បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • ព្រឹត្តិការណ៍ DevFest Phnom Penh 2013

    នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ​នេះ, ក្រុម GDG (Google Developer Group) Phnom Penh បាន​រៀបចំ​ព្រឹត្តិការណ៍ DevFest ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​សាកលវិទ្យាល័យ​ន័រតុន (ត្រើយ​ម្ខាង) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។ តើ DevFest ជា​អ្វី? DevFest ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រុម​ហ៊ុន Google Inc. ក្នុង​គោល​បំណង​ជួប​ជុំ​ជាមួយ​នឹង​អ្នក​អភិវឌ្ឍ​ក្នុង​តំបន់ (Local Developer) និង​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា មក​សិក្សា បង្រៀន បង្កើត​ទំនាក់​ទំនង ជាមួយ​គ្នា​ទៅ​វិញ​ទៅមក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូច​ជា…


  • Mini BarCamp PP : ICT Business Conference

    Mini BarCamp Phnom Penh ជា​កម្មវិធី​បន្ទាប់​បន្សំ​មួយ​របស់​កម្មវិធី BarCamp Phnom Penh ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ១៩ – ២០ ខែ​តុលា ខាង​មុខ​នេះ។ Mini BarCamp ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​មួយ ហើយ​មាន​វាគ្មិន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ថ្ងៃ​ស្អែក​នេះ នៅ​សាកលវិទ្យាល័យហ្សាម៉ាន់ Mini BarCamp PP នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “ICT Business Conference” ហើយ​មាន​វាគ្មិន​ចំនួន​បួន​រូប​នឹង​ឡើង​មក​ធ្វើ​ការ​បង្ហាញ។ កម្មវិធី​ស្អែក​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ហើយ​មិន​ទាម​ទារ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ឡើយ គឺ​ចូលរួម​បាន​ដោយ​សេរី។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់៖ http://2013.barcampphnompenh.org/mini-barcamp-3-zaman-university/


  • កម្មវិធី​រៀន​សរសេរ​អក្សរ​ខ្មែរ នៅ​លើ iPhone

    សន្ទុះ​នៃ​កំណើន​កម្មវិធី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ឬ​ក្រុម​និស្សិតសម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ​កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ល្បែង​កម្សាន្ត​មួយ​ឈ្មោះ «អាស្វា» ផលិត​ដោយ អស្ចារ្យ​ស្ទូឌីយ៉ូ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ហើយ​ក៏​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។ កាល​ពី​ម្សិល​មិញ​នេះ មាន​កម្មវិធី​សិក្សា​មួយ​ថ្មី​ទៀត​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង iTune App Store មាន​ឈ្មោះ​ថា «Write Khmer» ។ នេះ​ជា​កម្មវិធី​បង្រៀន​ដូច​ជា​ការសរសេរ​អក្សរ​ខ្មែរ ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ស្អាតៗ​ទាក់​ភ្នែក គួរ​ឲ្យ​ចាប់​អារម្មណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​ក្រុមហ៊ុន BM Solution ។


  • ពុម្ព​អក្សរចំនួនបី ក្នុង​ថ្ងៃ​តែមួយ!

    ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​កាន់​តែ​សំបូរ​បែប និង​ដើម្បី​បម្រើ​ទៅ​តាម​តម្រូវការ​មួយ​ចំនួន​ដូច​ជា​ការ​រចនារូបភាព សៀវភៅ … ខ្ញុំ​បាន​ឆ្លៀត​ពេល​មួយ​ចំនួន​ដើម្បី​ធ្វើ​ពុម្ព​អក្សរ​តាម​តែ​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​បាន​កែ​សម្រួល​និង​ធ្វើ​រួច​នូវ​ពុម្ព​អក្សរ​ចំនួន​បី​មាន​ដូច​ជា៖ **ចំណាំ៖ ដើម្បី​ទាញ​យក​ពុម្ពអក្សរ សូម​ចុច​លើ​រូបភាព​ចូល​ទៅ​ទំព័រ​ទាញយក បន្ទាប់​មក​ចុច​លើពាក្យ File -> Download ១. ពុម្ព​អក្សរ «បឹង» , កំណែ ១.២ បាន​កែ​សម្រួល​តួ​អក្សរ៖ ឆ, រ, អ ឲ្យ​ត្រង់ ទាញ​បាត ្រ ្យ ្ស ឲ្យ​វែង បន្ថែម​គម្លាត​ពី​អក្សរ​មួយ​ទៅ​អក្សរ​មួយ ឲ្យ​ធំជាង​មុនបន្តិច ២. ពុម្ពអក្សរ «កន្ទុំរុយ» , កំណែ ១.១ ពុម្ព​អក្សរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បី​ទម្រង់៖ ស្ដើង ធម្មតា…


