បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • Object Oriented Programming (ហៅកាត់ថា OOP) គឺទម្រង់នៃការសរសេរ programming មួយ របៀប ដែលឥឡូវនេះត្រូវបានប្រើប្រាស់ដោយស្ទើរគ្រប់​ភាសា programming ទាំងអស់ ។ OOP បានចាប់ផ្តើមប្រើប្រាស់នៅក្នុងភាសា C++, Java, VB.NET, C#.NET, PHP, ActionScript, Python, Objective-C និងជាដើម ។ ហើយនាថ្ងៃអនាគត programmer ត្រូវតែចេះ OOP ទើបអាចសរសេរ programming បាន ។


  • អ្នកដែលប្រើប្រាស់គណនេយ្យ Hotmail របស់ MSN ប្រហែលជាធ្លាប់ស្គាល់អំពី Windows Live Messenger ហើយ ។ ពេលនេះខ្ញុំសូមបង្ហាញពីទំនាក់ទំនងរវាង Facebook និង Windows Live Messenger 2011៖ សូមចូលទៅក្នុង គណនេយ្យរបសើលោកអ្នក ហើយត្រង់កន្លែង Messenger social អ្នកនិងឃើញស្លាកសញ្ញារបស់ Facebook ហើយ សូមចុចលើស្លាកសញ្ញានោះ៖   ពេលនេះវានិងបង្ហាញផ្ទាំដូចខាងក្រោមស្រាប់បញ្ជាក់ចូលទៅក្នុង Facebook សូមវាយ Email និង Password របស់អ្នកហើយចុច login          …


  • មកដល់បច្ចេកវិទ្យាថ្មីៗនេះ ទូរទស្សន៍ ( TVs) ត្រូវការភ្ជាប់អោយដំណើរ​ការជាមួយនិង កម្មវិធីផ្សេងៗ​ផងដែរ ( software applications) បច្ចេកវិទ្យា ចុងក្រោយនេះ Samsung បានបង្កើត TV’s smarter ជាមួយកម្មវិធី Samsung Apps line របស់ផលិតផលមួយនេះ រួមជាមួយនិង Blu-ray devices ដែលវា​មានសមត្ថភាពជាមួយការ download ដំឡើង និងដំនើរការជាមួយកម្មវិធីផ្សេងដែលមានស្រាប់ ។  Samsung Apps គឺត្រូវបានភ្ជាប់ Samsung 2010 Blu-ray players ប្រព័ន្ធ Blu-ray Home Theater S…


  • ដំឡើង gnac កម្មវិធីបំលែងឯកសារ Audio នៅក្នុង​Ubuntu 11.04

    Gnac គឺជាកម្មវិធីសម្រាប់បំលែងឯកសារ Audio សំរាប់ GNOME Desktop ។ វាត្រូវបានអភិវឌ្ឍន៍យ៉ាងល្អសំម្រាប់ប្រើប្រាស់នៅក្នុង Ubuntu ដោយផ្តល់ភាពងាយស្រួលទៀតផង ។ របៀបដំឡើង Gnac នៅក្នុង Ubuntu ដោយប្រើតាម Terminal ដំឡើងបើក Terminal រួចសរសេរកូដដូចខាងក្រោមនេះ sudo add-apt-repository ppa:gnac-team/ppa sudo apt-get update sudo apt-get install gnac ក្រោយពីដំឡើងរួចមកនេះជាកម្មវិធី Gnac  


  • ការបិទកុំព្យូទ័រដោយស្វ័យប្រវត្តិក្នុង Windows 7

    អ្នកប្រហែលជាបានអានអត្ថបទរបស់វិចត្ររួចមកហើយ ដែលបានបង្ហាញពី “កម្មវិធី​២មុខ​ងារ​តែ១ ក្នុង​ការ​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ”  ក្នុង Ubuntu តែពេលនេះខ្ញុំនិងបង្ហាញអំពី ការបឹទកុំព្យូទ័រដោយស្វ័យប្រវត្តិក្នុង Windows 7 ម្ដងវិញ ដោយចូលដូចខាងក្រោម៖ របៀបចូល ចូលតាមរយ៖ Start វាយពាក្យ “task scheduler” នៅក្នុង Search box ហើយចុច Enter  : នៅពីក្រោមពាក្យ “Actions” សូមចុចលើ “Create a Basic Task” : សូមធ្វើតាមដូចខាងក្រោម៖ ផ្ទាំងបន្ទាប់គឺក្នុងផ្ទាំង  Action សូមជ្រើសរើស Start a program :…


