បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • តោះ! នាំ​គ្នា​រាប់​ថយ​ក្រោយ

    នៅ​ពេល​នេះ​សហគមន៍ Ubuntu បាន​ផ្សាយ​នូវ​ផ្ទាំង​រូប​រាប់​ថយ​ក្រោយចំនួន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ដែល Ubuntu 11.04 Natty ដាក់​ចេញ​ឲ្យ​ប្រើ​ជា​សាធារណៈ។ ប្រសិន​បើ​អ្នក​ជា​អ្នក​ស្រលាញ់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ នាំ​គ្នា​ដាក់​នូវ​រូប​ដែល​ដូច​នៅ​ផ្នែក​ខាង​ស្ដាំ​ទំព័រ ​ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​អំពី Ubuntu និង ដឹង​អំពី​ថ្ងៃ​ដែល Ubuntu 11.04 Natty ដាក់​ចេញ​ឲ្យ​ប្រើ​ជា​សាធារណៈ និង ឥត​គិត​ថ្លៃ។ អាច​ចូល​ទៅ​រក​កូដ​ដាក់​បាន​នៅ​ក្នុង៖ http://www.ubuntu.com/community/countdown


  • នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ នៅ​ពេល​បើក​គេហទំព័រ​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ Flash ជា​ច្រើន។ ការ​រារាំង​នេះ គឺ​ចង់​សម្ដៅ​ទៅ​លើ​ការ​មិន​បង្ហាញ​នូវ​ឯកសារ​ទាំង​នោះ លុះ​ត្រាតែ​យើង​ចុច​លើ​វា​ទើប​វា​បង្ហាញ។ ដូច្នេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ និង ចង់​ប្រើ​មធ្យោបាយ​នេះ សូម​អនុវត្តិ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ៖ ១. ជា​ដំបូង​សូម​បើក​កម្មវិធី Google Chrome ២. បន្ទាប់​មក​សូម​វាយ about:flags ទៅ​ក្នុង​របារ​អាសយដ្ឋាន ៣. សូម​រក​មើល​នូវ​ពាក្យ Click to play ហើយ​ចុច​បើក​ដំណើរ​ការ (Enable) វា ៤. បន្ទាប់​មក​សូម​ចាប់​ផ្ដើម​កម្មវិធី​ឡើង​វិញ ដោយ​រំកិល​ទៅ​បាត​ក្រោម​នៃ​ទំព័រ about:flags នឹង​ឃើញ​ប៊ូតុង​មួយ ដើម្បី​ចុច​ចាប់​ផ្ដើម​ឡើង​វិញ ៥. បន្ទាប់​មកពី​ចាប់​ផ្ដើម​ឡើង​វិញ​ហើយ សូម​ចូល Tools -> Options ឬ…


  • សម្រាប់​អ្នក​ចូល​ចិត្ត​រឿង​ឈុត​ឆាក​វាយ​ប្រហារ​នោះ នៅ​ពេល​នេះ​អាច​ប្រើ​ពុម្ព​រូបរាង (Theme) ក៏​បាន​ដែរ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 របស់​អ្នក។ ហើយ​ពុម្ព​រូបរាង​នេះ ពេល​ដំឡើង​ហើយ​មាន​ភ្ជាប់​មក​ជាមួយ​ដូច​ជា៖ រូប​ផ្ទៃ​ក្រោយ​ចំនួន២២, រូប​តំណាង​ផ្សេង (icons), សម្លេង, និង​រូប​ចង្អុល (cursor)។ អ្នក​អាច​ទាញ​យក​បាន​តាម​រយៈ​តំណ​ភ្ជាប់​ពីរ​ខាង​ក្រោម៖ http://www.vikitech.com/windows-7-themes?did=105 ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/join-the-battle-in-new-york-city-with-the-crysis-2-theme-for-windows-7/4282/


