បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • នៅ​ពេល​នេះ​ខ្ញុំ​មាន​ក្ដី​សោមនស្ស ដែល​បាន​នាំ​ជូន​បង​ប្អូន​ទាំង​អស់​ ដែល​និយម​ប្រើ​យូនីកូដ​ នូវ​វីដេអូ​ដែល​ពន្យល់​អំពី​របៀប​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​ដែល​ខ្ញុំ​បាន​បង្កើត​វា​ឡើង ហើយ​មាន​មាត្រដ្ឋាន ១៤អ៊ីង ដូច្នេះ​ពេល​ដែល​អ្នក​មើល​វីដេអូ​នេះ សូម​មេត្តា​ជ្រើស​យក​មាត្រដ្ឋាន HD ទើប​អាច​មើល​ឃើញ​ច្បាស់។ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ទោស ចំពោះ​វីដេអូ​មួយ​នេះ ព្រោះ​ខ្ញុំ​បាន​សរសេរ​លឿន ហើយ​ចេះ​តែ​ខុស ^_^ ។ វីដេអូ​នេះ​ខ្ញុំ​ធ្វើ​ឡើង​គឺ​សម្រាប់ ប្រជាជន​ខ្មែរ​ទូទៅ ហើយ​ធ្វើ​ឡើង​ក្នុង​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា។ អរគុណ។ (បញ្ជាក់៖ ខ្ញុំ​ប្រើ​កម្មវិធី OpenOffice.org)


  • Media event ថ្ងៃនេះ , Apple បាននែនាំ⁣នូវ⁣កំណែថ្មី⁣នៃ iMovie និង Garageband ⁣សំរាប់ iOS, និង⁣ដាក់⁣អោយ⁣ប្រើប្រាស់⁣លើ iPad ជា⁣លើកដំបូង។    


  •   សំរាប់⁣មិត្ត និង គ្រួសារ, ទំនាក់ទំនង⁣ចំងាយ⁣ឆ្ងាយ, រឺ គ្រាន់តែកំសាន្ត, FaceTime សំរាប់⁣iPad⁣គឺនៅទីនេះ។ ជា⁣មួយ⁣ការ⁣ប៉ះ, អ្នក⁣អាច⁣បង្កើត video call⁣ ពី⁣ iPad 2 របស់⁣អ្នក⁣ទៅកាន់ iPad 2, iPhone 4, iPod touch ថ្មី រឺ Mac⁣ របស់⁣អ្នក⁣ដ័ទៃ⁣ទៀត⁣លើ Wi-Fi។ និង⁣ធ្វើ⁣ជា⁣មនុស្ស⁣នៅ⁣ទីនោះ ⁣ទោះបីជាអ្នក⁣មិន⁣បាន⁣ទៅ⁣ដល់។


  • តើ​អ្នក​ខ្ជិល​នឹង​បើក​គេហទំព័រ Facebook ក្នុង​ការ​ដាក់​ផ្សាយ​រូប​ផ្សេងៗ​របស់​អ្នក​ដែរ​ឬទេ? ខ្ញុំ​សូម​ណែនាំ​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Starry Hope Uploader ដែល​ជា​កម្មវិធី​ថ្មី មាន​មុខ​ងារ​ក្នុង​ការ​ផ្ទុក​រូប​ភាព​ទៅ​ក្នុង​គណនី Facebook របស់​អ្នក ដោយ​មិន​ចាំ​បាច់​បើក​គេហទំព័រ Facebook នោះ​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​បក​ប្រែ​កម្មវិធី​នេះ​បាន​គ្រប់ ១០០% ហើយ អាច​ទាញ​យក​ទៅ​ប្រើ​បាន​ហើយ។ ដើម្បី​ដំឡើង​ឯកសារ​ភាសា​ខ្មែរ សូម​ចម្លង​ឯកសារ​នេះ​ចូល​ទៅ​ក្នុង /usr/share/locale/km បន្ទាប់​មក​បង្កើត​ថត​ឯកសារ​មួយ​ឈ្មោះ bin ទៅ​ក្នុង​ថត​មេ​ឈ្មោះ home ហើយ​បង្កើត​ឯកសារ​ទទេ​មួយ (Empty Document) ហើយ​សរសេរ៖ #! /bin/bash LANGUAGE=km /usr/bin/starry-hope-uploader ហើយ​រក្សា​វា​ទុក​ជា​ឯកសារ​ឈ្មោះ starry-hope-uploader ហើយ​អនុញ្ញាត​ឲ្យ​អាច​ដំណើរ​ការ​ជា​កម្មវិធី​បាន (Allow executing file as…


