បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
អីយ៉ា! ពិតជាងាយស្រួលជាងមុនហើយ! នៅពេលនេះកម្មវិធី Khmer Translator ដែលបង្កើតដោយក្រុម Veayo.com អាចដំណើរការបានយ៉ាងស្រួលនៅលើ Google Chrome ហើយ។ កាលមុនទើបតែដំណើរការលើ Firefox និង IE ប៉ុណ្ណោះ។ សូមអរគុណសម្រាប់ការខិតខំអភិវឌ្ឍរបស់ក្រុម Veayo.com ទៅលើកម្មវិធី Khmer Translator មួយនេះ។ លោកអ្នកអាចធ្វើការដំឡើងបាន ដោយចូលទៅក្នុងគេហទំព័រ veayo.com។ សូមទទួលបានភាពរីករាយ និងភាពងាយស្រួលជាមួយកម្មវិធី Khmer Translator ដែលអាចបកប្រែបានច្រើនជាង ៣០ភាសា។ ^_^ បញ្ជាក់៖ កម្មវិធីនេះដើរបាននៅលើ IE 8,9 ; Firefox; Google…
បើតាមព័ត៌មានរបស់ Macotakara បាននិយាយថា Apple បានប្រើប្រាស់ ARM-based A5 chip នៅលើ MacBook Air ក្នុងការសាកល្បង។ នេះបញ្ជាក់អោយឃើញថាក្រុមហ៊ុនកំពុងតែធ្វើការយ៉ាងប្រាកដដើម្បីជំនួសលើ Intel chip. A5 processor គឺកំពុងប្រើប្រាស់នៅលើ iPad 2 ហើយស្គាល់ថាវាប្រើប្រាស់ថាមពលតិចសំរាប់ការការប្រតិបត្ដិការ។ ដោយព្រៀងទៅតាមប្រភពបង្ហាញថា A5 លើ MacBook Air គឹប្រាកដមែន។ ការសាកល្បងនេះការប្រតិបត្តគឺប្រសើរជាងការស្មាន។ ទោះបីយ៉ាងណាក៏ដើយយើងពុំដឹងច្បាសថាការសាកល្បងនេះប្រើប្រាស់ Mac OS X រឺក៏ iOS នៅលើ MacBook Air ប៉ុន្តែ iOS ដូចជាមានផលវិបាកលើការប្រើប្រាស់…
នៅក្នុងកម្មវិធី OpenOffice.org និង LibreOffice មានភ្ជាប់មកស្រេចជាមួយនឹងឧបករណ៍សម្រាប់នាំអត្ថបទចេញជាឯកសារ PDF។ កម្មវិធីការិយាល័យនេះ ស្គាល់ប្រភេទពាក្យសម្ងាត់ចំនួនពីរ៖ ពាក្យសម្ងាត់បើកចំហ (Open Password) ពាក្យសម្ងាត់សិទ្ធិ (Permission Password) របៀបកំណត់៖ ១. នៅពេលអ្នកសរសេរអត្ថបទរួចហើយ សូមចុច File -> Export as PDF.. (ឯកសារ -> នាំចេញជា PDF…) ២. បន្ទាប់មកចុចលើផ្ទាំង Security (សុវត្ថិភាព) ៣. នៅក្នុងទីនោះអ្នកនឹងឃើញប៊ូតុង Set open password… (កំណត់ពាក្យសម្ងាត់បើកចំហ) និង Set permission password……
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ បងប្រុស ម៉ៅ ពិសិដ្ឋ បានចេញផ្សាយដាក់ឲ្យប្រើនូវពុម្ពអក្សរដៃខ្វៀក ហើយមានការពេញនិយមយ៉ាងច្រើនពីសំណាក់បងប្អូនជនជាតិខ្មែរ។ ហើយកាលពីម្សិលមិញនេះ គាត់បានចេញផ្សាយនូវពុម្ពអក្សរប្រភេទថ្មីរបស់គាត់មួយទៀតគឺ Kh MPS Jrung ដែលយើងអាចយកទៅប្រើបានសម្រាប់ធ្វើជាចំណងជើងអត្ថបទ ព្រោះតែពុម្ពអក្សរនេះជាប្រភេទអក្សរដិត។ ហើយអាចប្រើបាននៅក្នុង Photoshop CS3+ ផងដែរ។ លោកអ្នកអាចធ្វើការទាញយកបាននៅ ទីនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូល mpsinfo.wordpress.com។ ពុម្ពអក្សរផ្សេងៗ៖ ពុម្ពអក្សរ ខាវអ៊ីដាង ដោយ ទឹមបឿន ពុម្ពអក្សរដៃខ្វៀក ពុម្ពអក្សរខ្មែរថ្មី ដោយ សុខ ចំរើន ពុម្ពអក្សរ ខ្មែររតនត្រ័យ ដោយ អាង រតនៈ