  • Skype កំណែ 2.2 Beta សម្រាប់​លីនុច

      អីយ៉ា! រង់​ចាំ​យូរ​មក​ហើយ​ទើប​តែ​ចេញ​នូវ​កំណែ​ថ្មី​នេះ។ នៅ​ក្នុង​កំណែ​ថ្មី​នេះ បាន​បង្កើន​នូវ​គុណ​ភាព​សម្លេង, រូបភាព​វីដេអូ, ការ​និយាយ​ទូរស័ព្ទ​បាន​ច្រើន (multiple call) ដូច​នៅ​ពេល​អ្នក​កំពុង​តែ​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​នរណា​ម្នាក់ ស្រាប់​តែ​មាន​ការ​ហៅ​ចូល​ថ្មី​មក ដូច្នេះ​យើង​ក៏​អាច​លើក​ការ​ហៅ​ចូល​នោះ​ក៏​បាន​ដែរ, ឬ យើង​អាច​ផ្អាក​ការ​ហៅ​ទី​១ ហើយ​លើក​ការ​ហៅ​ទី២, ឬ អាច​ឲ្យ​ការ​ហៅ​ទី២ ចូល​និយាយ​ជាមួយ​នឹង​ការ​ហៅ​ទី១​បាន​ផង​ដែរ។


  • បង្កើត​ឯកសារ PDF ចេញ​ពី​ទំព័រ​វែប ជាមួយ Joliprint

    Joliprint គឺ​ជា​កម្មវិធី​វែប​មួយ ដែល​អ្នក​អាច​ប្រើ​វា​ដើម្បី​បម្លែង​ទំព័រ​វែប​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត ទៅ​ជា​ឯកសារ pdf បាន​ភ្លាមៗ ហើយ​លោក​អ្នក​ក៏​អាច​ចែក​រំលែក​ឯកសារ​នោះ​បាន​ផង​ដែរ ទៅ​តាម Facebook, Twitter ជា​ដើម។ ចំណែក​​ឯការ​បម្លែង​វិញ ពិត​ជា​ងាយ​ស្រួល​មែន​ទែន។ មុន​ដំបូង​សូម​ចូល​ទៅ​ក្នុង http://joliprint.com/ បន្ទាប់​មក​សូម​អូស​ប៊ូតុង​ក្នុង​គំនូស​ក្រហម ទៅ​ដាក់​ក្នុង​របារ​កំណត់​ចំណាំ (Bookmark)។ ពេល​អូស​ដាក់​អី​រួច​ហើយ សូម​សាក​ល្បង​បើក​ទំព័រ​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត បន្ទាប់​មក​ចុច​លើ​កំណត់​ចំណាំ​នោះ មួយ​សន្ទុះ​ក្រោយ​មកនឹង​ចេញ Joliprint មក ហើយ​វា​នឹង​ធ្វើ​ការ​បម្លែង​ឲ្យ​អ្នក​ភ្លាមៗ​តែ​ម្ដង។ តែ កម្មវិធី​មួយនេះ មិន​ស្គាល់​យូនីកូដ​ខ្មែរ​នោះ​ទេ ប្រសិន​បើ​យូនីកូដ​អង់គ្លេស​វិញ គឺ​ដើរ​ស្រួល​ណាស់។


  • មាន​ព័ត៌មាន​បាន​ផ្សាយ​ថា Twitter បាន​ផ្សាយ​ចេញ​នូវ​រូបរាង​ទំព័រ​មុខ​ថ្មី ដែល​មាន​ភាព​ទាក់​ទាញ​ជាង​មុន។ តែ​ការ​ពិត​វា​គ្រាន់​តែ​ជា​រូប​ប៉ុណ្ណោះ, សង្ឃឹម​ថា Twitter នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​ឆាប់ៗ​នេះ ខណៈ​ពេល​ដែល​ទំព័រ​អ្នក​ប្រើ​ប្រាស់ បាន​ផ្លាស់​ប្ដូរ​រួច​ទៅ​ហើយ។


