បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • វា​ជា​រឿង​ប្រសើរ​សម្រាប់​អ្នក​ប្រើ iPad ដែល​ជា​ផលិត​ផល​របស់ Apple អាច​ប្រើ​នូវ​កម្មវិធី Photoshop នៅ​លើ​នោះ​បាន។ ហើយ​លក្ខណៈ​ពិសេស​របស់​វា​អាច​នឹង​មាន​ដូច Photoshop សម្រាប់​កុំព្យូទ័រអ៊ីចឹង ហើយ​ប្រហែល​ជា​មាន​ការ​កែច្នៃ​នូវ​លក្ខណៈ​ផ្សេងៗ​ទៀត។ នេះ​គ្រាន់​តែ​ជា​ការដាក់​បង្ហាញ​របស់​ក្រុម​ហ៊ុន Adobe ទេ ក៏​ព្រោះ​តែ​កម្មវិធី​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៅ​ឡើយ។ ដក​ស្រង់​ចេញ​ខ្លះៗ​ចេញ​ពី៖ http://www.photographybay.com/2011/03/30/photoshop-for-ipad-live-demo/


  • ក្រោយ​ពី​ចេញ​កំណែ​សាក​ល្បង Alpha ចំនួន​៣លើក​មក នៅ​ពេល​នេះ Ubuntu បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នូវ​កំណែ​សាក​ល្បង Beta 1 ដែល​ក្នុង​នោះ​មាន​នូវ​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន ដូច​ជា៖ ១. កញ្ចប់​ឯកសារ​កម្មវិធី​ដែល​ភ្ជាប់​មក​ជា​មួយ៖ Ubuntu 11.04 beta 1 ភ្ជាប់​មក​ជាមួយ​នឹង ខឺនែល 2.6.38 Xserver 1.10 Gnome 2.32.1 Shotwell 0.9 Firefox 4.0 RC2 (ជា​កំណែ​ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នកម្ម​ទៅ​កំណែ​ចុង​ក្រោយ​ទេ តែ​យ៉ាង​ណា RC2 ក៏​មាន​លក្ខណៈ​រូបរាង​ដូច​ទៅ​នឹង​កំណែ​ចុង​ក្រោយ​ដែរ) LibreOffice 3.3.2 Banshee 1.9.5 Evolution 2.32.2 Nautilus 2.32.2.1.…


  • ដើម្បី​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​អេក្រង់​ភ្ជាប់​ចូល មាន​វិធី​ចំនួន​ពីរ ដែល​យើង​អាច​ធ្វើ​បាន៖ ១. ប្ដូរ​តាម​ពាក្យ​​បញ្ជា និង ផ្ទាំង Appearance Preference សូម​បើក​ស្ថានីយ៍​បញ្ជា (Terminal) ហើយ​វាយ៖ sudo cp /usr/share/applications/gnome-appearance-properties.desktop /usr/share/gdm/autostart/LoginWindow បន្ទាប់​មក​សូម​ភ្ជាប់​ចេញ (Logout)។ នៅ​​ពេល​នោះ​យើង​នឹង​ឃើញ​ផ្ទាំង​មួយ​បើក​ចេញ​មក ដែល​វា​ជា​ផ្ទាំង Appearance Preference។ នៅ​ទីនោះ​យើង​អាច​ប្ដូរ​រូប​ផ្ទៃ​ក្រោយ, ប្ដូរ​រូប​រាង​ប្រអប់​ភ្ជាប់​ចូល និង​ផ្សេងៗ​ទៀត ដែល​មាន​នៅ​ក្នុង​ផ្ទាំង​នោះ។ ក្រោយ​ពី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រួច​ហើយ យើង​ត្រូវ​បិទ​ផ្ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​បើក​ឡើង​ជា​រៀង​រាល់​ពេលភ្ជាប់​ចូល។ ដើម្បី​បិទ​សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម៖ sudo unlink /usr/share/gdm/autostart/LoginWindow/gnome-appearance-properties.desktop ប្រសិន​បើ​អ្នក​ចង់​ប្ដូរ​ទៀត លោក​អ្នក​អាច​ធ្វើ​ពី​ដើម​មក​វិញ​ជា​ការ​ស្រេច។ ២. ធ្វើ​ការ​ប្ដូរ​តាម​រយៈ Ubuntu Tweak សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ…


