បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • យើង​អាច​លេង​ល្បែង​អុក​ចត្រង្គ​បាន នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច។ នេះ​ជា​កម្មវិធី​ល្បែង​កម្សាន្ត​ដ៏​ល្អ​មួយ។ ហើយ​យើង​ក៏​អាច​លេង​ជាមួយ​នឹង​កុំព្យូទ័រ ឬ មនុស្ស (ដូច​ជា​នៅ​លើ​បណ្ដាញ ឬ Online)។ កម្មវិធី​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ជា​ភាសា Python ហើយ​អាច​ដើរ​បាន​យ៉ាង​ស្រួល​ជាមួយ​នឹង រូប​រាង​អេក្រង់​ខាង​មុខ GNOME។ យើង​អាច​ទាញ​យក​បាន​ទី​នេះ៖ http://code.google.com/p/pychess/downloads/list ប្រភព​ដើម៖ http://www.webupd8.org/2011/03/pychess-great-linux-chess-game-you-can.html


  • ទាញ​យក   ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/56487/download-the-how-to-geek-photoshop-cs5-cheat-sheet/


  • ពុម្ព​អក្សរ ខ្មែរ​រតនត្រ័យ ដោយ​លោក អាង រតនៈ

      ប្រសិន​បើ​យើង​មើល​សណ្ឋាន​ពុម្ព​អក្សរ Khmer OS Muol Pali និង​ពុម្ព​អក្សរ Khmer Rotanaktraiy គឺ​វា​ស្រដៀង​គ្នា។ តែ​បើ​សង្កេត​ឲ្យ​យូរ គឺ​យើង​ឃើញ​ថា​ពុម្ព​អក្សរ Khmer Rotanaktraiy ស្អាត​ជាង ដោយ​សារ​តែ​គាត់​បាន​ធ្វើ​ជា​លក្ខណៈ​អក្សរ​សិល្បៈ ដែល​មាន​សណ្ឋាន​ក្រាស ស្ដើង មើល​ទៅ​ស្អាត​មែន។ តែ​របស់​លោក​ពូ ដាញ់ ហុង គឺ Khmer OS Muol Pali មាន​សណ្ឋាន​កម្រាស់ ស្មើៗ​គ្នា មើល​ទៅ​ដូច​ជា​ត្រង់ៗ។ ចុះ​អ្នក​ទាំង​អស់​គ្នា គិត​ដូច​ម្ដេច​ដែរ? ទាញ​យក


  • របៀប​ដំឡើង reCAPTCHA នៅ​លើ​គេហទំព័រ​ដើម្បី​ទប់​ស្កាត់ Spam

    Spam គឺ​ជា​របស់ឥត​បាន​ការ​ម្យ៉ាង ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ។ វា​ធ្វើ​ការ​រាតត្បាត​នៅ​លើ​គេហទំព័រ, វេទិកា, ទូរស័ព្ទ, ល្បែង​កម្សាន្ត​នៅ​លើ​បណ្ដាញ (Online Game), ប្លក់, និង នៅ​ក្នុង​សេវាកម្ម​សារ​អេឡិចត្រូនិក​ដូច​ជា៖ Yahoo!, Gmail ជា​ដើម ហើយ​សូម្បី​តែ​សេវាកម្ម​ជជែក​កម្សាន្ត​របស់​ក្រុម​ហ៊ុន​អ៊ីមែល​ទាំង​នោះ ក៏​ទទួល​ឥទ្ធិពល​ពី​ពពួក Spam អស់​នោះ​ដែរ។ Spam ដំណើរ​ការ​ដោយ​មាន​ការ​បញ្ជា​តាម​ម៉ាស៊ីន​ពី​ក្រោយ​ខ្នង។ ម៉ាស៊ីន​ទាំង​នោះ​បាន​បង្កើត​កូដ​ឲ្យ Spam ស្គាល់​នូវ​ត្រង់​ប្រអប់​សរសេរ​មតិ, ហើយ​ម៉ាស៊ីន​នោះ​ទៀត​សោត គឺ​វា​ចេះ​បង្កើត​ឈ្មោះ, អាសយដ្ឋាន​អ៊ីមែល និង គេហទំព័រ បាន​ដោយ​ស្វ័យ​ប្រវត្តិ។ ដូច្នេះ​ហើយ​អ្នក​ប្រើ​ប្លក់ (WordPress) ទទួល​រង​នូវ​ឥទ្ធិពល​ពី របស់​ឥត​បាន​ការ អស់​នេះ ព្រោះ​តែ​ប្លក់ WordPress ដែល​យើង​ប្រើ​ឥត​គិត​ថ្លៃ​នៅ​លើ wordpress.com នោះ…


