការ​ឧបករណ៍​ថ្មី​មួយ​មាន​ឈ្មោះ​ថា Swiffy ដែល​អាច​បម្លែង​ឯកសារ SWF ទៅ​ជា HTML5 បាន។ ឧបករណ៍​នេះ​អាច​ជួយ​ឲ្យ​ម៉ាស៊ីន (device) មួយ​ចំនួន​អាច​បើក​មើល Flash បាន ដូច​ជា៖ iPad និង iPhone (iOS មិន​ស្គាល់​ឯកសារ SWF ឡើយ)។ Swiffy មិន​អាច​បម្លែង​រាល់​ឯកសារ SWF នៅ​ក្នុង​វ៉ិបសៃថ៍​ណា​មួយ​បាន​ទេ តែ Swiffy អាច​ធ្វើ​ការ​បម្លែងឯកសារ SWF ណា​មួយ​ដែល​យើង​ធ្វើ​ការ​ផ្ទុក​ឡើង​នៅ​ក្នុង​ទំព័រ​ឧបករណ៍ Swiffy។ ក្រោយ​ពី​បម្លែង​រួច​ ឯកសារ HTML5 នោះ​នឹង​មាន​ទំហំ​ធំ​ជាង​ឯកសារ SWF ដើម ប្រហែល ១០%…


  • ​ប្លែកៗទៀតហើយជាមួយ​ BS Player !

    នៅក្នុងប្រតិបតិ្កការ Microsoft Windows មានកម្មវិធីជាច្រើន ចំណែកឯកម្មវិធីខាងផ្នែក Multimedia មានជាច្រើនផងដែរ​​។ លោកអ្នកប្រាកដ ជាធ្លាប់ចាក់ឯកសារវីដេអូនៅលើកម្មវិធីជាច្រើនដូចជាៈ Windows Media Player, Media Player Classic, Real Player, CyberLink PowerDVD, JetAudio, MediaMonkey… ។ ប៉ុន្តែអ្វីដែលប្លែក ទាក់ទាញធ្វើឲ្យលោកអ្នកមិននឹកស្មានដល់ មិនគួរឲ្យជឿនោះ គឺ BS Player Pro គឺជាកម្មវិធីអាច ឲ្យលោកអ្នកចាក់ឯកសារវីដេអូគ្រប់ទម្រង់ ជាពិសេសនោះគឺ ឯកសារវីដេអូដែលចាក់នឹងបង្ហាញនៅលើអេក្រង់ដូចដែលលោកអ្នកដាក់ Wallpaper នៅលើអេក្រង់កុំព្យូទ័រដែរ ។ លក្ខណៈពិសេសនៃកម្មវិធី BS Player អាចលេងឯកសារវីដេអូបង្ហាញនៅលើអេក្រង់ដូចដែលលោកអ្នកដាក់…


  • អំពីផ្ទាំងត្រួតពិត្យ Windows 7 (Control Panel)

    ផ្ទាំងត្រួតពិនិត្យ Control Panel ពិតជាសំខាន់ណាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Windows។ ខាងក្រោមនេះជាធាតុសំខាន់ៗរបស់ Control Panel នៅក្នុង​ Windows 7 ៖ System and Security Category System and Security  Category ជាផ្នែកទី១ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការធ្វើការងារក្នុង system administrative និង security។ Network and Internet Category Network and Internet category ជាផ្នែកទី២ របស់ Control…


  • ប្រមូល​ផ្ដុំ Cheatsheet ល្អៗ​សម្រាប់ CSS3

    CSS3 គឺ​ជា​ជំនាន់​ថ្មី​មួយ​នៃ CSS ទាំងឡាយ។ CSS3 មាន​សមត្ថភាព​ខ្ពស់​ខ្លាំង​ណាស់ ដូច​ជា​ការ​ធ្វើ​ឲ្យ​មាន​ចលនា​លើ​រូប ឬ អក្សរ​ណាមួយ, បង្កើត Effect ទៅ​លើ​វត្ថុ​មួយ។ ក៏​ប៉ុន្តែ CSS3 មិន​ទាន់​ដើរ​ស្រួល​គ្រប់​កម្មវិធី​រុក​រក​អ៊ីនធើណិត​នៅ​ឡើយ​ទេ គឺ​នៅ​មាន​កង្វះ​ខាត​គួរ​សម​ផង​ដែរ។ ដើម្បី​សម្រួល​ក្នុង​ការ​រៀន និង​ស្រាវ​ជ្រាវ​កូដ​ថ្មីៗ​របស់ CSS3 ខ្ញុំ​បាន​ស្រាវ​ជ្រាវ​យក​នូវ Cheatsheet ល្អៗ​ជូន​អ្នក​ទាំង​អស់​គ្នា។ ឧទាហរណ៍​មួយ​របស់ CSS3: http://www.optimum7.com/css3-man/animation.html ១) CSS3 Help Sheet ទាញ​យក ២) CSS3 Click Chart ទាញ​យក ៣) CSS3 Cheat Sheet (PDF) ទាញ​យក ៤) WebKit CSS3 Cheat…


