បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ដំណើរ​ការ​កម្មវិធី និង ហ្គេម​របស់ Android នៅ​លើ Windows ជាមួយ​នឹង BlueStacks

    Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​មួយ ដែល​កំពុង​ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​លើ​ពិភព​លោក។ មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ Android ធ្វើ​ជា​ប្រព័ន្ធ​សម្រាប់​ដំណើរ​ការ​ទូរស័ព្ទ​របស់​ពួក​គេ ដូច​ជា Samsung, LG, Sony Ericsson, Huawei, ZTE ជាដើម។ ប្រព័ន្ធ​ដំណើរ​ការ​មួយ​នេះ​មាន​កម្មវិធី និង​ហ្គេម​ជា​ច្រើន​សម្រាប់​ដំឡើង​ប្រើ​នៅ​លើ​ទូរស័ព្ទ ក៏​ប៉ុន្តែ​បើ​យើង​ចង់​យក​មក​ដំឡើង​ប្រើ​នៅ​លើ​កុំព្យូទ័រ​វិញ តើ​យើង​ត្រូវ​ធ្វើដូច​ម្ដេច? មាន​វិធី​មួយ​ចំនួន​ដូច​ជា​ដំឡើង​តាម Android SDK, តែ​វិធី​នេះ​យឺត​ខ្លាំង​ណាស់។ ប៉ុន្តែ​សូម​កុំ​ខ្វាយ​ខ្វល់​អ្វី​ទៀត ព្រោះ​ពេល​នេះ​អ្នក​អាច​ដំឡើង​ប្រើ​បាន​ហើយ​ជាមួយ​នឹង​កម្មវិធី BlueStacks។ អ្នក​អាច​ដំឡើង​បាន​ដោយ​ទាញ​យក​ពី​ស្ថានីយ BlueStacks ផ្ទាល់​ ឬ​ក៏​ធ្វើ​ការ​ចែក​រំលែក​ពី​ទូរស័ព្ទ​របស់​អ្នក​តាម​រយៈ BlueStacks Cloud។ ដូច្នេះ​ទោះ​បី​ជា​អ្នក​មិន​មាន​ទូរស័ព្ទ Android ដើម្បី​ដំឡើង​ក៏​អ្នក​មាន​កម្មវិធី BlueStacks មួយ​នេះ​ដែរ។ ក្រោយ​ពី​ពេល​អ្នក​បាន​ដំឡើង​កម្មវិធី BlueStacks រួច​ហើយនោះ អ្នក​នឹង​ទទួល​បាន…


  • ជា​ធម្មតាពេល​អ្នកដំឡើងកម្មវិធី Keyboard យូនីកូដខ្មែរ​ចូលទៅ​ក្នុង​ម៉ាស៊ីនអ្នក​នោះវា​និងចេញអក្សរ​កាត់ពីរគឺ KH ដំណាងអោយ Keyboard ខ្មែរ​យូនីកូដ និង EN ដំណាងអោយ Keyboard ភាសាអង់គ្លេស។ ដូចក្នុងរូបអ្នក​និងដឹងថា​ជាសញ្ញាបង្ហាញនៅលើ Taskbar នៅពេល​អ្នក​វាយខ្មែរយូនីកូដ និងភាសាអង់គ្លេស ។ នៅពេលនេះ​ខ្ញុំ​និង​បង្ហាញភាព​ងាយ​ស្រួល​មួយ​​ទៀត គឺមាន​រូបភាពទង់ជាតិ​បន្ថែម​នៅ​លើ Taskbar ៖ ទាញយកកម្មវិធី language​ Indicator ដំឡើងកម្មវិធីនោះជាការស្រេច