  • របៀបបង្កើត Ad Hoc Network ក្នុង Windows 7

    យើងពិតជាអាចធ្វើការបានយ៉ាងងាយស្រួលជាមួយការតបណ្ដាញ ។ ម្យ៉ាងវិញទៀតអ្នកពិតជាងាយស្រួលក្នុងការចែករំលែកឯកសារ លេងហ្គេម និងការងារផ្សេងៗទៀតជា​ច្រើន ជាមួយ Network តែពេលនេះខ្ញុំសូមបង្ហាញការតបណ្ដាញតាម Ad Hoc Network តាមរយៈwireless ៖ របៀបចូល ៖ ចុច Start ក្នុងប្រអប់សូមវាយពាក្យ Manage wireless networks. សូមចុច Add សម្រាប់បង្កើត network. ចុច Create an ad hoc network. ចុច Next. សូមបញ្ជូលឈ្មោះ Network name និង security key ហើយចុច…


  • កំនត់ម៉ោងរោទិ៍ក្នុង Windows 7

    អ្នកប្រហែលជាធ្លាប់ប្រើនាឡិការរោរហើយមែនទេ? ចុះមានម៉ោងរោរក្នុងកុំព្យូទ័រដែរទេ? ពិតជាមានហើយមិនបាញប្រើកម្មវិធីទៀត ខ្ញុំនិងបង្ហាញពីរបៀបកំនត់ម៉ោងរោរក្នុង Windows 7 ដោយមិនបាញប្រើប្រាស់កម្មវិធី ហើយជាវិធីងាយៗយើងអាចធ្វើបាន ដោយគ្រាន់តែអនុវត្តន៍ដូចខាងក្រោម៖ របៀបចូល៖ ចូលតាមរយ៖ Start វាយពាក្យ “task scheduler” នៅក្នុង Search box ហើយចុច Enter  :   វានិងបង្ហាញដូចផ្ទាំងខាងក្រោម៖ នៅពីក្រោមពាក្យ “Actions” សូមចុចលើ “Create a Basic Task” : សូមដាក់ឈ្មោះ និងធ្វើការពិព័រនា ហើយចុច Next : សូមធ្វើការកំនត់ផ្សេងដូចខាងក្រោម៖ ផ្ទាំងបន្ទាប់គឺក្នុងផ្ទាំង  Action សូមជ្រើសរើស…


  • Asus បានប្រកាស laptop ថ្មីរបស់ខ្លួននៅ Computex សំរាប់ឆ្នាំនេះ, Asus UX21, ប្រើប្រាស់ Intel Core i7 processor ដែលមានរូបរាងស្តើង (1.7cm thickest) មានទំងន់ 1.1kg និងប្រើ aluminum រចនា ដូច MacBook Air របស់ Apple ផងដែរ។ ពំុទាន់មានប្រភពព៌ត័ណាបានបញ្ចាក់ច្បាស់អំពីលក្ខណះរបស់វានោះទេ។  


  • Bitmap vs Vector

    ការរចនារូបភាពនៅក្នុងកុំព្យូទ័របានបែងចែកជាពីរប្រភេទ គឺ Bitmap Graphic និង Vector ។ តើទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្តេច​ នោះ មានដូចខាងក្រោមនេះ៖ Bitmap គឺជាការរចនារូបភាពដោយប្រើជារូបភាពម៉ូលីគុលតូចៗជាច្រើនផ្គុំគ្នាបានជារូបភាព ដោយបានកំណត់ Resolution សិន ។  Bitmap ក្រាភិចកំណត់ជាខ្នាត Pixel  ឧទារហណ៍ៈ 600px គឺជាការកំណត់នៃខ្នាតរបស់ bitmap ។ ប្រភេទឯកសារនៃ Bitmap ក្រាភិចមានដូចជា *.PSD, *.JPG, *GIF, *.TIF, និង *.BMP ។ ចំពោះកម្មវិធីសម្រាប់បង្កើត Bitmap មានដូចជា: Adobe PhotoShop GIMP…