  • ដូច​យើង​ដឹង​ស្រាប់​ហើយ Firefox ជា​កម្មវិធី កូដ​បើក​ចំហ។ ដូច្នេះ​យើង​អាច​ដំឡើង​វា​បាន​នៅ​គ្រប់ ប្រព័ន្ធ​ប្រតិបត្តិការ។ Firefox 4 (កំណែ​ស្ថិត​ស្ថេរ ឬ Stable) ជិត​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ពេញ​លេញ​ហើយ។ ដូច្នេះ​ការ​ដំឡើង​តាម​រយៈ ទីតាំង​ផ្ទុក ឬ Repository ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​អំពី ការ​ធ្វើ​បច្ចុប្បន្នកម្ម​លឿន។ Firefox 4 នៅ​ក្នុង Ubuntu ត្រូវ​បាន​គេ​ប្រើ​ឈ្មោះ Minefield ជំនួស​វិញ។ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដំឡើង​តាម​រយៈ​ទីតាំង​ផ្ទុក៖ ដំបូង​យើង​ត្រូវ​បន្ថែម​អាសយដ្ឋាន​ទីតាំង​ផ្ទុក​ជា​មុន​សិន៖ sudo add-apt-repository ppa:mozillateam/firefox-stable sudo apt-get update សម្រាប់​អ្នក​ដែល​បាន​ដំឡើង Firefox កំណែ​ចាស់​រួច​នោះ ការបន្ថែម PPA នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ទទួល​បាន​ដំណឹង​ពេល​ដែល កំណែ​ស្ថិតស្ថេរ…


  • អ្វី​ទៅ​ជា និង របៀប​ដំឡើង Apache, MySQL, PHP5?

    ១. Apache (Web Server ឬ បណ្ដាញ​បម្រើ) សម្រាប់​អ្នក​ដែល​ចង់​ដំឡើង ឬ អភិវឌ្ឍ​គេហទំព័រ​នៅ​លើ ប្រព័ន្ធ​ប្រតិបត្តិការ លីនុច​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ដំឡើង​នូវ Server ដែល​ភាសា​ខ្មែរ​ហៅ​ថា ម៉ាស៊ីន​បម្រើ ឬ បណ្ដាញ​បម្រើ ដែល​វា​ប្រតិបត្តិ​រាល់​កូដ​ទាំង​ឡាយ បន្ទាប់​មក​វា​បក​ប្រែ ដើម្បី​ឲ្យ​អាច​ដំណើរ​ការ​នៅ​លើ​កម្មវិធី​រុករក​អ៊ីនធឺណិត​របស់​អ្នក។ បណ្ដាញ​បម្រើ ទាំង​នោះ​មាន​ដូច​ជា៖ Apache និង IIS (របស់ Microsoft) …។ ២. MySQL MySQL គឺ​ជា​បណ្ដុំ​ទិន្នន័យ (Database) ដែល​គេ​ប្រើ​ក្នុង​ការ​រក្សា​ទិន្នន័យ​របស់​គេហទំព័រ។ ទិន្នន័យ​ទាំង​នោះ​មាន​ដូច​ជា៖ គណនី​ប្រើ​ប្រាស់,  មាតិកា​អត្ថបទ, និង ផ្សេងៗ​ទៀត ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ…