  • ឆាប់ៗនេះ​ ទីក្រុង​ធំទំនើប​ទាំងឡាយ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​​ដែល អាច​មើល​ថែរក្សា​ការ​រស់នៅ​ប្រជាជន​បាន​ដោយ​ខ្លួនឯង ។ ប្រព័ន្ធ​ប្រតិបត្តិការ​ទីក្រុង​ដែល​មាន​ឈ្មោះ​ថា Urban OS ត្រូវ​បាន​គេ​ផ្ដល់​មុខងារ​ពិសេស​ដែល​មាន​បង្កប់​នៅក្នុង​អាគារ និង​ទីកន្លែង​នានា​ដើម្បីពិនិត្យ និង​ប្រមួល​ព័ត៌មាន​ផ្សេងៗ​​ដើម្បី​តាមដាន​រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ ទីក្រុង ។ ប្រព័ន្ធ​នេះ​ក៏​មាន​តួនាទី​មិន​ខុស​គ្នា​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ ម៉ាស៊ីន​កុំព្យូទ័រ​ប៉ុន្មាន​ដែរ ។ អ្វី​ដែល​សំខាន់​គឺ​វា​មាន​សមត្ថភាព​ថែរក្សា​អាគារ ចរាចរណ៍​តាម​ដង​វិថី និង​សេវាកម្ម​ដទៃ​ទៀត​ឱ្យ​ដំណើរការ​បាន​រលូន ។ នៅពេល​មាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​នៅ​ក្នុង​តំបន់​ណាមួយ ប្រព័ន្ធ​ប្រតិបត្តិការ Urban OS នឹង​ត្រួត​ពិនិត្យ​បញ្ជា​ទៅលើ​​​ប្រព័ន្ធ​ភ្លើង​ចរាចរណ៍​ដើម្បី​អនុញ្ញាតិ ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ​បាន​ឆាប់​រហ័ស ។ យោង​តាម​ក្រុម​អ្នកអភិវឌ្ឍន៍​កម្មវិធី​មកពី​ក្រុមហ៊ុន Living PlanIT  ប្រព័ន្ធ​ប្រតិបត្តិការទំនើប​នេះ​នឹង​អាច​ជួយ​សម្រាល​បន្ទុក​មួយ​ចំនួន​ធំ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដទៃ​ទៀត​ដូចជា​ផ្នែក​ទូរគមនាគមន៍ ទំនាក់ទំនង សុខាភិបាល ការ​ប្រើប្រាស់​ថាមពល ការ​គ្រប់គ្រង​ទឹក និង​ធាតុ​អាកាស​នៅក្នុង​ទីក្រុង ។ លោក Lewis ប្រធាន​ក្រុមហ៊ុន…


  • ជយោ! អក្សរ​យូនីកូដ​ខ្មែរ មាន​វត្តមាន​នៅ​លើ​ទូរស័ព្ទ Android មួយ​ចំនួន​ហើយ

    នេះ​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ​មួយ ដែល​អ្នក​រាល់​គ្នា ជា​ពិសេស​អ្នក​ពេញ​និយម​ប្រើ​ប្រាស់ Android តែង​តែ​ទន្ទឹង​រង់​ចាំ​ចង់​បាន ចង់​ឃើញ។ តើ​ជា​ព័ត៌មាន​អ្វី​ទៅ? បាទ! គឺ​ថា​នៅ​ពេល​នេះ អក្សរ​យូនីកូដ​ខ្មែរ​អាច​បង្ហាញ​បាន​យ៉ាង​ល្អ​នៅ​លើ​ទូរស័ព្ទ Android មួយ​ចំនួន​ហើយ។ តើ​អក្សរ​យូនីកូដ​ខ្មែរ​បង្ហាញ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? អក្សរ​យូនីកូដ​ខ្មែរ​នេះ គឺ​យើង​អាច​វាយ​បាន អាច​អាន​បាន​ដូច​នៅ​លើ​កុំព្យូទ័រ​ដែរ។ តែ​វា​មិន​ទាន់​បង្ហាញ​បាន​ត្រូវ ១០០%​ទេ។ គឺ​នៅ​មាន​បញ្ហា​ចំពោះ​តួ​អក្សរ​ពីរ​បី​ប៉ុណ្ណោះ។ តែ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម ដូច្នេះ​តែង​តែ​មាន​បញ្ហា​ហើយ។ នៅ​ពេល​ខាង​មុខ បញ្ហា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ នៅ​ពេល​នោះ​អក្សរ​យូនីកូដ​ខ្មែរ​នៅ​លើ Android នឹង​ត្រូវ​បង្ហាញ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច​នៅ​លើ​កុំព្យូទ័រ​ដែរ។ ដើម្បី​ឲ្យ​កាន់​តែ​ជ្រាប​ច្បាស់​នោះ សូម​លោក​អ្នក​មើល​រូប​ខាង​ក្រោម​ទាំង​ប៉ុន្មាននេះ ដែល​ជា​រូប​ផ្ដិត​ចេញ​ពី​ទូរស័ព្ទ​របស់​សមាជិក​នៃ​ក្រុម CAUG (នៅ​លើ Facebook)។ តើ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​អា​ច​ប្រើ​បាន? មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រភេទ​ទូរស័ព្ទ​ដែល​បាន​រាយការណ៍​មក​ថា​បង្ហាញ​បាន​ត្រូវ​នោះ​មាន​ដូច​ជា៖ LG Optimus 2X – MIUI…