  • របៀបបិទការ Updates របស់ IE 8

    ប្រសិនបើកុំព្យូទ័រ​របស់អ្នកធ្វើការ downloading updates ជាពេលវេលាមួយ​ ដែលធ្វើអោយដំនើរការ មិនសូវស្រួល។ ការ updates ដោយស្វ័យប្រវត្តិសម្រាប់ Internet Explorer 8 បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើន បានធុញថប់  និងម៉ួមៅជាខ្លាំង នៅពេលកុំព្យូទ័ររបស់ពួកគេយឺតខណៈពេល ទាញយកការ​អាប់​ដេត។ ដូចនេះហើយយើង​សូម​បង្ហាញ​ពីការបិទ updates របស់ IE8 ៖ ចុច “Start” នៅក្នុង search box វាយពាក្យ  “services.msc” ។ ឬក៏ចូលតាម Start –>Run Key (Start+R) រួចវាយពាក្យ “services.msc” ហើយចុច “OK.” សូមចុចលើ…


  • តើអ្វីជា Microsoft .NET Framework?

    Microsoft .NET Framework គឺ​ជា​ Platform រួម​គ្នា​មួយ​មាន​នូវ​រាល់​សមាស​ធាតុ​ជា​ច្រើន​សម្រាប់​បែង​ចែក​ និង​បង្កើត​កម្ម​វិធី​​ដែល​ដំណើរ​ការ​លើ​ Desktop លើ​ Web និង​ Mobile ក៏​ដូច​ជា​ Web Services ផង​ដែរ។​ Framework ផ្តល់​​នូវ IDE-Microsoft Visual Studio.NET ដែល​ជួយ​សម្រួល​ដល់​ការ​វិវឌ្ឍន៍​កម្ម​​វិធី​ ដូច​ជា​កម្ម​វិធី​ដែល​មាន​លក្ខណៈ​ទាញ​ចុះ​ទាញ​ឡើង​កម្ម​វិធី​ត្រួត​ពិនិត្យ​កំហុស​ និង​កម្ម​វិធី​ត្រួត​ពិនិត្យ​​ដំណើរ​ការ​របស់​កម្ម​វិធី​ឲ្យ​​ដំណើរ​ការ​លឿន ​ ។ល។​ លក្ខណៈ​បែប​នេះ​​ធ្វើ​ឲ្យ​លទ្ធ​ផល​​ដែល​ទទួល​បាន​​មាន​ការ​កើន​ឡើង​ ព្រម​ទាំង​ផ្នែក​មួយ​ដែល​បាន​មក​ពី​សមាស​​ធាតុ​ដើម​ និង​ការ​វិឌ្ឍន៍​​ជា​មួយ​នឹង​ភាសា​ឯក​រាជ្យ​ជា​ផ្លូវ​ការ​ធ្វើ​អោយ​លទ្ធ​ផល​កើន​ឡើង​ផង​ដែរ។ ដើម្បី​ផ្តល់​ឲ្យ​នូវ​ Framework នេះ​វា​រួម​មាន​នូវ​សមាស​ធាតុ​របស់​ Servers ជា​ច្រើន​ដូច​ជាៈ Microsoft BizTalk Server 2002 Microsoft Commerce…