  • Firefox ជា​កម្មវិធី​រុក​រក​អ៊ីនធឺណិត ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ។ ខណៈ​ពេល​ដែល​វា​មាន​ភាព​ល្បី​ល្បាញ​នោះ ក៏​មាន​នូវ​កម្មវិធី​ជា​ច្រើន ត្រូវ​បាន​បង្កើត។ តែ​កម្មវិធី​បន្ថែម​ទាំង​នោះ ក៏​មិន​មែន​ផ្ដល់​ផល់​ល្អ​ឲ្យ Firefox ជា​និច្ច​ដែរ គឺ​មាន​កម្មវិធី​មួយ​ចំនួន ដែល​បាន​ធ្វើ​ឲ្យ​ល្បឿន​ដំណើរ​ការ Firefox មាន​សភាព​យឺត ពេល​ខ្លះ​យឺត​មែន​ទែន​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ដែល​រាយ​ឈ្មោះ​កម្មវិធី​បន្ថែម ដែល​បាន​ធ្វើ​ឲ្យ Firefox យឺត៖ ហើយ​អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​នោះ​ គឺ​កម្មវិធី​មួយ​ដែល​ជួយ​ឲ្យ​បើក​គេហទំព័រ​តាម Firefox លឿន បែរ​ជា​ធ្វើ​ឲ្យ Firefox យឺត​ដល់​ទៅ ៣៣% ទៅវិញ។ ប្រសិន​បើ​ក្នុង​ចំណោម​កម្មវិធី​ទាំង​ប៉ុន្មាននេះ ត្រូវ​បាន​ដំឡើង​ក្នុង Firefox របស់​អ្នក​វិញ ដឹង​តែ​បើក​លែង​រួច​ហើយ 😀 យើង​អាច​មើល​បញ្ជី​ពេញលេញ នូវ​ឈ្មោះ​កម្មវិធី​ដែល​ធ្វើ​ឲ្យ Firefox យឺត​នៅ​ក្នុង​នេះ។ ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/57996/ever-wonder-which-firefox-add-ons-slow-you-down-the-most/


  • ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ពេញ​ចិត្ត​និង​ទម្លាប់​ប្រើ Firefox 3 ជាង​នោះ មិន​បាច់​លុប​ Firefox4 ចោល​ទេ។ គ្រាន់​តែ​អនុវត្ត​តាម​ខាង​ក្រោម​នេះ អ្នក​នឹង​ទទួល​បាន​រូប​រាង FF3 សម្រាប់ FF4 របស់​អ្នក​ហើយ។ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម៖ ចំណុច​ចាប់​ផ្ដើម៖ ផ្លាស់​ប្ដូរ​ទីតាំងរបារ URL ទៅ​នៅ​ពី​លើ បន្ទះ​ផ្ទាំង (Tab) យក​មក​វិញ​នូវ​របារ​ម៉ឺនុយ យក​មក​វិញ​នូវ​បន្ទះ​កំណត់​ចំណាំ (Bookmark) រៀប​ចំ​ឡើង​វិញ​នូវ​បន្ទះ​អាសយដ្ឋាន យក​មក​វិញ​នូវ​របារ កម្មវិធី​បន្ថែម/ស្ថានភាព កំណត់​សណ្ឋាន​ផ្នែក​ខាង​លើ ដំបូង​ត្រូវ​ផ្លាស់​ប្ដូរ​ទី​តាំង​របារ URL ទៅ​នៅ​ពី​លើ​បន្ទះ​ផ្ទាំង និង បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​របារ​ម៉ឺនុយ។ ផ្លាស់​ប្ដូរ​របារ URL ទៅ​លើ ដោយ​គ្រាន់​តែ​ដោះ​ជម្រើស Tabs on Top…