  • អត្ថបទ​មុន​បាន​​រៀប​រាប់​រួច​មក​ហើយ​​អំពី CMS មួយ​ចំនួន​ដែល​អាច​ចាត់​ទុក​ថា​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ។ Wikipedia ក៏​មាន​​បញ្ជី CMS រាប់​សិប​ដែល​យើង​មិន​អាច​ចាំ​អស់ ហើយ​រឹត​តែ​មិន​មាន​ពេល​សាក​ល្បង​ម្ដងមួយៗ​ឱយ​បាន​ចប់​ក្នុង​ពេល​ឆាប់​រហ័ស​ បាន​ដែរ។ ជួន​កាល មាន​សេវា​កម្ម​មិន​គិត​ថ្លៃ​ដែល​អនុញ្ញាតិឱយ​យើង​បង្កើត web site ដោយ​មិន​គិត​ថ្លៃ អាច​ផ្ទុក​ឯកសារ​បាន​​ដោយ​គ្មាន​កំនត់ ឯ​ server ទៀត​សោត​ គេ​ជា​អ្នក​គ្រប់​គ្រង​ជំនួស គេ​ចាត់​ចែង​កម្មវិធី​ឱយ​យើង​ប្រើ​បាន​ដោយ​ងាយ​ស្រួល។ មាន​អ្នក​សាច់ ​កម្ម​ជា​ច្រើន ជា​ពិសេស​អ្នក​ចង់​សាក​ល្បង​ចង់​ចេះ​វិជ្ជា​រយ​ជំពូក ឬ អ្នក​សិក្សា​ផ្នែក​កុំ​ព្យូទ័រ មិន​អាច​អត់​ទ្រាំ​​ស្រាវ​ជ្រាវ​កម្មវិធី របស់​គេ​និង​យក​មក​តំលើង​ខ្លួន​ឯង​ឱយ​ខាង​តែ​បាន។ ចំនែក ក្រុមហ៊ុន​ធំៗ សេវាកម្ម​ធំៗ ដែល​មាន​សមាជិក​ដល់​រាប់​ពាន់​ រាប់​លាន តំរូវ​ឱយ​​សរសេរ​កម្មវិធី​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ អ្នក​សិក្សា​ភាគ​ច្រើន​ក៏​អាច​ប្រើ​ប្រាស់​ Framework មួយ​ចំនួន​ផង​ដែរ​ ដើម្បី បង្កើត web site…


  • កម្មវិធី​កែ​សម្រួល​រូប​ភាព​ដោយ​ប្រើ HTML5

    សមត្ថភាព​របស់ HTML5 កាន់​តែ​ខ្លាំង​ឡើងៗ​ហើយ។ ដែលគេ​អាច​យក​វា​ទៅ​ប្រើ​ជាមួយ JavaScript ដើម្បី​បង្កើត​ជា​ល្បែង​កម្សាន្ត។ ថ្ងៃ​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​គេហទំព័រ​មួយ ដែល​បាន​បង្កើត​កម្មវិធី​កែ​សម្រួល​រូប​ភាព​ដោយ​ប្រើ HTML5 មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ហើយ​ក៏​មាន​ឧបករណ៍​ច្រើន​គួរ​សម​ផង​ដែរ ដែល​យើង​អាច​ធ្វើ​បាន មាន​ដូច​ជា៖ ប្ដូរ​គុណ​ភាព​រូប​ពី​ថ្មី ទៅ ចាស់, បន្ថែម​រូប​ត្លុក​ទៅ​លើ​មុខ​នរណា​ម្នាក់, ឬ ផាត់​ពណ៌ និង​មាន​ឧបករណ៍​ផ្សេងៗ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​រូប ដែល​ខ្ញុំ​បាន​ធ្វើ​រួច៖   កម្មវិធី​នេះ ត្រូវ​បាន​បង្កើត​ដោយ Aviary។ ហើយ Aviary ក៏​មាន​នូវ​កម្មវិធី​ជា​ច្រើន​ប្រភេទ​ផង​ទៀត​ដែរ។ សូម​ចូល៖ http://www.aviary.com/html5editor ដើម្បី​ប្រើ​កម្មវិធី​កែ​សម្រួល​រូប​ភាព​ដោយ​ប្រើ HTML5 http://www.aviary.com/ ដើម្បី​ប្រើ​នូវ​កម្មវិធី​ផ្សេងៗ​ទៀត


  • តាមធម្មតា និយាយពីរឿងគូរប្លង់អ្នកដែលធ្លាប់រៀនផ្នែកខាងសំណង់ស៊ីវិល ច្បាស់ជាដឹងគ្រប់គ្នាមិន ខានថា និងប្រើកម្មវិធី AutoCAD ។ ប្រាកដណាស់ AutoCAD គឺជាកម្មវិធីគួរប្លង់ដ៏ល្បីមួយ ដែលបង្កើត ដោយក្រុមហ៊ុន Autodesk ។ ក្នុងការរចនាប្លង់ឱ្យមានលក្ខណស្អាត តាមបទដ្ឋាន ត្រូវមាន Symbol ដែលចូលតាមបទដ្ឋានដូចគ្នាដែរ ទើបធ្វើឱ្យអ្នកមើលគ្រប់គ្នាអាចយល់បាន ។ Symbol មានច្រើន ប្រភេទ សម្រាប់ប្លង់នីមួយៗដូចជា​៖ CAD Block (Symbol) សម្គាល់បណ្តាញទឹកក្នុងអាគារ បណ្តាញអគ្គិសនី បន្ទប់ដេក ចង្ក្រាន បាយ បន្ទប់ទឹក រថយន្ត ដើមឈើ ។ល។ ជាទូទៅរាល់បណ្តា Symbol ខ្លះវាមានស្រាចទៅហើយ…