  • គេហទំព័រ​ធនធាន​មេរៀន PHP ល្អៗ​ចំនួន១៥

    PHP គឺ​ជា​ភាសា Script ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​បង្កើត​កម្មវិធី​វិប (Web Application) នានា ព្រម​ទាំង​អាច​បង្កប់​ជាមួយ​នឹង HTML។ ភាសា PHP សម្បូណ៌​ទៅ​ដោយ​ក្បួនកូដ (Function) ល្អៗ​ដែល​ធ្វើ​ឲ្យ​មាន​ប្រជាប្រិយ​ភាព ព្រម​ទាំង​មាន​ការ​ពេញ​និយម​ប្រើ​ច្រើន​ជាង​គេ​ផង​ដែរ។ នៅ​ខែមិថុនា ឆ្នាំ​២០១១នេះ ភាសា PHP ត្រូវ​បាន​គេ​ប្រើ​រហូត​ដល់​ទៅជិត ៨០% (មើល​ស្ថិតិ​នៃ​ភាសា Script ផ្សេងៗ) ។ ខាង​ក្រោម​នេះ​គឺ​ជា​គេហទំព័រ​ល្អៗ ដែល​ផ្ដល់​មេរៀន PHP ហើយ​លោក​អ្នក​អាច​ចូល​ទៅ​រៀន​បន្ថែម​ពីទីនោះ។ 1) PHP.net 2) PHP Builder 3) Deniweb Forum 4) W3Schools   5) Stack…


  • កាន់តែងាយស្រួលក្នុងការដំឡើង កម្មវិធីផ្សេងៗដោយឥតគិតថ្លៃជាមួយ ninite.com

    ninite.com គឺជាគេហទំព័រមួយដែលផ្តល់កម្មវិធីផ្សេងៗដោយឥតគិតថ្លៃ ដែលត្រូវបានបង្កើតឡើងដោយអ្នកសរសេរកម្មវិធី ២នាក់ដែលរស់នៅ San Franciso  ដែលពួកគេមានជំនឿថា ការដំឡើងកម្មវិធីមិនគួរជាកិច្ចការដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើជាមួយវានោះឡើយ ។ វាជាការងាយស្រួលបំផុតក្នង ការប្រើប្រាស់ និងមានកម្មវិធីឥតថ្លៃល្បីៗជាច្រើន ។ លោកអ្នកគ្រាន់តែជ្រើសរើសកម្មវិធីទាំងឡាយណាដែលចង់ដំឡើង និងទាញយក Ninite Installer ហើយ ឲ្យវាធ្វើការឲ្យយើងចំណែកយើងអាចដើរចេញទៅធ្វើការងារអ្វីផ្សេងទៀត ។ ជាពិសេសជាងហ្នឹងទៀត ninite.com អាចឲ្យយើងជ្រើសរើសប្រភេទ ប្រព័ន្ធប្រតិបត្តិការ ដូចជា វីនដូ និងលីនុច ផងដែរ​។ninite.com និងដំឡើងកម្មវិធីទាំងនោះជាមួយនិងការកំណត់លំនាំដើមនៃកម្មវិធីនីមួយៗ និងគ្មានការ ដំឡើង Junkware ឬ browser toolbar ឡើយ ។ ដើម្បីប្រើ ninite បានកុំព្យូទ័ររបស់អ្នកត្រូវតែភ្ជាប់ប្រព័ន្ធអ៊ិនធើណេត…


  • ធ្វើ​ឲ្យ​កន្លែង​បង្ហាញ ឈ្មោះ​គ្រោង​ក្ដារ​ចុច នៅ​ក្នុង Ubuntu ជំនួស​ទៅ​ដោយ រូប​ទង់​ជាតិ