  • វចនានុក្រម​អេឡិច​ត្រូនិក​ខ្មែរ ចេញ​ដល់​កំណែ​២.១ ហើយ

    នៅ​ពេល​នេះ វចនានុក្រម​អេឡិចត្រូនិក​ខ្មែរ បាន​ចេញ​ដល់​កំណែ​ទី ២.១ ហើយ។ កំណែ​ថ្មី​នេះ​ពុំ​មាន​បន្ថែមនូវ​ពាក្យ​អ្វី​នោះ​ទេ គឺ​គេ​ធ្វើ​វា​ឡើង​ដើម្បី​ឲ្យ​អាច​ដំណើរ​ការ​ជាមួយ​កុំព្យូទ័រ​ប្រភេទ ៦៤ប៊ីត និង​នៅ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​ដូច​ជា Linux ជា​ដើម។ ហើយ​កំណែ​ថ្មី​នេះ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើ​ភាសា Java ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ប្រើ ត្រូវ​ប្រាកដ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក​មាន​ដំឡើង Sun Java Runtime។ ខ្ញុំ​បាន​សាក​ល្បង​ដំណើរ​ការ​កម្មវិធី​នេះ​ជាមួយ moonOS រួច​មក​ហើយ គឺ​ថា​វា​ដំណើរ​ការ​បាន​ស្រួល តែ​ពុំ​សូវ​ជា​លឿន​ប៉ុន្មាន​នោះទេ។ យើង​អាច​ទាញ​យក​ទៅ​ប្រើ​បាន​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖ ទាញ​យក http://www.box.net/shared/4d50v7doa4 (ប្រសិន​បើ​អ្នក​មាន​ដំឡើង Java រួច) http://www.box.net/shared/8mrhncoul4 (ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ដំឡើង Java) របៀប​ដំឡើង ប្រសិន​បើ​អ្នក​ប្រើ Windows ហើយ​មិន​ទាន់​មាន​ដំឡើង Java នោះ​សូម​ចុច​លើ​តំណ​ភ្ជាប់​ទី​២ ដែល​នៅ​ក្នុង​នោះ​មាន​ឯកសារ​សម្រាប់​ដំឡើង…


  • pykhmer.org

    Pyខ្មែរ ជា​ក្រុម​អ្នក​ប្រើ​ប្រាស់​ភាសា ផាយថុន នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កើត​បាន​យូរ​គួរ​សម​ដែរ​ហើយ។ គេហទំព័រ pykhmer.org គឺ​ជា​គេហទំព័រ​ផ្ទាល់​របស់​ក្រុម Pyខ្មែរ ដែល​នៅ​ទី​នោះ​មាន​អត្ថបទ​ល្អៗ​ដូច​ជា៖ មេរៀន​អំពី​ភាសា​ផាយថុន វេទិកា​ពិភាក្សា ទ្រឹស្ដី លំហាត់ ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​អ្វី​អំពី​ភាសា ផាយថុន លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​វេទិកា​នៅ​ទី​នោះ ដើម្បី​សួរ​សំនួរ​របស់​អ្នក បន្ទាប់​មក​សមាជិក​នៅ​ក្នុង​ក្រុម នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា និង​បក​ស្រាយ​ចម្ងល់​របស់​អ្នក។ ផាយថុន ពុំ​សូវ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា, តែ​នៅ​ប៉ែក​អឺរ៉ុប​វិញ គឺ​គេ​ពេញ​និយម​នឹង​ភាសា​នេះណាស់ ក៏​ដោយ​សារ​តែ​ភាសា​នេះ មាន​លក្ខណៈ​ងាយ​ស្រួល​រៀន, មាន​សណ្ដាប់​ធ្នាប់, កំណត់​កូដ​និមួយៗ បាន​ជាក់​លាក់​ល្អ។ នៅ​ពេល​បច្ចុប្បន្ន ផាយថុន មាន​កំណែ​២ ដែល​កំណែ​ទាំង​ពីរ​នោះ មាន​លក្ខណៈ​សរសេរ​និង​ប្រើ​ប្រាស់​ខុស​គ្នា គឺ ២.៧ និង ៣.១។ កំណែ…