  • ជា​ការ​ពិត​ណាស់​ Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​អត្ថបទ​ហៅ​កាត់​ថា CMS ( Content Management System) ហើយ​ប្រសិន​បើ​​​យើង​​ទើបតែ​​ចាប់​ផ្ដើម​រៀន​ប្រើ​ប្រាស់​ Joomla នោះ​ចាំ​បាច់​ត្រូវ​​ដំឡើង​​វា​នេះ​ជាមួយ​នឹង​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ថា Wamp Server ដូច​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​ណែនាំ​សង្ខេបៗ​ដូច​តទៅ៖ ជំហាន​ទី​១ ត្រូវ​ដំឡើង​កម្មវិធី​ Wamp server ដំឡើង​ធម្មតា​តាម​ទ្រង់​ទ្រាយ​ដើម​ (default configuration) ជំហាន​ទី​២ អ្នក​ត្រូវ​ពន្លា (Unzip) កញ្ចប់​ Joomla ទៅ​កាន់​ទី​តាំង C:\wamp\www\joomla ហើយ​ចាំ​ផ្ដើម​ដំណើរ​ការ (enable) កម្មវិធី​ Wamp server ( ដែល​វា​នឹង​បង្ហាញ​នៅ​​លើ​ system tray ស្ថិត​នៅ​ខាង​ស្ដាំ​នៃ Taskbar) ជំហាន​ទី​៣…


  • គ្រប់​គ្រង និង រុករក​រាល់​ឯកសារ​រូបភាព​របស់​អ្នក​នៅ​ក្នុង Picasa Web ដោយ​មិន​បាច់​ចូល​ទៅ​បើក​ក្នុង​គេហទំព័រ​នោះ​ទេ។ លោក​អ្នក​អាច​ប្រើ Picapy ដើម្ប​គ្រប់​គ្រង​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន។ នៅ​ពេល​ដែល​អ្នក​ភ្ជាប់​ចូល​គណនី​រួច​នោះ អ្នក​នឹង​អាច​បន្ថែម, លុប, ឬ កែ​សម្រួល​រូប​របស់​អ្នក​បាន​តាម​ចិត្ត។ នៅ​ពេល​ដែល​យើង​ចុច​ចង្អុល​ស្ដាំ (Right-Click) យើង​នឹង​អាច​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដូច​ជា៖ មើល​ព័ត៌មាន, ទាញ​យក, ឬ ចម្លង…. ចុច​ពីរ​ដង​នៅ​លើ​រូប​ណា​មួយ ដើម្បី​មើល ដើម្បី​ត្រឡប់​ទៅ​កាន់​ថត​ដើម​វិញ​យើង​ត្រូវ​ប្រើ​ប៊ូតុង​សញ្ញា ‘^’ ដើម្បី​ដំឡើង​សូមប្រើពាក្យ​បញ្ជា​នេះ​ដើម្បី​បន្ថែម PPA៖ sudo add-apt-repository ppa:atareao/atareao បន្ទាប់​មក​ប្រើ​ពាក្យ​បញ្ជា​នេះ ដើម្បី​ដំឡើង៖ sudo apt-get update && sudo apt-get install picapy ដក​ស្រង់​ចេញ​ពី៖ http://www.omgubuntu.co.uk/2011/03/picapy-desktop-picasa-web-browser-for-ubuntu/


  • ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ

    មាតិកា​អត្ថបទ៖ តើ​អ្វី​ទៅ​ជា ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ? អំពី Joomla! អំពី WordPress អំពី TYPO3 អំពី Drupal តើ​អ្វី​ទៅ​ជា ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ? នៅ​ពេល​បច្ចុប្បន្ន គេហទំព័រ​ទាំង​ធំ ទាំង​តូច គឺ​គេ​ពេញ​និយម​បំផុត​ការ​ប្រើ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ (ប.គ.ម.គ)។ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ គឺ​មាន​ន័យ​ជា​អង់គ្លេស​ថា Content Management System (CMS)។ ប្រព័ន្ធ​គ្រប​គ្រង​មាតិកា​គេហទំព័រ គឺ​ជា​កម្មវិធី​វិប​មួយ​ដែល​គេ​ប្រើ​សម្រាប់​គ្រង់​គ្រង​គេហទំព័រ​របស់​យើង ហើយ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ទោះ​បី​អ្នក​ពុំ​សូវ​ចេះ​កូដ​ច្រើន​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​ចេះ​កូដ​សោះ​តែ​ម្ដង ប្រាកដ​ជា​មិន​អាច​ប្រើ​បាន​ងាយ​ស្រួល​នោះ​ទេ។ នៅ​សព្វ​ថ្ងៃ​ប្រព័ន្ធ​បែប​នេះ មាន​ច្រើន​ណាស់ តែ​ប្រព័ន្ធ​ដែល​មាន​ប្រជាប្រិយ​ភាព និង​ទទួល​ការ​ពេញ​និយម​ប្រើ​ជាង​គេ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា៖ Joomla!, TYPO3, WordPress, Drupal។…