  • កម្មវិធី Khmum Browser សម្រាប់​អាន​គេហទំព័រ​ដែល​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ [សម្រាប់ Android]

      សួស្ដី​បង​ប្អូន ប្រិយ​មិត្ត​ដែល​ឧស្សាហ៍តាម​ដាន​គេហទំព័រ IT4Ug.net។ ដោយ​សារ​តែ​មានតែ​នេះ​ជា​រដូវ​បវេសនកាល​សិក្សា​ឆ្នាំ​ថ្មី ដូច្នេះ​សមាជិក​នៃ​គេហទំព័រ​នេះ មិន​សូវ​បាន​បាន​ផ្សព្វផ្សាយ​អត្ថបទ​ប៉ុន្មាន​ទេ ព្រោះ​តែ​រវល់​ជាមួយ​ការ​ងារ និង​ការ​សិក្សា។ តែ​យើង​ខ្ញុំ​នៅ​តែ​ព្យាយាម​ឆ្លៀត​ពេល​ទំនេរ ដើម្បី​សរសេរ​អត្ថបទ​ផ្សាយ តែ​មិន​សូវ​ជា​ញឹក​ញាប់​ដូច​ពេល​មុន​ឡើយ។ នា​ថ្ងៃ​នេះ​ខ្ញុំ​សូម​ពាំនាំ​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Khmum Browser (ឃ្មុំ ឧបករណ៍រុក​រក) ដែល​មាន​តួនាទី​ក្នុង​ការ​អាន​គេហទំព័រ​នានា​ដែល​ប្រើ​ប្រាស់ យូនីកូដ​ខ្មែរ។ កម្មវិធី​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន Beeline។ ចំណែក​ឯ​ការ​បង្ហាញ​តួ​អក្សរ​វិញ​ទៀត​នោះ មិន​ទាន់​បាន​ត្រឹម​ត្រូវ ១០០% ឡើយ​តែ​យ៉ាង​ណា​ក៏​បង្ហាញ​បាន​ត្រឹម​ត្រូវ​ប្រហែល ៩០% ទៅ ៩៥% ដែរ។ កម្មវិធី​នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់អ្នក​ពេញ​និយម​ និង​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្នុង​ការ​អាន​អត្ថបទ និង​គេហទំព័រ​នានា​ដែល​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ។ អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​បាន​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។ ទាញ​យក​កម្មវិធី Khmum Browser , ឧបត្ថម្ភ​ដោយ…