នៅក្នុង Ubuntu 11.04 ក៏មានកម្មវិធី និងហ្គេមជាច្រើនដែរ មិនចាញ់ Microsoft Windows 7 នោះទេ ។ នៅក្នុងនោះដែរ ក៏មានកម្មវិធីសម្រាប់បំលែងវិដេអូ បានផងដែរ ។ Transmageddon គឺជាកម្មវិធី Video Converter ដែលជាកូដចំហ ជាពិសេសត្រូវបានអភិវឌ្ឍន៍សំរាប់បំលែងវិដេអូ សំរាប់ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀត ។ លក្ខណៈពិសេសនៃកម្មវិធី Transmageddon អាចគាំទ្រដូចខាងក្រោម AVI FLV MP3 FLAC Vorbis DivX5 MPEG 4 Quick Time និងប្រភេទវិដេអូផ្សេងទៀតៗ ។ ដូច្នេះ…
នៅពេលនេះអ្នកអាចធ្វើការទាញយក Firefox 5 Beta បានហើយ។ ដោយចូលទៅកាន់ទីនេះ។ បើអ្នកចង់ធ្វើការតាមដានរាល់ព័ត៌មានចេញផ្សាយនានារបស់ Firefox នោះសូមបំពេញឈ្មោះអ្នកនៅផ្នែកខាងក្រោម ទំព័រដែលផ្ដល់ឲ្យខាងលើនេះ។
កាលពីប៉ុន្មានថ្ងៃមុននេះ Google បានបង្ហាញពីលក្ខណៈពិសេសរបស់ Chrome 13 ដែលអាចធ្វើការលាក់របារ URL។ លក្ខណៈនេះជួយឲ្យយើងអាចមើលទំព័របានឃើញធំទូលាយ។ នៅពេលថ្មីនេះ Mozilla Labs បានផ្សាយពីកម្មវិធីបន្ថែមរបស់ Firefox មួយដែលអាចធ្វើឲ្យលាក់របារ URL បានភ្លាមៗផងដែរ។ លោកអ្នកអាចទាញយកទៅប្រើបាននៅ ទីនេះ។ លក្ខណៈពិសេសមួយនេះនៅក្នុង Firefox មានភាពស្រួលជាងនៅក្នុង Chrome ព្រោះនៅក្នុង Chrome បើចង់ឲ្យឃើញរបារ URL នេះទាល់តែយើងចុចលើ Tab សិន តែបើក្នុង Firefox វិញយើងគ្រាន់តែដាក់ចង្អុលនៅលើ Tab នោះរបារនឹងបង្ហាញឲ្យយើងបានភ្លាមៗតែម្ដង។ ដកស្រង់ចេញពី៖ http://digitizor.com/2011/05/21/firefox-compact-navigation/
Adobe Flash គឺជាកម្មវិធីមួយដែលអាចបង្កើតជារូបគំនូរជីពចល រូបភាព ឬអក្សរមានចលនាទៅតាមចិត្តចង់បានហើយដែលយើងអាចយកទៅប្រើនៅលើ ៖ វ៉ិបសាយ កាត់តជាវីដេអូ បង្កើតជាមេរៀនដែលបង្រៀនតាមកុំព្យូទ័រដោយមានសម្លេង បង្កើតជា Side Show អាចបង្កើតជា Game ជាដើម Adobe Flash មានជំនាន់របស់វាគឺ Macromedia Flash 1.0 ដល់ Macromedia Flash 8.0 ប្រើភាសា ActionScript 1.0 & 2.0 Adobe Flash CS3 (9.0) ប្រើភាសា ActionScript 1.0 & 2.0 និង…