  • ដំឡើងរូបរាង Mac OS X ទៅ​លើ Ubuntu 11.04

    តើ​អ្នក​ពេញ​ចិត្ត​នឹង Mac OS X ដែរ​ឬទេ? ពេល​ឥឡូវ​អ្នក​មិន​ទាន់​មានប្រើ តែ​អាច​ដំឡើង​រូបរាង​របស់ Mac OS X ទៅ​លើ Ubuntu 11.04 របស់​អ្នក​បាន។ 😀 ដើម្បី​ដំឡើង​នោះ សូម​អាន​ការ​ណែនាំ​ខាង​ក្រោម​នេះ។ ជា​ដំបូង​អ្នក​ត្រូវ​ទាញ​យក​រូបរាង​មួយ​ឈ្មោះ​ថា gekos Mac។ សូម​ចុច​លើ​តំណ​ខាង​ក្រោម ដើម្បី​ធ្វើ​ការ​ទាញ​យក៖ http://goo.gl/8uLbJ តម្រូវ​ការ​ក្នុង​ការ​ដំឡើង​មាន​ដូច​ជា៖ Nautilus Elementary កញ្ចប់​រូប​តំណាង FaenzeMac (Icon Pack) Aurora Theme ដំឡើង​រូបរាង ១. អ្នក​ត្រូវ​ដំឡើង Nautilus Elementary ជា​មុន​សិន។ តែ​បើ​អ្នក​មាន Nautilus…


  • Easyshutdown និង Complexshutdown កម្មវិធី២ មាន​មុខ​ងារ​តែ១ ក្នុង​ការ​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ

    តើ​អ្នក​ចង់​ធ្វើ​ការ​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​លើ Ubuntu ដែរ​ទេ? Easyshutdown និង Complexshutdown គឺ​ជា​កម្មវិធិ​ពីរ​ផ្សេង​គ្នា តែ​មាន​មុខ​ងារ​តែ​មួយ​ប៉ុណ្ណោះ គឺ​សម្រាប់​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ។ ហើយ​កម្មវិធី​ទាំង​ពីរ​នេះ​ទៀត​សោត ក៏​មាន​ទំហំ​តូច​ល្មម មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ធ្ងន់​ទេ។ ១. Easyshutdown Easyshutdown គឺ​ជា​កូន​កម្មវិធី​តូច​មួយ​ប៉ុណ្ណោះ ដែល​យើង​អាច​ប្រើ​វា​ក្នុង​ការ​កំណត់​ម៉ោង​ជាក់​លាក់​ណា​មួយ ដើម្បី​ឲ្យ​វា​បិទ​កុំព្យូទ័រ​របស់​យើង។ ហើយ​ម៉ោង​នោះ យើង​អាច​កំណត់​ដោយដៃ​របស់​យើង​ក៏បាន ឬ ដោយ​ជ្រើស​រើស​ជម្រើស​ដែល​គេ​ដាក់​ឲ្យ​យើង​ក៏បាន។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​រយៈ ទីនេះ (ជា​ឯកសារ .deb)។ ២. Complexshutdown Complexshutdown មិន​មែន​តូច​ដូច Easyshutdown ឡើយ ហើយ​កម្មវិធី​នេះ មាន​ជម្រើស​កំណត់​ច្រើន​ជាង Easyshutdown ទៀត​ផង ដូច​ជា៖ ធ្វើ​ការ Shutdown…


  • ជួយ​ផង! ខ្ញុំ​បាត់​ពាក្យ​សម្ងាត់ គណនី​អ្នក​គ្រប់​គ្រង ក្នុង​គេហទំព័រ​របស់​ខ្ញុំ​ដែល​ប្រើ Joomla! 1.5 ហើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ? Joomla! គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​មួយ​ក្នុង​ចំណោម ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​ផ្សេងៗ​ទៀត។ (ព័ត៌មាន​បន្ថែម៖ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ)។ ហើយ Joomla! មាន​ទំព័រ​សម្រាប់​គ្រប់​គ្រង គេហទំព័រ​ដែល​ប្រើ​វា ទាំង​មូល​តែ​ម្ដង។ ចុះ​បើអ្នក​ភ្លេច​ពាក្យ​សម្ងាត់ គណនី​អ្នក​គ្រប់​គ្រង​នោះ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច?? អ្នក​អាច​ធ្វើ​ការ​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ តាម​រយៈ មូលដ្ឋាន​ទិន្នន័យ (Database)។ នេះ​គឺ​ជា​គន្លឹះ​មួយ​ទៀត ក្រៅ​ពី​ការ​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ តាម​រយៈ Email។ ១. សូម​ភ្ជាប់​ចូល​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ Joomla! របស់​អ្នក ដោយ​ប្រើ phpMyAdmin ឬ MySQL Query Browser។ ២.…


  • 3D Tab ជាមួយ Firefox 4

    បើអ្នកបានឃើញរូបនេះ ប្រហែលអ្នកគិតថាflip 3d របស់  Windows 7 ជាមិនខាន តែពេលនេះ FoxTab ត្រូវបានពេញនិយមយ៉ាងខ្លាំងជាមួយការគ្រប់គ្រង 3D tab ជាមួយ add-on for នៃ Firefox browser ផងដែរ ។ អ្នកពិតជាអាចបើនូវ website បានយ៉ាងរហ័ស និងភាពស្រស់ស្អាតជាមួយ FoxTab  សូមចុច ទីនេះ សម្រាប់ការទាញយក។ បន្ទាប់ពីដំឡើងចប់គ្រន់តែចុច Ctrl+Tab អ្នកនឹងបានឃើញរបស់វា។ ប្រភព ៖ http://www.foxtab.com/ សូមមើលផងដែរ ៖ http://www.foxtab.com/gettingstarted/?q=a


  • Narwhal ជា​ប្រភេទ​មច្ឆជាតិ​ម្យ៉ាង​ដែល​មាន​ស្នែង​ដុះ​ចេញ​ពី​ច្រមុះ ហើយ Ubuntu 11.04 បាន​យក​ឈ្មោះ​សត្វ​នេះ​ធ្វើ​ជា​ឈ្មោះ​តំណាង​ឲ្យ កូដ របស់​ខ្លួន គឺ Natty Narwhal = Narwhal ដ៏​គួរ​ឲ្យ​ស្រលាញ់ 😀 ខាង​ក្រោម​នេះ​គឺ​ជា​រូប​ផ្ទៃ​ក្រោយ (Wallpaper) មួយ​ចំនួន​អំពី Narwhal សម្រាប់ Ubuntu 11.04 ប្រភព៖ http://www.omgubuntu.co.uk/2011/05/5-narwhal-themed-wallpapers


  • អ្នក​អាច​ទទួល​បាន​ដំណឹង​ភ្លាមៗ​ពីទូរស័ព្ទ Android របស់​អ្នក ខណៈ​ពេល​ដែល​អ្នក​ទុក​ទូរស័ព្ទ​អ្នក​ចោល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក។ អ្នក​អាច​ដឹង​បាន​ដូច​ជា ការហៅ​ដែល​ខកខាន (Missed Call), សារ, និង​លក្ខណៈ​ពិសេសជា​ច្រើន​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវដំឡើង​កម្មវិធី Android Notifier ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ដែល​អាច​ទាញ​យក​បាន​នៅ ទីនេះ ហើយ​អាច​ដំណើរ​ការ​បាន​ទាំង​នៅ​លើ Mac OS, Windows និង Linux បន្ទាប់​មក​ទៀត​ត្រូវ​ដំឡើងកម្មវិធី Remote Notifier នេះ​មួយ​ទៀត​នៅ​ក្នុង​​ទូរស័ព្ទ Android របស់​អ្នក។ ហើយ​អ្នក​អាច​ធ្វើ​ការ​តភ្ជាប់​ដោយ​ប្រើ Bluetooth និង IP/WiFi ចំពោះ USB វិញ​មិន​ទាន់​មាន​ទេ។ ការ​ដំឡើង ពេល​ដំឡើង​ក្នុង Windows នៅ​ពេល​ដំឡើង​ចប់​ហើយ…


  • កែវ វិស័យ៖ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​ឈ្មោះ TYPO3 ក្នុង​ប្រទេស​កម្ពុជា

    កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បានធ្វើ​ការ​សម្ភាស​ទៅ​កាន់​​បង​ប្រុស កែវ វិស័យ អំពី TYPO3 នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ Skype ហើយ​គាត់​ក៏​ជា​អ្នក​ដឹក​នាំ​សហគមន៍ TYPO3 ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ កាល​ពី​គេហទំព័រ​នេះ​ទើប​តែ​បាន​បើក​ដំណើរ​ការ ខ្ញុំ​បាន​ដាក់​អត្ថបទ​មួយ​ស្ដី​អំពី ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​គេហទំព័រ ដែល​មាន​ដូច​ជា៖ WordPress, Joomla!, Drupal និង TYPO3។ នៅ​ក្នុង​កិច្ចសម្ភាស​នេះ បង​វិស័យ ក៏​បាន​លើក​ឡើង​អំពី សហគមន៍ TYPO3 នៅ​កម្ពុជា និង ការ​រីក​ចម្រើន​នៃ TYPO3 នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ជ្រាប​បន្ថែម សូម​អាន​កិច្ច​សម្ភាស​ដូច​ខាង​ក្រោម​នេះ។ ១. តើ​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា ឈ្មោះ TYPO3 បាន​កើត​ឡើង​នៅ​ឆ្នាំ​ណា ហើយ​នរណា​អ្នក​បង្កើត​ដែរ? ប្រព័ន្ធគ្រប់គ្រងមាតិកា…


  • ខាង​ក្រោម​នេះ​គឹ​ជា​អត្ថបទ​ទាំង​១០ ដែល​មាន​ប្រជា​ប្រិយ​ភាព​ប្រចាំ​សប្ដាហ៍​នេះ (១៥/មេសា/២០១១)៖ ការបកប្រែ Toolbar ដោយខ្លួនឯងក្នុង Ms word 2010 កម្មវិធី Khmer Translator បង្កើត​ដោយ​ក្រុម Veayo.com អាច​ប្រើ​បាន​ជាមួយ Google Chrome ហើយ បក​ប្រែ​ពាក្យ​បរទេស​នៅ​លើ Firefox ភ្លាមៗ មក​ជា​ភាសា​ខ្មែរ និយាយជំនួសការសរសេរអត្ថបទជាមួយ Speech Recognition ពុម្ព​អក្សរ Kh MPS Jrung ដោយ ម៉ៅ ពិសិដ្ឋ របៀបប្រើ keyboard លើ screen របៀប​ចែក​រំលែក អត្ថបទ​បង្ហាញ របស់​អ្នក​តាម​រយៈ​វិប​​ដោយ​ប្រើ Power…


  • ពុម្ពអក្សរជ្រុងលក្ខណៈក្បាច់ Kheang 01 ជាពុម្ពអក្សរលីម៉ូន

    ពុម្ពអក្សរជ្រុងលក្ខណៈក្បាច់នេះ ជាការបង្កើតដោយខ្ញុំបាទផ្ទាល់ ប៉ុន្តែជាពុម្ពអក្សរលីម៉ូន ។ ចំពោះការបង្កើតពុម្ពអក្សរនេះ ខ្ញុំឆ្លាក់រូបជាអក្សរមួយៗសិន រួចខ្ញុំបាទយកទៅស្គែនចូលទៅក្នុងកុំព្យូទ័រ ហើយក៏ប្រើកម្មវិធី CorelDraw ដើម្បីគូរជាពុម្ពអក្សរបន្ត ហើយក៏ទៅធ្វើក្នុងកម្មវិធី FontCreator ដើម្បីបង្កើតពុម្ពអក្សរនេះ ។ ពុម្ពអក្សរជ្រុងលក្ខណៈក្បាច់នេះ គឺនឹងអភិវឌ្ឍន៍ជាពុម្ពអក្សរយូនីកូដឆាប់នេះហើយ ។ ទាញយក យើងធ្វើអ្វីដើម្បីខ្មែរ ពិតជាការប្រសើរមែន ។