  • លេង Angry Animal ដែល​ចម្លង​គំរូ​ចេញ​ពី Angry Bird

    Angry Bird គឺ​ជា​ល្បែង​កម្សាន្ត​មួយ ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង iPhone។ ទើប​មក​ដល់​ពេល​នេះ មាន​ក្រុម ‘Flash Ninja Clan’ បាន​បង្កើត​នូវ​ហ្គេម​មួយ​ថ្មី​មាន​ឈ្មោះ​ថា Angry Animal ដែល​ចម្លង​គំរូ​ចេញ​ពី Angry Bird។ Angry Animal អាច​លេង​បាន​ទាំងនៅ​ក្នុង កម្មវិធី​រុក​រក​វែប និង នៅ​ក្រៅ​បណ្ដាញ (Offline) ដែល​ការ​លេង​នៅ​ក្រៅ​បណ្ដាញ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Zarko Zivanov។ ដើម្បី​លេង​នៅ​ក្នុង​កម្មវិធី​រុក​រក​វែប យើង​អាច​ចូល​បាន​តាម៖ http://www.flashninjaclan.com/zzz5813_Angry_Animals.php ឬ http://www.flashninjaclan.com/games2/angryanimals/angryanimals.swf ហើយ​ប្រសិន​បើ​អ្នក​ចង់​លេង​នៅ​ក្រៅ​បណ្ដាញ (Offline) សម្រាប់ Ubuntu សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម៖ setupangryanimals.sh សូម​រក្សា​ទុក​ឯកសារ​ខាង​លើ​ជា​ប្រភេទ .sh។ បន្ទាប់​មក​សូម​អនុញ្ញាត​ឲ្យ​ឯកសារ​នោះ អាច​ប្រតិបត្តិការ​កូដ​ដូច​ទៅ​នឹង​កម្មវិធី (Allow executing…


  • នៅ​ក្នុង Windows8 លោក​អ្នក​នឹង​ទទួល​បាន​នូវ​កម្មវិធី​អាន​ឯកសារ PDF ថ្មី​មួយ ដែល​ប្រើ​នូវ​បច្ចេកវិទ្យា AppX, កម្មវិធី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Modern Reader ឬ កម្មវិធី​អាន​ទំនើប។ បច្ចេកវិទ្យា AppX បាន​ធ្វើ​ឲ្យ កម្មវិធី​អាន​ទំនើប​ នេះ​មាន​លក្ខណៈ​ពិសេស​និង​មាន​សារៈ​សំខាន់។ ជាក់​ស្ដែង​កម្មវិធី​នេះ អាច​ក្លាយ​ទៅ​ជា​កម្មវិធី​ពេញ​និយម​សម្រាប់ AppX។ តើ​អ្វី​ទៅ​គឺ​ជា​បច្ចេកវិទ្យា AppX? បើ​តាម​សម្ដី​របស់​លោក Paul Thurrott «AppX គឺ​ជា​កញ្ចប់​កម្មវិធី​ម៉ូដែល​ថ្មី នៅ​ក្នុង Windows8 ហើយ​វា​ស្ទើរ​តែ​ដូច​ទៅ​នឹង​កញ្ចប់​កម្មវិធី​របស់ Windows Phone 7 ទៅ​ហើយ។» ដូច្នេះ​នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​កម្មវិធី​អាច​ដំណើរ​ការ​បាន​ទាំង​នៅ​លើ Windows 8 និង WP7។ សូម​មើល​រូប​មួយ​ចំនួន…