  • ដោយ​ Ubuntu 11.1០ បានដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវវការ​រួច​ហើយ​ដូចនេះ​យើង​ត្រូវការ​ដំឡើង កម្មវិធី​បន្ថែម​ក៏ដូចជា​ការតំណត់​ផ្សេងៗ ។ នៅ​អត្តបទមុនៗ​យើង​បានបង្ហាញរួច​ហើយ​ដែលទាក់​ទង និងការ​ដំឡើង Gnome3 លើ​ Ubuntu 11.04 ឥឡូវនេះ​យើង​និង​លើក​យក អត្ថបទមួយទៀត​ សម្រាប់​ជំនួយ​ដល់​ការដំឡើង Gnome 3 សម្រាប់ Ubuntu 11.10 ៖ របៀបដំឡើង ៖ បើក terminal ហើយ​វាយ​ពាក្យ​បញ្ជាដូចខាង​ក្រោម៖ sudo apt-get install gnome-shel ខាង​ក្រោមនេះ​ជារូបរាង​របស់ Ubuntu 11.10 ក្រោយពីដំឡើង Gnome 3 [sudobits]


  • យើង​ធ្លាប់​បាន​បង្ហាញ អំពីរបៀបបន្ថែម Keyboard Khmer Unicode លើ moonOS/ Ubuntu 11.04 ពេលនេះ​យើង​និង​បង្ហាញ របៀបដំឡើង Keyboard Layout ខ្មែរយូនីកូដលើ Ubuntu 11.10 ៖ របៀបអនុវត្តន៍៖ ចុចលើ Turn Off Menu > System setting > Keyboard Layout ៖ នេះនឹងចេញផ្ទាំងដូចខាង​ក្រោម៖ សូមចុចលើប៊ូតុងរូបសញ្ញា + នៅខាង​ឆ្វេង​ផ្នែកខាង​ក្រោម៖ សូមជ្រើសរើស Keyboard ដោយគ្រន់តែវាយពាក្យ Khmer នៅប្រអប់ស្វែងរក ឬអ្នកស្វែងរកដោយផ្ទាល់ នៃ…


  • Ubuntu កំណែ ១១.១០ ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ – តើ​មាន​អ្វី​ថ្មី​ខ្លះ?

    ក្រោយ​ពី​ការ​អភិវឌ្ឍ​ចំនួន ៦ ខែ​កន្លង​មក​នេះ ទីបំផុត​កំណែ​ថ្មី​របស់ Ubuntu គឺ ១១.១០ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​ល្បឿន​បើក​ដំណើរ​ការ (boot) លឿន​ជាង​មុន​ថែម​ទៀត​ផង។ [youtube http://www.youtube.com/watch?v=dq4Oj5quskI&feature=player_embedded] ខាង​ក្រោម​នេះ​គឺ​ជាបន្លាស់​ប្ដូរ​ថ្មីៗ​នៅ​ក្នុង​កំណែ​មួយ​នេះ ដោយ​រៀប​រាប់​ជា​ត្រួសៗ។ បន្លាស់​ប្ដូរ Unity Unity គឺ​ជា​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​មាន​ទិដ្ឋភាព​ថ្មី ព្រម​ទាំង​បង្កើន​ល្បឿន​តម្រង​ឯកសារ (Filter) និង រយៈ​ពេល​ផ្ទុក (Loading Time) ជា​ដើម ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​កម្មវិធី និង​ឯកសារទាំង​ឡាយ។ រូបរាង ក្នុង​បន្លាស់​ប្ដូរ​ថ្មី​នេះ​ផង​ដែរ Ubuntu 11.10 ក៏​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​រូបរាង​ផ្ទាំង​កម្មវិធី ឲ្យ​ភាព​រលោង និង​ស្អាត​ជាង​មុន ព្រម​ទាំង​បាន​ភ្ជាប់​មក​នូវ​រូប​ផ្ទៃ​ក្រោយ (Background…


