បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ls – list contents of a directory sudo – “super-user do” (grants administrator rights) cd – change directory aptitude – APT package management system (update, install, remove, search) clear – clear screen chmod – change file access permissions chown –…


  • ក្រុមហ៊ុន Adobe បានប្រកាសនឹងចេញ Creative Suite 5.5 Web Premium ! ដែលបានធ្វើការ mid-cyle upgrade ពី CS5 ។ ចំពោះ Adobe CS 5.5 បានកែប្រែទៅ Flash Professional, Flash Builder, Flash Catalyst និង Dreamweaver ។ ការកែប្រែនៃ Adobe CS 5.5 នេះគឺផ្តោតទៅលើប្រព័ន្ធទូរស័ព្ទ និង Tablet និង cross-development នៃ កម្មវិធី…


  • រូប​ផ្ទៃ​ក្រោយ៖ ទេសភាព​ធម្មជាតិ

    សូម​ចុច​ពាក្យ ទាញ​យក ដើម្បី​ទាញ​យក​កញ្ចប់​រូប​ភាព​ទេសភាព​ធម្មជាតិ​ស្អាត ធ្វើ​ជា​រូប​ផ្ទៃក្រោយ​នៃ​អេក្រង់​ខាង​មុខ​របស់​អ្នក។ 🙂 ទាញយក


  • Cairo Dock បាន​ផ្សាយ​ចេញនូវ​កំណែ​ទី ២.៣.០

    Cairo Dock គឺ​ជា​របារ​ម៉ឺនុយ​ដ៏​ទាន់​សម័យ​មួយ ដែល​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច ដូច​ទៅ​នឹង Docky និង Avant ផង​ដែរ។ របស់​របរ​ដែល​មាន​ក្នុង Cairo Dock ស្រាប់ៗ​នោះ មាន​ដូច​ជា៖ កន្លែង​ផ្ដល់​ដំណឹង (Notification Area) ល្បឿន​បណ្ដាញ (Netspeed) ឧបករណ៍​ត្រួត​ពិនិត្យ​បណ្ដាញ (Network monitor) ឧបករណ៍​គ្រង់​គ្រង​ថាមពល (Power Manager) អាកាស​ធាតុ សីតុណ្ហភាព ឧបករណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ ទ្រនិច​បង្ហាញ​បន្ទះ​វាយ​អក្សរ (Keyboard indicator) ស្ថានីយ​បញ្ជា (Terminal) និង​ជា​ច្រើន​ផ្សេង​ទៀត   នៅ​ពេល​ថ្មីៗ​នេះ Cairo Dock បាន​ផ្សាយ​ចេញ​នូវ​កំណែ​ទី…


  • ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ដោយ សុខ ចំរើន

    អរគុណ​បង​ប្រុស សុខ ចំរើន ដែល​បាន​ផ្ដល់​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ថ្មីនេះ មក​ដាក់​ផ្សាយ​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់។ ពុម្ព​អក្សរ​ដែល​បង​ប្រុស​បាន​ធ្វើ​មាន​ដូច​ជា៖ Khmer Music (ផ្គុំ​ឡើង​ដោយ​សញ្ញា​ភ្លេង) Khmer Arrow (មាន​នូវ​គំនូស​ព្រួញ បង្ហាញ​អំពី​របៀប​នៃ​ការ​សរសេរ​អក្សរ​ខ្មែរ) Khmer Dotted (ជា​ពុម្ព​អក្សរ​មាន​សណ្ឋាន​ចុចៗ​មូលៗ) Khmer Eng (ជា​ពុម្ព​អក្សរ​ដែល​ផ្គុំ​ឡើង​ដោយ​តួ​អក្សរ​អង់គ្លេស) ពុម្ព​អក្សរ​ទាំង​អម្បាល​ម៉ាន​នេះ អាច​ប្រើ​ស្រួល​ជាមួយ​កម្មវិធី​ការិយាល័យ (Microsoft Office, LibreOffice. OpenOffice.org)។ សម្រាប់ Photoshop វិញ​អាច​នឹង​មាន​នៅ​ពេល​ខាង​មុខ។ សូម​មើល​ទៅ​រូប​ខាង​ក្រោម​នេះ៖ លោក​អ្នក​អាច​ទាញ​យក​បាន​តាម ទីនេះ។