  • រូបភាព៖ OMG Ubuntu! HTML5 គឺ​ជា​កំណែ​ថ្មី​នៃ HTML។ ដែល​វា​មាន​សមត្ថភាព​លេង​ចម្រៀង, លេង​វីដេអូ​ជា​ដើម។ ហើយ​នេះ​គឺ​ជា​កម្មវិធី​មួយ​ដែល​សរសេរ​ឡើង​ដោយ​ប្រើ HTML5 ជាមួយ​នឹង JavaScript។ អ្វី​ដែល​យើង​អាច​ប្រើ​ជាមួយ​កម្មវិធី​នេះ​គឺ ការ​ចាក់​ចម្រៀង​ពី​ក្នុង​ថាស​រឹង(Hard Disk) ផ្ទាល់​របស់​អ្នក, ប្រើ​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធឺណិត, លេង​ចម្រៀង​នៅ​ក្នុង​ថត​ឯកសារ​ណា​មួយ។ ក៏ប៉ុន្តែ​វា​នៅ​មាន​បញ្ហាខ្លះៗ នៅ​ពេល​បើក​ថត​ឯកសារ​នោះ ដើម្បី​លេង​ចម្រៀង។ យើង​អាច​ចូល​ប្រើ​វា​បាន​តាម​រយ៖ http://antimatter15.github.com/player/player.html តែ​វា​មិន​ទាន់​ដំណើរ​ការ​បាន​រលូន​នោះ​ទេ។ ដក​ស្រង់​ចេញ​ពី៖ http://www.omgubuntu.co.uk/2011/03/html5-browser-based-media-player-plays-your-mp3s-works-offline


  • ដំបូង​ខ្ញុំ​សុំ​ពន្យល់​ថា អ្វី​ទៅ​គឺ​ជា​ម៉ាស៊ីន​សិប្បនិមិត្ត។ ម៉ាស៊ីន​សិប្បនិមិត្ត​គឺ​ជា​ប្រភេទ​ម៉ាស៊ីន​ក្លែង​បន្លំ ដែល​គេ​ដំឡើង​វា​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង ក្នុង​គោល​បំណង​សាក​ល្បង​ប្រើ។ ឧទាហរណ៍​ថា​យើង​សព្វ​ថ្ងៃ​នេះ​កំពុង​ប្រើ Windows7។ ក្រោយ​មក​ទៀត​ស្រាប់​តែ​យើង​ចង់​សាក​ប្រើ moonOS ហើយ​យើង​ខ្ជិល​ចែក​កន្លែង​ក្នុងថាស​រឹង(Hard Disk) ដើម្បី​ដំឡើង​នោះ គឺ​យើង​ត្រូវ​មាន​កម្មវិធី​មួយ​នៅ​ក្នុង Windows7 ដើម្បី​ដំឡើង moonOS សាក។ ម៉ាស៊ីន​សិប្បនិមិត្ត ត្រូវ​បាន​គេ​បង្កើត​ឡើង​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង​ម៉ាស៊ីន​ពិត​ដែរ។ ដូច​ជា៖ RAM, ទំហំ​ថាស​រឹង, រន្ធ USB, Bluetooth, និង ផ្សេងៗ​ទៀត។ ហើយ​លក្ខណៈ​សម្បត្តិ​នេះ​ទៀត​សោត យើង​អាច​កែ​សម្រួល​វា​បាន និង​អាច​សម្រប​វា​ទៅ​តាម​តម្រូវ​ការ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ត្រូវ​ដំឡើង​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត។ ការ​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ វា​មិន​ប៉ះ​ពាល់​ដល់​ការ​ចែក​ទីកន្លែង​ផ្ទុក​នៅ​ក្នុង​ថាស​រឹង​នោះ​ទេ។ ពេល​យើង​ចាប់​ផ្ដើម​ដំឡើង​នោះ គេ​នឹង​សួរ​យើង​អំពី​ទី​កន្លែង​ផ្ទុក​ឯកសារ​មួយ ដែល​ឯកសារ​នោះ​គឺ​ជា​ថាស​រឹង​សិប្បនិមិត្ត​ផង​ដែរ។ ដើម្បី​ដំឡើង​បាន លុះ​ត្រា​តែ​យើង​មាន​ឯកសារ *.iso ដែល​យើង​អាច​ទាញ​យក​បាន​ពី​គេហទំព័រ​របស់ប្រព័ន្ធប្រតិបត្តិការ​និមួយៗ។ កម្មវិធី​សម្រាប់​ដំឡើង​ម៉ាស៊ីនសិប្បនិមិត្ត​មាន​ដូច​ជា៖…