  • ango Skin Pack  គឺអាចអោយលោកអ្នកប្តូររូបរាងពី Windows 7  ទៅជា Windows Phone 7 Mango បានយ៉ាងស្រោះស្អាត ខាង​ក្រោមនេះ ជារូបភាពខ្លះ៖ រូបភាពនៃការដំឡើង រូបរាងរបស់ស្បែក Mango  ពេលដំឡើងរូច ទាញយកទីនេះ Download Mango Skin Pack (សម្រាប់ 64-bit ) Download Mango Skin Pack (សម្រាប់ 32-bit ) [addictivetips]


  • កម្មវិធី​អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ថ្មី សម្រាប់​ទូរស័ព្ទ Android

    នៅ​ថ្ងៃ​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​ឯ​ទំព័រ​កំណត់​ហេតុ​បណ្ដាញ​របស់​លោក ដាញ់ ហុង បាន​ឲ្យ​ដឹង​ថា កម្មវិធី​សម្រាប់​អាន​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នោះ​ត្រូវ​បាន​បន្ទាន់​កាល (update) ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី ដែល​មាន​ទំហំ​តូច​ស្រាល​លឿន​ជាង​ពុម្ព​អក្សរ​មុនៗ​ទៅ​ទៀត។ ដូច្នេះ​បើ​អស់​លោក​អ្នក ចង់​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី​នេះ​ជាមួយ​នឹង​ពុម្ព​អក្សរ​ថ្មី សូម​ទាញ​យកតា​មរ​យៈ​តំណ​ខាង​ក្រោម។ ទាញ​យក​កម្មវិធី​អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ថ្មី [ប្រភព​ព័ត៌មាន៖ cadroid]


  • ដូចយើង​បានដឹងថា moonOS ជាប្រព័ន្ធ​ប្រតិបត្តិការណ៍​នៃខ្សែ​ស្រលាយ Linux ។ moonOS ជាប្រព័ន្ធ​ប្រតិបត្តិការណ៍ដែល​មាន ធឹម ច៍ន្ធឬទ្ថី ជាស្ថាប​និក​ដែល​ជាកូនខ្មែរដំបូងគេបង្អស់​ដែល​បានធ្វើវាឡើង ហើយ​ moonOS មកដល់ពេលនេះ​មាន ៤ ជំនាន់ហើយ ជំនាន់ចុងក្រោយ​គឺ moonOS 4 Neak ហើយ​ខាង​មុនឆាប់នេះ​ ធឹម ច័ន្ធឬទ្ធី និងចេញ moonOS 5 ។ ខាងក្រោមនេះជារូបផ្ទៃខាងក្រោយ​របស់ moonOS 4 ហើយអ្នកក៏អាច​ទាញ​យក​ទៅដាក់លើកុំព្យូទ័រអ្នកដែរ ៖ ទាញយករូបភាពទាំងអស់ ទីនេះ moonOS 4Wallpaper


  • Icon ស្អាត​សម្រាប់កុំព្យូទ័រអ្នក

    IconPackager ជាកម្មវិធីសម្រាប់​អោយអ្នក​ប្រើប្រាស់​អាច​ប្ថូរ Windows icons របស់គេដោយ​គ្រាន់​តែ​ប្រើ​កញ្ចប់​នៃ​រូប​ទាំង​នោះ។ កញ្ចប់​នៃ icons នឹង​ធ្វើ​ការជំនួស​ទៅ​លើ Icon ចាស់​នៃ Windows របស់អ្នក​អោយ​កាន់​តែ​ស្អាត​ និង ប្លែក ៖ មើលរូបរាង​ផ្សេងទៀត៖ និង​មានរូបរាង​ស្អាត​ច្រើន​ទៀត សម្រាប់​ធ្ចើ​អោយ​កុំព្យូទ័រ​អ្នក​កាន់ត​តែស្អាត​ប្លែកភ្នែក! 🙂 សូមទាញយក ទីនេះ ទាញយក​ ពុម្ភស្អាតៗបន្ថែម ចុចទីនេះ    