    ជា​ទូទៅ​នៅ​ពេល​យើង​បន្ថែម​គ្រោង​ក្ដារ​ចុច (Keyboard Layout) នៅ​ក្នុង Ubuntu នោះ​យើង​នឹង​ឃើញ​មាន​អក្សរ​នៅ​ក្នុង​របារ​ម៉ឺនុយ​ខាង​លើ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​នាំ​មក​ជូន​នូវ​គន្លឹះ​ថ្មី​ដើម្បី​ជំនួស​អក្សរ ដោយ​យក​រូប​ទង់​ជាតិ​មក​ដាក់​វិញ។ វិធី​នេះ​ស្រួល​ធ្វើ​ទេ ហើយ​ចំណាយ​ពេល​មិន​យូរ​ឡើយ។ ១. ជា​ដំបូង​សូម​ទាញ​យក​រូប​ទាំង​ពី​ខាង​ក្រោម​នេះ៖ ២. សូម​ចម្លង​រូប​ទាំង​ពីរ​នេះ​ទៅ​ក្នុង /usr/share/pixmaps ។ បើ​អ្នក​មិន​ប្រើ​ជា​គណនី​មេ​ទេ នោះ​អ្នក​នឹង​មិន​អាច​ចម្លង​ចូល​បាន​ឡើយ។ ដូច្នេះ​សូម​ចុច Alt + F2 រួច​វាយ gksu nautilus បន្ទាប់​មក​វាយ​ពាក្យ​សម្ងាត់។ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​កម្មវិធី​គ្រប់​គ្រង​ឯកសារ​ថ្មី​មួយ​ដែល​មាន​សិទ្ធិ​ជា​គណនី​មេ ហើយ​សូម​ចូល​តាម​ទីតាំង​ដូច​បង្ហាញ​ខាង​ដើម​នោះ។ ៣. បន្ទាប់​ពី​ចម្លង​ចូ​ល​រួច​ហើយ​សូម​បើក Applications>System Tools>Configuration Editor ។ បើ​អ្នក​មិន​ឃើញ​ Configuration Editor ទេ សូម​ចុច​ខាង​ស្ដាំ​នៅ​លើម៉ឺនុយ ហើយ​រើស​​យក Edit…


  • មក​ដល់​ថ្ងៃ​នេះ គេហទំព័រ IT4Ug.net មាន​អាយុ​ប្រមាណ​៤ខែ​មក​ហើយ។ មាន​អត្ថបទ​ដែល​បាន​ផ្សាយ​ជិត​២៨០​អត្ថបទ។ ចំណែក​ឯ​ការ​ចូល​អាន​វិញ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ កាល​ពី​ថ្ងៃ​ទី​២៣​ មាន​ចំនួន​១២៧៤ដង (ស្ថិតិ​ផ្លូវ​ការ)។ ដូច្នេះ​គេហទំព័រ​យើង​ខ្ញុំ​ក៏​កំពុង​តែ​មាន​ការ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ផងដែរ ក៏​ប៉ុន្តែ​ភាព​ចម្រើន​ទៅ​មុខ​នោះ​មាន​ពីរ​គឺ កំហុស និង ជោគជ័យ។ ដូច្នេះ​វត្ថុ​ពីរ​នេះ គឺតែង​តែ​មាន​ជា​និច្ច​មិន​ខ្វះ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៣ វិទ្យុអូស្ត្រាលី​បាន​ធ្វើ​ការ​សម្ភាស​អំពី​គេហទំព័រ IT4Ug.net (សូម​ស្ដាប់​នៅ​ទីនេះ) ដែល​ជា​ភាព​ជោគជ័យ​មួយ​របស់​យើង​ខ្ញុំ។ ដូច​ខ្ញុំ​និយាយ​ខាង​លើ​នេះ​ហើយ​កិច្ច​ការ​មួយ តែង​តែ​មាន កំហុស និង ជោគជ័យ។ ខាង​ក្រោម​នេះ​គឺ​ជា​សំនួរ​ដែល​យើង​ខ្ញុំ ចង់​ឲ្យ​អ្នក​ជួយ​ឆ្លើយ​ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទទួល​បាន​ការរិះគន់ក្នុង​ន័យ​ស្ថាបនា និង ធ្វើ​ឲ្យ​គេហទំព័រ​នេះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ តើ​ការ​សរសេរ​អត្ថបទរបស់​យើង​ខ្ញុំ យ៉ាង​ម៉េច​ដែរ? តើ​អត្ថបទ​ដែល​កំពុង​មាន​បច្ចុប្បន្ន​នេះ មាន​កង្វះ​ខាត​ដែរ​ឬទេ? បើ​មាន សូម​ផ្ដល់​ចំណង​ជើង​អត្ថបទ​នោះ។ ពេល​អ្នក​បើក​គេហទំព័រ​ម្ដងៗ ចំណាយ​ពេល​យូរ​ដែរ​ឬទេ? តើ​អ្នក​គិត​ថា គេហទំព័រ​នេះ​គួរ​តែ​បន្ថែម​អ្វី​ខ្លះ​ដែរ?…