  • Blender កម្មវិធី​រចនា​រូប 3D

    Blender គឺ​ជា​កម្មវិធី​រចនា​រូប 3D ដែល​មាន​ទំហំ​តូច តែ​សមត្ថភាព​របស់​វា​ខ្ពស់​ណាស់។ រូប​ដែល​គូស​ចេញ​ពី Blender គឺ​ប្រកប​ដោយ​ភាព​ស្អាត និង ផុសៗ​ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ។ រឿង​មួយចំនួន បាន​ប្រើ​ប្រាស់​កម្មវិធី Blender ដើម្បី​ផលិត​រឿង 3D របស់​ពួក​គេ។ ហើយ​រឿង​ដែល​បាន​យក Blender ទៅ​ធ្វើ​នោះ​មាន​ដូច​ជា៖ Big Buck Bunny (ឆ្នាំ២០០៨) Elephant Dream (ឆ្នាំ​២០០៦) Yo Frankie! (ឆ្នាំ​២០០៨) Sintel (ឆ្នាំ​២០១០) Kajimba (ឆ្នាំ​២០០៩) Lightouse (ឆ្នា​២០០៨) Project London (ឆ្នាំ​២០០៩) Murnau the Vampire…


  • លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពាក្យ បណ្ដាញ​សង្គម (Social Network) ហើយ។ ដែល​មាន​ដូច​ជា Facebook ជា​ដើម ដែល​ជា​បណ្ដាញ​សង្គម​ក៏​ធំ​មួយ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត។ ដោយ​ឡែក ប្រសិន​បើ​យើង​ចង់​បង្កើត​នូវ​បណ្ដាញ​សង្គម​មួយ សម្រាប់​ប្រើ​ជាមួយ​មិត្ត​ភក្តិ ឬ ក្រុម​គ្រួសារ ឬ ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​នោះ យើង​ក៏​អាច​បង្កើត​បាន​ដែរ។ ខ្ញុំ​សូម​លើក​យក​នូវ​កម្មវិធី​វែប​មួយ​ឈ្មោះ BuddyPress ដែល​ជា​កម្មវិធី​បន្ថែម​របស់ WordPress។ BuddyPress ជា​កម្មវិធី​បន្ថែម​មួយ​សម្រាប់​ប្រែក្លាយ WordPress ពី​ប្លក់​ធម្មតា​មួយ ទៅ​ជា​គេហទំព័រ​សង្គម​បណ្ដាញ។ BuddyPress ក៏​មាន​នូវ​កម្មវិធី​បន្ថែម​ទៀត​ផង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។ ដូច​ជា​គេហទំព័រ iKhmer ជា​ដើម ដែល​បាន​ប្រើ BuddyPress ក្នុង​ការ​ធ្វើ​ជា​សង្គម​បណ្ដាញ។ តែ​ប្រសិន​បើ​យើង​ចេះ​ត្រឹម​តែ​ដំឡើង​នោះ ក៏​មិន​សូវ​ជា​ល្អ​ដែរ យ៉ាង​ណា​ក៏​យើង​ត្រូវ​ចេះ​កូដ PHP, HTML,…


  • ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច moonOS

    នេះ​ជា​អត្ថបទ​ដែលខ្ញុំបាន​សរសេរ​នៅ​ក្នុង វិគីភីឌា ភាសា​ខ្មែរ។ moonOS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​លីនុច​មួយ ដែល​មាន​មុខងារ​ស្រដៀង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់ Microsoft។ moonOS ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​យក Ubuntu មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត។ moonOS គឺ​កូដ​ចំហ​និង​ឥត​គិត​ថ្លៃ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស​វា​បាន​ដោយ​សេរី និង​ស្រប​ច្បាប់។ នៅ​ចុង​ឆ្នាំ ២០០៨ moonOS 1.0 បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បាន​ចេញ​ផ្សាយ​ហើយ​វា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​ប្រទេស ហើយ​ព្រម​ទាំង​បាន​ចុះ​ក្នុង​បញ្ជី​លីនុច ឌីស្ត្រូ​ផ្លូវ​ការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ moonOS មាន​កំណែ 4.0 ដែល​មាន​លក្ខណសម្បត្តិ​ថ្មីៗ​ជា​ច្រើន។ ជំនាន់ moonOS ជំនាន់​ទី១៖ moonOS 1…



  • រូប​ក្រាហ្វិក​វ៉ិច​ទ័រ ជា​ប្រភេទ​រូប​ដែល​អាច​ពង្រីក​និង​បង្រួម បាន​ធំ ហើយ​ថែម​ទាំង​ច្បាស់​ថែម​ទៀត។ គេ​ច្រើន​ប្រើ​នៅ​ពេល​ធ្វើ​រូប​តំណាង (Logo) ណា​មួយ​ជា​ដើម។ ព្រោះ​វា​អាច​បត់​បែន​បាន​យ៉ាង​ងាយ និង​គ្រប់​កាលៈទេសៈ។ ហើយ​យើង​ក៏​អាច​រចនា​វា​បាន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។ គេហទំព័រ​ដែល​ផ្ដល់​នូវ​រូប​ទាំង​នេះ មាន​ច្រើន​ណាស់ តែ​ខ្ញុំ​សូម​លើក​យក​នូវ​គេហទំព័រ​ដែល​ល្អៗ​មក​បង្ហាញ​ដូច​ខាង​ក្រោម៖ http://free4illustrator.com/ http://www.vecteezy.com/ http://vector4free.com/ http://www.freevectors.net/ http://www.123freevectors.com/ http://www.vectorjunky.com/ រូប​ឧទាហរណ៍៖


  • តើ​អ្នក​មាន​គំនិត​ចង់​រចនា​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នកដែរ​ឬទេ? អ្នក​អាច​ចូល​ធ្វើ​បាន​តាម​រយៈ​គេហទំព័រ http://www.homestyler.com/designer ដែល​ផ្ដល់​នូវ​ឧបករណ៍​នានា​សម្រាប់​តុប​តែង​ផ្ទះ​របស់​អ្នក។ ហើយ​នៅ​ក្នុង​នោះ​មាន​នូវ សម្ភារៈ​ប្រើ​ប្រាស់ មួយ​ចំនួន សម្រាប់​ធ្វើ​ការ​រចនា​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក ដូច​ជា៖ សម្ភារៈ​បន្ទប់​ទឹក, សម្ភារៈ​បន្ទប់​ដំណេក, សម្ភារៈ​ផ្ទះ​បាយ, ជណ្ដើរ, បង្អួច, ទ្វា និង​ផ្សេងៗ​ទៀត​ផង​ដែរ។