  • qq software manager ជា​កម្មវិធី​សំរាប់​លុប​រឺ​បញ្ចូល​កម្មវិធី​កុំព្យូទ័រ។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ព្រោះ​អ្នក​អាច​បញ្ចូល​កម្មវិធី ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​នោះ​បាន​យ៉ាង​ឆាប់រហ័ស  ដោយ​ប្រើ​អ៊ីនធឺណិត​ដើម្បី​ទាញ​យក កម្មវិធី​ដែល​អ្នក​ចង់​ប្រើ​ប្រាស់ សូម​មើល​រូប​ខាង​ក្រោម​ហើយ​អ្នក​អាច​ទាញ​យក​បាន​នៅ​ក្នុង​គេហទំព័រ pc.qq.com


  • នេះ​ជា​គេហទំព័រ ស្រង់​នូវ​រាល់​ស្ថិតិ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង គេហទំព័រ។ ក្នុង​នោះ​គេ​បាន​បង្ហាញ​អំពី​ចំនួន​ប្រើ​ប្រាស់ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ, គេហទំព័រ​ដែល​ប្រើ​តាម​ភាសា​និមួយៗ, ភាសា​ដែល​គេ​ប្រើ​ក្នុង​ការ​បង្កើត​គេហទំព័រ, ការ​បង្កប់​យូនីកូដ (Encoding), ប្រព័ន្ធ​ប្រតិបត្តិការ, ឧបករណ៍​ផ្សាយ​ពាណិជ្ជកម្ម​សាធារណៈ, ចំណាត់​ថ្នាក់​ដូមែន និង មួយ​ចំនួន​ផ្សេង​ទៀត។ នៅ​ក្នុង​នោះ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រកឃើញ​ទំព័រ​មួយ ដែល​និយាយ​អំពី​ស្ថិតិ​ប្រើ​ប្រាស់​ភាសា​ខ្មែរ នៅ​ក្នុង​ចំណោម​គេហទំព័រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក ដែល​គេ​កែ​សម្រួល​ស្ថិតិ​ជា​រៀង​រាល់​ខែ។ ខាង​ក្រោម​នេះ​ជា​ស្ថិតិ​អំពី​គេហទំព័រ​ដែល​ប្រើ​ភាសា​ខ្មែរ (គិត​ជាភាគ​រយ)៖ លោក​អ្នក​អាច​ចូល​ទៅ​មើល​ព័ត៌មាន​ផ្សេងៗ​ទៀត​បាន តាម​រយៈ​តំណ​ភ្ជាប់​នេះ៖ http://w3techs.com


  • វា​អាច​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រព័ន្ធ Linux ដែល​នៅ​ពេល​នេះ មាន​អ្នក​បង្កើត​កម្មវិធី​គូរ​ប្លង់​ដែល ចម្លង​គំរូ​ពី​កម្មវិធី​ល្បី​មួយ​ឈ្មោះ AutoCAD។ កម្មវិធី ‘DraftSight’ អនុញ្ញាត​ឲ្យ​អ្នក​កែ​ប្រែ, ត្រួត​ពិនិត្យ, បង្កើត​ឯកសារ .dwg ដូច​ទៅ​នឹង​កម្មវិធី AutoCAD ផង​ដែរ។ (បញ្ជាក់៖ កម្មវិធី​ចម្លង​គំរូ ភាសា​អង់គ្លេស​ហៅ​ថា clone)   អាច​ទាញ​យក​បាន​តាម៖ http://www.3ds.com/products/draftsight/download-draftsight/ (ទំហំ៖ ៦៦.៨ មេកាបៃ) សម្រាប់ Ubuntu 64ប៊ីត៖ sudo apt-get install libdirectfb-extra libxcb-render-util0 ក្រោយ​ពី​ទាញ​យក​ហើយ សូម​អនុវត្ត​តាម​កូដ​នេះ៖ sudo dpkg –force-architecture –i DraftSight.deb