  • Apple កែលំអឡើងវិញថ្មីនែ MacBook Pro ដើមឆ្នាំ 2011 ដោយនៅតែជ្រើសយកការសាងសង់រាងរូវដូចម៉ូដែលមុន។ ប៉ុន្តែវាប្រើប្រាស់ processor ប្រភេទ Intel Core i5 and i7 Sandy Bridge quad core, មាន Ram លឿនជាងមុន, ប្រើ AMD graphic chip មានកំលាំងខ្លាំងជាងមុន, hard drive ជម្រើសធំជាងមុន និងមាន Thunderbold អន្តរភ្ជាប់ល្បឿនលឿន។ Pro vs Air ម៉ូដែល 13, 15 និង 17…


  •   វែបសាយរបស់អ៊ីតាលី setteB.IT បានអោយរបាយការណ៏ [Google translation] ថាលោក Steve Jobs នឹងបង្ហាញខ្លួននៅ Media Event នៅប៉ុន្មានម៉ោងបន្ទាប់នេះដើម្បីនែនាំបង្ហាញនូវជំនាន់ថ្មីនៃ iPad។ សូមបញ្ចាក់ថាលោក Steve Jobs បានចាក់ចេញពី Apple ជាបណ្ដោះអាសន្នដើម្បីព្យាបាលជំងឺតាំងពីថ្ងៃទី 16 ខែមករា។ ហើយយើងរំពឹងទុកថាគាត់នឹងបង្ហាញខ្លួននៅរាត្រីនេះ។ Reference: Mac rumors


  • អានុភាពនៃ Mac OS X ជាមួយវេទមន្តរបស់ iPad Mac OS X Lion 10.7 គីជាជំនាន់ទី៨នៃ Mac OS X។ ការបង្ហាញនិងពន្យល់ប្រាប់ពីលក្ខណះខ្លះរបស់វាបានធ្វើរួចមកហើយជាសារធារណះនៅ “Back to Mac” ដែលជាព្រឹត្ដិការណ៍របស់ Apple នាថ្ងៃ20 ខែតុលា ឆ្នាំ2010 កន្លងមក។ Mac OS X Lion គឺជាការលាយបញ្ចូលគ្នារវាង Mac OS និង iOS ដូចជា Launchpad និង Mac App Store…


  • នា​ពេល​បច្ចុប្បន្ន​នេះ មាន​បងប្អូន​ជនជាតិ​ខ្មែរ​ជា​ច្រើន បាន​នាំ​គ្នា​ជួយ​អភិវឌ្ឍ​យូនីកូដ​ខ្មែរឲ្យ​មាន​ពុម្ព​អក្សរ​ច្រើន ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ។ ពុម្ព​អក្សរ​ដៃ​ពី​មុន​ក៏​មាន​ដែរ គឺ​របស់​លោក​ពូ ដាញ់ ហុង តែ​គ្រាន់​តែ​មិន​ដូច​អក្សរ​ខ្វៀក​ទេ។ តែ​ពុម្ព​អក្សរ​ប្រភេទ​មួយ​នេះ គឺ​ជា​ពុម្ព​អក្សរ​ដៃ ហើយ​ជា​អក្សរដៃ​ខ្វៀក ដែល​ពី​មុនមិន​ធ្លាប់​មាន​ប្រើ​នោះ​ទេ ឥឡូវ​នេះ​មាន​ហើយ ដែល​បាន​បង្កើត​ដោយ​បង​ប្រុស ម៉ៅ ពិសិដ្ឋ ដែល​គាត់​រចនា​ចេញ​ពី​អក្សរ​ដៃ​ផ្ទាល់​របស់​គាត់ផ្ទាល់ ហើយ​គាត់​បាន​ឲ្យ​ឈ្មោះ​ថា៖ Kh MPS Fasthand។ សូម​មើល​រូប​ខាង​ក្រោម៖ ខ្ញុំ​ពិត​ជា​សូមកោត​សរសើរ​ចំពោះ​ស្នាដៃ​បង​ប្រុស និង បង​ប្អូន​ជាតិ​ខ្មែរ​ដទៃ ដែល​បាន​ប្រើ​យូនីកូដ​ខ្មែរ និង ជួយ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ មិន​យូរ​ទេ​យូនីកូដ​ខ្មែរ នឹង​មាន​ពុម្ព​អក្សរ​យ៉ាង​សម្បូរបែប គ្រប់​បែប​យ៉ាង ហើយ​លែង​ខ្វះ​ដូច​មុន​ទៀត​ហើយ។ អាន​អត្ថបទ​ផ្ទាល់​នៅ៖ http://mpsinfo.wordpress.com/2011/02/28/ហ្វុងអក្សរយូនីកូដថ្មី-kh-mps-fas


  • ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​បង្កើត​គេហទំព័រ​នេះ​ជា​លើក​ដំបូង ហើយ​ឥឡូវ​កំពុង​ដាក់​ឲ្យ​ប្រើ​ក្នុង​ការ​សាក​ល្បង។ ខ្ញុំ​ចង់​មតិ​រិះគន់​នានា​ពី​បង​ប្អូន​ទាំង​អស់​គ្នា ថែម​ទាំង​ចង់​បាន​យោបល់​របស់​លោក​អ្នក​ថែម​ទៀត​ផង។ ខ្ញុំ​ជា​មនុស្ស​វ័យ​ក្មេង (ទើប​តែ​អាយុ​១៦​ឆ្នាំ​ទេ​បាទ) ដូច្នេះ​ពុំ​សូវ​មាន​គំនិត​មួយ​ដែល​សម្លឹង​ទៅ​ដល់​ឆ្ងាយ​នោះ​ទេ។ ដូច្នេះ​បងប្អូន​ទាំង​អស់​គ្នា គឺ​ជា​អ្នក​ផ្ដល់​គំនិត​ផ្សេងៗ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​មតិ និង មេរៀន​ថែម​ទៀត។ តើ​អ្នក​មាន​ចំណាប់​អារម្មណ៍ ឬ មានមតិ ឬ មាន​គំនិត​រិះគន់ យ៉ាង​ណា​ចំពោះ​គេហទំព័រ​ក្មេង​ខ្ចី​មួយ​នេះ? ដោយ​សេចក្ដី​គោរព, ទេព សុវិចិត្រ


  • មាតិកា​អត្ថបទ៖ តើ​អ្វី​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ? តើ​មាន​អ្វី​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​បី។ ជម្រើស​ប្រព័ន្ធ​ប្រតិបត្តិការ។


  • តើ​លោក​អ្នក​ចូល​ចិត្ត​កម្មវិធី​ឥត​គិត​ថ្លៃ​ដែរ​ឬទេ? ខ្ញុំ​មើល​ឃើញ​ថា បង​ប្អូន​យើង​មួយ​ចំនួន​បាន​ទាញ​យក​កម្មវិធី​គិត​ថ្លៃ ដោយ​ប្រើ​មិន​មាន​អាជ្ញាប័ណ្ណ (crack) ដែល​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​យើង​មិន​មាន​ជម្រើស​ដែរ។ នៅ​ទីនេះ​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​កម្មវិធី កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ​ផ្សេងៗ ដែល​លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​សេរី។ នៅ​ពេល​នេះ​ខ្ញុំ​សូម​ពាំនាំ​នូវ​កម្មវិធី​រចនា​រូប​ភាព​ក្រាហ្វិក វ៉ិចទ័រ មួយ​ដែល​ជា​កម្មវិធី កូដ​បើក​ចំហ ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។ នេះ​គឺ​កម្មវិធី Inkscape ដែល​ជា​កម្មវិធី​រចនា​រូបភាព​ក្រាហ្វិក វ៉ិចទ័រ ហើយ​ជា​កម្មវិធី​កូដ​បើក​ចំហ ដ៏​ល្បី​នៅ​ក្នុង​ពិភព​កម្មវិធី កូដ​បើក​ចំហ។ កម្មវិធី​នេះ អាច​បង្កើត​រូប​ក្រាហ្វិក វ៉ិចទ័រ បាន​យ៉ាង​ស្អាត​ដូច​ទៅ​នឹង Adobe Illustrator និង Corell Draw ផង​ដែរ។ សូម​មើល​រូប​ខាង​ក្រោម ដែល​បាន​បង្កើត​ឡើង​ដោយ Inkscape។ គេហទំព័រ​ដើម៖ http://www.inkscape.org/…


  • អ្វី​ទៅ​ជា​កម្មវិធី កូដ​បើក​ចំហ(Open Source) និង កូដ​បិទ​ជិត (Close Source)? មនុស្ស​ក៏​មាន​បែង​ចែក​ខ្ពស់​ទាប ធំ​តូច​ដែរ ដូច្នេះ​កម្មវិធី​កុំព្យូទ័រ និង កម្មវិធី​វិប​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​នេះ ក៏​មាន​ការ​បែង​ចែក​ដែរ មាន​ដូច​ជា កម្មវិធី​កូដ​បើក​ចំហ និង កម្មវិធី​កូដ​បិទ​ជិត។ តើ​កម្មវិធី​ទាំង​ពីរ​ប្រភេទ​នេះ​វា​ខុស​គ្នា​ត្រង់​ណា?


  • ពួក​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ជា​អនេក ដែល​បាន​ពាំនាំ​នូវ​គេហទំព័រ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ខ្ញុំ ដែល​ជា​កូន​ខ្មែរ ដោយ​សរសេរ​ឡើង​ជា​ភាសា​ខ្មែរ។ ក្នុង​ទីនេះ យើង​ខ្ញុំ​សូម​ជូន​លោក​អ្នក​នូវ​អត្ថបទ​នានា ដែល​ទាក់​ទង​នឹង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​យើង​ខ្ញុំ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​នានា ដែល​មាន​នៅ​ក្នុង​ខ្លួន​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា ជាពិសេស​ប្រជាជន​ខ្មែរ។ យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា លោក​អ្នក​នឹង​គាំទ្រ​គេហទំព័រ​នេះ ដោយ​អស់​ពី​ចិត្ត។