  • របៀប​ធ្វើ​ឲ្យ Ubuntu មាន​រូបរាង​ដូច Mac OS X

    ដើម្បី​ធ្វើ​ឲ្យ Ubuntu មាន​រូបរាង​ដូច Mac OS X យើង​ត្រូវ​ប្រើ Macbuntu ដើម្បី​ផ្លាស់​ប្ដូរ​រូប​រាង។ ហើយ Macbuntu ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ សូម​ចូល​ទៅ​ទាញ​យក Macbuntu តាម​រយៈ​អាសយដ្ឋាន​នេះ៖ http://sourceforge.net/projects/macbuntu/files/ បន្ទាប់​មក​សូម​រើស​យក​នូវ​កំណែ​នៃ Ubuntu របស់​អ្នក (10.10 ឬ 10.04)។ ក្រោយ​ពី​ទាញ​យក​ហើយ សូម​ពន្លា​ឯកសារ​នោះ​ចេញ​មក​ក្រៅ បន្ទាប់​មក​សូម​ចូល​ទៅ​ក្នុង​ថត​ដែល​ទើប​ពន្លា​រួច​នោះ ហើយ​ចុច​លើ​ឯកសារ “Install.sh” ហើយវា​នឹង​លោត​ផ្ទាំង​មួយ​មក រួច​ចុច​លើ​ពាក្យ Run In Terminal បន្ទាប់​មក​វា​នឹង​លោត​ចូល​ទៅ​ក្នុង Terminal ហើយ​វា​នឹង​សួរ​សំនួរ​មួយ តែ​មិន​បាច់​ខ្វល់​ទេ សូម​វាយ​អក្សរ y ហើយ​ចុច Enter ដើម្បី​បន្ត​ការ​ដំឡើង​ទៅ​មុខ​ទៀត…


  • Opera បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នូវ​កំណែ 11.10 Barracuda កំណែ​សាក​ល្បង។ ដែល​បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត ដូច​ជា ការ​បង្កើន​ល្បឿន​បើក​គេហទំព័រ, Speed Dial 2.0, ទទួល​ស្គាល់​តាម​ក្បួន​ខ្នាត ដូច​ជា CSS3។ យើង​អាច​ទាញ​យក​បាន​តាម​រយៈ៖ http://opera.com/


  • អេក្រង់​ខាង​មុខ = Desktop Rainlendar ជា​កម្មវិធី​ប្រតិទិន​លម្អ​អេក្រង់​ខាង​មុខ​មួយ​ប្រភេទ ដែលមាន​លក្ខណៈ​ពិសេស​ល្អៗ​ផង​ដែរ​ដូច​ជា បញ្ជីកិច្ច​ការ​ត្រូវ​ធ្វើ (To-Do list), ការ​រម្លឹក​នូវ​កិច្ច​ជំនួប ឬ ពិធី​ណាមួយ (Remind), មាន​រូប​រាង​ស្អាត​សម្រាប់​ប្រើ, អាចបក​ប្រែ​បាន, មាន​ប្រតិទិន​៣មាត្រដ្ឋាន (3D)។ ហើយ​យើង​អាច​ទាញ​យក​មក​ប្រើដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​នេះ​ក៏​ខ្ញុំ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ដែរ តែ​ពុំ​មាន​ភាព​ត្រឹម​ត្រូវ​នោះ​ទេ។ ខ្ញុំ​សូម​ណែនាំថា មិន​បាច់​ប្រើ​ទេ។ លោក​អ្នក​ក៏​អាច​ធ្វើ​ការ​បក​ប្រែ​ពី​លើ​ឯកសារ​ចាស់​របស់​ខ្ញុំ​នៅ​ក្នុង៖ http://www.rainlendar.net/cms/index.php?option=com_rny_localization&show=Khmer ។ កម្មវិធី​នេះ​អាច​ដំណើរ​ការ​បាន​នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​អស់។ Mac OS X, Windows, Linux។ លោក​អ្នក​អាច​ចូល​ទៅ​ទាញ​យក​កម្មវិធី​នេះ​បាន​នៅ http://www.rainlendar.net/cms/index.php