  • តាម​ដាន RSS របស់​គេហទំព័រ​នានា​ ជាមួយ Google Reader

    RSS ពាក្យ​ពេញ​គឺ Rich Site Summary ដែល​ជា​ព័ត៌មាន​សង្ខេប​នៃ​អត្ថបទ​នានា​នៅ​ក្នុង​គេហទំព័រ​ណា​មួយ។ នៅ​ក្នុង​គេហទំព័រ​និមួយៗ តែង​មាន RSS ដើម្បី​ឲ្យ​អ្នក​ទស្សនា​ងាយ​ធ្វើ​ការ​តាម​ដាន។ RSS វា​ជា​កូដ​រញ៉េរញ៉ៃ​ តែ​ដើម្បី​អាន​វា​បាន​លុះ​ត្រា​តែ​យើង​មាន​កម្មវិធី​សម្រាប់​បម្លែង​វា។ ដូច​គេហទំព័រ​នេះ​ជា​ដើម សូម​ចូល៖ http://it4ug.net/feed/rss/។ កម្មវិធី​សម្រាប់​បម្លែង RSS ឲ្យ​ងាយ​មើល​មាន​ជា​ច្រើន ដូច​ជា​កម្មវិធី​បន្ថែម​សម្រាប់ WordPress, Joomla! និង​កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ទៀត។ តែ​នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​យក Google Reader ដែល​វា​គឺ​ជា​កម្មវិធី​វិប​មួយ ហើយ​ក៏​ជា​សេវាកម្ម​របស់​ក្រុម​ហ៊ុន Google។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បម្លែង និង អាន​អត្ថបទ​នានា​ដែល​ដក​ចេញ​ពី​គេហទំព័រ​ណា​មួយ ដោយ​ប្រើ RSS។ ដើម្បី​ប្រើ​សេវា​កម្ម​នេះ​បាន លុះ​ត្រា​តែ​អ្នក​មាន​គណនី Gmail សិន។ របៀប​ប្រើ ១. សូម​បើក​អាសយដ្ឋាន៖ http://google.com/reader…


  • ពុម្ព​រូបរាង Kung Fu Panda 2 សម្រាប់ Windows 7

    ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​មួយ​ចំនួន​នៃ​ពុម្ព​រូបរាង Kung Fu Panda 2 សម្រាប់ Windows 7។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ លោក​អ្នក​អាច​ទាញ​យក​បាន​តាម ទីនេះ។



  • Nokia សាក​ល្បង Ovi Maps 3D នៅ​លើ Mac និង PC

    Nokia បាន​ធ្វើ​ការ​សាក​ល្បង Ovi Maps 3D នៅ​លើ Mac និង PC។ លក្ខណៈ 3D ​មាន​រួម​បញ្ចូល​ក្នុង​នោះ​មាន​ដូច​ជា សំណង់​ផ្ទះ, អគារ, ផ្ទៃ​ដី ហើយ​ផែន​ទី​នេះ​ទៀត​សោត​គឹ​ពឹង​ផ្អែក​ទៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធឺណិត (Web Browser)។ ហើយ​កម្មវិធី​រុក​រក​អ៊ីនធឺណិត​ដែល​អាច​ឲ្យ Ovi Maps 3D ដំណើរ​ការ​បាន​នោះ មាន​ដូច​ជា៖ Internet Explorer 7+ Firefox 3.5+ Chrome Safari 5+ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​តែកម្មវិធី​រុក​រក​អ៊ីនធឺណិត​ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ Windows (លើ PC) និង Mac OS X…