  • ពុម្ព​អក្សរ «ជ្រុង​ធំ»

    ថ្ងៃ​នេះ​ខ្ញុំ​សុំ​នាំ​មក​ជូន​នូវ​ពុម្ព​អក្សរ​មួយ​មាន​ឈ្មោះ​ថា «ជ្រុងធំ» ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ផ្អែក​លើ​ពុម្ព​អក្សរ «គូលែន» ដូច្នេះ​ហើយ​ផ្នែក​មួយ​ចំនួន​នៃ​អក្សរ​នេះ​មាន​ទ្រង់ទ្រាយ​ដូច​ទៅ​នឹង​អក្សរ «គូលែន» តែ​អក្សរ​មួយ​នេះ​ជា​លក្ខណៈ​ជ្រុងៗ​វិញ ផ្ទុយ​ពី​អក្សរ «គូលែន» មាន​ជ្រុង​ខ្លះ កោង​ខ្លះ។ ទាញ​យក


  • CSS3Ps គឺ​ជា​កម្មវិធី​បន្ថែម​មួយ​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី Photoshop (ចាប់​ពី​ជំនាន់ CS3 ដល់ CS6) ដែល​មាន​តួនាទី​សម្រាប់​បំប្លែង​វត្ថុ (ស្រទាប់ ឬ layer) ពី​ក្នុង​កម្មវិធី Photoshop ទៅ​ជា​កូដ CSS3 ។ កម្មវិធី​នេះ​អាច​ប្រព្រឹត្តិ​ដំណើរ​ការ​ទៅ​បាន​ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​អ៊ីនធឺណិត ព្រោះ​ដំណើរ​ការ​បំប្លែង​ត្រូវ​ធ្វើ​នៅ​ក្នុង​បណ្ដាញ (cloud) ផ្ទាល់។ ដើម្បី​ទាញ​យក​កម្មវិធី​នេះ សូម​ចូល​ទៅ​កាន់៖ http://css3ps.com/Download/ បន្ទាប់​ពី​ដំឡើង​កម្មវិធី​បន្ថែម​នេះ​រួច​ហើយ សូម​បើក​កម្មវិធី Photoshop រួច​ចុច​លើ Window -> Extensions -> CSS3Ps សូម​រើស​យក​ស្រទាប់មួយ​ឬ​ច្រើន​ក្នុង Photoshop បន្ទាប់​មក​ចុច​លើ CSS3Ps លទ្ធផល​ដែល​ទទួល​បាន ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល CSS3Ps ស្គាល់​ឬ​អាច​បំប្លែង​បាន…