  • ក្នុងពិភពនៃបច្ចេកវិទ្យាដ៏ទំនើប អ្នកណាក៏ធ្លាប់បានលឺនិងល្បីអំពីក្រុមហ៊ុន Apple និងផលិតផលដ៏ទាន់សម័យរបស់វា។ ប៉ុន្ដែ ប្រហែលមិនសូវមានមនុស្សច្រើនទេ ដែលដឹងអំពីប្រវត្តិនៃក្រុមហ៊ុនមួយនេះ។ ដូច្នេះ សម្រាប់ប្រកាសន៍ទី១របស់ខ្ញុំ នៅក្នុងប្លក់នេះខ្ញុំសូមលើកយកប្រវត្តិសង្ខេបនៃក្រុមហ៊ុន Apple Inc. នេះ មកជម្រាបចែកជូនមិត្តអ្នកអានជ្រាបជា ព័ត៌មាននិងកែកំសាន្ដ។


  • កម្មវិធី window blinds ជាកម្មវិធីសំរាប់ប្លាស់ប្តូរThemeនៅលើកុំព្យូទ័រ វាអាចផ្លាស់ប្តូរទាំងstart​ logo បានទៀតផង។សូមមើលរូបខាងក្រោម ប៉ុន្តែវាជាប្រភេទកម្មវិធី គិតថ្លៃ។ អ្នកអាចប្រើប្រាស់វាបានត្រឹមតែ៣០ថ្ងៃប៉ុន្នោះ ហើយកម្មវិធីនេះ មិនមាន កម្មវិធី hack ទេ មានតែកម្មវិធីសេរ៊ីចាស់ទើបមាន។ http://www.stardock.com/products/windowblinds/


  • កម្មវិធី​នេះ​ត្រូវ​បាន​ខ្ញុំ​បង្កើត​ឡើង​ដើម្បី​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា​ប្រើប្រាស់​ដោយ​សេរី​ វា​ជា​កម្មវិធី​គ្រប់​គ្រង​ក្រុមរបស់​អ្នក​។​ប្រសិន​បើ​អ្នក​ចង់​គ្រប់​គ្រង​ក្រុម​របស់​អ្នក​ដូចជា​ គ្រប់គ្រង​ក្រុម​នៅ​ក្នុង​វេបសាយ​មួយ​ រឺ​ក៏​គ្រប់​គ្រង​ថ្នាក់​មួយ​ប្រសិន​បើ​អ្នក​ជា​ប្រធាន​ថ្នាក់​អ្នក​អាច​យក​កម្មវិធី​នេះ​ទៅ​ប្រើប្រាស់​បាន​តាម​ចិត្ត​ហើយ​កម្មវិធី​នេះ​ក៏​មាន​version​ផង​ដែរ​។​នៅ​ពេល​នេះ​កម្មវិធី​ Group Management គឺ​ version 1.0​ ហើយ​នៅ​ពេល​ក្រោយ​កម្មវិធី​នេះ​នឹង​ update​ ទៅ​ versions ថ្មី​ក្នុង​ពេល​ឆាប់​នេះ​ហើយ​នៅ​ version ក្រោយនឹងមាន​បន្ថែម​ Tools​ជា​ច្រើន​ទៀត​ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់​ដល់​អ្នក​​ប្រើ​ប្រាស់​​។


  • នៅ​ពេល​នេះ Ubuntu បាន​ប្រកាស​ចេញ​ផ្សាយ​កំណែ 11.04 Alpha 3 ហើយ។ ដែល​មាន​ទិដ្ឋភាព​អេក្រង់ខាង​មុខ (Desktop View) ថ្មីៗ​ដូច​ជា៖ ទិដ្ឋភាព​បង្ហាញថ្មី៖ ទិដ្ឋភាព​របស់ Unity មាន​ផ្ទុក​ទៅ​ដោយ ទី​តាំង កម្មវិធី ហើយ​អាច​ស្វែង​រក​បាន​យ៉ាង​ល្អ។ ផ្លូវ​កាត់៖ ជា​លក្ខណៈ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​កិច្ចការ​បាន​យ៉ាង​លឿន។ ព័ត៌មាន​បន្ថែម៖ http://www.omgubuntu.co.uk/2011/03/ubuntu-11-04-alpha-3-released/