  • ឈុត​កម្មវិធីការិយាល័យ LibreOffice

    LibreOffice គឺ​ជា​ឈុត​កម្មវិធី​ការិយាល័យ​មួយ ដែល​ជា​កំណែ​ក្រោយ និង​ជា​ឈ្មោះ​ថ្មី​របស់​កម្មវិធី OpenOffice.org ។ ហើយ LibreOffice គឺ​ជា​គម្រោង​របស់ The Document Foundation ដែល​ជា​គម្រោង​ថ្មី​បន្ទាប់​ពី​គម្រោង OpenOffice.org ដែល​ត្រូវ​បាន Oracle ទិញ​ផ្ដាច់​មុខ។ នៅ​ពេល​បច្ចុប្បន្ន ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោង OpenOffice.org នានា​បាន​នាំ​គ្នា​មកអភិវឌ្ឍ​លើ LibreOffice ជំនួស​វិញ។ LibreOffice ក៏​ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ នៅ​ពេល​នេះ LibreOffice បាន​ចេញ​ដល់​កំណែ​ទី ៣.៣.២ (នៅ​ថ្ងៃ​ទី២២ ខែមិនា ឆ្នាំ​២០១១)។ យើង​អាច​ចូល​ទៅ​ទាញ​យក​បាន​តាម http://www.libreoffice.org/download/ ដែល​មាន​សម្រាប់ Windows, Linux និង Mac OS X។  …


  • តើ​អ្នក​ចូល​ចិត្ត​ភាព​ស្រស់​ស្អាត​របស់​មេអំបៅ​ទេ? សូម​ចូល​ក្នុង​តំណ​ភ្ជាប់​ខាង​ក្រោម៖ http://www.howtogeek.com/57091/desktop-fun-colorful-butterflies-wallpaper-collection/


  • រូបរាង​ថ្មីរបស់ Firefox 4 ពិត​ជា​ស្អាត។ លើស​ពី​នោះ​យើង​ក៏​អាច​កែ​ច្នៃ​វា​តាម​ចំណង់​ចិត្ត​បាន​ដែរ ដោយ​ប្រើ​កម្មវិធី​បន្ថែម​មួយ​ឈ្មោះ Stratiform។ ពេល​ដំឡើង​កម្មវិធី​បន្ថែម​នេះ​រួច យើង​អាច​ចូល​ទៅ​ប្រើ​វា​បាន​តាម​រូប​តូច​មួយ នៅ​របារ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ។ ពេល​ដែល​ចុច​ទៅ យើង​នឹង​ចូល​ទៅ​ដល់​ទី​កន្លែង​កំណត់​ផ្សេងៗ។ ដែល​ក្នុង​នោះ​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដូច​ជា របារ​ផ្ទាំង (Tab Bar), ស្លាក​ម៉ឺនុយ (Label) ហើយ​ប្រសិន​បើ​យើង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​យើង​បាន​ធ្វើ​នោះ​ទេ យើង​ក៏​អាច​ធ្វើ​វា​ឲ្យ​ដូច​ដើម​វិញ​ដែរ។ សូម​សប្បាយ​រីករាយ​នឹង​បម្លាស់​ប្ដូរ​នេះ !! ^_^ ចំណាំ៖ អាច​ប្រើ​បាន​តែ​ចំពោះ Windows និង Firefox 4.0b12 – 4.0.* តែ​ប៉ុណ្ណោះ! ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/customize-firefox-4-0s-ui-to-create-a-unique-personalized-browser-for-your-system/4103/  