  • កម្មវិធី សារត្រា​ខ្មែរ

    សារត្រាជាកម្មវិធីកុំព្យូទ័រមួយប្រភេទដែល បានបង្កើតឡើងមានគំរូតាម Microsoft Notepad ។ នេះគឺ សារត្រាកំណែ 1.0.0.1 ជាកម្មវិធី សារត្រាដែលបានធ្វើកំណែជាលើកដំបូង។ អ្នកបានស្គាល់រួចមកហើយ ពីសារត្រាកំណែ 1.0.0.0 វាជាកម្មវិធីមួយ ដែលបាន បង្កើតឡើងក្រោមទម្រង់ជាភាសាខ្មែរសុទ្ធសាត ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជា ភាសាខ្មែរ ។ ឥលួវនេះយើងមកជួបគ្នាសារជាថ្មីជាមួយសារត្រាកំណែ លើកដំបូង 1.0.0.1 ។ សារត្រាកំណែនេះ នឹងកាន់តែផ្តល់ភាពងាយ ស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកចូលចិត្តប្រើប្រាស់ប្រភេទឯកសារសំងាត់ ។ សារត្រាបានប្រើប្រាស់ Unicode ជា ស្តង់ដារនៃអក្សរ និង Microsoft Windows ជាទីតាំងដំណើរការ ។ ជាមួយសារត្រាកំណែនេះលោកអ្នក នឹងកាន់តែ រីករាយ…


  • ចំពោះ​លោក​អ្នក​ប្រើ Mac OS X ណា​ដែល​ចូល​ចិត្ត​ប្រើ RSS នោះ, សូម​ធ្វើ​ការ​សាក​ល្បង​កម្មវិធី Fresh Feed សម្រាប់​តាម​ដាន​រាល់​ព័ត៌មាន RSS ទាំង​ឡាយ​នៅ​ក្នុង​របារ​ម៉ឺនុយ​របស់ Mac OS X។ ដោយ​គ្រាន់​តែ​ដំឡើង​វា​រួច កំណត់​នូវ​អាសយដ្ឋាន RSS ដែល​អ្នក​ចង់​តាម​ដាន។ កម្មវិធីមួយ​នេះ​អាច​ប្រើ​តែ​នៅ​លើ Mac OS X តែ​ប៉ុណ្ណោះ, ហើយ​អ្នក​អាច​ប្រើ​វា​បាន​ដោយ​ឥត​គិត​ថ្លៃ។ សូម​អាន​បន្ថែម​នៅ៖ Addictive Tips ទាញ​យក​តាម៖ Fresh Feed


  • ប្រសិន​បើ​អ្នក​ចូល​ចិត្ត​លេង Angry Bird នោះ ហើយ​ប្រើ Windows7 ថែម​ទៀត​នោះ អាច​ទាញ​យ​ក​ពុម្ព​រូបរាង​នេះ​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ។ 🙂 សូម​ចុច​តំណ​ភ្ជាប់​ខាង​ក្រោម​ដើម្បី​ទាញ​យក៖ http://www.vikitech.com/windows-7-themes?did=114 ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/make-those-evil-pigs-shake-in-fear-with-the-angry-birds-theme-for-windows-7/4397/


  • រក្សា​ផ្ទាំង​ទាញ​យក​របស់ Firefox កុំ​ឲ្យ​លោត​ចេញ​មក​ក្រៅ

    នៅ​ពេល​នេះ យើង​អាច​គ្រប់​គ្រង​ការ​ទាញ​យក ដោយ​មិន​បាច់​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​លោត​ចេញ​ទេ គឺ​យើង​អាច​គ្រប់​គ្រង​បាន​នៅ​ក្នុង​ទំព័រ​មួយ​ដែល​បាន​មក​ពី​ការ​ដំឡើង​កម្មវិធី​បន្ថែម។ ការ​ដំឡើង​ពិត​ជា​មាន​ភាព​ងាយ​ស្រួល។ ១. សូម​បើក​កម្មវិធី Firefox ហើយ​ចូល​ទៅ​ក្នុង​ទំព័រ ទាញ​យក កម្មវិធី​បន្ថែម (addon) បន្ទាប់​មក​សូម​ស្វែង​រក​កម្មវិធី​បន្ថែម​មួយ​មាន​ឈ្មោះ​ថា៖ Download in Tab (កម្មវិធី​បន្ថែម​នេះ ដំណើរ​ការ​ចាប់​ពី Firefox 2.0 ឡើង​ទៅ) ២. ក្រោយ​ពី​ដំឡើង​រួច​សូម​ចុច​លើ​ម៉ឺនុយ Tools ឬ ប៊ូតុង Firefox (សម្រាប់ Firefox 4) ហើយ​រើស​យក​ពាក្យ Downloads ពេល​នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ទំព័រ​គ្រប់​គ្រង​ការ​ទាញ​យក​ឯកសារ​ហើយ។ (ផ្លូវ​កាត់៖ ctrl+shift+j) ឬ ទាញ​យក​កម្មវិធី​បន្ថែម​ឈ្មោះ Downloads in Tab


  • ពុម្ព​រូបរាង Faenza បាន​បន្ថែម​រូប​តំណាង LibreOffice និង UbuntuOne

    ពុម្ព​រូបរាង Faenza កំណែ ០.៩.២ បាន​បន្ថែម​រូបតំណាង​ថ្មីៗ​ចូល​ថែម​ទៀត ដែល​មាន​ដូច​ជា​រូប​តំណាង LibreOffice និង UbuntuOne និង​រូប​តំណាង​ផ្សេងៗ​ទៀត។ Faenza គឺ​ជា​ពុម្ព​រូបរាង​ដ៏​មាន​ប្រជាប្រិយ​​ភាព​មួយ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​រូបតំណាង​ស្អាត បាន​ធ្វើ​ឲ្យអ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​មាន​ស្រស់​ស្រាយ​ជាមួយ​នឹង Faenza។ Faenza ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ពុម្ព​រូបរាង លំនាំ​ដើម​សម្រាប់ Ubuntu 11.04 Natty និង moonOS ផង​ដែរ។ លោក​អ្នក​អាច​ទាញ​យក​ Faenza បាន​ដោយ​ឥត​គិត​ថ្លៃ។ របៀប​ដំឡើង សូម​បើក​ស្ថានីយ៍​បញ្ជា (Terminal) ហើយ​វាយ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖ [bash] sudo add-apt-repository ppa:tiheum/equinox sudo apt-get update sudo apt-get…


  • វិគី​ជួប​ជុំ លើក​ទី​២ ក្នុង​ទី​ក្រុង​ភ្នំពេញ

    ប្រព្រឹត្តិ​ទៅ​នៅ៖ ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០១១ ពេល​វេលា៖ ២ល្ងាច ដល់ ៥​កន្លះល្ងាច ទីតាំង៖ HackSpace PP (TBC) (ផែន​ទី) តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ​កម្មវិធី៖ http://www.facebook.com/event.php?eid=199154483458221&ref=ts ប្រសិន​បើ​អាច សូម​យក​លេបថប​ទៅ​ម្នាក់​មួយ​ផង       នេះ​ជា​លើក​ទី​២ នៃ​កិច្ច​ជំនួប​រវាងសមាជិក វិគីភីឌា ជា​ភាសា​ខ្មែរ។ មិន​ត្រឹម​តែ សមាជិក ទេ​ដែល​អាច​ចូលរួម​បាន​នោះ គឺ​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ការ​ចង់​ចូលរួម​ជួយ ក៏​អាច​ចូលរួម​បាន​ផង​ដែរ។ កាល​ពី​លើ​ទី​១ ពុំ​សូវ​មាន​អ្នក​ចូលរួម​ច្រើន​នោះ​ទេ (៣នាក់​ប៉ុណ្ណោះ)។ តែ​នៅ​ក្នុង​ពេល​នេះ យើង​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំ​ទូលាយ ជាង​មុន​ដើម្បី​ឲ្យ​សហគមន៍ វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រីក​ចម្រើន​​ប្រកប​ទៅ​ដោយ​អត្ថបទ​ជា​ច្រើន ដែល​ជា​ធនធាន​មេរៀន​ល្អៗ ដែល​អ្នក​ផង​ទាំង​ពួង​អាច​ចូល​មើល​បាន។ គម្រោង​របស់​សហគមន៍…


  • តើ Mac ឬ PC ដែល​ជា​អ្នក​ឈ្នះ? ក្នុង​រូប​ខាង​ក្រោម ត្រូវ​បាន​ស្រង់​យក​រាល់​សមត្ថិភាព​របស់​ភាគី​ទាំង​សង​ខាង 😀


  • នេះ​គ្រាន់​តែ​គន្លឹះ​មួយ ដែល​អាច​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ស្វែង​រក​ជំនាន់​នៃ Windows របស់​អ្នក។ វា​មិន​មែន​ជា​គន្លឹះ​សំខាន់​នោះ​ទេ គ្រាន់​តែ​ជា​របៀប​តូច​មួយ​ប៉ុណ្ណោះ។ ដើម្បី​បង្ហាញ​ដូច​រូប​ខាង​លើ​នោះ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម៖ ១. សូម​បើក regedit ២. សូម​បើក​ថត HKEY_CURRENT_USER រួច​ចុច​លើ​ថត Control Panel បន្ទាប់​មក​ចុច​លើ​ថត Desktop ហើយ​ចុច​ពីរ​ដង registry ឈ្មោះ PaintDesktopVersion ៣. នោះ​នឹង​លេច​ចេញ​ផ្ទាំង​មួយ​មក។ សូម​ប្ដូរ​តម្លៃ (value) ទៅ 1 ៤. ចាប់​ផ្ដើម​កុំព្យូទ័រ​ឡើង​វិញ លោក​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម ប្រសិន​បើ​អ្នក​ចង់​លាក់​វា​វិញ គ្រាន់​តែ​ប្ដូរ​តម្លៃពី 1 ទៅ 0 វិញ​ជា​ការ​ស្រេច។ ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/58298/stupid-geek-tricks-how-to-display-the-windows-version-on-the-desktop/


  • Calculator ឧបករណ៍​គិត​លេខ និង បម្លែង នៅ​លើ Google Chrome

    Calculator គឺ​ជា​កម្មវិធី​បន្ថែម​មួយ ដែល​មាន​សារៈ​ប្រយោជន៍​ណាស់។ ហើយ​វា​ដំណើរ​ការ​នៅ​លើ Google Chrome។ Calculator ក៏​មាន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ផង​ដែរ​ដូច​ជា៖ ស្គាល់​នូវ​អនុគមន៍​ដូច​ជា៖ sin(x), cos(x), sqrt(x), tan(x) ។ល។ និង​អនុគមន៍​ខ្លី/ផ្លូវ​កាត់ ដូច​ជា៖ a^b, a!, #a, a%b ។ ហើយ​យើង​ក៏​អាច​សរសេរ​អនុគមន៍​ផ្ទាល់​ខ្លួន​បាន​ផង​ដែរ JavaScript។ (មើល​រូប​ទី២) ប្រើ​ដោយ​មិន​បាច់​មាន​អ៊ីនធឺណិត។ អាច​ធ្វើការ​បម្លែង​រូបិយវត្ថុ (ប្ដូរ​ប្រាក់) ច្រើន​ជាង​១៤០​រូបិយវត្ថុ។ ដែល​ក្នុង​នោះ​ក៏​មាន​ប្រាក់​រៀល​ខ្មែរ​ផង​ដែរ។ (មើល​រូប​ទី១) អាច​ធ្វើ​ការ​បម្លែង ប្រវែង, ផ្ទៃ​ក្រលា, ល្បឿន, សីតុណ្ហភាព, ទម្ងន់, មាឌ, ម៉ោង, អនុភាព, ថាមពល, សម្ពាធ,…


  • Local Player កម្មវិធី​ចាក់​ចម្រៀង​នៅ​លើ Google Chrome

    Local Player គឺ​ជា​កម្មវិធី​សម្រាប់​ចាក់​ចម្រៀង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធឺណិត Google Chrome ដោយ​មិន​បាច់​មាន​ភ្ជាប់​អ៊ីនធឺណិត​ឡើយ។ ហើយ​វា​មាន​នូវ​លក្ខណៈ​ពិសេស​ដូច​ជា៖ ការ​ចាក់​ឡើង​វិញ​ដដែលៗ (repeat) ការ​រើស​ចម្រៀង​ឆ្លាស់​គ្នាង (shuffle) កំណត់​ពណ៌ ដំឡើង និង បន្ថយ សម្លេង ការ​រើស​ចម្រៀង​ម្ដងៗ​បាន​ច្រើន វា​មាន​ភាព​ងាយ​ស្រួល​នោ​ពេល​ដែល​យើង​ចង់​ស្ដាប់​បទ​ចម្រៀង ដោយ​មិន​បាច់​បើក​កម្មវិធី​ចាក់​ចម្រៀង​មួយទៀត​ទេ គឺ​គ្រាន់​តែ​បើក​កម្មវិធី​នេះ​ដែល​បាន​ដំឡើង​ក្នុង Google Chrome នោះ​អ្នក​នឹង​អាច​ស្ដាប់​ចម្រៀង​បាន​យ៉ាង​ងាយ​ស្រួល ហើយ​ក៏​អាច​ធ្វើ​ការ​បើក​គេហទំព័រ​នានា​ផ្សេង​បាន​ផង​ដែរ។ Local Player មាន​ទំហំ​តូច​តែ​ប៉ុណ្ណោះ មិន​ដល់​១មេ​ផង ហើយ​វា​ដំណើរ​ការ​នៅ​លើ Google Chrome។ យើង​អាច​ទាញ​យក​វា​បាន​នៅ៖ https://chrome.google.com/webstore/detail/chkhjlbdflppmaddpjmjecgdagdljimc?hl=en-US#


  • GetDeb.net

    GetDeb.net គឺ​ជា​គេហទំព័រ​មួយ​ដែល​ផ្ដល់​នូវ​រាល់​កម្មវិធី​កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ​ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu។ ហើយ​ទី​នោះ​ក៏​ជា​ទី​តាំង​ផ្ទុក (Repository) មួយ​ផង​ដែរ។ ហើយ​នៅ​ទី​នោះ​មាន​នូវ​កម្មវិធី​ល្អៗ​ជា​ច្រើន ដូច​ជា៖ ផ្នែក​អ៊ីនធឺណិត ផ្នែក​រចនា​រូប​ភាព ផ្នែកការ​អប់​រំ ផ្នែក​សោតទស្សន៍ ផ្នែក​ការិយាល័យ រដ្ឋបាល ផ្នែក​បង្កើត​កម្មវិធី​កុំព្យូទ័រ ផ្នែក​វិទ្យសាស្ត្រ ឧបករណ៍​ផ្សេងៗ ផ្នែក​វីដេអូ ហើយ​រាល់​កម្មវិធី​នៅ​ទី​នោះ មាន​រៀប​ចំ​សម្រាប់​កំណែ​នៃ Ubuntu និមួយៗ (ចាប់​ពី ៩.១០ ឡើង​ទៅ)។ ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ដំឡើង​កម្មវិធី​ពី​គេហទំព័រ GetDeb.net តាម​រយៈ PPAs ក្នុង​មជ្ឈមណ្ឌល​កម្មវិធី​របស់ Ubuntu បាន​ផង​ដែរ។ ដូច្នេះ​យើង​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល​ដោយ​មិន​បាច់​បើក​គេហទំព័រ​នេះ​ទៀត​ទេ គឺ​គ្រាន​តែ​បើក​មជ្ឈមណ្ឌល​កម្មវិធី​របស់ Ubuntuមក កម្មវិធី​ដែល​មាន​នៅ​ក្នុង GetDeb.net…