  • ពេល​វេលា​នៃ​ការ​ផ្សាយ​ចេញ​ជា​ផ្លូវ​ការ​របស់ Ubuntu 11.1០ ជិត​មក​ដល់​ហើយ។ ម្យ៉ាង​វិញ​រូប​ផ្ទៃ​ក្រោយ (background image) ជា​ទូទៅ​ជា​រៀង​រាល់​កំណែ​និមួយៗ តែង​ត្រូវ​បាន​ដាក់​បញ្ចូល​នូវ​រូប​ថ្មីៗ​ជា​និច្ច។ ខាង​ក្រោម​គឺ​ជា​កញ្ចប់​រូប​ផ្ទៃ​ក្រោយ​ថ្មីៗ ដែល​នឹង​ត្រៀម​ដាក់​បញ្ចូល​ក្នុង Ubuntu 11.10។ អ្នក​ក៏​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ប្រាក់​ផង​ដែរ។ ទាញ​យក​កញ្ចប់​រូប​ផ្ទៃ​ក្រោយ​របស់ Ubuntu 11.10 [ប្រភព​ព័ត៌មាន៖ OMG! Ubuntu]


  • បន្ថែម​ភាព​ស្រស់​ស្អាត​លើ Desktop ជាមួយ Real Desktop!

    យើងធ្លាប់បានបង្ហាញ​អំពី​កម្មវិធីមួយ​សម្រាប់​រចនា Desktop អ្នកគឺអត្ថបទ៖ BumpTop ធ្វើ​ឲ្យ Desktop របស់​អ្នក​មាន​ភាព 3D បានធ្វើអោយ​ Desktop អ្នក​មានលក្ខណ 3D ពេលនេះខ្ញុំបង្ហាញ​កម្មវិធី​មួយទៀត​ស្រដៀងគ្នាដែរ គឺកម្មវិធី Real Desktop ៖  លក្ខណពិសេស៖  * អាច​ប្ដូរ​ទំហំ Icon បាន * ការ​​តម្រាប​ស្វ័យ​ប្រវត្តិ​នៃ Icon * អាច​លាក់ ឬបង្ហាញឈ្មោះ File * អាច​ត្រឡប់ File/Icon * ដំណើរការជាមួយ Monitors ច្រើន * មានសម្លេង 3D * ដាក់រូប​ផ្ទៃខាងក្រោយ និងមានលក្ខណពិសេសច្រើនទៀត!…


  • ជាទូទៅ​សម្រាប់​ការ​ចេញ​ផ្សាយ​កំណែ​និមួយៗ​នៃ Ubuntu ត្រូវ​បាន​គេ​បង្កើត​ជា​ផ្ទាំង​រូប​រាប់​ថ្ងៃ​ថយ​ក្រោយ។ ហើយ​រូប​ទាំង​នោះ​ទៀត​សោត ពេល​ខ្លះ​ក៏​មាន​ជា​ការ​ប្រលង​ប្រជែង ហើយ​ពេល​ខ្លះ​អ្នក​ដែល​ជា​ប្រិយ​មិត្ត​របស់ Ubuntu បាន​បង្កើត​រូបទាំង​នោះ​ឡើង។ សម្រាប់ Ubuntu 11.10 នេះ​ក៏​មាន​ប្រិយ​មិត្ត​ម្នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​រូប​ទាំង​នេះ​ឡើង។ ក្នុង​នោះ​មាន​ប្រភេទ​រូប​ចំនួន ៥ ដែល​អ្នក​អាច​ជ្រើស​រើស​បាន។    បើ​អ្នកពេញចិត្ត​ផ្ទាំង​រូប​ណា​មួយ​នោះ សូម​ចូល​ទៅ​កាន់ http://picomol.de/2011/03/11/ubuntu-11-10-oneiric-ocelot-countdown/ ដើម្បី​យក​កូដ​នោះ​ទៅ​ដាក់​ក្នុង​ប្លក់​របស់​អ្នក!