  • ទាញ​យក នេះ​ជា​អត្ថបទ​បទ​បង្ហាញ​មួយ​ដែល​ខ្ញុំ​ធ្លាប់​លើក​យក​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​បើកទូលាយ (រៀប​ចំ​ដោយ​ក្រុម ចែក​គ្នា​និយាយ​អាយធី) លើក​ទី១ ស្ថិត​នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់។ វា​ពុំ​មាន​អ្វី​លម្អិត​នោះ​ឡើយ ព្រោះ​ខ្ញុំ​រៀប​ចំ​វា​ជា​ចំណុច​ខ្លីៗ។ កាល​នោះ​ក៏​ពុំ​បាន​ថត​ជា​សំឡេង​ឬ​វីដេអូ​អ្វី​ទុក​ដែរ ព្រោះ​ពុំបាន​រៀប​ចំ។ ខ្ញុំ​ចង់​ចំណាយ​ពេល​ដើម្បី​ធ្វើ​អ្វី​ជា​ច្រើន ក៏​ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​មិន​សូវ​មាន ដូច្នេះ​ជា​ផល​លំបាក​សម្រាប់​ខ្ញុំ។ ប្រសិន​បើ​មាន​ចម្ងល់​អ្វី​អំពី​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ អាច​ដាក់​មតិ​នៅ​ក្រោម​អត្ថបទ​នេះ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​តប​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ 🙂


  • ផែន​ទី Google ថ្មី

    នៅ​ក្នុង​ព្រឹត្តិការណ៍ Google I/O ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន Google តែង​តែ​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​អ្វី​ដែលថ្មីៗ​ទាក់​ទង​ទៅ​នឹង​ផលិតផល​របស់​ខ្លួន​ដែល​កំពុង​អភិវឌ្ឍ។ នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ ផែនទី Google ត្រូវ​បាន​ដាក់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​រចនា​ទ្រង់​ទ្រាយ​ថ្មី និង​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​ពិត​ជា​ប្លែក​និង​មាន​ភាព​ប្រសើរ​ជាង​មុន​ទៅទៀត។ ការ​រចនា​ទ្រង់​ទ្រាយ​ថ្មី ផ្ដល់​នូវ​ភាព​ទាក់​ទាញ​ជាង​មុន ព្រម​ទាំង​ការ​បង្ហាញ​លទ្ធផល​កាន់​តែ​ល្អ​ជាង​មុន ហើយ​ការ​ស្វែង​រក​ក៏​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ថែម​ទៀត ម្យ៉ាង​វិញ​ទៀត​នោះ ផែនទី​មាន​ទំហំ​ពេញ​អេក្រង់​កុំព្យូទ័រ។ កាត​ព័ត៌មាន (Info Card) នៅ​ពេល​ដែល​អ្នក​ចុច​លើ​ចំណុច​ទីកន្លែង​ណា​មួយ នោះ​កាត​ព័ត៌មាន​ដែល​បង្ហាញ​លម្អិត​អំពី​ទី​កន្លែង​នោះ​នឹង​លេច​ឡើង​នៅ​ពីក្រោម​ប្រអប់​ស្វែង​រក។ លក្ខណៈ​ថ្មីៗ​ដទៃ​ទៀត នៅ​ពេល​ដែល​អ្នក​ចុច​ទីតាំង​ណា​មួយ​នៅ​លើ​ផែន​ទី នោះ​កាត​ព័ត៌មាន​នឹង​បង្ហាញ​នៅ​ខាង​ក្រោម​ប្រអប់​ស្វែង​រក ដែល​ក្នុង​នោះ​មាន​បង្ហាញ​ឈ្មោះ​ទីតាំង​កន្លែង​នោះ, ភ្ជាប់​ទិសដៅ ឬ​ក៏​ចូល​ទៅ​កាន់ Street View ។ Earth View ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ​បន្ថែម​ទៀត ដែល​ត្រូវ​បាន​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ផែន​ទី Google ។ Earth View…