  • ផ្ទាំង​ស្វាគមន៍ ឬ Welcome Screen (ជា​ការ​សាក​ល្បង) ដែល​ធ្វើ​ឡើង​សម្រាប់ Windows 8 មាន​សណ្ឋាន​ប្រហាក់​ប្រហែល​ទៅ​នឹងផ្ទាំង​ពេល​ចាក់​សោរ (Lock Screen) របស់ Windows Phone 7។ ផ្ទាំង​ស្វាគមន៍​ថ្មី​ដែល​ដាក់​បញ្ចូល​ក្នុង Windows 8 នេះ យើង​អាច​ផ្លាស់​ប្ដូរ​បាន​ដូច​ជា​រូប​ផ្ទៃ​ក្រោយ, ការ​បង្ហាញ​កាល​បរិច្ឆេទ និង​រូប​បង្ហាញ​អំពី​ថាមពល​ថ្ម ជា​ដើម។ នៅ​ពេល​បន្ទាប់​មក​ទៀត នឹង​មាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អាច​ឲ្យ​ដំណើរ​ការ​ស្រួល​ទាំង​នៅ​លើ ក្ដារTablet ថែមទៀត​ផង។ ដក​ស្រង់​ចេញ​ពី ៖http://www.winsupersite.com/article/windows-7/windows-8-secrets-welcome-screen-130065


  • នេះ​ជា​គម្រោង​ថ្មី​មួយ ដែល​បង្កើត​ឡើង​ដូច​ទៅ​នឹង​គេហទំព័រ​មួយ​ចំនួនដូច​ជា http://stackoverflow.com/ ដែល​គេ​ធ្វើ​ឡើង​ជា​​សហគមន៍​មួយ ដើម្បី​សួរ​សំនួរ និង ឆ្លើយ​ចម្លើយ។ ដោយ​គម្រោង​នោះ គេ​ត្រូវ​បាន​បង្កើត​ឡើង​ដែល​អាច​ប្រើ​បាន​ជា​អន្តរជាតិ តែ​គម្រោង Samnour.net គឺ​បង្កើត​ឡើង​សម្រាប់​ប្រជាជន​ខ្មែរ ដែល​យើង​អាច​សួរ​សំនួរ​ជា​ភាសា​ខ្មែរ។ យើង​អាច​ចូល​រួម​បាន​ដោយ​ឥត​គិត​ថ្លៃ។ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង បាន​ប្រហែល​១​សប្ដាហ៍ ហើយ​យើង​អាច​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ធម្មតា ហើយ​អាច​សួរ​សំនួរ​ផ្សេងៗ ដែល​ជា​ចម្ងល់​របស់​អ្នក។ សង្ឃឹម​ថា នៅ​ទី​នោះ​នៅ​ពេល​ខាង​មុខ​នឹងសម្បូរ​ទៅ​ដោយសំនួរ និង ចម្លើយ​ដែល​ទាក់​ទង​នឹង វប្បធម៌, បច្ចេកវិទ្យា, និង​ទូទៅ​ផ្សេងៗ​ទៀត។ យើង​អាច​ចូល​ទៅ​ទស្សនា​បាន​តាមនៅ​ក្នុង http://samnour.net/


  • ខាង​ក្រោម​នេះ​គឺ​ជា​រូប​ផ្ទៃ​ក្រោយ​ស្អាតៗ​សម្រាប់ Ubuntu៖ លោក​អ្នក​អាច​រក​បាន​រូប​ផ្ទៃ​ក្រោយ​ស្អាតៗ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីនេះ៖ http://www.howtogeek.com/57721/desktop-fun-ubuntu-wallpaper-collection-series-2/ http://www.howtogeek.com/tag/desktop-fun/ http://www.howtogeek.com/howto/17118/desktop-fun-21-cool-ubuntu-wallpapers/


  • ថ្ងៃ​នេះ​ខ្ញុំ​សូម​ពាំនាំ​មក​នូវ​គេហទំព័រ​មួយ ដែល​ជាគេហទំព័រ​មាន​ប្រយោជន៍ និង​ល្អ សម្រាប់​អ្នក​រៀន​វាយ​អក្សរ (Typing)។ ព្រោះ​នៅ​ទីនោះ​មាន​ទៅ​ដោយ ល្បែង​កម្សាន្ត​វាយ​អក្សរ, ការ​ប្រកួត​ប្រជែង​វាយ​អក្សរ, កម្មវិធី​វាយ​អក្សរ, និង​មាន​អំពី​បច្ចេកទេស​នៃ​ការ​វាយ​អក្សរ​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត យើង​អាច​ទាញ​យក​កម្មវិធី Rapid Typing បាន​នៅ​ក្នុង​ទំព័រ​នេះ៖ http://www.rapidtyping.com/downloads.html ។ សូម​រីករាយជាមួយ​នឹង​កម្មវិធី​នេះ។