  • GNOME គឺ​ជា​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​បាន​យ៉ាង​ទូលាយ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​មួយ​ចំនួន​​ធំ ដូច​ជា Ubuntu, moonOS, Fedora ជាដើម។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ GNOME បាន​ផ្សាយ​កំណែ​ថ្មី​របស់​ខ្លួន​គឺ កំណែ​៣.២។ តើ​ក្នុង​កំណែ​ថ្មី​នេះ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ទៅ? តើ​មាន​អ្វី​ថ្មី​នៅ​ក្នុង GNOME 3.2? –គណនី​លើ​បណ្ដាញ (Online Account): ជា​ទី​កន្លែង​មួយ​ដែល​អ្នក​អាច​គ្រប់​គ្រង​គណនី​នៅ​លើ​បណ្ដាញ​អ៊ីនធ័រណិត។ ក្នុង​នោះ​រួម​មាន​ដូច​ជា Google Mail, ប្រតិទិន, បញ្ជី​ឈ្មោះ​ទាក់​ទង (Contacts), ការ​ជជែក, និង សំណុំ​ឯកសារ (Documents) ដែល​មាន​ភ្ជាប់​មក​ជាមួយ GNOME 3.2 UI។ -GNOME សំណុំ​ឯកសារ (GNOME…


  • បិទ / បើក រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើមរបស់ Windows 8

    Windows 8 Start Menu Toggle គឺជា​កម្មវិធី​តូច​មួយ​មាន​មុខ​ងារ​ក្នុង​ការ​បិទ​បើក​រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើម (Start Screen) របស់ Windows 8។ តែ​មុខ​ងារ​កម្មវិធី​នេះ​មិន​មែន​មាន​តែ​មួយ​នេះ​ឡើយ អ្នក​ក៏​អាច​បិទ​បើក​រូបរាង​ផ្ទាំង​ចម្រៀក (Ribbon) នៅ​ក្នុង Explorer, បិទ​បើក​រូបរាង Start Menu, និង​បិទ​បើករូបរាង​ថ្មី​នៃ Task Manager។ តើ​ការ​បិទ​បើក​នេះ​មាន​ន័យ​យ៉ាងណា? គឺ​មាន​ន័យ​ថា បិទ​រូបរាង​ថ្មី ដោយ​ជំនួស​រូបរាង​ចាស់​ដែល​មាន​ប្រើ​ក្នុង Windows 7។ ក្នុង​ថ្ងៃ​នេះ​ក៏​មាន​អត្ថបទ​មួយ​ទៀត​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​រូបរាង Explorer, Task Manager និង Start Menu ទៅ​ជា​រូបរាង​ចាស់​ដោយ​ប្រើ​តាម Registry។ តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់…


  • ប្រើ Explorer, Start Menu, Task Manager របស់ Windows 7 នៅ​ក្នុង Windows 8 តាម Registry

    នៅ​កាល​ពី​ថ្ងៃ​មុន​នោះ ខាង​ក្រុម​ហ៊ុន Microsoft បាន​ដាក់​ផ្សាយ​កំណែ Windows 8 Developer Preview ដែល​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​មិន​ទាន់​ពេញ​លេញ និង​ល្អ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​នោះ​បើ​អ្នក​បាន​ទាញ​យក​ទៅ​ប្រើ​ហើយ​នឹង​ដឹង​ថា Windows 8 បាន​ប្រើ Start Menu និង Explorer ជាដើម​នោះ​ជាមួយ​នឹង​ទិដ្ឋភាព​រូបរាង​ថ្មី។ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ថ្មី​ទាំង​នោះ​ទេ អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វា​ឲ្យ​ទៅ​ជា​រូបរាង​ចាស់​បាន (រូបរាង​ក្នុង Windows 7) ដោយ​ធ្វើ​តាម​លំនាំ​ខាង​ក្រោម​នេះ។ ១. មុន​ដំបូង​សូម​បើក regedit , ចុច Win + R ដើម្បី​បើក​ផ្ទាំង Run ហើយ​វាយ regedit រួច​ចុច​ប៊ូតុង Ok…