  • នេះ​គឺ​ជា​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​មួយ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​រួច​ក្នុង​ពេល​ថ្មីៗ​នេះ។ ពុម្ព​អក្សរ​នេះ​ជា​ប្រភេទ​យូនីកូដ ដែល​មាន​ឈ្មោះ​ថា «បឹង» ហើយ​មាន​បញ្ចូល​អក្សរ​អង់គ្លេស​ជា​ស្រេច។ អក្សរ​អង់គ្លេស​ដែល​មាន​ក្នុង​ពុម្ព​អក្សរ​នេះ​មាន​ឈ្មោះ​ថា Didact Gothic រចនា​ដោយ​លោក Daniel Johnson ដែល​មាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង Google Fonts ក្រោម​អាជ្ញាបណ្ណ OFL (Open Font License) ។ ***បាន​ធ្វើ​កំណែប្រែ៖ សូម​ចូល​អាននៅទីនេះ! ប្រសិន​បើ​អ្នក​បាន​ប្រើ​ទៅ ហើយ​ជួប​ប្រទះ​នឹង​បញ្ហា​ណា​មួយ សូម​មេត្តា​រាយការណ៍​មក​កាន់​ខ្ញុំ​វិញ។ អរគុណ! ពុម្ព​អក្សរ​ខ្មែរ «បឹង» ស្ថិត​នៅ​ក្រោម​អាជ្ញាបណ្ណ OFL


  • Ubuntu 13.04 ដាក់​ឲ្យ​ទាញ​យក​ហើយ

    ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា Ubuntu តែង​តែ​អភិវឌ្ឍ​ជំនាន់​ថ្មីៗ​នៃ​ប្រព័ន្ធ​ប្រត្តិការ​របស់​ខ្លួន​និង​ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក្នុង​មួយ​ឆ្នាំ​២ដង គឺ​នៅ​ខែ​មេសា និង​ខែ​តុលា។ កាល​ពី​សប្ដាហ៍​មុន​នេះ Ubuntu បាន​ដាក់​ចេញ​ជំនាន់​ថ្មី​របស់​ខ្លួន​គឺ 13.04 ដែល​ភ្ជាប់​មក​ជាមួយ​មុខ​ងារ​ថ្មីៗ​និង​ការ​កែ​សម្រួល​មួយ​ចំនួន​ធំ​ទៀត។ បម្លាស់​ប្ដូរ​នៅ​ក្នុងជំនាន់ 13.04 ៖ Unity Desktop លឿន​ជាង​មុន ផ្ទាំង Social Lens ថ្មី ម៉ឺនុយ Sync ថ្មី បាន​បន្ទាន់​សម័យ​លើ​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ (LibreOffice, កម្មវិធី​គ្រប់​គ្រង​ឯកសារ …) Linux Kernel 3.8.8 [OMG! Ubuntu] ប្រសិន​បើ​អ្នក​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ អ្នក​នឹង​បាន​ឃើញ​អំពី​ការ​ផ្លាស់​ប្ដូរ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង Ubuntu 13.04 ដែល​ទើប​តែ​ចេញ​នា​ពេល​ថ្មីៗ​នេះ។ [youtube http://www.youtube.com/watch?v=fH2VHiIW_dE&w=600…


  • ដោយ​សារ​តែ Google ទើប​ចេញ​កំណែ Alpha ដូច្នេះ​កំហុស​នៅ​មាន​ច្រើន។ ការ​បក​ប្រែ​ស្វ័យ​ប្រវត្តិ​វា​មិន​អាច​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ មិន​ថា​នៅ​ភាសា​ណា​ក៏​គង់​តែ​មាន​កំហុស។ ដូច្នេះ​សូម​មេត្តា​កុំ​បណ្ដុះ​បង្អាប់ ឬ​តិះ​ដៀល​រិះគន់​លក្ខណៈ​អវិជ្ជមាន​ឡើយ សូម​មេត្តា​ប្រើ​វិធី​ពីរ​ដែល​មាន​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ឲ្យ Google Translate អាច​ធ្វើ​ឲ្យ​ការ​បកប្រែ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ១. ការ​បក​ប្រែ​បន្ថែម (Alternative Translations)៖ Google Translate នឹង​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពី​ការ​បកប្រែ​របស់​យើង​ដែល​បាន​ធ្វើ​ក្រៅ​បន្ថែម​នេះ ដើម្បី​អភិវឌ្ឍ​ការ​បក​ប្រែ​ពាក្យ ឃ្លា អត្ថបទ​បាន​ល្អ​ជាង​មុន។ ២. ការវាយតម្លៃ៖ http://ow.ly/i/1Vn1r (ដោយ៖ ពពក) ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​ការ​បក​ប្រែ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ពេល​អនាគត​នេះ។ 🙂