  • ការ​ចេញ​ផ្សាយ​សៀវភៅ​ណែនាំ​អំពី Ubuntu 10.10 ជា​ផ្លូវ​ការ

    នេះ​ហាក់​បី​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ​សម្រាប់​ការ​ចេញ​ផ្សាយ​នូវ​សៀវភៅ​នេះ ព្រោះ Ubuntu ជិត​ចេញ​ដល់​កំណែ 11.10 ទៅ​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា Ubuntu 10.10 នៅ​តែ​មាន​ការ​ទ្រទ្រង់​និង​មាន​ការ​ប្រើ​ប្រាស់​ច្រើន ហើយ​សម​ស្រប​បំផុត​សម្រាប់​អ្នក​រៀន​ស្វែង​យល់ និង​ប្រើ​ប្រាស់ Ubuntu ជា​លើក​ដំបូង។ លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​សៀវភៅ​នេះ​ជា pdf បាន​ដោយ​ឥត​គិត​ថ្លៃ។ សៀវភៅ​នេះ​មាន​ចំនួន ១៥៨​ទំព័រ ហើយ​មាន​ការ​បង្ហាញ​នូវ​ជំហាន​នៃ​ការ​ប្រើ​ប្រាស់ Ubuntu 10.10 តាម​ដំណាក់​កាល​និមួយៗ និង មាន​ជំពូក​ធំៗ​ដូច​ជា៖ ការ​ដំឡើង ស្វែង​យល់​អំពី Ubuntu Desktop ការ​ធ្វើ​ការ​ជាមួយ Ubuntu ផ្នែក​រឹង (Hardware) ការ​គ្រប់​គ្រង​កម្មវិធី ប្រធាន​បទ​កម្រិត​ខ្ពស់ Troubleshooting សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ​គឺ៖ http://ubuntu-manual.org/ ។ សូម​ចុច​តំណ​ខាង​ក្រោម​ដើម្បី​ទាញ​យក​សៀវភៅ​នេះ​ជា​ទ្រង់​ទ្រាយ pdf៖ ទាញ​យក​សៀវភៅ


  • Torrent ប្រភពឯកសារមិនចេះរីងស្ងួត !

    តើ Torrent ជាអ្វី? Torrent គឺជា extension របស់ឯកសារដែលត្រូវបានគេប្រើប្រាស់ដើម្បីទាញយកឯកសារផ្សេងៗៗ ដូចជាបទចម្រៀង កម្មវិធី ខ្សែវីដេអូ សៀវភៅអេឡិចត្រូនិច (.pdf, .doc, .txt,…) ហ្គេម ទស្សនាវដ្តី (.pdf, .chm)… ។ល។ ពីអ៊ិនធើណេតដោយប្រើបច្ចេកវិទ្យាបណ្តាញកុំព្យូទ័រ (Computer Network) Peer-to-Peer ឬ P2P ។ ការទាញយកទិន្នន័យតាមរយៈ​ឯកសារ Torrent មានលក្ខណៈខុសពីការទាញយកឯកសារផ្ទាល់ពីវ៉ិបសាយ (ដូចជាប្រើកម្មវិធី Internet Download Manager, MassDown, FlashGet, OrbitDownload…) Torrent ប្រើលក្ខណៈទាញយកឯកសារបន្តគ្នា មានន័យថាលោកអ្នកទាញយកឯកសារពីគេ ទាញយកឯកសារពីលោកអ្នកវិញ។ ការទាញយកឯកសារតាមរយៈ…