  • របៀប​រៀប​ចំ​គម្រោង​គ្រប់​គ្រង ប្លក់

    អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​លោក Dia T. ដែល​ជា​អ្នក​អភិវឌ្ឍ​គេហទំព័រ http://www.2achieveyourgoals.com/ ហើយ​បាន​ដាក់​ផ្សាយ​នៅ​ក្នុង http://www.dailyblogtips.com/how-planning-helps-your-blogging/ ។ “If you fail to plan, you plan to fail.” | “ប្រសិន​បើ​អ្នក​បរាជ័យ​ក្នុង​ការ​រៀប​ចំ​គម្រោង មាន​ន័យ​ថា​អ្នក​រៀប​ចំ​គម្រោង​ដើម្បី​បរាជ័យ” អ្នក​ប្រាកដ​ជា​ដឹង​ថា ការ​រៀប​ចំ​គម្រោង​គឹ​ជា​ការ​សំខាន់​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​លើ​អ្វីៗ​ក្នុង​ជីវិត​របស់​អ្នក រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ប្លក់។ ពេល​ដែល​អ្នក​ចូល​ដល់​ការ​ប្រើ​ប្រាស់​ប្លក់ អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី ហើយ ទី​កន្លែង​ណា​ដែល​អ្នកត្រូវ​ទៅ។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​អាច​បង្កើត​ប្លក់​បាន​គ្រប់​គ្នា ដើម្បី​ធ្វើ​ការ​ដាក់​ផ្សាយ​អត្ថបទ​ដើម្បី​ទទួល​បាន​ការ​ចូល​មើល​ច្រើន។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​កំណត់​គោល​ដៅ ក្នុង​ការ​ជំនួញ​លើ​បណ្ដាញ​អ៊ីនធឺណិត (e-business online) យើង​ត្រូវ​តែ​កំណត់​គម្រោង និង ចក្ខុវិស័យ​ជា​ចាំ​បាច់។ ១. រៀប​ចំ​គម្រោង​ដាក់​ផ្សាយ​អត្ថបទ​របស់​អ្នក ការ​រៀប​ចំ​គម្រោង​ដាក់​ផ្សាយអត្ថបទ​របស់​អ្នក គឺ​ជា​ការ​សំខាន់​មួយ។…


  • PDF Mod ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ ដែល​អនុញ្ញាត​ឲ្យ​យើង​អាច លុប​ទំព័រ, បន្ថែម​ទំព័រ, បន្ថែម​រូប​ភាព, បង្វិល​ទំព័រ, នាំ​រូប​ភាព​ចេញ, កែ​ទិន្នន័យ​មួយ​ចំនួន​ដូច​ជា ឈ្មោះ​អ្នក​និពន្ធ, ចំណង​ជើង ជា​ដើម។ កម្មវិធី​នេះ​ពិត​ជា​ងាយ​ស្រួល​ប្រើ គឺ​ថា​ពេល​យើង​បើក​ភ្លាម វា​នឹង​បង្ហាញ​ទំព័រ​ជា​ក្រឡា ហើយ​យើង​អាច​ទាញ​ឯកសារ PDF ផ្សេង​ទៀត​មក​ទម្លាប់​ចូល​ទៅ​ក្នុង​ឯកសារ​ដែល​កំពុង​បើក ដើម្បី​បូក​បញ្ចូល​គ្នា។ យើង​ក៏​អាច​កែ​សម្រួល​ទំព័រ​ជា​ច្រើន ក្នុងពេល​តែ​មួយ​បាន​ដែរ។ កម្មវិធី​នេះ​បាន​ចេញ​ដល់​កំណែ ០.៩ ហើយ។ ទាញ​យក​សម្រាប់ Ubuntu៖ sudo add-apt-repository ppa:pdfmod-team/ppa sudo apt-get update sudo apt-get install pdfmod   ដក​ស្រង់​ចេញ​ពី៖ www.webupd8.org/2011/03/edit-pdf-documents-in-linux-with-pdf.html  


  • ទោះ​បី​ជា Firefox មិន​ទាន់​បាន​ដាក់ផ្សាយ​ឲ្យ​ប្រើ​នូវ​កំណែ 4 (ស្ថិតស្ថេរ) ក៏​ដោយ​ក្ដី ក៏​យើង​អាច​ទាញ​យក​មក​ប្រើ​បាន​តាម​រយៈ Mozilla FTP Server បាន​ដែរ។ Firefox 4 កំណែ​ស្ថិត​ស្ថេរ មិន​ទាន់​មាន PPA សម្រាប់ Ubuntu នៅ​ឡើយ​ទេ។ ប្រសិន​បើ​អ្នក​ចង់​ទាញ​យក Firefox 4 កំណែ​ស្ថិត​ស្ថេរ សូម​ចូល​តាម​នេះ ដែល​មាន​សម្រាប់ Windows, Linux និង Mac OS X។ ដក​ស្រង់​ចេញ​ពី៖ http://www.webupd8.org/2011/03/firefox-4-stable-available-for-download.html