  • ធ្វើ​បែប​នេះ គឺ​យើង​សម្រាប់​បង្កប់​ពុម្អ​អក្សរ​ទៅ​ក្នុង​គេហទំព័រ​របស់​យើង ដើម្បី​ឲ្យ​កុំព្យូទ័រ​ដែល​មិន​មាន​ដំឡើង​ខ្មែរ​យូនីកូដ អាច​អាន​គេហទំព័រ​ដែល​ប្រើ​យូនីកូដ​ខ្មែរបាន។ យើង​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ៖ http://www.google.com/webfonts?subset=khmer ដើម្បី​រើស​យក​ពុម្ព​អក្សរ​ទាំង​១៩ ដែលលោក ដាញ់ ហុង ទើប​តែ​បន្ថែម​នៅ​ពេល​ថ្មីៗ​នេះ។ យើង​អាច​ប្រើ​សេវាកម្ម​នេះ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ ខ្ញុំ​នឹង​ប្រាប់​ខ្លីៗ អំពី​របៀប​ដំណើរ​ការ​ពុម្ព​អក្សរ​ទាំង​នោះ នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។ ដូច្នេះ​សូម​អនុវត្ត​តាម​កូដ​ខាង​ក្រោម៖ ១. សូម​បើក​អាសយដ្ឋាន​គេហទំព័រ​ខាង​លើ បន្ទាប់​មក​រើស​យក​ពុម្ព​អក្សរ​ណា​មួយ​ដែល​អ្នក​ចង់​បាន បន្ទាប់​ពី​ចូល​ទៅ​ក្នុង​ទំព័រ​នៃ​ពុម្ព​អក្សរ​ដែល​អ្នក​បាន​រើស​ហើយ សូម​ចុច​លើ​ពាក្យ “Use this font” បន្ទាប់​មក​សូម​ចម្លង​កូដ​ដែល​គេ​ឲ្យ​នៅ​ពី​ក្រោម​ប្រយោគ “Use this font on your webpages”។ សូម​ចម្លង​កូដ​នោះ​ទៅ​ដាក់​នៅ​ក្រោម​ស្លាក (tag) <head>។ ឧទាហរណ៍​ដូច​ខាង​ក្រោម៖ <!DOCTYPE html> <html> <head> <meta charset=”utf-8″…


  • តាម​ពិត​វា​មិន​មែន​ជា​រឿង​សម្ងាត់​អ្វី​នោះ​ទេ តែ​អ្នក​ដែល​ប្រើ​ទូទៅ​មិនដែល​ចាប់​អារម្មណ៍​អំពី​រឿង​នេះសោះ។ ព្រោះ​សំខាន់​ឲ្យ​តែ​ប្រើ​បាន​ស្រួល​ទៅ​បាន​ហើយ។ ពេល​យើង​ដំឡើងកម្មវិធី​នេះ​ឡើង​ភ្លាម វា​នឹង​បញ្ចូល​នូវ​រូបតំណាង​ពណ៌​មាស​ឲ្យ​យើង​ស្រាប់​តែ​ម្ដង។ ដូច្នេះ​ប្រសិន​បើ​យើង​ចង់​ប្ដូរ​ពី​រូបតំណាង​ធម្មតា​ទៅ ពណ៌​មាស នោះ​សូម​ធ្វើ​ដូច​ខាង​ក្រោម 🙂 ៖ ១. សូម​ចុច​ខាង​ស្ដាំលើ​រូបតំណាង Google ធម្មតា​នៅ​លើ​អេក្រង់​ខាង​មុខ (Desktop) ហើយ​រើស​យក Properties ហើយ​ចុច​លើ​ប៊ូតុង Change Icon… ២. នៅ​ក្នុង​ផ្ទាំងប្ដូរ​រូបតំណាង​នោះ អ្នក​នឹង​ឃើញ​នូវ​រូបតំណាង​មួយ​ចំនួន​ដូច​ខាង​ក្រោម បន្ទាប់​មក​រើស​យក​រូប​ពណ៌​មាស​៖ ៣. ជា​ចុង​ក្រោយ​អ្នក​គួរ​តែ​ទាញ​រូបតំណាង​ពណ៌​មាស​នោះ ទៅ​ដាក់​ក្នុង​របារ​បាត គឺ​ពិត​ជា​ស្អាត៖ សូមរីករាយ​ជាមួយ​នឹង​ការ​អនុវត្ត​នេះ 😉