អ្នកតែងតែប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង ធ្វើអោយអ្នកស្រវាំងភ្នែក និងប្រឈបមុខ និងបញ្ហាផ្សេង។ ធម្មតា Screen របស់កុំព្យូទ័អ្នកមានទំហំល្មម ដែលអាចមើលបាន ប៉ន្ដែបើសិនមើលយូរៗទៅវាអាចមានបញ្ហាភ្នែកដែរ ប៉ន្ដែក្នុង Windows 7 យើងអាច ជាអ្នកចង់ពង្រីក Screen ដោយ Magnifier ផងដែរ វាអាចធ្វើអោយយើងងាយស្រួលក្នុងការមើល screen៖ ដោយចូលតាមខាងក្រោម៖ Start > All Programs > Accessories > Ease Of Access > Magnifier ឬក៏អាចូលតាម Start Search ហើយវាយពាក្យ Magnifier លក្ខណប្រើប្រាស់៖ Full-screen…
វាពិតជាងាយស្រួលណាស់ ដោយមិនចាំបាច់ប្រើ Keyboard ក៏បានដែរ អ្នកអាចធ្វើការងារដោយកានិយាយជំនួសការសរសេរអត្ថបទវិញ ដោយគ្រាន់តែ៖ ចូលទៅ Start —> All Program —> Accessories –> Ease of Access —> Windows Speech Recognition ក្នុងករណីអត់ទាន់បានដំឡើងវានិងចេញផ្ទាំងដូចខាងក្រោម៖ សូមធ្វើការដំឡើង និងធ្វើការសាកល្បងជាមួយ microphone របស់លោកអ្នក ហើយចាប់ផ្ដើមដំណើរការ អ្នកអាចនិយាយអ្វីដែលអ្នកសរសេរ នោះវានិងបង្ហាញអក្សរនេះភ្លាប សូមចាំថារាល់ពាក្យដែលអ្នកនិយាយវានិងសរសេរជាភាសាអង់គ្លេស និងអោយត្រូវតាមសូរសម្លេង សូមរីករាយជាមួយ ការសរសេតាមអាននេះ
កាលពីប៉ុន្មានខែមុននេះ Google បានជជែកអំពីការលាក់របារ URL ដែលអាចឲ្យអ្នកប្រើធ្វើការបិទ បើក បានតាមចំណង់ចំណូលចិត្ត។ នៅពេលឥឡូវយើងឃើញថា Google កំពុងតែធ្វើការពិចារណាជាក់លាក់អំពីរឿងនេះ ហើយបានដាក់លក្ខណៈពិសេសនេះទៅក្នុងគ្រោងសំណង់ Canary (Canary build)។ នៅក្នុងកំណែគ្រោងសំណង់ Canary អ្នកប្រើទាំងឡាយ អាចធ្វើឲ្យរបារ URL កំបាំងនៅពេលដែលយើងបើកដំណើរការលក្ខណៈពិសេសនេះ។ នៅពេលលាក់ហើយ បើយើងចង់ឃើញវានោះ គ្រាន់តែចុចលើផ្ទាំងទំព័រណាមួយ នោះរបារ URL នឹងបង្ហាញ តែពេលយើងអូសចង្អុលចេញពីហ្នឹង វានឹងលាក់ទៅវិញ។ ដើម្បីបើកដំណើរការការលាក់របារ URL អ្នកត្រូវមាន Google Chrome កំណែ 13 ឡើងលើ (ដែលអាចទាញយកពី developer channel)។ សូមចូលទៅកាន់…
តើអ្នកធ្វើការងារជាមួយកុំព្យូទ័រយ៉ាងម៉េច បើសិនគ្នាន Keyboard ? ជាធម្មតាអ្នកតែងតែវាយអត្ថបទជាមួយ Keyboard មែនទេ? ក្នុងករណីបន្ទាន់ ហើយខូច Key នៅលើ Keyboard តើអ្នកពិតជាទៅរកទីញ Keyboard មែនទេ? ប៉ន្ដែខ្ញុំមានវិធីមួយ ដោយក្នុង Windows របស់លោកអ្នកក៏មាន Keyboard មួយដែរ គឺ On Screen Keyboard៖ អ្នកអាចទាញ Keyboard មកប្រើលើ Screen ដោយគ្រន់តែចូលទៅ Start —> All Program —> Accessories –> Ease of Access…