បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
—
by
ខ្ជិលលេង Angry Birds ម្ដងមួយវគ្គៗណាស់មែនទេ? ចង់ដឹងពីល្បិចដែរឬទេ? ដោះសោរគ្រប់វគ្គ ជាដំបូងសូមបើកគេហទំព័រសម្រាប់លេង Angry Birds បន្ទាប់មកសូមចុចលើរបារអាសយដ្ឋាន (Address bar) ហើយសូមចម្លងកូដខាងក្រោមទៅជំនួស រួចចុច Enter៖ javascript: var i = 0; while (i<=69) { localStorage.setItem(‘level_star_’+i,’3′); i++; } window.location.reload(); ចាក់សោរគ្រប់វគ្គ អាចដោះសារ ហើយក៏អាចចាក់សោរដែរ។ ដើម្បីចាក់សោរគ្រប់វគ្គ សូមចម្លងកូដខាងក្រោមទៅជំនួសអាសយដ្ឋានគេហទំព័រ រួចចុច Enter៖ javascript: var i = 0; while…
នោះជា wallpaper ថ្មីៗស្អាតៗពី Mac OS X Lion developer preview 3
ការបង្កើតវ៉ិបសាយត្រូវបានចែកជាពីរ គឺ Static Website Dynamic Website Static Website គឺជាការបង្កើតវ៉ិបសាយដោយមិនភ្ជាប់ទៅកាន់ Database ។ Dynamic Website គឺជាការបង្កើតវ៉ិបសាយដោយមានភ្ជាប់ទៅកាន់Database ។ ចំពោះភាសា (Programming) សំរាប់បង្កើតវ៉ិបសាយវិញក៏ចែកជាពីរ Client Script Server Script Client Script គឺជាភាសាសំរាប់បង្កើតវ៉ិបសាយដែលដំណើរបានជាមួយ Web Browser ។ នៅក្នុង Client Script មានភាសាដូចជា HTML, CSS, JavaScript, Ajax, jQuery, mooltool… ចំពោះ Client…
ខាងក្រោមនេះគឺជារូបភាពស្អាតៗក្នុងរឿង Rio ដែលអាចយកមកធ្វើជារូបផ្ទៃក្រោយសម្រាប់ អេក្រង់កុំព្យទ័ររបស់អ្នក។ ក្រៅពីកុំព្យូទ័រអ្នកក៏អាចរើសយកមាត្ររូបសម្រាប់៖ iPhone, iPhone4, iPad ក៏បាន។ សូមចូលទៅកាន់អាសយដ្ឋានទំព័រ ដែលខ្ញុំបង្ហាញនៅខាងក្រោមគេ។ សូមចូលទីនេះ បើអ្នកត្រូវការរូបបន្ថែមទៀត៖ http://rovio-news-assets.angrybirdsgame.com/promo/page.html
ខាងក្រោមនេះគឹជាអត្ថបទទាំង១០ ដែលមានប្រជាប្រិយភាពប្រចាំសប្ដាហ៍នេះ (១៥/មេសា/២០១១)៖ បកប្រែពាក្យបរទេសនៅលើ Firefox ភ្លាមៗ មកជាភាសាខ្មែរ WineHQ តើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទមួយណា ដែលទទួលការពេញនិយមពីសំណាក់អ្នកប្រើ នៅកម្ពុជា? កំពូលអ្នកប្រើកុំព្យូទ័រ គំនូសតាងលំហូរ ស្ដីអំពីប្រភេទអាជ្ញាប័ណ្ណ ពុម្ពអក្សរយូនីកូដខ្មែរថ្មីដោយ សុខ ចំរើន ស្វែងរកកម្មវិធី Jailbreak តាមរយៈ Cydia Search លើគេហទំព័រ បង្ហាញដំណើរការទាញយករបស់ Firefox ក្នុង Launcher របស់ Unity (Ubuntu 11.04) PHP ភ្ជាប់ Connection ទៅកាន់ MySQL ដោយប្រើ MySQLi class អក្សរខ្មែរក្នុង…