  • ព័ត៌មាន​ចេញ​កាល​ពី​ខែ​មុន​នៅ​តាម​បណ្ដា​សារព័ត៌មាន​នានា​បាន​បញ្ជាក់​ថា ភាសា​ខ្មែរ​នឹង​មាន​ក្នុង​កម្មវិធី​បក​ប្រែ Google Translate នៅ​ក្នុង​ឆ្នាំ​នេះ។ ព័ត៌មាន​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់​ចិត្ត​សោះ នៅ​តែ​ចង់​ដឹង​ចង់​ឃើញ​ពី​ដំណើរ​ការ​ធ្វើ​និង​ការ​ចេញ​ផ្សាយ។ តែ​នៅ​ពេល​នេះ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា​បាន​ចេញ​ជា​លទ្ធផល​ហើយ គឺ​នៅ​ពេល​នេះ Google Translate បាន​បញ្ចូល​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធី​របស់​គេ​ហើយ ក៏​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កំណែ Alpha ដំបូង​ប៉ុណ្ណោះ គឺ​ការ​បក​ប្រែ​មិន​ទាន់​ត្រឹម​ត្រូវ​ច្រើន​ឡើយ ក៏​ប៉ុន្តែ​យើង​ក៏​អាច​ចូលរួម​ឲ្យ​ការ​បក​ប្រែ​នេះ​ល្អ​ថែម​ទៀត​ដែរ ដោយ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បកប្រែ​និមួយៗ។ វា​ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​ភាសា​ជាតិ​របស់​យើង ដែល​នៅ​ពេល​នេះ​កំពុង​បង្ហាញ​មុខ​ជា​អន្តរជាតិ។ គ្រាន់​តែ​ខ្ញុំ​ដឹង​ពី​ដំណឹង​នេះ​ភ្លាម ខ្ញុំ​សែន​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ក៏ដូច​អ្នក​ទាំង​អស់​គ្នា​​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។ ព័ត៌មាន​បន្ថែម៖ –-ប្លក់​ផ្លូវការ​របស់ Google Translate ៖ ហេតុ​ផល​ពីរ​ដែល​លំបាក​នៅ​ក្នុង​ដំណើរ​ការ​បក​ប្រែ​ភាសា​ខ្មែរ​គឺ ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណិត​នៅ​មាន​តិច (ដូច្នេះ​យើង​គួរ​នាំ​គ្នា​សរសេរ​ភាសា​ខ្មែរ​ឲ្យ​ច្រើន) ការ​សរសេរ​ពាក្យ​ជា​ទូទៅ​មិន​ត្រូវ​បាន​ប្រើ​ដក​ឃ្លា (ព្រោះ​ភាសា​ខ្មែរ​យើង​សរសេរ​ជាប់ៗ​គ្នា មិន​មែន​ដក​ឃ្លា​គ្រប់​ពាក្យ​ដូច​អង់គ្លេស​នោះ​ឡើយ) Google នឹង​ព្យាយាម​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត​ក្បួន​ដោះ​ស្រាយ (បក​ប្រែ​ពាក្យ វេយ្យាករណ៍ ការ​រៀប​ចំពាក្យ)…


  • បង្កើត​ម៉ឺនុយ​ធ្លាក់​ដោយ​ប្រើ CSS3

    ការ​បង្កើត​ម៉ឺនុយ​ធ្លាក់ (Dropdown Menu) អាច​ធ្វើ​បាន​តាម​វិធី​ផ្សេងៗ​ពី​គ្នា​ដូច​ជា​ការ​ប្រើ JavaScript និង CSS3 ជាដើម។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​មាន​រយៈ​ពេល៤០នាទី ដែល​រៀប​ចំ​ដោយ Christian មកពី 1stwebdesigner ដោយ​មាន​លម្អិត​ទៅ​លើ​ចំណុច​និមួយៗ។ សម្រាប់​អ្នក​ចង់​ចេះ ឬ​ក៏​ទើប​ចាប់​ផ្ដើម​រៀន​បង្កើត​វែបសាយ អ្នក​អាច​វីដេអូ​នេះ​ទុក​ជា​មេ​រៀន​បាន។ [youtube http://www.youtube.com/watch?v=qdEBrz3TUWU&w=500 ]


  • ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ការ​ប្រើ​ប្រាស់​ទ្រង់​ទ្រាយ Responsive ក្នុង​ការ​រចនា​គេហទំព័រ​មាន​ការ​រីក​សុះ​សាយ​យ៉ាង​លឿន​ជា​ទី​បំផុត។ បច្ចេកវិទ្យា​ចេះ​តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​យើង​ក៏​ត្រូវ​តាម​ឲ្យ​ទាន់​វា​ដែរ។ Responsive គឺ​ជា​ប្រភេទ​ទ្រង់​ទ្រាយ​ដែល​គ្រប់​គ្រង​លើ​ទំហំ​អេក្រង់​នៃ​ឧបករណ៍​និមួយៗ មាន​ន័យ​ថា​ពេល​ដែល​បើក​គេហទំព័រ​ក្នុង​ទូរស័ព្ទ, កុំព្យូទ័របន្ទះ, កុំព្យូទ័រ… វា​នឹង​ពង្រីក​បង្រួម​ទ្រង់​ទ្រាយ​គេហទំព័រ​ឲ្យ​សម​ទៅ​នឹង​ទំហំ​អេក្រង់​នៃ​ឧបករណ៍​ទាំង​នោះ ដោយ​មិន​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជា​ជំនួយ​បន្ថែម​ទៀត​ឡើយ។ វា​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ CSS ដោយ​ប្រើ​លក្ខណៈ​ថ្មី​មួយ​គឺ @media query  ។ កាល​ពីមុន ដើម្បី​បង្កើត​ទំព័រ​សម្រាប់​ទូរស័ព្ទ​គេ​និយម​បង្កើត​នូវ sub domain ថ្មី​មួយ​បន្ទាប់​មក​សរសេរ​កូដ​ថ្មី​ឬ​រចនា​រូបរាង​ថ្មី​របស់​វា ដែល​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ចំណាយ​ពេល​ច្រើន។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ប្រើ Responsive នេះ​វិញ គឺ​វា​ជួយ​ឲ្យ​ទ្រង់​ទ្រាយ​វែបសាយ​យើង​ផ្លាស់​ប្ដូរ​ទៅ​តាម​ទំហំ​នៃ​ឧបករណ៍​និមួយៗ​បាន​យ៉ាង​ល្អ។ ការ​បង្កើត​គេហទំព័រ​ប្រើ​ទ្រង់​ទ្រាយ Responsive មាន​ពីរ​ជម្រើស​ដែល​អ្នក​គួរ​ពិចារណា៖ សរសេរ CSS ដោយ​ខ្លួន​ឯង ប្រើ CSS Framework កាល​ពី​ពេល​មុន​នោះ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ទាក់​ទង​នឹង CSS…


  • Google Reader គឺ​ជា​សេវាកម្ម​មួយ​របស់ Google ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ក្នុង​ការ​តាម​ដាន​ព័ត៌មាន​ពី​គេហទំព័រ​នានា (RSS Feed reader) ។ ក៏​ប៉ុន្តែ​កាល​ពីម្សិល​មិញ​នេះ Google បាន​ចេញ​សេចក្ដី​ប្រកាស​ក្នុង​ដំណើរ​ប្រតិបត្តិការណ៍ Spring of Cleaning លើក​ទី២ ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដក​ចេញ​នូវ​សេវាកម្ម​មួយ​ចំនួន ហើយ​ក្នុង​នោះ​ក៏​មាន​រាប់​បញ្ចូល​ទាំង Google Reader ផង​ដែរ។ សេវាកម្ម​មួយ​នេះ​នឹង​ត្រូវ​បិទ​ជា​ស្ថាបពរ​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​នៅ​សល់​រយៈ​ពេល​ប្រហែល៣​ខែ​ទៀត​តែ​ប៉ុណ្ណោះ។ Google ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​យក​ទិន្នន័យ​របស់​ខ្លួន​ចេញ​ពី Google Reader តាម​រយៈ Google Takeout ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Google Reader ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៥។


  • ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ការ​ប្រើ​ប្រាស់ Framework កំពុង​តែ​ទទួល​ការ​ពេញ​និយម ដោយ​ហេតុ​តែ​វា​ជម្រុញ​ឲ្យ​ការ​អភិវឌ្ឍ​កម្មវិធី​មាន​ភាព​លឿន​រហ័ស​ជាង​រាល់​ដង។ CSS ដែល​ជា​កូដ​សម្រាប់​រចនា​ទៅ​លើ​ផ្ទៃ​ទំព័រ​គេហទំព័រ​ក៏​ត្រូវ​គេ​បង្កើត​ឲ្យ​មាន​ជា Framework ផង​ដែរ ដែល​ជួយ​សម្រួល​ដល់​អ្នក​រចនា​គេហទំព័រ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​រចនា​របស់ខ្លួន ទាំង​ទ្រង់​ទ្រាយ ទំហំ គម្លាត​និង​ផ្សេងៗ​ទៀត។ ថ្ងៃ​នេះ​ខ្ញុំ​សុំ​បង្ហាញនូវ framework ចំនួន​៥​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ព្រម​ទាំង​ប្រកប​ទៅ​ដោយ​លក្ខណៈ​សំបូរ​បែប។ ១. Twitter Bootstrap Twitter បាន​បង្កើត​គម្រោង​បើក​ទូលាយ​មួយ​មាន​ឈ្មោះ​ថា Bootstrap ។ នៅ​ក្នុង Bootstrap ផ្ដល់​ឲ្យ​អ្នក​នូវ​លក្ខណៈ​ពិសេស​ដូច​ជា​ស្ទីល​របស់​ប៊ូតុង បែបបទ មឺនុយ តារាង ទ្រង់​ទ្រាយ​ទំព័រ (Grid, Responsive និង Fluid) និង​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​ជួយ​ឲ្យ​ការ​រចនា​មាន​ភាព​លឿន​រហ័ស។ បច្ចុប្បន្ន​នេះ Twitter Bootstrap ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន។ ២.…


  • តាម​ការ​ផ្សាយ​អត្ថបទ​មួយ​នៅ​ក្នុង​ប្លក់ KhmerType របស់​លោកដាញ់ ហុង (អ្នក​ជំនាញ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ) បាន​ឲ្យ​ដឹង​ថា កម្មវិធី​សទ្ទានុក្រម​ពាក្យ​កុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ Windows Phone នឹង​ដាក់ឲ្យ​ទាញ​យក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ តែ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កំណែ​សម្រាប់ iOS និង Android កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្ថាបនា​ហើយ​ក៏​នឹង​ចេញ​តាម​ក្រោយ​ដែរ។ កម្មវិធី​សទ្ទានុក្រម​មួយ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បក​ប្រែ​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ជា​ភាសា​អង់គ្លេស ទៅ​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល ហើយ​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​អក្សរ​និង​ភាសា​ខ្មែរ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នេះ។