  • ប្រសិន​បើ​អ្នក​ចង់​បង្កើត​បណ្ដាញ​សង្គម​ដែល​ល្អ​មួយ ខ្ញុំ​សូម​ណែនាំ​កម្មវិធី​វែប​មួយ​នេះ​ទៅ​អ្នក កាល​ពី​អត្ថបទ​មុន​ខ្ញុំ​បាន​រៀប​រាប់​អំពី អ្វី​ទៅ​គឺ​ជា BuddyPress ដែល​ប្រើ​ជា​កម្មវិធី​បន្ថែម​នៅ​ក្នុង WordPress។ តែ​ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​កម្មវិធី​វែប​មួយប្រភេទ​ទៀត ដែល​មុខងារ​របស់​វា​គឺ ជា​កម្មវិធី​បណ្ដាញ​សង្គម​សុទ្ធ​តែ​ម្ដង មិន​មែន​ជា​កម្មវិធី​សម្រាប់​ដំឡើង​នៅ​ក្នុង​អ្វី​នោះ​ទេ។ កម្មវិធី​ដែល​ខ្ញុំ​នឹង​រៀប​រាប់​នោះ​គឺ Elgg ដែល​វា​គឺ​ជា​កម្មវិធី​បណ្ដាញ​សង្គម​អ៊ីនធឺណិត ដែល​មាន​ប្រជាប្រិយ​ភាព នៅ​ក្នុង​ពិភព​កម្មវិធី​វែប​កូដ​បើក​ចំហ។ កម្មវិធី​នេះ​ទៀត​សោត​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ តែ​មិន​ទាន់​ពេញ​លេញ​នោះ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​បក​ប្រែ​នៅ​ឡើយ។ កម្មវិធី​វែប​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​និង​ផ្ដើម​គំនិត​បង្កើត​ដោយ​លោក Dave Tosh និង Ben Werdmuller នៅ​ក្នុង​ឆ្នាំ​២០០៤។ យើង​អាច​ទាញ​យក​វា​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ព្រោះ​តែ​វា​ជា​កម្មវិធី​វែប​កូដ​បើក​ចំហ។ elgg ជា​កម្មវិធី​បណ្ដាញ​សង្គម​ដ៏​សម្បូរបែប​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង BuddyPress របស់ WordPress ទៅ​ទៀត។ ពេល​ដំឡើង​មក​ភ្លាម​វាមាន​ភ្ជាប់​មក​នូវ​កម្មវិធី​បន្ថែម​មួយ​ចំនួន​ដូច​ជា៖ ក្រុម ប្លក់ ទំព័រ…


  • ល្បែង​កម្សាន្ត​នេះ ពី​មុន​យើង​ធ្លាប់​តែ​លេង​តាម​រយៈ កាសែត ឬ តាម​ទូ តែ​បាញ់​ទា។ តែ​ល្បែង​នេះ​វិញ គេ​បង្កើត​ឲ្យ​យើង​បាញ់​ឆ្កែ​ដែល​ប្រមាញ់​ទា​វិញ​ម្ដង។ 😀 សូម​លេង​សប្បាយ​ទាំង​អស់​គ្នា។ ដើម្បី លេង​សូម​ចុច​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖ http://www.i-mockery.com/minimocks/duckhunt/