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ កិច្ចជួបជុំដែលបង្កើតដោយសហគមន៍វិគីភីឌាភាសាខ្មែរ បានធ្វើឡើងនៅឯ HackerSpace ហើយទទួលបានភាពជោគជ័យយ៉ាងល្អ។ ហើយរាល់កិច្ចជួបជុំ ត្រូវធ្វើឡើងរៀងរាល់ចុងខែ និងចំថ្ងៃចុងសប្ដាហ៍ផងដែរ ដើម្បីឲ្យបងប្អូនដែលជាប់រវល់ការងារនៅថ្ងៃ ចន្ទ ដល់ សៅរ៍ អាចចូលរួមបាន។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១ នេះជំនួបលើកទី៣ នឹងត្រូវធ្វើឡើង ដោយលើកយកប្រធានបទល្អៗមកធ្វើការបង្ហាញ។ ប្រធានបទ៖ រៀបរាប់ពីប្រវត្តិត្រួសៗរបស់វិគីភីឌាខ្មែរ អំពីរបៀបប្រើប្រាស់ ឧបករណ៍សរសេរអត្ថបទ រៀបចំក្រុមសរសេរអត្ថបទតាមផ្នែក ការប្រកាសអំពីការជ្រើសរើសរករូបតំណាងថ្មី ស្វែងរកអ្នកស្ម័គ្រចិត្ត ក្នុងការចូលរួមជួយ សហគមន៍វិគីខ្មែរ មតិកែលម្អនានា ពេលវេលា៖ ២:០០ថ្ងៃត្រង់ ដល់ ៥ល្ងាច កន្លែងចុះឈ្មោះ៖ https://spreadsheets.google.com/spreadsheet/viewform?formkey=dExlSVVRalNqdlBpNGlzNDZvUXVXUUE6MQ ទំព័រព្រឹត្តិការណ៍លើ Facebook៖ http://www.facebook.com/event.php?eid=153096294756135…
WordPress គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលយើងអាចទាញយកទៅដំឡើងប្រើសម្រាប់គេហទំព័ររបស់យើង (http://wordpress.org)។ ក្រៅពីនេះ WordPress បានបង្កើតនូវសេវាកម្មមួយទៀតគឺ WordPress Blog ដែលអនុញ្ញាតឲ្យអ្នករាល់គ្នា ចុះឈ្មោះប្រើធ្វើជាកំណត់ហេតុបណ្ដាញ ដូចជាការសរសេរពីកំណត់ហេតុផ្ទាល់ខ្លួន, ផ្សាយអំពីអ្វីមួយ ដែលយើងអាចធ្វើការចុះឈ្មោះបាននៅ http://wordpress.com ។ Jetpack គឺជាកម្មវិធីបន្ថែមមួយ (Plugin) ដែលបានបង្កើតឡើងសម្រាប់ WordPress ផ្ទាល់ខ្លួន (wordpress.org) ដើម្បីឲ្យ WordPress ផ្ទាល់ខ្លួនរបស់យើងមានលក្ខណៈពិសេសដូចទៅនឹង WordPress Blog។ តើហេតុអីបានយើងចាំបាច់ដំឡើងធ្វើអី? WordPress ផ្ទាល់ខ្លួន ដែលយើងទាញយកទៅដំឡើង មិនមានលក្ខណៈពិសេស៖ ស្ថិតិចូលមើល, តំណខ្លី (shortlink), ការសរសេររូបមន្តគណិត, ផ្ទាំង Twitter, ការចែករំលែក…
លោកអ្នកធ្លាប់បានស្គាល់ហើយកម្មវិធី Wine ដែលបានអនុញ្ញាតិឲ្យកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ អ៊ិចភី (XP) មកដំណើរការលើប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ (Ubuntu)។ ហើយនៅក្នុង Wine ជំនាន់ថ្មីនេះបានភ្ជាប់មកជាមួយនូវកម្មវិធីមួយទៀតដែលបានជួយឲ្យយើងបញ្ចូលល្បែងកម្សាន្តធំៗជាច្រើន ដូចជា ល្បែងកម្សាន្ត World of War Caraft ។ល។ កាលពីជំនាន់មុនលោកអ្នកពិតជាធ្លាប់បានស្គាល់ហើយថាកម្មវិធី Wine មានសមត្ថភាពអាចបញ្ចូលកម្មវិធីរបស់ ប្រព័ន្ធប្រតិបត្តិការ អ៊ិចភី ប៉ុន្តែវាក៏មានការលំបាកមួយចំនួនធំក្នុងការ កំណត់នានា ដើម្បីឲ្យវាដំណើរការបានស្រួល។ ចូលមកដល់ជំនាន់ថ្មីនេះ វាបានភ្ជាប់មកនូវកម្មវិធី (Install an app) និងល្បែងកម្សាន្ត (Install a game) និងកម្មវិធីរចនា (Install a benchmark) ផ្សេងៗទៀតនៅក្នុង…
កាលពីប៉ុន្មានថ្ងៃមុននេះ IT4U បានដាក់ការស្ទង់មតិពីសំណាក់បងប្អូនជនជាតិខ្មែរដែលប្រើ Facebook អំពីប្រព័ន្ធប្រតិបត្តិការដែលពួកគាត់ចូលចិត្ត។ ចំនួនប្រព័ន្ធដែលដាក់ឲ្យជ្រើសរើសមានដូចជា៖ Android iOS Windows Mobile MeeGo Symbian និងប៉ុន្មានផ្សេងទៀត (មើលរូបខាងស្ដាំ) ឃើញថាប្រព័ន្ធ Android មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនជនជាតិខ្មែរ។ ដូច្នេះ Android មិនថាតែពេញនិយមនៅប្រទេសក្រៅទេ សូម្បីតែក្នុងប្រទេសកម្ពុជាក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ។
កាលពីលើកមុនៗ ខ្ញូំបានសរសេរអត្ថបទពីល្បែងកម្សាន្តដែលចម្លងគំរូតាម Angry Birds ដែលមានដូចជា Angry Animals, Angry Alien។ តែនៅពេលនេះ អ្នកអាចលេង Angry Birds ផ្ទាល់តែម្ដងនៅលើកម្មវិធី Google Chrome របស់អ្នក។ រាល់វគ្គលេងនិមួយៗ គឺដូច Angry Birds នៅក្នុងទូរស័ព្ទដែរ។ Angry Birds នេះរូបរាងអ្វីៗគឹលឿន និងស្អាត។ ខ្ញុំបានលេងរួចហើយ ពិតជាសប្បាយ ដូចនៅក្នុងទូរស័ព្ទដែរ។ សូមសាកល្បងលេងទាំងអស់គ្នា។ ចុចទីនេះដើម្បីដំឡើង។ http://digitizor.com/2011/05/12/angry-birds-chrome-2/
Game Boy ជាប្រភេទឧបករណ៍ល្បែងកម្សាន្តម្យ៉ាង ដែលអាចលេងដោយដោតកាសែតចូល។ តែបើយើងមិនបានទិញឧបករណ៍នោះលេងទេ យើងក៏អាចលេងបានតាមរយៈកុំព្យូទ័រយើងដែរ។ នៅលើ Windows យើងប្រើកម្មវិធីឈ្មោះ Visual Boy Advance។ តែចំណែកក្នុង Linux វិញក៏មានកម្មវិធីសម្រាប់លេងដែរ មានឈ្មោះថា VBA-M។ ហើយមានដំណើរការបានយ៉ាងងាយស្រួល។ អ្នកអាចដំឡើងបានតាមរយៈ ទីតាំងផ្ទុក (Repository) របស់ Playdeb។ សូមអនុវត្តតាមខាងក្រោម៖ ១. សូមបើកស្ថានីយបញ្ជា (Terminal) ហើយវាយពាក្យបញ្ជា៖ sudo apt-add-repository “deb http://archive.getdeb.net/ubuntu natty-getdeb games” wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key…
Tibesti Screencaster គឺជាកម្មវិធីមួយសំរាប់ថត Screen ជាវីដេងូនៅក្នុង Ubuntu ដែលអាចប្រៀបធៀបទៅនឹង Classical Xvidcap ផងដែរ ។ ប៉ុន្តែ Tibesti Screencaster ផ្តល់ភាពងាយស្រួលជាង។ មិនតែប៉ុណ្ណោះវាប្រើជាមួយ speaker output និង microphone ទៀតផង ហើយវាអាចគាំទ្រឯកសារវីដេអូជាច្រើនទៀតផង ។ បើនៅក្នុង Microsoft Windows វិញយើងប្រើ camtasia Screent Recorder ឬ bb flashback ក៏បានដែរ ។ លក្ខណៈពិសេសរបស់ Tibesti ១. អាចថតពេញអេក្រង់ ២.…
ចង់ងាយស្រួលក្នុងការបកប្រែពាក្យបរទេស ដែលឃើញក្នុងគេហទំព័រ មកជាភាសាខ្មែរឬ? នៅពេលថ្មីៗនេះគេហទំព័រ Veayo.com បានដាក់ផ្សាយនូវកម្មវិធីបន្ថែម (add-on) មួយថ្មីមានឈ្មោះថា Any Language to Khmer Translator ដែលមានតួនាទីក្នុងការបកប្រែពាក្យបរទេសណាមួយ ដែលយើងឃើញក្នុងគេហទំព័រ មកជាភាសាខ្មែរបានភ្លាមៗ។ កម្មវិធីនេះពិតជាមានភាពងាយស្រួលណាស់ ក្នុងការបកប្រែ ដោយគ្រាន់តែអូសលើពាក្យណាមួយ ហើយចុចខាងស្ដាំលើពាក្យនោះ រួចរើសយក Khmer Dictionary ពេលនោះផ្ទាំងបកប្រែ នឹងលោតមកតែម្ដង។ នេះជាកម្មវិធីថ្មីមួយ ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរទូទៅ ក្នុងការបកប្រែពាក្យដែលគិតថាខ្លួនមិនដឹង ឬដឹងហើយតែមិនច្បាស់។ នាពេលបច្ចុប្បន្ន កម្មវិធីនេះបានចេញដល់កំណែសាកល្បង ១.៣ ហើយ។ អាចដំណើរការបាននៅលើ Firefox ចាប់ពីកំណែ 1.0 – 4.2a1pre…