  • Snapseed – កម្មវិធី​កែ​រូបថត​បាន​យ៉ាង​ល្អ​និង​ងាយ​ស្រួល នៅ​លើ Android

    កម្មវិធី​កែ​រូប​ភាព​ជា​ច្រើន​បាន​និង​កំពុង​ចរាចរ​នៅ​ក្នុង​ទី​ប្រជុំ​កម្មវិធី Android ។ Camera 360, PicsArt និង Photowonder សុទ្ធ​តែ​ជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព Android ក្នុង​មុខងារ​កែ​ច្នៃ​រូបថត។ តែ​នៅ​ពេល​នេះ កម្មវិធី Snapseed ក៏​មាន​វត្តមាន​ដែរ។ Snapseed មាន​រូបរាង​សាមញ្ញ ងាយ​ប្រើ​ប្រាស់ ហើយ​ប្រកប​ទៅ​ដោយ​ឧបករណ៍​កែ​រូប​ថត​បាន​យ៉ាង​ល្អ។ លក្ខណៈ​ពិសេស​ដែល Snapseed អាច​ធ្វើ​បាន​មាន​ដូច​ជា៖ កែ​សម្រួល​ដោយ​ស្វ័យ​ប្រវត្តិ Selective Adjust Tune Image តម្រង់​រូប​ភាព ច្រឹប​រូប Details ស និង ខ្មៅ Vintage Drama Grunge Center Focus ដាក់ស៊ុម Tilt-Shift…


  • បង្កើត​រូបភាព​ស្លាយ 3D ជាមួយ Slicebox

    ជា​ទូទៅ​ដើម្បី​ឲ្យ​គេហទំព័រ​មាន​ភាព​ទាក់ទាញ អ្នក​រចនា​និង​អ្នក​ស្ថាបនា​តែង​តែ​ព្យាយាម​គិត​យ៉ាង​ច្រើន ជា​ពិសេស​គឺ​ពណ៌ ប្លង់​គេហទំព័រ ខ្នាត​និង​វត្ថុ​បន្ថែម​ផ្សេងៗ​ទៀត។ ហើយ​សព្វ​ថ្ងៃ​នេះ Image Slider មាន​ភាព​ពេញ​និយម​ច្រើន​ដែរ ដោយ​គេ​ប្រើ​វាសម្រាប់​ទំព័រ​ដំបូង​នៃ​គេហទំព័រ​ឬ​ក៏​នៅ​ខាង​ក្បាល​ទំព័រ។ មាន Image Slider ជា​ច្រើន​ត្រូវ​បាន​កើត​ឡើង តែ​នៅ​ពេល​នេះ​ខ្ញុំ​សុំ​ជូន​នូវ Image Slider មួយ​ដែល​មាន​ភាព​ទាក់ទាញ​ជា​ខ្លាំង ដោយ​វា​មាន​រចនា​ជា 3D (CSS3 + JavaScript) និង​មាន​ច្រើន​ម៉ូដ។ មើល​គំរូ | អត្ថបទ​ដើម​និង​ទាញ​យក | គម្រោង​នេះ​នៅ​ក្នុង Github


  • តោះ! ចូលរួម​កម្មវិធី BarCamp Phnom Penh 2012 ទាំង​អស់​គ្នា!

    ឆ្នាំ​ជា​ការ​ធ្វើ​កម្មវិធី BarCamp ភ្នំពេញ​ លើកទី៥ ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​មក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ពីរ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​មាន​ការ​ឧបត្តម្ភ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​នានា​និង​ប្រជាជន​ជា​ច្រើន។ នៅ​ឆ្នាំ​នេះ BarCamp ភ្នំពេញ លើក​ទី៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ២៣ តាំង​ពី​ព្រឹក​ដល់​ល្ងាច កម្មវិធី​នេះត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​ទាំង​ឡាយ​អាច​បង្កើត​បណ្ដាញ​ទំនាក់​ទំនង, ចែករំលែក​បទពិសោធន៍​ក្នុង​ជំនាញ​ផ្សេងៗ​ដូច​ជា កុំព្យូទ័រ, សហគ្រិន, ជំនួញ និង​ផ្សេងៗ​ទៀត​តាម​តែ​អ្នក​ដែល​ចូលរួម​ទាំង​នោះ​ចង់​ចែក​រំលែក។ BarCamp Phnom Penh គឺជាព្រឹត្តិការណ៍ជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹង បច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា…